Home Blog Page 1759

សម្តេចហ៊ុនសែន : ចាប់ពីខែ ៦ នេះទៅ ហាមមន្ត្រីរបស់យើងចេញក្រៅប្រទេស

0

យោងទៅតាមការបង្ហោះរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅថ្ងៃនេះបានឱ្យដឹង៖” សម្តេចហ៊ុនសែន បានហាមប្រាមមិនឱ្យមន្ត្រីរបស់យើងចេញទៅក្រៅប្រទេសនោះឡើយ ចាប់ពីថ្ងៃទី៦ ខែសីហា ខាងមុខនេះតទៅ”។

ទាក់ទងនឹងរឿងនេះហាមប្រាមនេះផងដែរ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល បានឱ្យដឹងថា ការហាមនេះ ដោយសារចាប់ពីខែមិថុនាទៅ មន្ត្រីជាប់រវល់​បំពេញ​ការងារច្រើននៅមូលដ្ឋាន (សុីហ្គេម និងដំណើរការបោះឆ្នោត)។ ចំណែកការងារក្រៅប្រទេសសម្តេចណែនាំទុក​ឱ្យ​មន្ត្រីទូតជាអ្នកបំពេញ៕សម្តេចតេជោ ហ៊ុន សែន  បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ -  Rasmei Kampuchea Daily

ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកលើកទី១ រងការចោទប្រកាន់ជាច្រើនករណី

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកទី៤៥របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានក្លាយជាអតីតប្រមុខរដ្ឋលើកទី១ កាលពីថ្ងៃព្រហស្បតិ៍ ប្រឈមមុខនឹងការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ ជាច្រើនករណី ហើយការចោទប្រកាន់ទាំងនោះ មិនត្រូវបានធ្វើឡើង ជាសាធារណៈនោះ ខណៈក្រុមអ្នកនយោបាយជាច្រើន បានចាត់ទុកសកម្មភាពទាំងនេះ ជាការវាយប្រហារខាងនយោបាយ ប្រឆាំងនឹងលោក ត្រាំ។

ទស្សនាវដ្ដីព័ត៌មានរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានរងនូវការចោទប្រកាន់ ពីបទព្រហ្មទណ្ឌជាច្រើនករណីនេះ។ សកម្មភាពតាមផ្លូវច្បាប់នេះ បានកើតឡើង ក្រោយការស៊ើបអង្កេតរបស់ការិយាល័យរដ្ឋអាជ្ញាម៉ាន់ហាតថាន់ (Manhattan) ។ ការចោទប្រកាន់របស់តុលាការទីក្រុងញូវយ៉ក បានលើកឡើង ថា មេធាវីផ្ទាល់ខ្លួនរបស់លោក ដូណាល់ ត្រាំ បានចំណាយលុយទៅឲ្យតារាសិចស្រី ស្ដ័រមី ដានៀល (Stormy Daniels) នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០១៦។

ក្រុមអ្នកជំនាញផ្នែកច្បាប់ជាច្រើន បានបញ្ជាក់ ថា អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) នៅតែអាចបន្ដឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីអាមេរិក បាន ថ្វីបើគាត់ត្រូវកាត់ទោស ជុំវិញការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ខណៈគាត់កំពុងតែប្រឈមមុខយ៉ាងណាក៏ដោយ។ ផ្អែកលើរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ក៏មិនបានរារាំងដល់បុគ្គលណាម្នាក់ ដែលកំពុងតែប្រឈមមុខនឹងការចោទប្រកាន់ ឬ សូម្បីតែជាឧក្រិដ្ឋជន កំពុងតែស្វែងរកតំណែង ជាប្រធានាធិបតី បើទោះជានៅតាមរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក រារាំងដល់អ្នកត្រូវបានកាត់ទោស ពីបទឧក្រិដ្ឋ មិនឲ្យចូលរួមបោះឆ្នោតយ៉ាងណាក៏ដោយ។

