Home Blog Page 175

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបើកដៃឱ្យកងទ័ពខ្លួនបា.ញ់ប្រ.ហារមកលើកម្ពុជាបន្តទៀតដោយគ្មានញញើតអាមេរិក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួចហើយ កងទ័ពថៃក៏បើកការបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជាជាលើកទី២ ដោយប្រើកាំភ្លើ.ងដៃបា.ញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជាក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍ និងបន្តបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជានៅទីតាំងព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយប្រើកាំភ្លើ.ងដៃ និងកាំភ្លើ.ងត្បាល់ បា.ញ់ជាច្រើនគ្រាប់ ។ លើសពីនេះ នៅព្រឹកថ្ងៃទី៨ ខែធ្នូ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ រួមទាំងបា.ញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបា.ញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក ។

កងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាជាច្រើនលើកនេះ បន្ទាប់ពីកងទ័ពថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស កងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី៧ ខែធ្នូ នៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា និងមានគោលបំណងបំភ័ន្តសាធារណមតិជាតិ-អន្តរជាតិ ដើម្បីធ្វើលេសបង្កឱ្យមានភាពតានតឹងផ្នែកកងទ័ពជាមួយកម្ពុជាឡើងវិញ ។ ប៉ុន្តែថៃបែរជាចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ទាំងដែលកងទ័ពកម្ពុជាពុំបានបាញ់តបតឡើយ ដោយកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៧ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាឱ្យមេបញ្ជាការកំពូលកងទ័ព រហូតដល់គ្រប់អង្គភាពកងទ័ពបាញ់ប្រហារមកលើកម្ពុជាបន្តទៀតដោយគ្មានញញើតអាមេរិក បន្ទាប់ពីកងទ័ពថៃបើកការបាញ់ប្រហារលើកងទ័ពកម្ពុជាជាច្រើនថ្ងៃ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃចោទប្រកាន់ដោយគ្មានមូលដ្ឋានថា កងទ័ពកម្ពុជាបាញ់កងទ័ពថៃនៅតំបន់ព្រលានថ្ម ខេត្តស៊ីសាកេត ពេលកងទ័ពថៃកំពុងរៀបចំកែលម្អផ្លូវ បន្ទាប់មក ថៃក៏បានរៀបចំឆាកល្ខោនបំភ័ន្តភ្នែកអន្តរជាតិ ដោយឱ្យកងទ័ពរបស់ខ្លួន២នាក់សម្តែងជារងរបួស ដូចដែលថៃធ្លាប់សម្តែងរហូតមកដើម្បីចោទប្រកាន់កម្ពុជា ។

បន្ទាប់ពីស្ថានការណ៍ទឹកជំនន់នៅប្រទេសថៃស្រកចុះបន្តិច ក្រសួងការពារជាតិថៃ និងកងទ័ពថៃក៏ចាប់ផ្តើមបង្ករឿង និងបើកការបាញ់ប្រហារមកលើកម្ពុជាជាថ្មី រួចហើយចោទប្រកាន់កម្ពុជាដូចរាល់ដងដើម្បីធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹងឡើងវិញ ។ កងទ័ពថៃបានបាញ់ និងព្យាយាមញុះញង់គ្រប់រូបភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទាំងដែលកងទ័ពកម្ពុជាមិនតបត ដោយកម្ពុជាឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ។

កាលពីថ្ងៃទី៧ ខែធ្នូ ក្រោយពីកងទ័ពថៃបើកការវាយប្រហារមកលើកម្ពុជា ពួកគេក៏ជម្លៀសពលរដ្ឋរបស់ខ្លួននៅខេត្តចំនួន៤ ជាប់ព្រំដែនកម្ពុជា-ថៃភ្លាមៗ រួមមាន ៖ បុរីរាំ សុរិន្ទ ស៊ីសាកេត និងឧប៊ុនរ៉ាជថានី ទៅកាន់ជំរំភៀសសឹកដែលអាជ្ញាធរថៃបានរៀបចំមុនរួចជាស្រេចអស់ហើយ ។ ក្រសួងការពារជាតិថៃបានបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពនៅជាប់ព្រំដែនកម្ពុជាការពារសុវត្ថិភាពពលរដ្ឋថៃ ក្នុងអំឡុងពេលកងទ័ពថៃបើកការបាញ់លើកម្ពុជា ។

យោងតាមក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ១៤:៣២នាទី ហើយថែមទាំងចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ ។ ក្រសួងការពារជាតិកម្ពុជាសូមបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ដែលមានគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។

លើសពីនេះ នាវេលាម៉ោងប្រមាណ២០:០២នាទីយប់ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទី២ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជាក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍ ។ បន្ទាប់មក នៅវេលាម៉ោង២០:៣០នាទី កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ បាញ់ជាច្រើនគ្រាប់ ។ សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃ បានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង២០:៥០នាទីយប់ ។

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក ។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស ឧបទ្ទវហេតុកាលពីម្សិលមិញ (ថ្ងៃទី៧ ខែធ្នូ) នៅព្រលានថ្ម ក្នុងចេតនាញុះញង់នាំដល់ការប៉ះទង្គិចគ្នា ។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនៅក្នុងឧប្បត្តិហេតុលើកទី២នោះ កងកម្លាំងកម្ពុជាក៏មិនបានបាញ់តបតឡើយ ដោយកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ៕

កងទ័ពអាកាសថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែ.កកំទេ.ច ៣ទីតាំងរបស់កងទ័ពកម្ពុជា

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន The Better News នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃបានប្រកាសប្រើប្រាស់យន្តហោះចម្បាំង F-16 វា.យប្រ.ហារមកលើទីតាំងកងទ័ពកម្ពុជាបន្ថែមទៀត បន្ទាប់ពីកងទ័ពថៃបើកការបា.ញ់ប្រ.ហារដោយអាវុ.ធគ្រប់ប្រភេទ ដូចជា ៖ កាំភ្លើ.ងដៃ កាំភ្លើ.ងត្បាល់ និងរថក្រោះ អស់រយៈពេលជាច្រើនថ្ងៃ ជាពិសេស នៅថ្ងៃទី៧ ខែធ្នូ ទាំងដែលកងទ័ពកម្ពុជាមិនតបត ។ នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបើកដៃឱ្យកងទ័ពខ្លួនធ្វើប្រតិបត្តិការនៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបង្កហេតុជាថ្មី ក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសបង្កឱ្យមានភាពតានតឹងផ្នែកកងទ័ពជាមួយកម្ពុជាឡើងវិញ ។

អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai Suvaree បាននិយាយក្រោយពីកងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅតំបន់ព្រំដែនជាច្រើនកន្លែងតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ថា នៅព្រឹកថ្ងៃនេះ (ព្រឹកថ្ងៃទី៨ ខែធ្នូ) កងទ័ពអាកាសថៃប្រកាសប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកកំទេចទីតាំងចំនួន៣ របស់កងទ័ពកម្ពុជា រួមមាន ៖ ១-ច្រកអានសេះ ២-ប្រាសាទខ្នា និង៣-តំបន់ក្បែរប្រាសាទព្រះវិហារ ។

ដូចគ្នានេះ អ្នកនាំពាក្យកងទ័ពអាកាសថៃ លោក ចាក់គ្រីត ថាំម៉ាវីឆ័យ និយាយថា កងទ័ពអាកាសថៃបានសហការជាមួយកងកម្លាំងស៊ុណារី ដោយប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើទីតាំងរបស់កងទ័ពកម្ពុជា ក្រោយពីកងទ័ពថៃជម្លៀសពលរដ្ឋថៃភ្លាមៗទៅកាន់ជំរំភៀសសឹកដែលបានត្រៀមទុកមុនកាលពីថ្ងៃទី៧ ខែធ្នូ ។ កងទ័ពអាកាសថៃបានកំណត់គោលដៅប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកកំទេចលើមូលដ្ឋានកងទ័ពកម្ពុជា កំទេចឃ្លាំងដាក់អាវុធ និងទីតាំងបញ្ជាការ ក្រោមហេតុផលការពារអាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋថៃ ។

គួរបញ្ជាក់ថា ការប្រកាសប្រើប្រាស់យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសថៃ បន្ទាប់ពីកងទ័ពជើងគោកថៃធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស ឧបទ្ទវហេតុកាលពីម្សិលមិញ (ថ្ងៃទី៧ ខែធ្នូ) នៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា ទាំងដែលកងទ័ពកម្ពុជាមិនតបត ។

នាវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ចាប់តាំងពីម៉ោង៥ព្រឹកមក ។ សកម្មភាពនេះធ្វើឡើងបន្ទាប់ពីយោធាថៃសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស ឧបទ្ទវហេតុកាលពីម្សិលមិញ (ថ្ងៃទី៧ ខែធ្នូ) នៅព្រលានថ្ម ក្នុងចេតនាញុះញង់នាំដល់ការប៉ះទង្គិចគ្នា ។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទី២នោះ កងកម្លាំងកម្ពុជាក៏មិនបានបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទី២ ទៅកាន់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ ៕

ដំណឹងបន្ទាន់! សម្ដេចតេជោដៅបន្ទាត់ក្រហមរួចស្រេច សម្រាប់ឆ្លើយតបចំពោះការឈ្លានពានរបស់ថៃ

0

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលុបចោលកម្មវិធី និងការងារផ្សេងៗដើម្បីមកចូលរួមជាមួយនាយករដ្ឋមន្រ្តី និងមេទ័ពទាំងអស់ក្នុងការបញ្ជាលើកងកម្លាំងប្រដាប់អាវុ.ធទប់ទល់ជាមួយការឈ្លានពានរបស់ថៃ បន្ទាប់ពីយោធាថៃបានបើកការបា.ញ់ប្រហារដោយគ្មានមូលហេតុនៅជុំវិញតំបន់ប្រាសាទព្រះវិហារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvkUvGDtF6NjWK1qQZ31CR8y3QBrTmzCA7Z79YzIWrUP-I1WVKa4WQUQUPkA9ABs6frtS0oVtyhiq6b8ZeTYmut3M8G_2QthHLflvAz47jHoTFG6TvdmnitQtIjUx3rOt3OYLCkeAPadDhyphenhyphenNsrw4T3UTpy90GjIgWK-zVOwH-wvXfdafWPpPuEtPXY8V93/s1280/image_2025-12-08_09-30-52.png

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកសម្ដេចតេជោ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញនិងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_W7XI28ZDYH4EI6t1rxd7aSfqSdBZpkJZlvtFVM8IXbuDWHKjTUEVYqYsnXYytfReWorlvOQ789iRQt3x20sgL-8xnEkyDOGhrOGyuhDftCsbpOD0038I9KjLauh0K5jTFqexWhHk7KBb7L3OF5o6T48Jt-fS7M5bnxiN4-NGVWY9P5hfgP1lINh2YN5Z/s1280/photo_2025-12-08_09-33-50.jpg

តាមការបញ្ជាក់របស់សម្ដេចតេជោ គឺ«បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។»

ជាមួយគ្នានេះ សម្ដេចបានអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាព។ បន្ថែមលើនោះ សម្ដេចក៏បានសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ផងដែរ ដែលលោកបានលុបចោលកម្មវិធី និងជំនួបផ្សេងៗក្រោយហេតុការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3FNHu7nBho8DNWloH0o1LsT9WoLa5IJSmKuafCdMBRuRnb-_DVrqbdnRh8QAmF4VFQNXak1nFxp6aVrSPi799ZiLgxHyN-Hbu8sbEcuFmto6J3MP5WBridUIhUSBn-tta3jH259cDpKSLhwPH2hmIn3TZtXseL3B5gZu8kfoB0oTHT2Rkych2C9XxVqON/s1280/photo_2025-12-08_09-33-49.jpg

គួរជម្រាបថា ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកងទ័ពថៃ បានបើកការបា.ញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក កាលពីថ្ងៃទី៧ និងព្រឹកព្រលឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជា ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQzMa5A7gwN4hbrB89FXlj1FcjdMugfmDbddg_CcFRmtij2mcTcu-_9w1pstvHgOcirQKtOR5c78OgoUWZMRj1JqUZLzyVRgDg6lZ98NDunr9IWnOdFrLM6nzx1PSw9vdTJtPw0TSaczq094OO2n_8vr8ZJZSM9yEQiGObY_EFEGKm7vhcbzX6KmofPiCH/s720/photo_2025-12-08_08-24-46.jpg

កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ និងបានសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZz9cYg0iD38XBctJZx9yzSWEv3V5I-X1QjsvngK88PQ6Y8shpYAJqdkzzZ3oXbI5fRMN_6fYpGX31L6cpnhf6_99XUqUQjuqIeB5Oc76pn1IU__tT1pffzLQuG6Phs3mrO7KMeo66YwvIRNY2b7Y6Dv1A7wYA78Fxy402nI7DtTeYzb-LjNy06YfHGfVU/s772/image_2025-12-08_09-34-19%20(2).png

