Home តារាជាតិ អ្នកនាង ចន ច័ន្ទលក្ខណា លើកទឹកចិត្ត កែវ សុបញ្ញា

អ្នកនាង ចន ច័ន្ទលក្ខណា លើកទឹកចិត្ត កែវ សុបញ្ញា

10
0

អ្នកនាង ចន ច័ន្ទលក្ខណា បានលើកទឹកចិត្តតារាចម្រៀង កែវ សុបញ្ញា ជុំវិញជីវិតអាពាហ៍ពិពាហ៍បរាជ័យ។ មិនឱ្យមានការព្រួយបារម្ភទាក់ទងនឹងបញ្ហានេះ សុបញ្ញា បានបង្ហាញថានាងថ្វាយចិត្តនឹងព្រះធម៌ពេលនេះស្ងប់ស្ងាត់ល្អណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9vf7Iab5rWWaDFjj8q-ab5j9Opa-TZnKslCMdyNpjVmI9yobBsPrq7BPULsWQWGvxKeGdMiIii1mtI_G_l_p80OCFCknO8qXuyYNG3Gul4wVgAEvDnifzDFGsCG8itcfiIpC_m0eY8SzUEuAxRmKpeHQ4PJDDT2fdZ-k-kL4fwaubIiMBMkbfRC6yOJY1/s960/image_2026-02-05_09-07-08.png

១៥ឆ្នាំទម្រាំនឹងបានភ្ជាប់ពាក្យ ភ្ជាប់ពាក្យជាង២ឆ្នាំទើបបានដឹកដៃគ្នាចូលរោងការ ប៉ុន្តែពិតជាគួរឱ្យសោកស្តាយណាស់ចំណងអាពាហ៍ពិពាហ៍២ឆ្នាំក៏ឈានដល់ផ្លូវបញ្ចប់ហើយរឿងនេះគឺធ្លាក់ទៅលើតារាចម្រៀង កែវ សុបញ្ញា និងលោក ប៉ាល់ ប៉ោស៊ាង ដែលជាមន្រ្ដីកងរាជអាវុធហត្ថ។ ការប្រេះស្រាំរវាងតារាចម្រៀង កែវ សុបញ្ញា និងអតីតស្វាមី គឺពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំងជាពិសេសគឺតារាចម្រៀងរូបនេះដែលទើបតែបាត់បង់កូនស្រីថ្មីៗនេះជាហេតុធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភពីសុខភាពផ្លូវចិត្តរបស់ បញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1aath9V8V8ketzH81fAKn0QXEhGGhoebm-I2pFTet4k_uTmCFka4gSoVFuNrGfb_EjcxXAFtnV9Mp9Ni_T6PTu6xvvxCACd-iEyWObqlSU2b8sJYgcELfxZXtPqou4xpqm1sOiCMsn8FHSDpYwo0DdcgsYMtifeALnRH-1tFRCfSuhwUGXQCDXxS33bpS/s2048/image_2026-02-05_09-07-05.png

អ្នកនាង ចន ច័ន្ទលក្ខណា អតីតប្រធានសមាគមសិល្បករខ្មែរបានផ្តល់កម្លាំងចិត្ត លើកទឹកចិត្តមកកាន់តារាចម្រៀង កែវ សុបញ្ញា ថា «ស្ងប់ស្ងាត់ គឺ ល្អបំផុតអូន បងជូនពរឱ្យអូនជោគជ័យ ការងារកាន់តែច្រើន លុយហូរចូលដូចទឹក ជីវិតជួបតែភាពរីករាយស្រស់បំព្រង។ រឿងរ៉ាវកំពុងជួបសូមចាត់ទុកជាអតីតកាលហើយប្រែវាជាបទពិសោធន៍ជីវិតដើម្បីស្វែងរកគន្លឹះធ្វើឱ្យខ្លួនឯងមានច្រកចេញដោយសន្តិភាព»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisg6DEtYHrPIGGSEna-58O_iKuIeu-6o9Ixlkyk9c0B020PIm8poY6jNdcECUWMyajHMa493jG6fifffaZ894to9iWtdCAFRPm7fK_v2fPTXVIpfDAlqVfWn39GXYC9nT9LtxWoGD3h526AnD1g6oB3loJI-SPv1FZvdTkkCSx8y5BKYgPdmmN8xQ_4QVB/s1280/image_2026-02-05_09-07-06%20(2).png
ជាមួយនឹងការផ្តល់កម្លាំងលើកទឹកចិត្តពីសំណាកអ្នកនាងចន ច័ន្ទលក្ខណា កែវ សុបញ្ញា បានឆ្លើយតបកុំឱ្យ អ្នកនាង ចន ច័ន្ទលក្ខណា ព្រួយបារម្ភពីនាងពីព្រោះពេលនេះនាងថ្វាយចិត្តនឹងព្រះធម៌ហើយ ខណៈបេះដូងពេលនេះស្ងប់ស្ងាត់ល្អណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPSZNa4gZHv-usaML4sfQ8UpzlKGDnxVl0ewOFoZaTxrYEWlFz2bJBBi8q-iAkbS5qz1NoWkUl_CQ2psYVNaqQVNgOWBJkHkUqLCJ2F8eJ0YaMEBBs8hm6gwsoCsKCDXdrQeFyWzKeegftirKDTYV9i5Z0yM9GQCEn7emqE3hvcKS5VQVoTZgpQteewAY0/s2048/image_2026-02-05_09-07-07.png

គួរឱ្យដឹងថានៅពេលអតីតស្វាមីបានបញ្ជាក់ពីការលែងលះរបស់អ្នកទាំងពីរទៅតាមផ្លូវច្បាប់ តារាចម្រៀង កែវ សុបញ្ញា បានបង្ហោះសារបង្ហាញពីភាពរឹងមាំរបស់ខ្លួន ដួលចេះក្រោករួចហើយបន្តដំណើរទៅមុខទៀត។ តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះបានអរគុណជាពិសេសទៅកាន់អ្នកមានគុណរបស់ខ្លួនដែលឱបនាងមិនលែង មិនថាធ្លាក់ដល់ចំណុចណាក៏ដោយ៕