Home ព័ត៌មានជាតិ កម្ពុជាស្នើបារាំងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ

កម្ពុជាស្នើបារាំងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ

9
0

ប្រទេសកម្ពុជា ៖ យោងតាមចុះផ្សាយរបស់ហ្វេសប៊ុកផេកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិត១ច្បាប់ទៅកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីឆ្លើយតបនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_DlqbQ_k6MJXw7t6Uqb2lvX8FLcB7FuTfcQ47vvHV-2uSE-uH5ipa_dGhuDKXCLn81JQcdhRwZmWp2NfDpc_T9BVtDJ_t-buWrFM_bOJOi3QeyaJfgVULwrDoTsUkaUCF_i_Dr3qwzsOIIqiXdD_QbTWOFyojodHCD8lPL_TLgYH24NvXL4i4M3nB8YPe/s960/photo_2026-02-05_15-48-02.jpg

នៅក្នុងលិខិតនេះ សម្តេចធិបតីបានសម្តែងនូវអំណរគុណយ៉ាងស្មោះរបស់កម្ពុជាចំពោះប្រទេសបារាំង ដែលបានប្រកាន់ជំហរជាគោលការណ៍គាំទ្រចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាចំពោះការចូលរួមប្រកបដោយស្ថាបនារបស់ប្រទេសបារាំងក្នុងកិច្ចប្រឹងប្រែងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ។

សម្តេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់បារាំងដល់សន្តិភាព ការអភិវឌ្ឍ និងការកសាងជាតិឡើងវិញរបស់កម្ពុជារាប់ទសវត្សរ៍មកហើយ ។ ការរួមចំណែកនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពជាតិកម្ពុជា ព្រមទាំងបានធ្វើឱ្យភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfhcXqLAeSM-iL3UBo38AFBijIw_-9JHxhBnx-ARmVgkGzRrMzfCNd9Cifv7eRsWo7ATaw_Y3Ju8avbapnMzAYsFfda_FJ58dsAxML3aV0EqUexfiZS2sIVkzZmhfBlkP-AciBmVl6i7EKqfuYHsxLzJ9ogr_3so4eLkN2quxjJfaTwh-u-BnNLrML8xY0/s1080/photo_2026-02-05_15-48-02%20(2).jpg

សម្តេចធិបតីសង្កត់ធ្ងន់ដែរថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់បារាំង មិនត្រឹមតែក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដឹកនាំគាំទ្រដ៏ឈានមុខមួយចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និងពហុភាគីនិយម និងក្នុងនាមជាដៃគូយូរអង្វែង ដែលមានការផ្សារភ្ជាប់ទំនាក់ទំនងតាមរយៈការគោរពគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្ររួម និងតម្លៃរួម ។

សម្តេចធិបតីបានស្នើសុំឱ្យប្រទេសបារាំងពិចារណាផ្តល់ការគាំទ្របច្ចេកទេស ជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួល និងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVikE_MfUbZ7T0h2g9OoVcSV-BAKpVpzyMinHV4effDxbFfKw_DitQ6vdPX7y3CPQp1WSLXWjg_hP-aMo6BMfn-AIuuJaUN3wju3ORDZhpoAAY5dl-cIL2kr_ktESBbN4W3sKz0MeuMjKA5X99Y25yRA4iTxDz2eaUujUx8SzDpuegCQYQY5MrTLCjOyAt/s1000/photo_2026-02-05_15-48-02%20(3).jpg

សម្តេចធិបតីបានបញ្ជាក់ជាថ្មីថា កម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះទេ ។ សម្តេចធិបតីបានសម្តែងជំនឿយ៉ាងមុតមាំថា ការបន្តចូលរួមចំណែករបស់បារាំងនឹងជួយដល់គោលបំណងរួម ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងប្រជាជនថៃ អាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព សន្តិសុខ ភាពជាអ្នកជិតខាងល្អ និងវិបុលភាព រួមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗទៀត ។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដោយដាច់ខាតមិនធ្វើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងលើកកម្ពស់ច្បាប់អន្តរជាតិ និងពហុភាគីនិយម ដែលជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiENrRSxV-lMqoXaJ-etXJym99GvHtnSr5ovxcvfkX5TNRVyxIjGR8R9NW02qcdBSuN8sKJrBRWgfv6ifk6ttWtrbT4fQlgoE-ASdDZcVq-6n-Xi8bzzW82xDgkK9rpCQ-4uz82MPGqRo64isnp2ljInxH0mpKyH9JNa05en8jaoA-OzybxekzAWgFC6GXy/s1280/photo_2026-02-05_11-36-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9ergXmKihdjFIbvqwiuvABFtZg1xd8Hh_xQ02JLxzs_2Ke743-tR0pTGnyRV8Of4ZBqWpSS9MT3bnPvQrd8RJ3dzNQBLlnquwXtXZsG6mGoKx7RXU2dUFKJk4ZQZgt4MFcwqyR7rqRlslB5pIrI2pBYXalZfn8Htyt32tblhX4aUA-6aOAGWKcq96v1E2/s1280/photo_2026-02-05_11-37-00.jpg