កម្ពុជា បញ្ជូនអត្តពលិកទៅចូលរួមសុីហ្គេម ស្របពេលថៃកំពុងផ្លោងគ្រាប់ដាក់កម្ពុជា

0

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជូនអត្តពលិកទៅចូលរួមសុីហ្គេមលើកទី៣៣ នៅប្រទេសថៃ ស្របពេលដែលថៃកំពុងវាយប្រហារឈ្លានពានកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTkzNZ_kbKtiCUCLdxW5z_A0h1G_l9UKILERQlR_I4K90TGO-a9KTgWIETJpe88tYekNIuBDf7WwWZOUnFnigRYxrYHygBW4iQqtmQ1GWWaEdSahKwCCS-i16xnA7ZhhA2uR47yk6R9lDldSniB-XHa2n7t9uRI3WlupJkueBaoYW4KHDWfnyiZy_BPktE/s2000/image_2025-12-08_09-29-50.png

នាព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២៥នេះ ប្រភេទកីឡាចំនួន៣ តេក្វាន់ដូ ជឺជីតស៊ូ និងហែលទឹកបានចាកចេញពីកម្ពុជា ឆ្ពោះទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងចាប់ផ្ដើមជាផ្លូវការ នាថ្ងៃទី៩ ខែធ្នូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-wRVgqxyt78AcG6dTKWU4BcjneBCbUvfohv1tSlKHJXS62OKXiTXVm3Gu5WAeiyfZafl2ouIyGHbwQ-Iuw-LSgTCg6R0qPZWtBqV9qdU8HWzeZGOS6yD4ypUlEU8qEqyIGfoU80idTX2xOxEQ7X-B8eFMNwXZfGuTDOlJpG3Ygsz3lQ6guddIgE6gPgO3/s2000/image_2025-12-08_09-29-52.png

ស្របពេលដែលនៅក្នុងថ្ងៃតែមួយនេះ នៅវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvkUvGDtF6NjWK1qQZ31CR8y3QBrTmzCA7Z79YzIWrUP-I1WVKa4WQUQUPkA9ABs6frtS0oVtyhiq6b8ZeTYmut3M8G_2QthHLflvAz47jHoTFG6TvdmnitQtIjUx3rOt3OYLCkeAPadDhyphenhyphenNsrw4T3UTpy90GjIgWK-zVOwH-wvXfdafWPpPuEtPXY8V93/s1280/image_2025-12-08_09-30-52.png

បន្ទាប់មក ថៃបន្តបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZz9cYg0iD38XBctJZx9yzSWEv3V5I-X1QjsvngK88PQ6Y8shpYAJqdkzzZ3oXbI5fRMN_6fYpGX31L6cpnhf6_99XUqUQjuqIeB5Oc76pn1IU__tT1pffzLQuG6Phs3mrO7KMeo66YwvIRNY2b7Y6Dv1A7wYA78Fxy402nI7DtTeYzb-LjNy06YfHGfVU/s772/image_2025-12-08_09-34-19%20(2).png

ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk_0cwQU-DohT2rd4j6Eae5pEVRZ5rYSnooXJSuryaynsqoh1D2z1Q3KovSo4hCY-Gz9s32b3h5tBt4k8tgCr61MbwK6JnR-b5OrY9hcRke89m2nhUiGeIvYCLTxm1z5ndhROK-07f66pMzOGLaiUluU637unUac_RmPE1ZVKWLKUIQlJc0tIwPuTFtpel/s766/image_2025-12-08_09-34-19.png

 

សន្ធឹកកាំភ្លើ.ងលាន់លឺពេញព្រៃ យោធាថៃបើកការបា.ញ់ប្រហារនៅតំបន់ក្បែរៗប្រាសាទព្រះវិហារ

0

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបា.ញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។

ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

Big Hit និង SM ឆ្លើយតបនឹងពាក្យចចាមអារ៉ាមស្នេហារបស់ Jungkook និង Winter

0

ថ្មីៗនេះសហគមន៍អនឡាញជាច្រើនបានសង្ស័យពីទំនាក់ទំនងស្នេហារវាង Jungkook សមាជិក BTS និង Winter សមាជិក aespa ។ ការសង្ស័យពីសហគមន៍អនឡាញដោយសារតែពួកគេបានឃើញតារាទាំងពីរសាក់រូបនៅលើដៃទាំងពីរដែលមើលទៅស្រដៀងគ្នា ប្រើកាសប្រភេទដូចគ្នាប៉ុន្តែពណ៌ផ្សេងគ្នា ពណ៌ក្រចកដូចគ្នានៅលើម្រាមដៃចិញ្ចៀនខាងឆ្វេង ខ្សែដៃដែលមានការរចនាដូចគ្នា អាវយឺតម៉ាកដូចគ្នា…ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxKLsJ3lZG4keHqS6x3WUCx1yWu8c9mEoq39y6WLjYXWtnydgCNTE2xktnUeZ3RlxiXX-RYNAB3op0p8czDEEwbFNbjuT1jJZC78QBJU24O6qpUcAwIyRucLZum-n4JNJwjFFBxKnhlk0AGN12XWrSjrfLBa2jwkHT2YUatUUGLEK0XVJhKNjTTEttwtyl/s1337/image_2025-12-02_16-37-07.png

មិនត្រឹមតែប៉ុណ្ណោះសូម្បីតែគណនី Instagram របស់ Jungkook ក៏អ្នកមួយចំនួនសង្ស័យថាដូចជាឈ្មោះពិតរបស់ Winter គឺ Minjung ។ Jungkook ធ្លាប់បានចូលរួមការប្រគំតន្ត្រីរបស់ aespa ពេលឈប់សម្រាកពីការងារយោធា។ រូបថតពីអ្នកគាំទ្រអន្តរជាតិ បានបង្ហាញឱ្យឃើញតារាចម្រៀងរូបនេះពាក់ម៉ាស់ និងមួករោមក្រាស់ ដើម្បីកុំឱ្យគេទទួលស្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixxsNbpFCnZrRyIjTbguDsu79dyCxi226glmGNvXhGwXSCqggtqULbpSTSBM2mzhSkc3WotTqcS2wl5P36jKdlw0lagvFnV-xHdm-SrmFVNSAPpkeLwoBMyJXacEEJ-sK2ahWmQB0iN4mtm0_XZqdYZN1EOoMy_vJnOwSM1Ggwd98v_gusOutizIoHm6Sz/s1350/image_2025-12-05_16-44-10%20(2).png
ទាក់ទិននឹងរឿងនេះ អ្នកនិយមលេងអ៊ីនធឺណេតបានបញ្ចេញមតិថា «នៅពេលដែលយើងដឹងថា Jungkook បានទៅមើលការប្រគំតន្ត្រីរបស់ aespa ពេលឈប់សម្រាកយោធា គ្រប់គ្នាភ្ញាក់ផ្អើល ព្រោះ Jungkook មិនដែលទៅការប្រគំតន្ត្រី របស់ NewJeans, LE SSERAFIM, ILLIT ទេ ដែលសុទ្ធសឹងជាក្រុមក្រោម HYBE។ ប៉ុន្តែលោកបានបង្ហាញខ្លួននៅក្នុងការប្រគំតន្ត្រី aespa ដូច្នេះគ្រប់គ្នាភ្ញាក់ផ្អើល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitUGIJzWrpi5W9KFD-A1sX6CBxD3W1qPXaryox8vEfaWknc2S5SiFJS-nbbZY0gjxcAt5G6M5kGcgfWnlM2T22yiPoYNEKdiE-WR8SNa429_O6H1uLNRv-VWybmodQIIoWoPSuMKv35ruOuR8UpAppgXhcWsT2FxKjJ4zvQse69rW0yrNFrC6ZY6fY_n9b/s886/image_2025-12-05_16-40-40%20(2).png