ការចោទប្រកាន់របស់តុលាការ អាចបង្ហាញនូវភាពស្មុគស្មាញ ដល់កាលវិភាគយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍មួយចំនួន បានអះអាង ថា ការចោទប្រកាន់ទាំងនេះ អាចនឹងបង្កើននូវឱកាសបោះឆ្នោត សម្រាប់លោក ត្រាំ។

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ ជាញឹកញាប់ ក្លាយជាគោលដៅវាយប្រហារ ពីការរើសអើងជាតិសាសន៍ ត្រូវធ្វើឡើង ដោយលោក ដូណាល់ ត្រាំ បានជំរុញឲ្យមេដឹកនាំនយោបាយទាំងអស់ គាំទ្រដល់«យុត្ដិធម៌ និង ការទទួលខុសត្រូវ» ដោយមិនគិត អំពីការជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ។

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកស្រី ថា «នៅពេលបុគ្គលណាម្នាក់ មិនថា ពួកគេមានអំណាចប៉ុនណានោះទេ បើមានការសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ប្រព័ន្ធយុត្តិធម៌របស់យើង ត្រូវតែស៊ើបអង្កេត ហើយចោទប្រកាន់ និង ផ្តន្ទាទោសដល់ពួកគេ តាមនីតិវិធីសមស្រប។ ករណីនេះ គ្រាន់តែជាបទល្មើសព្រហ្មទណ្ឌមួយ នៅក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ ជាច្រើនករណីផ្សេងទៀត ដែលលោក ដូណាល់ ត្រាំ ស្ថិតក្រោមការស៊ើបអង្កេត។ ចូលកុំធ្វើខុស ព្រោះការពិតដែលបុគ្គលមានអំណាចបំផុត នៅលើពិភពលោក ត្រូវតែស្ថិតក្រោមការស៊ើបអង្កេត ដោយមិនលម្អៀង និង ចោទប្រកាន់ ជាសក្ខីភាព ថា យើងនៅតែរស់នៅក្នុងប្រទេសមានច្បាប់ ហើយគ្មានអ្នកណាម្នាក់ នៅពីលើច្បាប់នោះដែរ»។

លោក ដូណាល់ ត្រាំ កំពុងតែចែករំលែកនូវសេចក្តីថ្លែងការណ៍ គាំទ្រដោយសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ នៅលើបណ្ដាញសង្គម Truth Social ដែលគាត់បានបង្កើតដោយខ្លួនឯង ខណៈក្រុមអ្នកអភិរក្ស ស្វែងរកកិច្ចការពាររបស់គាត់ជាថ្មី។

ដោយឡែក លោក ស្ដែវ ស្កាឡាយស៍ (Steve Scalise) សមាជិកសភាជាន់ខ្ពស់ មកពីគណបក្សសាធារណរដ្ឋ បានបង្ហោះ នៅលើបណ្ដាញសង្គម ថា «ការចោទប្រកាន់បង្ខូចកេរ្តិ៍ឈ្មោះរបស់តុលាការញូវយ៉ក មកលើលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) គឺជាឧទាហរណ៍ច្បាស់លាស់បំផុតមួយរបស់ក្រុមប្រជាធិបតេយ្យជ្រុលនិយម ដោយបានប្រើប្រាស់រដ្ឋាភិបាល ជាអាវុធ សម្រាប់វាយប្រហារ ប្រឆាំងនឹងគូប្រជែងខាងនយោបាយរបស់ពួកគេ»។

លោក រ៉ូន ដេសានទីស (Ron DeSantis) អភិបាលរដ្ឋហ្លរីដា ដែលមើលឃើញយ៉ាងទូលំទូលាយ ជាគូប្រជែងដ៏សំខាន់បំផុតរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតបឋម សម្រាប់បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ បានហៅការចោទប្រកាន់ទាំងនេះ ថា «មិនមែនជាជនជាតិអាមេរិក» នោះឡើយ។ ចំណែកការប្រើប្រាស់ប្រព័ន្ធច្បាប់ ជាអាវុធ សម្រាប់ជំរុញរបៀបវារៈនយោបាយ កំពុងតែប្រែក្លាយនីតិរដ្ឋ មកតាមការគិតរបស់ខ្លួន»។

