ប្រទេសរុស្ស៊ី ៖ សង្គ្រា.មរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយជាច្រើនឆ្នាំ ដែលរហូតមកដល់ឆ្នាំ២០២៦នេះ គ្មានសញ្ញានឹងបញ្ចប់ពេលណាទេ បើទោះជាអន្តរជាតិ ជាពិសេស អាមេរិក ជួយសម្របសម្រួលឱ្យបញ្ចប់សង្គ្រា.មក្តី ។ បច្ចុប្បន្ន រុស្ស៊ីឈានទៅកាន់កាប់ទឹកដីអ៊ុយក្រែន ប៉ុន្តែរយៈពេលជាច្រើនឆ្នាំមកនេះ រុស្ស៊ីបានចំណាយប្រាក់យ៉ាងច្រើនដើម្បីវាយប្រ.ហារអ៊ុយក្រែន និងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីដួលរលំ ។
.jpg)
សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា រដ្ឋាភិបាលរុស្ស៊ីបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ផ្នែកកងទ័ពដើម្បីធ្វើសង្គ្រា.មជាមួយអ៊ុយក្រែនកាលពីឆ្នាំ២០២២ គឺជាពេលបើកការវាយប្រហារលើកដំបូង និងធ្វើឱ្យរុស្ស៊ីឈ្នះសង្គ្រាម ប៉ុន្តែបែរជាធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីដួលរលំ ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីកើនឡើងត្រឹមតែ១% ប៉ុណ្ណោះកាលពីឆ្នាំ២០២៥ ដោយសារសង្គ្រា.មអូសបន្លាយ ។
រដ្ឋាភិបាលរុស្ស៊ីបានចំណាយប្រាក់យ៉ាងច្រើនដើម្បីឈ្នះសង្គ្រាម និងកាន់កាប់ទឹកដីអ៊ុយក្រែន ប៉ុន្តែបានជំរុញឱ្យមានអតិផរណានៅប្រទេសរុស្ស៊ី និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង ខណៈអាជីវកម្មជាច្រើនរបស់រុស្ស៊ីចំណាយដើមទុនខ្ពស់ជាងមុន ។.jpg)
តាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីកើនឡើងត្រឹមតែ១% ប៉ុណ្ណោះកាលពីឆ្នាំ២០២៥ ដែលទាបជាងគោលដៅ ខណៈអត្រាកំណើន GDP នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ស្មើ៤.១% និង ៤.៣% ដែលកំណើន GDP ទាបនេះបណ្តាលមកពីអតិផរណា ។ ពេលនេះ រុស្ស៊ីត្រូវតែស្តារកំណើនសេដ្ឋកិច្ចឡើងវិញ កែលម្អបរិយាកាសអាជីវកម្ម និងបង្កើនសកម្មភាពវិនិយោគ ដោយផ្តោតលើការបង្កើនកម្លាំងពលកម្ម ។
គួរបញ្ជាក់ថា កងទ័ពរុស្ស៊ី និងអ៊ុយក្រែនបានពលីជីវិតក្នុងសង្គ្រា.មអូសបន្លាយជាច្រើនឆ្នាំ កើនឡើងរហូតដល់ជិត២លាននាក់ ដែលរហូតមកដល់ឆ្នាំ២០២៦ គ្មានសញ្ញាថា សង្គ្រា.មនេះនឹងបញ្ចប់ពេលណា ទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump បើកការចរចានៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជំរុញឱ្យរុស្ស៊ី-អ៊ុយក្រែនបង្កើតកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែរុស្ស៊ីនៅតែទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ។
ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមរវាងប្រទេសទាំងពីរ គឺច្រើនជាងមនុស្សស្លាប់ក្នុងសង្គ្រាមរបស់សូវៀតនៅអាហ្វហ្គានីស្ថានកាលពីឆ្នាំ១៩៨០ រហូតដល់១៧ដង និងស្លាប់ច្រើនជាងសង្គ្រាមផ្សេងៗលើពិភពលោក ។ កងទ័ពរុស្ស៊ីបានស្លាប់ច្រើនជាងអ៊ុយក្រែន ប្រមាណជាង២ដង ខណៈអ៊ុយក្រែនមានពលរដ្ឋ និងកងទ័ពតិចជាងរុស្ស៊ី ប៉ុន្តែអាចទប់ទល់នឹងការវាយប្រហារពីរុស្ស៊ីរយៈពេលវែង ។ ភ្នាក់ងារសង្កេតការណ៍អ៊ុយក្រែន (DeepState) ឱ្យដឹងថា កងទ័ពរុស្ស៊ីបានដណ្តើមគ្រប់គ្រងទឹកដីអ៊ុយក្រែនបន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ។
កាលពីចុងសប្តាហ៍ទី៣ ខែមករា កន្លងមក សហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានបើកការចរចាស្វែងរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលនេះជាការចរចាលើកដំបូងតាំងពីរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ប៉ុន្តែមិនឈានទៅធ្វើកិច្ចព្រមព្រៀងណាមួយឡើយ ដោយសាររុស្ស៊ីនៅតែទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ៕