នៅឆ្នាំ២០២៣ Jungkook មាន ពាក្យចចាមអារ៉ាមថា បានអញ្ជើញមិត្តស្រីរបស់លោកទៅផ្ទះ ប៉ុន្តែសមាជិកក្មេងជាងគេរបស់ BTS បានបដិសេធនៅលើការផ្សាយផ្ទាល់ថា `ខ្ញុំមិនមានមិត្តស្រីទេ ប្រសិនបើខ្ញុំនិយាយដូច្នេះ ខ្ញុំមិនឃើញចាំបាច់ត្រូវលាក់ការពិតថាខ្ញុំមានមិត្តស្រីទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8RHwfjEcCJoXoqHRvnwykfJt_5vBd8Il_f8_tn8kuHcEK7-5PDywRXXm2IlVXIquvCc5AjgXOx873DmJgTEHIgeZ3OR35MXnFPQAwOIznLvBL6KuUuSPgGFBieSA878Lmy6qd_4ba9eTeZc5FN3g-bH8GnjOOqKyAZkWvGRkKkegVub6AXygzzJVGShp7/s640/image_2025-12-05_16-40-40.png
ទាក់ទិននឹងពាក្យចចាមអារ៉ាមរវាង Jungkook និង Winter នៅថ្ងៃទី៥ ខែធ្នូ ក្រុមហ៊ុន HYBE Group បានប្រាប់ My Daily ថា «យើងកំពុងផ្ទៀងផ្ទាត់»។ ប៉ុន្តែបន្ទាប់មក ទាំងក្រុមហ៊ុនគ្រប់គ្រងរបស់ Jungkook គឺ Big Hit Music ស្ថិតនៅក្រោម HYBE និងក្រុមហ៊ុនគ្រប់គ្រង Winter គឺ SM Entertainment បានឆ្លើយតបទៅប្រព័ន្ធផ្សព្វផ្សាយកូរ៉េថា «យើងមិនមានអ្វីត្រូវបកស្រាយទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkuL6nmyasA4Lj_EjRxshhUAgr6UT-Qal40cML3pJhapWO07HAdHDx_BvZjNhE_FkOxv6BHBORbq7rnkfSckuVp_fnHjOQwfV1q-_v7VZb6bRm-NqKV5oC-iSyBnxYmLDEqvML437wPwEMW78JjgxCC2g-Lenw6keJseC1pOgH0oUsMlpNv1v6gbVlSq5G/s1019/image_2025-12-05_16-44-11.png

ទស្សនិកជនគិតថាការឆ្លើយតបមិនច្បាស់លាស់នេះគឺជាការបញ្ជាក់ដោយប្រយោលនៃការណាត់ជួបរបស់ Jungkook និង Winter ។ ដោយសារតែស្ទីលឆ្លើយតបមិនច្បាស់លាស់នេះជារឿយៗត្រូវបានក្រុមហ៊ុនកម្សាន្តអនុវត្តក្នុងករណីស្រដៀងគ្នានេះ ក្រុមហ៊ុនមិនបដិសេធទេ ប៉ុន្តែនឹងនិយាយថា «យើងគ្មានអ្វីត្រូវបកស្រាយទេ» «យើងមិនអាចបញ្ជាក់បានទេព្រោះនេះជាជីវិតឯកជនរបស់សិល្បករ…»៕

សំលៀកបំពាក់ត្រូវគ្នារបស់ V និង Jennie ក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍

0

ចំណុចស្រដៀងគ្នាមិនថាគ្រឿងអលង្កាឬសំលៀកបំពាក់រវាង V សមាជិកBTS និង Jennie សមាជិក Blackpink តែងតែក្លាយជាប្រធានបទនៃមតិសាធារណៈ។ ជាក់ស្តែងថ្មីៗនេះការពិភាក្សាបានចាប់ផ្តើមនៅពេលដែល V បង្ហោះ vlog ឯកសារអំពីពេលវេលារបស់ខ្លួននៅ Los Angeles ។ ក្នុងវីដេអូនេះ V បង្ហាញខ្លួនក្នុងសំលៀកបំពាក់ pajama flannel។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHCGFnU5ESzN6n7rwp9ChQuXF5yxuAYVZgQFF_NbZtjv11g5WEYPo26Jy6vEPGGoZ4sOy6EQky7XGX2WPtIMUQodNjwW918BRhcZLMN6mmDRCrraOL4kIeTmg2uN6IVDDPLN31y1x-ewqdRoFIFA1ClNO48MYusqeD4RIr5-5yDugs4jjQ1ScqSr2TyDzA/s1440/image_2025-12-05_10-42-15.png
រូបភាពនេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណែតចាប់ផ្តើមចាប់អារម្មណ៍លើសម្លៀកបំពាក់របស់ Jennie នៅព្រលានយន្តហោះ។ តារាស្រីរូបនេះក៏ធ្លាប់បានស្លៀកឈុតដូចគ្នាផងដែរ។ ដំណឹងរបស់ V និង Jennie ស្លៀកឈុតពីរដែលមានម៉ូតស្រដៀងគ្នាបានសាយភាយយ៉ាងឆាប់រហ័ស។ ឃ្លីបមួយដែលប្រៀបធៀបសម្លៀកបំពាក់ទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងអ៊ីនធឺណិតដោយមានមតិជាច្រើនបានអះអាងថាវាជា «ព័ស្តុតាង» ដែលថា V និង Jennie អាចមានទំនាក់ទំនង។ទោះជាយ៉ាងណា មតិជាច្រើនលើកឡើងថា ការសន្និដ្ឋានបែបនេះគឺគ្មានមូលដ្ឋាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqf51Wgan5gEeULQc1jf9xgmesxnmzmZuLSN0G6hl2SHDxEhkNUYh1XYNNjF72sXXy7YInACe1Lq3g8_6UMthaN2xPEPJMhbJqKCuilIeBtYc0Wb67mPHqjt7sp62QC-1X36a27C3V8F73BmFXrb3WBXQ8lsuGdtlYiPE0ltv9gr7sSn37CJp0HG4CEXal/s854/image_2025-12-05_10-42-18%20(4).png
ទស្សនិកជនភាគច្រើនជឿថា ម៉ូតសំលៀកបំពាក់នេះគឺជាការពេញនិយមប្រើប្រាស់ដោយមនុស្សជាច្រើន ហើយបច្ចុប្បន្នមិនមានព័ស្តុតាងច្បាស់លាស់ណាមួយដែលបង្ហាញថា ទំនិញទាំងពីរនេះមកពីម៉ាកដូចគ្នា ឬពាក់ព័ន្ធគ្នាទៅវិញទៅមកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPxA8ZFlLRFq1muARGIF_9PqnGZZo9qr6hdvbdPuLbqZc6ZNkQgec2-sYhqvXEG8jUpku9BDYhCa5MHdUehEdQdCZVEgeHWFUE5Fu71HjS-4zt16E69TpXypoQoSo18JLTBaL_tqTjDk6KHqFJs9jG7MRnP2Lkq2Fdqn0bSr8s29wdQEr2F2OfzMOd9vEM/s925/image_2025-12-05_10-42-18.png