ការិយាល័យ នៃរដ្ឋអាជ្ញាស្រុកម៉ានហាតថាន់ (Manhattan) របស់លោក Alvin Bragg បានបញ្ជាក់ អំពីការចោទប្រកាន់ ប្រឆាំងនឹងលោក ត្រាំ ដោយអះអាង ថា ខ្លួនបានទាក់ទងជាមួយមេធាវីរបស់លោក ត្រាំ ដើម្បីសម្របសម្រួលនូវការចុះចាញ់របស់អតីតប្រធានាធិបតីរូបនេះ។

លោក ខេវិន ម៉ាកកាធី (Kevin McCarthy) ប្រធានសភា មកពីគណបក្សសាធារណរដ្ឋ បានរិះគន់លោក អាល់វីន ប្រេគ (Alvin Bragg) ដោយបានចោទប្រកាន់គាត់ អំពីការជ្រៀតជ្រែក នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០២៤៕

នារីម្នាក់ប្រកាសទាមទារយុត្តិធម៌ឱ្យក្មួយប្រុសអាយុ៥ឆ្នាំបាត់បង់ជីវិត ក្រោយពេទ្យដកធ្មេញម្តង៧គ្រាប់

0

នារីម្នាក់មានគណនីហ្វេកប៊ុកឈ្មោះ Yan Nich បានបង្ហោះរូបភាពនិងសារនៅថ្ងៃទី៣១ ខែមីនា ដែលកំពុងមានទុក្ខជាទម្ងន់ទាមទាររកយុត្តិធម៌ជូនក្មួយរបស់ខ្លួនអាយុ៥ឆ្នាំដែលត្រូវបាត់បង់ជីវិតទាំងវ័យក្មេង ក្រោយគ្រូពេទ្យដកធ្មេញម្តង៧គ្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIVKHPHe9a81nM7pCXcUJdFAAIeU_8-XzIA6g7Kc5nhRpcnvQRY0sPW8jtdJP926HSi6tFoxeMdVBeZGy2BbBjL2VyYUyOXKeCdyS1VMRn43CDGlkkU3Kfz-a4pDb0BM_MJRLDAaTDRckeTQlhMF9LSodzPqlNNs6bPqfA2n0Uf9VkNanl1X9XNtng/s1104/322005418_5919431904743635_6401370923666167310_n.jpg

តាមការរៀបរាប់របស់គណនី Yan Nich បានសរសេរថា «មានដែរទេក្មេងអាយុ ៥ឆ្នាំ ដកធ្មេញម្ដង៧គ្រាប់ ថ្ងៃនេះគ្រួសារខ្ញុំមានទុក្ខជាទម្ងន់ មិនគួរណាក្មួយខ្ញុំជួបរឿងបែបនេះទេ លឿនពេកហើយ ក្មួយខ្ញុំដំបូងឡើយ ឈឺធ្មេញក៏ទៅមន្ទីរពេទ្យ… ដកធ្មេញម្ដងចំនួន ៧គ្រាប់ បន្ទាប់មកក្រោយដករួច ក្មួយខ្ញុំចាប់ផ្ដើម ហើមពោះ សាច់ប្រែជាលឿងអស់ ថាក្មួយខ្ញុំខ្សោយតំរង់នោម ថ្លើមរីក ហើយខ្សោយខ្លាំងណាស់ គេមិនអាចធ្វើអីបានទេ ថាសុខភាពគាត់ខ្សោយ ក្មួយខ្ញុំក្លាយជាពិការភ្នែក មើលលេងឃើញ..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7dJNv5-xoioxQcDJ820XpDPW1P0ZxSSbCzrxKhpiPsvNt09xp2tOaVrMSuW_hQcMyoZZiQAPCYTFZTDm81CUykSRwfahWCBO8PaUoo1OIJPEa_nBsLtj73bmPffhpBBDIsJPywmMBTXxGL9iqN-7yZq764q5u5vVj8r29jklr2o4j3jztH4lvyb-4/s2048/338575869_6757045954312293_2322413118261986202_n.jpg

