ចាប់តាំងពីតារា K-Pop Ahyeon សមាជិក BABYMONSTER Kino សមាជិក Pentagon បានរាំបទ «Pop out» របស់ N.John មកធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពេលនេះអ្នកគាំទ្រនិងអ្នកល្បីៗក្នុងប្រទេសកម្ពុជាជាច្រើនរូបបានរាំលេងយ៉ាងផុសផុល។
នៅលើបណ្តាញសង្គមទិកតុកគេបានឃើញ តី វាយម៉ាលុយ តារាចម្រៀងក្នុងទ្រនំក្លាបយ៉ាហ៊ែន បវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែហ្វឹកហាត់រាំបទចម្រៀងនេះបន្ទាប់ពីគាំទ្រសកម្មភាពកន្លងមករបស់ N.John ។ ក្រៅពីនេះទស្សនិកជនក៏បានឃើញ ប៊ី សុធារី Ruby Yana កូនស្រីរបស់អ្នកឧកញ៉ា ហុងពីវ ដែលចូលចិត្តវិស័យ K-Pop, Pichy នៃក្រុមរាំល្បីឈ្មោះ spicynames ក៏បាននាំគ្នារាំ Challenge បទចម្រៀងនេះដូចគ្នា។
«Pop out» ជាបទនៅក្នុងអាល់ប៊ុម LA LA LAND ដែលបានចេញជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ សន្ទុះការគាំទ្រ ជាពិសេសនៅពេលឃើញតារា Kpop ដ៏ល្បីរាំបទចម្រៀងរបស់លោក នៅពេលនេះមនុស្សមួយចំនួនបានផ្លាស់ប្តូរការគិតមកកាន់ N.John ហើយ។ លើសពីនេះការតស៊ូខិតខំប្រឹងប្រែងរបស់ N.John លើអាជីពសិល្បៈនៅលើទឹកដីសហរដ្ឋអាម៉េរិកនឹងហុចផលជាងនេះក្រោយចាប់ផ្តើមរីកលូតលាស់បណ្តើរៗហើយ។

គួរឱ្យដឹងថាបទចម្រៀងរបស់ N.John ដែលទទួលបានការគាំទ្រសម្រាប់វិថីសិល្បៈនៅលើទឹកដីសហរដ្ឋអាម៉េរិកដែលមានទស្សនិកជនចាប់អារម្មណ៍ច្រើនមានដូចជាបទ «Sweet Love» «She Knows» រួមទាំង «Pop Out» នេះ៕