ការជជែកវែកញែកជុំវិញរឿង «សម្លៀកបំពាក់គូស្នេហ៍» លើកនេះ នៅតែបន្តបង្ហាញថា មហាជនចាប់អារម្មណ៍លើរាល់ព័ត៌មានលម្អិតទាក់ទងនឹងតារាល្បីទាំងពីរ។ បើទោះជាកន្លងមក អ្នកសិល្បៈទាំងពីរមិនបានផ្តល់ការបញ្ជាក់ណាមួយ អំពីព័ត៌មានណាត់ជួប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpJF-COdsrXxFZgq3pLWOBK4OxOmX9hoDZjglWKdl9NOndNY9zCJ5xKk1cSXfQ8BluuMDh_liXUURnteIpN6zLrBkKpycdhPLXtUvCFXXYWcq24I0tSov2vJmcFI1yOk62dnVF_F6gV3vOFWlvsKax5zNeOq6gOiRSa09EVVK0p6MozZSYIAlCRvH4nnYU/s1195/image_2025-12-05_10-42-17%20(2).png

V និង Jennie មានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាតាំងពីរដូវក្តៅឆ្នាំ២០២២នៅពេលដែលពួកគេត្រូវបានគេនិយាយថាបានបង្ហាញខ្លួនជាមួយគ្នានៅលើកោះ Jeju ។ ក្រោយមក រូបថតឯកជនជាច្រើនសន្លឹក ត្រូវបានបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណែត ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងលើទំនាក់ទំនងរបស់ពួកគេ។ នៅក្នុងខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងទាំងពីររូបត្រូវបានគេចោទប្រកាន់ថាបានកាន់ដៃគ្នាដើរនៅទីក្រុងប៉ារីស ប្រទេសបារាំង។ បន្ទាប់មកអ្នកគាំទ្រក៏បានចង្អុលបង្ហាញរូបភាពជាច្រើនដែលបង្ហាញពី V និង Jennie ស្លៀកសំលៀកបំពាក់ដែលត្រូវបានគេនិយាយថាជាសំលៀកបំពាក់គូស្នេហ៍ ហើយបង្ហាញខ្លួននៅទីតាំងជាច្រើនក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCFHNnyKvu6pM1HMQCY6Sl4LNIPNv7LSdHdGHhAD7xdv1Yg3gEw4RJXU47lrKKGqG-ulmugK6uHhDpIBEMMATALhyU3j9Ju9QW1ruWnGeGRla6SIpfS1om-uKiRnrXf4EoC1kJ28II-Q7WwEIxxcrBmHAiDVMBzARzgIkbava5mWwHm7avrWSY9gqQm7Cj/s1184/image_2025-12-05_10-42-18%20(3).png

នៅចុងឆ្នាំ២០២៣ JTBC បានរាយការណ៍ថា V និង Jennie បាន «ដើរតាមផ្លូវដាច់ដោយឡែក» ទោះបីជាពួកគេមិនដែលបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈក៏ដោយ។ សកម្មភាពរបស់ V និង Jennie តែងតែទទួលបានការចាប់អារម្មណ៍ជាសាធារណៈព្រោះអ្នកទាំងពីរគឺសុទ្ធតែជាតារាល្បីឈ្មោះនិងមកពីក្រុមដ៏មានឥទ្ធិពល៕

ប្រកែកមិនឈ្នះអ្នកយកទៅប្រៀបធៀប ថៃបែរជាចោ.ទកម្ពុជាថាមានចិនជួយទើបរៀបចំសុីហ្គេមបានល្អ

0

ប្រទេសថៃ៖ នៅពេលត្រូវបានគេប្រៀបធៀបថាការរៀបចំព្រឹត្តិការណ៍សុីហ្គេមរបស់ថៃអ.ន់ជាងកម្ពុជា ប្រធានគណៈកម្មការកីឡារបស់ថៃមិនត្រឹមតែមិនព្រមទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួននោះទេ តែថែមទាំងតបតនឹងការរិះគន់ដោយមិនអៀនមាត់ថា មកពីកម្ពុជាមានចិននៅពីក្រោយខ្នងចាំជួយ មិនដូចថៃនោះទេដែលធ្វើឡើងផ្អែកតាមសមត្ថភាពខ្លួនឯងពិតៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0Yyqk8ctHV4KRPc9_3BbvhppOsPfWnTCS1jR2APL9TiHCwxByErricDaYKSF0SwBg8GXNwKQm9mROALZ8n76714CrHoXiETc4ob2Z3jMh9bOe2E2tms5scQF7Wk5oM4XP7JSdZE0sOQjxGv5wQ6GAydcwNTkzj406xjnS5DwF28CIgwKIlfyzKdEX-vI/s1280/photo_2025-12-05_15-41-09.jpg
បន្ទាប់ពីត្រូវពលរដ្ឋថៃរិះគ.ន់ខ្លាំងៗចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ ថាមានការធ្វេសប្រហែសច្រើន ខុសបច្ចេកទេស ខ្វះខាតមុខក្រោយ មិនបានល្អដូចការរៀបចំរបស់កម្ពុជា លោក Thamanat Prompow ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការកីឡាថៃបានលើកឡើងថា ទាំងអស់នេះបណ្ដាលមកពីកត្តាជាច្រើនដូចជា គ្រោះធម្មជាតិ បញ្ហានយោបាយ ដែលថៃបានផ្លាស់ប្ដូរក្បាលម៉ាសុីនជាច្រើនដង ធ្វើឲ្យការរៀបចំមានភាពរអាក់រអួល និងសល់ពេលប្រថុចញ៉ុច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguwDmlcyYAYeILNqsF4j5QXgmp7sS560g9RHGJeJp4qheTgrNhGj8Tm97ttyPHlypNX_Kn022a5ZLLqc3SUjg8FWRnwPybcuocikxs1tavfNTiHo614rC4-bahKecz3D10JvaRoc31wOw_Q93vQ_Ltd4Odb2PVprRFlfaWaclV3pWvjSlA6pvVAHdNQ5Vc/s769/photo_2025-12-05_15-42-00.jpg