នារីខាងលើនេះបានបន្តថា «បានប្រហែលជា១ សប្ដាហ៍ ក្មួយខ្ញុំបានស្លាប់ ដោយគ្មានមូលហេតុណាច្បាស់លាស់ឡើយ អាយុ៥ឆ្នាំ ជាតិក្រោយសុំឱ្យក្មួយមានអាយុវែង កុំឱ្យដូចជាតិនេះ ជួយរកយុត្តិធម៌ឱ្យក្មួយខ្ញុំ ឱ្យក្មួយខ្ញុំទៅអោយបានសុខសូមផ្តាំទៅឪពុកម្ដាយទាំងអស់គ្នាផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE32AIjUQhm5b_0WFkJa7S3_bpFPMlkLBKfikGypx74Gvntnle8M8MLC_lGu9JaLQ2Yrgo3q1eDQ1Zea064BbVN_ZDXo-n8JDDLMT6TLtG-qU9yJRv5L8NAMji0p1y6XISjY8ZcYM6S6bXOcoEzmg9BlnHFDvb5FIThc9YCx0bZIEhBZFUTxjnQjHd/s1920/338911144_101234319606518_1606092336503928855_n.jpg

យ៉ាងណាដំណឹងនេះ អ្នកលេងបណ្តាញសង្គមបានចែករំលែកព្រោងព្រាតដោយបង្ហាញអារម្មណ៍អាណិតអាសូរទៅដល់ក្មេងប្រុសខាងលើ និងក្រុមគ្រួសារនៃសព។
ជាមួយគ្នានោះអ្នកខ្លះក៏មានការងឿងឆ្ងល់ហេតុអ្វីគ្រូពេទ្យដកធ្មេញម្តង៧គ្រាប់ ហើយមិចក៏អាណាព្យាបាលឱ្យគ្រូពេទ្យដកធ្មេញកូនម្តង៧គ្រាប់បែបនេះ។ យ៉ាងណាទាក់ទិននឹងករណីនេះប្រសិនជាមានអ្វី Update នឹងជម្រាបជូនបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqaenW-80L7Exn5YzmGpDfovB6iGjj_-jWQDuGOSjBLUhqkRVCB-EepFtKsUfjFsTu0Zf2xa8SJ0SLwdhTMOG0CaM5qLTz_UNzXEKBCb3LdmJzYH_gMPRtGOywHLao71MKNDUQqNtwuiavO_ddAZrIz9PvQqspSAfBdWFrJk-54ZBvtRJdkqQ3VU_N/s747/Capture%20(10).PNG

ប្រទេសទាំង១០ដែលស្រ្តីត្រូវបានគេរំលោ.ភបំពានច្រើនជាងគេ

0

មិនថាសម័យការណាទេមនុស្សស្រីតែងតែជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទរហូតមកដល់ពេលបច្ចុប្បន្ន។ តាមប្រភពពត៌មាន Wonderslist បានរកឃើញថាមានប្រទេសចំនួន១០ដែលស្រ្តីត្រូវបានគេរំលោភបំពានផ្លូវភេទច្រើនជាងគេ ដែលក្នុងនោះមានដូចជា៖

១.អាហ្រិ្វកខាងត្បូង(South Africa)៖ ប្រទេសអាហ្រ្វិកខាងត្បូងគឺជាប្រទេសដែលមានការរំលោភបំពានផ្លូវភេទច្រើនជាងគេនៅលើលោក តាមការសិក្សាស្រាវជ្រាវ៤០%នៃស្រ្តីត្រូវបានគេចាប់រំលោភផ្លូវភេទ និង៤%នៃបុរសត្រូវបានគេបង្ខំឱ្យរួមភេទជាមួយភេទដូចគ្នា ហើយ៤១%ទៀតគឺជាកុមារ។Questioning the Domestic Violence Act in South Africa

