Home ព័ត៌មានអន្តរជាតិ ជនល្មើសប៉ុនប៉ងធ្វើឃា.ត Trump ត្រូវបានតុលាការកាត់ទោ.សដាក់ពន្ធនាគារអស់មួយជីវិត

ជនល្មើសប៉ុនប៉ងធ្វើឃា.ត Trump ត្រូវបានតុលាការកាត់ទោ.សដាក់ពន្ធនាគារអស់មួយជីវិត

10
0

សហរដ្ឋអាមេរិក ៖ តុលាការអាមេរិកបានកាត់ក្តីបុរសឈ្មោះ Ryan Routh អាយុ៥៩ឆ្នាំ ឱ្យជាប់ពន្ធនាគារមួយជីវិត ករណីប៉ុនប៉ងធ្វើឃា.តប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋផ្លរីដា កាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលពេលនោះ ជនល្មើសព្យាយាមធ្វើឃា.តប្រធានាធិបតីអាមេរិកដោយលាក់ខ្លួនក្នុងគុម្ពោតព្រៃ ប៉ុន្តែត្រូវបានអាជ្ញាធរឃើញទាន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSJUMvtNVYdxP04LmNnHK1_Z-K_OZoe2DDxyYaE6nHQwG_KX-R7HOUcbpk1TTLeIGa7IR7q7SoLbZi30RMz3v2Rq05GAO0cK2Vw_YGCX3J5BwpEZd8q0hkB6Ob0y1_T-JrLfrefFvQ7xMZxnseeMdbqfwdRlyk1jrY-xeAR8QGgIb2Y-tR6HBUGjBWlSB8/s1280/photo_2026-02-05_14-05-26%20(2).jpg

កាលពីឆ្នាំ២០២៤ ជនល្មើសត្រូវបានតុលាការរកឃើញថា មានទោសកំហុសដោយសារព្យាយាមធ្វើឃាតប្រធានាធិបតីអាមេរិក ដែលពេលនោះ លោក Trump គឺជាបេក្ខជនឈរឈ្មោះប្រធានាធិបតី បានធ្វើដំណើរមកកាន់ទីលាន Trump International Golf Club នៅទីក្រុង West Palm Beach រដ្ឋផ្លរីដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiJzaYMP0nC5PeTJD4GWaS5Fz4_zB4lTldZ02tzjH5fcyahHhDmKghHzyRs3P8WEBZVjkQ8kMiyC-3qY2p-u84DKXTQWRlYgnH7zuisycGqmJuyHVk1xM__l0BoVdMq10ivadEiUQ9uCEp1iVQEZSvfkSno3NfFAzd7p70woYfrun7teW5_zGyljrBkG45/s999/photo_2026-02-05_14-05-26%20(3).jpg

សមត្ថកិច្ចក្នុងតំបន់បានសង្កេតឃើញកាំភ្លើងចេញពីគុម្ពោតព្រៃ ក៏បាញ់សំដៅទៅគុម្ពោតព្រៃធ្វើឱ្យជនល្មើសប្រញាប់រត់ចេញ ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅក្បែរនោះ ។ បើតាមមន្ត្រីតុលាការ គឺទោសកំហុសរបស់ជនល្មើសស័ក្តិសមនឹងទទួលការកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតមិនអាចបដិសេធបាន ពីព្រោះបានរៀបចំផែនការជាច្រើនខែដើម្បីធ្វើឃាតលោក Trump ដែលនេះបង្ហាញថា មានគម្រោងធ្វើឃាតដោយចេតនា ។ តាំងពីពេលនោះ ជនល្មើសមិនបានបង្ហាញការសោកស្តាយ ឬទទួលស្គាល់កំហុសរបស់ខ្លួនឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizfB7afnWL1qTro6H3NAkWv7l2jT2MqFat5gmOWAqau89fTrJSThQdOkzOMYEjUm4vZZQVShb7O4OROWe-FJDvV5O690rNk5nM7qu0xn5TWyub9ArMKqP4PAPgQYALtSfbHcqIM6NtQ38mNFd_tBGdbce7tG1_eN2oaCoMHKjWJ7cEqwyTTLPXo1GomDh0/s1280/photo_2026-02-05_14-05-26.jpg