បន្ថែមលើនោះលោក Thamanat បានឆ្លើយតបចំពោះការប្រៀបធៀបជាមួយកម្ពុជាថា កន្លងទៅនេះ មិនមែនកម្ពុជាជាអ្នកធ្វើដោយខ្លួនឯងនោះទេ ពោលគឺមានប្រទេសចិន ជាអ្នកជួយគាំទ្រឧបត្ថម្ភពីក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihEOCzybdnm-QeL_VZYpn_igGn_rRuE0QjiG6Q64n1fmfsv_IjtbDFILR4ivimhMtcda_Icx22mkDBvB3Bf4T3kkah3BDJ-ylGI_0sE-5LdcTTkQgTSO-G11irymZyhtL4KMhexRurBsw3TdbMSRJmWof5X7-j6qS4RyMux8O9Ar2UU1s5FegP19BDe7KD/s1280/photo_2025-12-05_15-41-10%20(2).jpg

លោកថា «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសថៃ កំពុងធ្វើជាម្ចាស់ផ្ទះនៅពេលនេះ គឺជាការរៀបចំឡើងដោយផ្អែកលើសមត្ថភាពរបស់ថៃខ្លួនឯងសុទ្ធសាធ ដោយមិនពឹងពាក់ទៅលើប្រទេសណាមួយនោះឡើយ» និងថែមទាំងបានសង្កត់ធ្ងន់ថា៖ «លោកនៅតែជឿជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រទេសថៃ កំពុងធ្វើជាម្ចាស់ផ្ទះលើកនេះ នឹងល្អប្រសើរជាងកាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាក់ជាមិនខាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1o6fUw-awovnnu3MV-SGw_lTJSTxnJkF2-BWKSdjUNltFBU8TsPo3VmjQdTHo7wNOWhjNnX1cJSLJIvT6Ox48eUFrd5p5jPlEEs0fgkMF1FsJMKGqhbTNB81J_ysi-bFteZy5uLnJWw3gYFFhyphenhyphenqtfWH4pdkMYKKXSfXbX7fsFkFlbt2Kc7czQurTPpX0-/s960/photo_2025-12-05_15-41-10%20(3).jpg

គួរជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ជិតនឹងឈានមកដល់ថ្ងៃបើកជាផ្លូវការហើយ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ កំពុងរងនូវមតិចម្រូងចម្រាស់យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនថៃផង និងបណ្ដារប្រទេសដទៃមួយចំនួន ដោយសារតែអ្នករៀបចំរបស់ថៃលើកនេះ បានបង្កកំហុសជាច្រើនចាប់តាំងពីការលួចចម្លងគំរូផ្ទាំងផ្សព្វផ្សាយ, ការរៀបចំបរិក្ខាមិនគ្រប់គ្រាន់, ការផ្ដល់បដិសណ្ឋារកិច្ចមិនបានល្អ រួមជាមួយកំហុសបច្ចេកទេសផ្សេងទៀតដូចជា ការភ្លេចចាក់ភ្លេងជាតិសម្រាប់កីឡាករគោរពមុនពេលប្រកួត, ការច្រលំឈ្មោះប្រទេសលើទង់ជាតិ និងការលក់សំបុត្រតែគ្មានកៅអីអង្គុយសម្រាប់អ្នកទស្សនាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8rUm5uPeZtEUqxRpoqZMnhsJ_vRc6A5NA95ytQfAWVxMbZ9sfnBAdUMNh30sGUR7fjtV21rERpUAL9d35EfBJdOfPW-4kHPPdLajdv9H6sXVkxes3Udx0HxUQq78yhBKD2MhIEmR-VuF0anrdyMbQf0eekn33WP5FuUGl2jRFC5m9zJPg2TndWdcoMG0E/s900/photo_2025-12-05_15-41-10.jpg

កំហុសឆ្គងដ៏គួឲ្យអាម៉ាសទាំងអស់នេះ បានជំរុញឲ្យពលរដ្ឋថៃដែលធ្លាប់រិះគ.ន់កម្ពុជាថារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមមិនបានល្អ មានការរអៀសខ្លួននិងខ្មាសចំពោះពាក្យសម្ដីរបស់ពួកគេយ៉ាងខ្លាំង ដោយពួកគេមិននឹកស្មានសោះថាប្រទេសរបស់ខ្លួនដែលមានប្រាក់ចំណាយច្រើនជាងកម្ពុជា មានបច្ចេកវិទ្យាទំនើបជាងកម្ពុជា បែរជាមករៀបចំកម្មវិធីដ៏ធំមួយដោយគ្មានទំនួលខុសត្រូវបែបនេះទៅវិញ៕