២.ស៊ុយអែត(Sweden)៖ ប្រទេសស៊ុយអែតជាប់ឈ្មោះជាប្រទេសដែលគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី ក្នុងការរំលោភបំពានផ្លូវភេទ យោងតាមទិន្នន័យSwedish National Council for Crime Prevention បានឱ្យដឹងថាមានមនុស្សចំនួន៦,៦២០នាក់ត្រូវបានគេចាប់រំលោភ ដែលការរំលោភនេះមានតាំងពីឆ្នាំ១៩៧៥មកម្លេះ។South Africa is notorious for its high levels of gender-based violence

៣.អាមេរិក(USA)៖ តាមរបាយការណ៍ According to George Mason University បានឱ្យដឹងថាមនុស្សចំនួន២៩៣,០០០នាក់ត្រូវបានគេរំលោភបំពាន១ដងក្នុង១ជីវិត ហើយការចាប់រំលោភនោះគឺចាប់ពីអាយុ១២ឆ្នាំឡើងទៅ។Now Should We Speak Femicide? - Ms. Magazine

៤.អង់គ្លេសនិងវេលស៍(England and Wales)៖ យោងតាមរបាយការណ៍Rape statistics United Kingdom បានឱ្យដឹងថាមានមនុស្សចំនួន៨៥,០០០នាក់ត្រូវបានគេរំលោភបំពាន ក្នុងនោះ៧៣,០០០នាក់ជាស្ត្រី ហើយ១២,០០០នាក់ជាបុរស។ នៅប្រទេសនេះមានករណីចាប់រំលោភ២៣០ដង ក្នុង១ថ្ងៃ។End the six-month limit on assault that fails so many domestic abuse  victims | Yvette Cooper | The Guardian

៥.ឥណ្ឌា(India)៖ តាមប្រភព National Crime Record Bureau (NCRB) បានរាយការណ៍ថាមានស្ត្រីចំនួន៣៣,៧០៧នាក់ត្រូវបានគេរំលោភបំពាន ហើយស្រ្តី២៤,៩២៣ ត្រូវបានរាយការណ៍ទៅកាន់ប៉ូលីស អ្វីដែលគួរឱ្យខ្លាចនោះគឺរាល់២០នាទី១ដង ស្រ្តីនៅឥណ្ឌាម្នាក់ត្រូវបានគេចាប់រំលោភ។Domestic violence in India - Wikipedia

៦.នូវែលសេឡង់(New Zealand)៖ យោងតាមរបាយការណ៍យុត្តិធម៌របស់ប្រទេសនូវែលសេឡង់ គេបានរកឃើញថារៀងរាល់២ម៉ោងម្តង ស្រ្តីម្នាក់បានទទួលរងក្នុងការរំលោភបំពានផ្លូវភេទ។ ក្នុងប្រមាណឆ្នាំថ្មីៗនេះអត្រានៃការរំលោភបំពានផ្លូវភេទរបស់ស្រ្តីនូវែលសេឡង់ បានកើនឡើង១៥%ជារៀងរាល់ឆ្នាំ។New Zealand to give domestic violence survivors paid leave – could this  work in SA? | Life៧.កាណាដា(Canada)៖ តាមរបាយការណ៍របស់ប្រទេសកាណាដាបានរាយការណ៍ថាមានស្រ្តីចំនួន៤៦០,០០នាក់ត្រូវបានរងគ្រោះក្នុងការរំលោភបំពានផ្លូវភេទ ហើយនៅក្នុងនោះ៨០%គឺជាសមាជិកគ្រួសារនិងមិត្តភក្កិ និងមានស្រ្តីចំនួន៦%តែប៉ុណ្តោះដែលបានរាយការណ៍ទៅកាន់ប៉ូលីស។Domestic Violence On The Rise In Canada After 8-year Decline | Abbotsford  News

៨.អូស្ត្រាលី(Australia)៖ នៅក្នុងឆ្នាំ២០២២ស្រ្តីចំនួន៥១,២០០នាក់ ដែលនៅក្នុងនោះស្រ្តីអាយុ១៨ឆ្នាំឡើង ត្រូវបានគេរកឃើញថាស្រ្តីទាំងនោះបានរងគ្រោះក្នុងការរំលោភបំពានផ្លូវភេទ ហើយមានតែស្រ្តី៣០%តែប៉ុណ្តោះដែលបានរាយការណ៍ទៅកាន់ប៉ូលីស។Protests As Austria Grapples With Violence Against Women

