Home ព័ត៌មានអន្តរជាតិ តួ «កែងឆេះ ជង្គង់ហោះ» ធ្លាក់ខ្លួនឈឺជំ.ងឺម.ហារី.កដំណាក់កាលទី៣

តួ «កែងឆេះ ជង្គង់ហោះ» ធ្លាក់ខ្លួនឈឺជំ.ងឺម.ហារី.កដំណាក់កាលទី៣

220
0

បងប្អូននៅចាំបានទេ? កាលពីប៉ុន្មានខែមុនទើបចេញមុខប្រគល់ជំនួយឲ្យកងទ័ពថៃដើម្បីវា.យឈ្លានពានកម្ពុជា ឥឡូវនេះ តូនីចា ឬតួសម្ដែងកែងឆេះជង្គង់ហោះ ដែលបំភ្លេចដើមកំណើតថាខ្លួនជាប់សាច់ឈា.មជាខ្មែរនោះត្រូវបានព័ត៌មានថៃចុះផ្សាយថា កំពុងធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺមហារីកថង់ទឹកប្រមាត់ដំណាក់កាលទី៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGz695jNxufP_zC6GCbdnLXvGBU2w_-VQc-eezqBkPFkHB9dScEvXpk_RxaVMEpD_NU-gKar015yLu1zyV-3NoNYCHGUWNCxTgQggf73VKOREJZlqjUGdwyDY8SxtajKvdO_eXtMQIVYddH4hj7HwRUMK-Z3kMNddvLfauDWH1rHR1Q_Yaaol0yaL-6bO0/s960/photo_2026-02-05_12-25-10%20(4).jpg

យោងតាមការចុះផ្សាយរបស់កាសែត Khaosod នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា លោក តូនីចា មានសភាពស្គមស្គាំងខ្លាំង ខណៈការធ្វើរោគវិនិច្ឆ័យបានបង្ហាញថា តារាប្រុសវ័យ ៤៩ឆ្នាំរូបនេះ មានជំងឺមហារីកថង់ទឹកប្រមាត់ដំណាក់កាលទីបី ដែលជិតដល់ដំណាក់កាលទីបួនកាលពីជិតពីរឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSWPkiPcPF08m_17eVvwBTCYxrbZ3a19tTFMKemz27vHHWLwuqjn84f86A2o-7rFYUrj_20dKb-XqigTOUPxXsUYFqSqMg_w48T1YGL0A1m1iqLuL1r5injSfPoPTnRl0KRgx0e-PMJpMb2vrWyAdQzobtCPEtwD2h9fMy92-sPPl72dL4kETrtmKmVDq6/s845/photo_2026-02-05_12-25-10%20(3).jpg

យោងតាមប្រភពព័ត៌មាន តូនីចា បានស្វែងរកការព្យាបាលដំបូងបន្ទាប់ពីមានការអក្ការៈចុកពោះធ្ងន់ធ្ងរ រួមជាមួយនឹងជំងឺខាន់លឿងដែលប៉ះពាល់ដល់ស្បែក និងភ្នែករបស់គាត់។ ក្រោយមកគ្រូពេទ្យបានបញ្ជាក់ពីជំងឺមហារីកថង់ទឹកប្រមាត់ ហើយចាប់តាំងពីពេលនោះមក គាត់បានធ្វើការវះកាត់ដើម្បីយកសាច់កាចនោះចេញ និងបច្ចុប្បន្នកំពុងទទួលការព្យាបាលតាមរយៈគីមីជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrM30QyGzZL3Zf57sV-wr2qj8Z83nh5ZaKjNNI1DGsBSaGmOLCQ45bdi0EKctuB2oDoQkS-buU-9Bw-DXOW-6VgV7CTL0FOdcnCSW_HX5aiPCA6uyaLxSgxi-u86hsz8tFJhVerFuZdyUHovaG8f5JoHE-8h6_DwnOAW_hm_KzgYQ3cGDCcM3fTt7TU50M/s800/photo_2026-02-05_12-30-04.jpg
គួរជម្រាបថា តូនីចា ឬ ចាបភ្នំយ៉ារ៉ាំ ដែលបងប្អូនខ្មែរតែងនាំគ្នាគាំទ្រភ្លុកទឹកភ្លុកដីចំពោះការសម្ដែងនៅក្នុងខ្សែភាពយន្តក្បាច់គុនកែងឆេះរបស់ថៃក្នុងពេលកន្លងមក បានចាកចោលលែងទទួលស្គាល់ឈា.មជ័រជាខ្មែរទាំងស្រុង ក្រោយពេលបានក្លាយជាតារាហូលីវូដ ដើម្បីផ្គាប់ភ្គន់ចិត្តប្រជាជនថៃជាធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIjHw0y5GcEU-O6qBIAYoC7OGeKwjTOMqCcE5QxLnZo0BmmXQ67Cl2X2ttJuD47WA4WwWGElrJjAG53i0rAIXuA8MMnebT_JgAkqpE3UdIeLo7vNO_KEBupwdDXtWQC_QC2MCR4HYRkgAYInnHpWYByymp7lhrwjK1rrAKel-nPTdiuEHKYFhj9bM_IOhz/s811/photo_2026-02-05_12-25-10.jpg

នៅមុនពេលទទួលបានភាពល្បីល្បាញ តូនីចា ធ្លាប់អះអាងថាខ្លួនមានដើមកំណើតជាខ្មែរសុរិន្ទ និងតែងអំពាវនាវឲ្យប្រជាជនខ្មែរគាំទ្រការសម្ដែងរបស់ខ្លួនផង ព្រោះមានលើកបង្ហាញពីក្បាច់គុនបុរាណខ្មែរ ។ ប៉ុន្តែក្រោយពីទទួលជោគជ័យនៅក្នុងជីវិត តារាប្រុសរូបនេះបែរជាក្រឡាសសម្ដីថា ក្បាច់គុនបុរាណនៅក្នុងខ្សែភាពដ៏ល្បីល្បាញរបស់ខ្លួននៅក្នុងពេលកន្លងមក គឺជាកម្មសិទ្ធិរបស់ថៃ និងលែងទទួលស្គាល់ថាខ្លួនគឺជាកូនខ្មែរតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYI8t9f3_MI92yfSVBhZP0ODc0xuL9Wqbrm-blzAej03XzA_T6Zk8idohBHQ0pmiE0Ij0djbm14tLTexXZQ7rK45HLq719LmhLM8rMR8KU-SyOdBYtDdsFmeaUXgW8bnDGgGh5fa-n_zHGLuv9_XG12yu8whmYJmX7JZrbmioF9MbsSgzmlk8zuxYeUiWn/s960/photo_2026-02-05_12-25-10%20(2).jpg
មិនតែប៉ុណ្ណោះ នៅក្នុងអំឡុងពេលដែលយោធាថៃបើកការឈ្លានពានលើប្រទេសកម្ពុជាកាលពីថ្មីៗនេះ តូនីចា ថែមទាំងបានបង្ហាញការគាំទ្រ និងឧបត្ថម្ភប្រាក់ដល់យោធាថៃយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ការណ៍នេះបានធ្វើឲ្យប្រជាជនខ្មែរដែលធ្លាប់ស្រលាញ់គាំទ្រតារាប្រុសភ្លេចកំណើតរូបនេះស្រង៉ាកចិត្ត និងខឹ.ងសម្បារជាខ្លាំង៕