ពលរដ្ឋថៃជាង ១០លាននាក់ ចាប់ផ្ដើមឈឺបណ្ដាក់គ្នាដោយសារខ្យល់ពុ.ល PM2.5

0

ពលរដ្ឋថៃជាង 10 លាននាក់នៅទូទាំងប្រទេសចាប់ផ្ដើមឈឺភ្នែក ពិបាកដកដង្ហើម ឡើងកន្ទួលរមាស់លើស្បែក និងមានបញ្ហាសុខភាពឆ្លងបណ្ដាក់គ្នា ចូលសម្រាកព្យាបាលពេញៗពេទ្យមិនថារដ្ឋ ឬឯកជន ដែលទាំងនេះបណ្ដាលមកពីកម្រិតធូលីកខ្វក់ដែលមាននៅក្នុងខ្យល់កើនឡើងកំហាប់កាន់ខ្ពស់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKiWbW0UpdUXqE0x5zikTkfTSk_0I_9hC35K6ZqfD6eSdLbsFmxfpdzNTyPMwfhBhTwAuM_EKEGOqKhDlpmNyV_0vCoHeVzodLJ23GUau4PFS3czyF7ju3tJA4D6Vl1Up5fcEhIGbKDYyovGimozhMbZTz8wJpvh3IpZ3yTAe4-vkSrCu8Yohc-OYvV7YL/s1280/photo_2025-12-03_09-04-18.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2025 បញ្ហាសុខភាពដែលត្រូវបានគេសង្កេតឃើញញឹកញាប់បំផុតរួមមានជំងឺផ្លូវដង្ហើមដូចជាជំងឺហឺត និងជំងឺសួតរ៉ាំរ៉ៃ (COPD) ការឡើងកន្ទួលលើស្បែក និងបញ្ហាភ្នែក បានកើនឡើងកាន់តែច្រើនករណីនៅទូទាំងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSLYiAssEUJnKTCRRjEjRFUlLYX9B-ZcrWjSsbZ65b8C_tFLDS2QaAdCyuA48yRn4o4BDgJJlT5KSYbqkHkonamZJuiPnW3agexrVL0aoVeMMzuBQo4KElfRITe5v96dhw4cZmHHzUW7DH-Ycfig78Yfzx3Zdr1N51McGP__ufx_t9OWINIK33NOBUren4/s1280/photo_2025-12-03_09-04-19.jpg

តាមការបញ្ជាក់ បញ្ហាសុខភាពទាំងអស់នេះ គឺជាលទ្ធផលនៃការប៉ះពាល់ និងស្រូបចូលទៅក្នុងខ្លួនដោយផ្ទាល់នៃខ្យល់កខ្វក់ PM2.5 ដែលវានឹងនាំឲ្យប៉ះពាល់ដល់សុខភាពរយៈពេលវែង ហើយក៏នឹងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរដូចជាជំងឺមហារីកសួតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhheP9bH1PklAX9o71VcV85dTIMeHUE37j8EE06QwzT5GmbXPevFh3JcQGRjLpo76qV2a4A4dab3RF6aNjek5ZyWDwg-IaYZIS7hst1WIg7ysNcd-BjneQuOODMoR4BDdQIQMrV1RMXQj3q6nH2mdHd4N8Ctq3G7uV6XVuZbHEZKllyeLKmYzFAmso_zOFY/s1280/photo_2025-12-03_09-04-24.jpg

អាជ្ញាធរ និងគ្រូពេទ្យណែនំាំឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់ប្រភេទ N95 ឬម៉ាស់ការពារធូលីកខ្វក់គ្រប់ពេលចេញទៅខាងក្រៅ ឬប្រសិនបើគ្មានការចាំបាច់កុំចេញទៅក្រៅឲ្យសោះ គួរស្ថិតនៅក្នុងផ្ទះបិទទ្វារ-បង្អួចដើម្បីកាត់បន្ថយការស្រូបធូលី ព្រមទាំងតាមដានព័ត៌មានអាកាសធាតុបានបានជាប់ជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXXE5fRpYQ6v7ChwLCVIAhEhxweE3jXhDh_DzJ2onsLOig7OAc57VrB9-667Tjp_-ZcJdhwWcGDcdlRsqgZeujTBAqKF67Is1EM_4xjwvP8qOz9vYe858YVxudbbFvH93feDIOjyQfrcWTSy6bMf5V7Fkq9w2RxqZWOx3AXjXUzZoCgIebnoIoRqmG2Cwp/s1280/photo_2025-12-03_09-04-21.jpg

គួរជម្រាបថា ស្ថានភាពធូលីកខ្វក់នៅក្នុងខ្វល់ដែលកំពុងកើនឡើងនៅទីក្រុងបាងកក រួមទាំងខេត្តមួយចំនួនរបស់ប្រទេសថៃនេះ ត្រូវបានអ្នកជំនាញសន្និដ្ឋានថា បណ្ដាលមកពីការបំភាយឧស្ម័នពីរោងចក្រឧស្សហកម្ម យានជំនិះ និងការដុតសំរាម ឬកសិកម្មព្រៃដុតជាដើម ដែលជំរុញឲ្យកំហាប់នៃសារធាតុពុលទាំងនោះឡើងទៅប្រមូលផ្ដុំនៅក្នុងបរិយាកាស រួចក៏ធ្វើឲ្យកម្រិតអុកសុីសែនធ្លាក់ចុះ និងគំរាមកំហែងដល់សុខមាលភាពមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNnDsQxtrq8Qp6ynr7nNy-M-ByjXvVyRIw0_XC6Hs-C2XFFAHqp1tYGPKJLyT9f2fwDqlA4C3yNmdJIOmUz_iIk-hLyNLxFGMAtYf6HQdtYIKB51FUOoiDefCmP-CI4LBIjIL3ZxnJxJ6Nnl-Cx7kFqAdle2ew9Fm1e6CD7EzSWVHXrGZv8NJomAOJadWT/s1280/photo_2025-12-03_09-04-21%20(2).jpg

តាមការកត់សម្គាល់ ទីក្រុងបាងកកនៅពេលនេះកំពុងចូលដល់រដូវធូលីប្រចាំឆ្នាំ ដែលមានរយៈពេលចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ។ សព្វថ្ងៃនេះ ការវាស់វែងគុណភាពខ្យល់ដោយប្រើកំហាប់ PM2.5 បង្ហាញពីកម្រិតរវាង 37.6–75 µg/m³ (មីក្រូក្រាមក្នុងមួយម៉ែត្រគូប) និងស្ថិតនៅកម្រិតពណ៌ទឹកក្រូច ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVASvaVhL3_ZtEr8B2axwk1bfpSEPUMJXzT2IQQ_theYYM25svSXFxAjpD3MqUO7VQNPGMFN-IrHvG-Hmgj8nFQqwsA89MsIqal7dSefr6M5oDgzWC-hIv-obQMtq0C0oxHW-AV72-jhdNP8sx9WsSdRoS17CA6tqnJbt3B_lQ71zO47FroRPM92De5ZEH/s1280/photo_2025-12-03_09-04-24%20(3).jpg

តាមអង្គការសុខភាពពិភពលោក (WHO) បានកំណត់គោលការណ៍ណែនាំគុណភាពខ្យល់សម្រាប់កម្រិត PM 2.5 មធ្យមប្រចាំឆ្នាំថា មិនគួរលើសពី ៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបឡើយនៅពេលដែលកម្រិតនេះកើនឡើង ហានិភ័យសុខភាពក៏កើនឡើងដែរ៕