មេធាវីរបស់ជនល្មើសបានដាក់ពាក្យប្តឹងទៅតុលាការឧទ្ធរណ៍ក្នុងសំណុំរឿងនេះ ខណៈជនល្មើសបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ។ ជនល្មើសមានស្រុកកំណើតនៅរដ្ឋ North Carolina និងបានមករស់នៅរដ្ឋ Hawaii មុនពេលសមត្ថកិច្ចចាប់ខ្លួន ដោយបង្ហាញអាកប្បកិរិយាមិនគួរឱ្យសង្ស័យអ្វីឡើយពេលសមត្ថកិច្ចស៊ើបអង្កេត ដូចជា ៖ ស្វាគមន៍លោកប្រធានាធិបតី Trump ពេលប្រកួតវាយកូនហ្គោល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4HPwLfDU97PHZXotGxe8h1ejjIcE9JHp2WrBXuwwDupPiJXgPgftLWLwTyU_96KY4c3fyr1oLcvyZrfnljdunToBghw4bagcrVHr5m2lmUUBxqFQZLQ_yCqqpVPLi8ovJosfDOwW1ZWcghESFkt_5iq0hLafAqaW1sEc7YMej87qtniVNYCtyk1E_TZLg/s1280/photo_2026-02-05_14-05-27%20(2).jpg
សមត្ថកិច្ចរកឃើញថា ជនល្មើសបានសរសេរឈ្មោះទីកន្លែងផ្សេងៗដែលលោកប្រធានាធិបតី Trump មានគម្រោងធ្វើដំណើរទៅទីនោះ ប៉ុន្តែនៅថ្ងៃដែលលោក Trump ធ្វើដំណើរទៅកាន់ទីលាន Trump International Golf Club នៅទីក្រុង West Palm Beach រដ្ឋផ្លរីដា ជនល្មើសគ្មានកន្លែងលាក់ខ្លួនដើម្បីបាញ់ឱ្យចំគោលដៅទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXQPjzPO9O8W7Nz8Jc7Ypyp3MJHikE0sDQLyvIPgXL8FKlnZCyCmLDThos-THFy0AGJFgfBXfqqtgWOetdUEYZk6VV0pzQGC1158ci9-vSUtg7n36nV-IPj2acedqmLiOg4BS4N7ACtXdBFhKOUsKDUPg7GLhakL5ZguqB8AkxZQi1MAZDjftIKFQgJs7o/s1280/photo_2026-02-05_14-05-27.jpg

នៅតុលាការ ជនល្មើសមិនទទួលស្គាល់ទោសកំហុស និងថាមិនពាក់ព័ន្ធអ្វីទាំងអស់នឹងការចោទប្រកាន់នេះ ហើយបាននិយាយហូរហែចាកប្រធានបទ ដូចជា ៖ និយាយពីប្រវត្តិសាស្ត្រអាមេរិក សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងនិយាយពីការតាំងចិត្តទិញនាវា ទើបធ្វើឱ្យតុលាការឈប់ឱ្យជនល្មើសនិយាយបន្តទៀត និងបញ្ជាសន្តិសុខនាំជនល្មើសចេញពីបន្ទប់សវនាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj30EelCxE6dtaGns768Labd1wpOJZL3wePmjsvoakpASeokaMPOauoJScRSSeKsSNZDVbcQsqGcCjNaOQBq1ksdLhubZAbm0QLTd1mge4Ub30oireFZPQQHJsHUPNF-EvYXGPBFh10StcdX_9xt8bqwGdjcGhZH1aLJ2u2S-ajU2WzuaVRvu8YlE4pDpkS/s1280/photo_2026-02-05_14-05-28.jpg

តុលាការមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា ជនល្មើសពិតជាប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី Trump ហើយធ្វើសកម្មភាពនៅទីលាន Trump International Golf Club ប៉ុន្តែត្រូវបានអាជ្ញាធរឃើញហេតុការណ៍មុន ៕