៩.ហ្ស៊ីមបាវេ(Zimbabwe)៖ យោងតាមរបាយការណ៍ Zimbabwe National Statistics បានឱ្យដឹងថាមានស្រ្តីចំនួន១៦នាក់ត្រូវបានគេរំលោភបំពានផ្លូវភេទជាងរៀងរាល់ខែ។ នៅឆ្នាំ២០២២ ស្រ្តីចំនួន១៥២៤នាក់រងគ្រោះក្នុងការរំលោភបំពានផ្លូវភេទ ក្នុងចំណោមនោះ៧៨០នាក់ត្រូវបានគេចាប់រំលោភពីចន្លោះអាយុ១១-១៦ឆ្នាំ ហើយស្ត្រីនៅទីនោះបានរាយការណ៍ទៅប៉ូលីសតិចបំផុត។Zimbabwean women abused in the UK | Celebrating Being Zimbabwean

១០.ដាណឺម៉ាកនិងហ្វាំងឡង់(Denmark and Finland)៖ តាមការស្រាវជ្រាវរបស់អង្គការ European Union Agency for Fundamental Rights បានរកឃើញថាស្រ្តី៤៧%ត្រូវបានគេរំលោភបំពានផ្លូវភេទ។ នៅក្នុងចំណោមស្រ្តីនៅFinland ត្រូវបានគេចាប់រំលោភតាំងពីអាយុក្រោម១៥ឆ្នាំមកម្លេះ មានតែស្រ្តី១៣%តែប៉ុណ្តោះដែលបានរាយការណ៍ទៅកាន់ប៉ូលីស។

រដ្ឋាករទឹក នឹងផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅក្នុងសង្កាត់មួយចំនួន នៃខណ្ឌចំនួនពីរ

0

កាលពីប៉ុន្មានសប្តាហ៍មុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងទៅដល់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថាដោយសារការផ្គត់ផ្គង់ទឹកស្អាត នៅមិនទាន់គ្រប់គ្រាន់នៅឡើងដូច្នេះសូមឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រើប្រាស់ទឹក ដោយសំន្សំសំចៃក្នុងរដូវប្រាំងនេះ។

ដោយឡែកនៅក្នុងថ្ងៃនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្តងទៀត ដោយរដ្ឋនឹងផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅសង្កាត់គោកឃ្លាង សង្កាត់ទឹកថ្លា និងសង្កាត់កាកាប ៖

១. នៅយប់ថ្ងៃសៅរ ទី១ ខែមេសា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៦០០មម ទៅបំពង់មេនាំទឹកស្អាតទំហំ ៥០០មម នៅលើផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៥៥P នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២. នៅយប់ថ្ងៃសៅរ ទី១ ខែមេសា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ ៨០០មម ទៅ ២៥០មម នៅលើផ្ឡុវលេខ៥៥P សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕No photo description available.

CAMSOC ចេញសេចក្តីប្រកាសជាផ្លូវការ២ចំណុចនៃព្រឹត្តិការណ៍ស៊ីហ្គេម

0

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំកិច្ចប្រជុំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ហៅកាត់ CAMSOC បានចេញសេចក្តីជូនដំណឹងជាផ្លូវការ២ចំណុចនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងសេចក្តីជូនដំណឹង ចំណុចទី១បានឱ្យដឹងថា «ការចូលទស្សនាពិធីបើក-បើក និងការចូលទស្សនាព្រឹត្តិការណ៍បើក-បិទ និងការប្រកួតគ្រប់ ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺត្រូវបាន អនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ-អន្តរជាតិ»។ ចំណែកចំណុចទី២បន្ថែមពីការលក់ចូលរួមទស្សនាដោយសេរី «រាជរដ្ឋាភិបាលក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្ដល់សិទ្ធិផ្សព្វផ្សាយ ព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេសផងដែរ»។