លំបាកទ្រាំពេក ពលរដ្ឋថៃបន់ព្រះសំពះទេវតាសូមឱ្យទឹកជំនន់ស្រកឆាប់ៗ

0

ប្រទេសថៃ ៖ បើទោះជាទឹកជំនន់ស្រុកហាតយៃ ខេត្តសុងក្លា និងខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសថៃបានស្រកចុះមែន ប៉ុន្តែទឹកជំនន់នៅខេត្តអយុធ្យាមិនស្រកឡើយ ពលរដ្ឋថៃបានត្រឹមតែបន់ស្រន់ឱ្យទឹកជំនន់ស្រកឆាប់ៗ បន្ទាប់ពីលិចផ្ទះសម្បែងអស់រយៈពេលជាង៤ខែ ។ ទឹកជំនន់វាយប្រ.ហារស្រុកចំនួន១៣ និងប៉ះពាល់ពលរដ្ឋរហូតដល់ជាង៧ម៉ឺន១ពាន់គ្រួសារ ខណៈកម្ពស់ទឹកតាមមាត់ទន្លេណយ ស្មើចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilJrDUE0gL29JpplJfjTnRkjEm38puhPMJSPu0LWuLuUame1UftxRFbn-AGeJ6XHceUbIAZxeqyElcGmp7bwoDVAURR1Q5XihHynZJnPX7LdqU9Dy0INWv4x2G4bnqNl_Z8VrxvKoHsc0ihlbj5fd_ZTgALmxEYIodNZWVfuxSSnwhpWo4O-odBKFCkdGQ/s640/image_2025-12-05_16-26-35.png
រហូតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍ទឹកជំនន់ខេត្តអយុធ្យានៅតែធ្ងន់ធ្ងរដដែល បើទោះជាទំនប់ចៅប្រាយ៉ានៅខេត្តឆ័យណាត បានកាត់បន្ថយការបង្ហូរទឹកក៏ដោយ ប៉ុន្តែកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ា ទន្លេណយ និងប្រឡាយផ្សេងៗបានកើនឡើងខ្ពស់ ដែលធ្វើឱ្យពលរដ្ឋរស់នៅមាត់ទន្លេណយ រងផលប៉ះពាល់យ៉ាងខ្លាំង ។ ផ្ទះជាច្រើនខ្នងលិចទឹករហូតដល់ជាង៤ខែ ហើយពលរដ្ឋសង្ឃឹមថា នៅខែមេសា ឆ្នាំ២០២៦ ទឹកអាចនឹងស្រកវិញ ។

ក្នុងចំណោម១៦ស្រុកនៅខេត្តអយុធ្យា គឺមាន១៣ស្រុកកំពុងលិចលង់ដោយទឹកជំនន់ រួមមាន ៖ ស្រុកសេណា ផាក់ហៃ បាងបាល បាងសៃ ព្រះណាខនស្រ៊ីអយុធ្យា បាងប៉ាក់អ៊ិន បាងប៉ាក់ហាន់ បាងសាយ បានព្រែក ឡាតបួហ្លួង មហារ៉ាច ណាខនហ្លួង និងវាំងណយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUmryUkmUp40kMRHY0rmF7z53yC5Y0n8j2EBawxPZ_afxnukdAS4iFxZZrWIrVk_zJ8UEbce36LUKzGQPfqtdlQg4nKPrR9OqG9q56r2UCvTe41UfRAaBSHQv2z-dY_Acsp_WSeoAJiM3uLLLZyy-uuJrizt8_MFb-kwZDdeGpA2ptK3shl4hMXDBcSMa9/s1024/photo_2025-12-05_16-11-22.jpg

យោងតាមទិន្នន័យការខូចខាត ទឹកជំនន់ជាច្រើនខែនៅខេត្តអយុធ្យាបណ្តាលឱ្យពលរដ្ឋចំនួន៧១,៦៧០គ្រួសាររងផលប៉ះពាល់, មនុស្សស្លាប់២០នាក់, វត្តលិចទឹក៣៨កន្លែង, សាលារៀនលិចទឹក៣៣កន្លែង, ខូចខាតផ្លូវ៥៨កន្លែង និងខូចខាតអគាររដ្ឋ៨កន្លែង ។

ទឹកជំនន់បានលិចភូមិហួវៀង ឃុំហួវៀង ស្រុកសេណា ខេត្តអយុធ្យា អស់រយៈពេលជាង៤ខែ ដោយកម្ពស់ទឹកនៅបរិវេណមាត់ទន្លេណយ ស្មើចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ខណៈផ្ទះជាច្រើនខ្នងលិចទឹកធ្វើឱ្យពលរដ្ឋពុំអាចរស់នៅបាន ។ ទោះយ៉ាងណា ទឹកចាប់ផ្តើមស្រកចុះនៅតំបន់ខ្លះ និងមានការសម្អាតដីភក់ក្នុងផ្ទះ វត្ត រីឯពលរដ្ឋខ្លះទើបត្រឡប់មករស់នៅផ្ទះវិញ បន្ទាប់ពីរស់នៅតាមផ្លូវរាប់ខែ ប៉ុន្តែពួកគេនៅតែបារម្ភដោយសារទឹកជំនន់លិចយូរពេកខុសប្រក្រតី និងលិចខ្លាំងរហូតដល់ផ្ទះជាន់ទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoQ_GWqUsxCU5cUlfSorZ3rG0NcFoIj9sfTDroBMFOPi3pp4du58Mgi502ZlI9D1MsjfUWTpZivfOIi0xTNhL-XrWO88elzQ-JnIpYwP1aH4b2SBzfnm563gjMNSKI6vwSASW9d7DiIfmanu0cq3IGFVfUQ6fzAEBraQFX3H7UYlNQa2P6cARgxWhwDf7c/s1024/photo_2025-12-05_16-11-23.jpg

ពលរដ្ឋអយុធ្យានិយាយដូចៗគ្នាថា ទឹកជំនន់នៅឆ្នាំ២០២៥ ធ្ងន់ធ្ងរ និងលិចយូរខែបំផុត បើធៀបនឹងបណ្តាឆ្នាំមុនៗ ។ ពេលនេះ ពួកគេបានត្រឹមតែបន់ស្រន់ឱ្យទឹកស្រកឆាប់ៗ ហើយសង្ឃឹមថា ទឹកនឹងស្រកវិញបន្ទាប់ពីចូលឆ្នាំថ្មីរួច គឺនៅខែមេសា ឆ្នាំ២០២៦ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKsrfY_lt9vgtOfCTWbzg34GfMFFoaGwjZDJm2swvx4r4w0WrkXb6iq4HkIJUWoK2YbDkr_uaPyKJLm4iJRAulTCimZofOSfZuDltBvIH4W5VSb1tts8POqyfNMJNiZ7qdBkxp8FDjoXtfZrMelEIfsUbvQWDqc-j-vWq2oMgdHRHwZh-iiosyYyo_VumV/s1280/image_2025-12-05_16-26-35%20(2).png