ជាមួយគ្នានេះ ដ្បិតតែការមិនយកលុយចូលមើលស៊ីហ្គេមក្តី តែសំបុត្រត្រូវតែមានដើម្បីដឹងកន្លែងអង្គុយ និងច្រកចេញចូល។ សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0SkUvBAYVHDmQFNRGdx9bZ9bmsc3-nb-e7b18jkKOvMvhmAO9VhFEIH-pkKp9QqGEzFiBhXE3dsfOIelw01_BgOeQMHcFftrsQs1FJJ8xLACDyhqrrr_TCKZ8-XobTWVxrRfbk7oUOarhybT4oOB4S1wa7UWiKxKkoy7XJtwNXFbcluxFjR8Es5Vl/s1280/338713737_1903810999951849_2675201353139607708_n.jpg

វៀតណាមខកចិត្តក្រោយ GDP ត្រីមាសទី១ឆ្នាំ២០២៣ យឺតជាងការរំពឹងទុក

0

ប្រទេសវៀតណាម ៖ ការរីកលូតលាស់នៃសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី១ ឆ្នាំ២០២៣ គឺយឺតជាងការរំពឹងទុក ដោយសារការនាំចេញផលិតផលទៅក្រៅប្រទេសធ្លាក់ចុះ ។ តាមការប៉ាន់ស្មានរបស់ការិយាល័យស្ថិតិជាតិ ដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែមីនា បង្ហាញថា ផលិតផលក្នុងស្រុកសរុប (Gross Domestic Product) របស់វៀតណាមបានកើនឡើង៣,៣២% ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងធ្លាក់ចុះពី៥,៩២% ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២២ ។ ដូច្នេះ បើធៀបនឹងការប៉ាន់ស្មានជាមធ្យមពីការស្ទង់មតិរបស់ Bloomberg គឺកើនឡើង៤,៨% ។Vietnam's population expected to reach 104 million by 2030 | Vietnam Times

សេដ្ឋកិច្ចវៀតណាមបានពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មក្រៅប្រទេស គឺបានរងផលប៉ះពាល់ដោយសារគោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងនៅជុំវិញពិភពលោក ដែលធ្វើឱ្យតម្រូវការផលិតផលរបស់វៀតណាមថយចុះ ហើយការនាំចេញរបស់វៀតណាមបានថយចុះក្នុងរយៈពេល៦ខែចុងក្រោយនេះ ។ ចំណែកប្រទេសនាំចេញផលិតផលផ្សេងទៀតដូចជា កូរ៉េខាងត្បូង និងតៃវ៉ាន់ ក៏មានការនាំចេញធ្លាក់ចុះដែរក្នុងរយៈពេលដូចគ្នា ដោយសារចិនទើបបើកប្រទេសឡើងវិញ ហើយធ្វើឱ្យតម្រូវការផលិតផលមានមិនច្រើនប៉ុន្មាន ។5 reasons to try a homestay in Vietnam | Vietnam Tourism

ទោះយ៉ាងណា ដើម្បីទប់ស្កាត់ផលប៉ះពាល់ដែលកើតឡើង ធនាគារកណ្តាលវៀតណាមបានកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ឆ្នាំ២០២៣នេះ ដើម្បីជួយកាត់បន្ថយការចំណាយហិរញ្ញវត្ថុសម្រាប់ធនាគារ និងកាត់បន្ថយអត្រាការប្រាក់របស់ប្រាក់កម្ចីផងដែរ ។ វៀតណាមបានដាក់គោលដៅការនាំចេញនៅឆ្នាំ២០២៣ ស្មើប្រមាណ៦% បើធៀបនឹងឆ្នាំ២០២២ ស្មើ១០,៥% ។

ក្រៅពីនេះ ការនាំចេញផលិតផលរបស់វៀតណាមបានធ្លាក់ចុះ១៤,៨% នៅខែមីនា ឆ្នាំ២០២៣ ហើយរដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅអតិផរណាខ្ពស់បំផុតនៅឆ្នាំ២០២៣ ស្មើ៤,៥% ៕ Visit Vietnam: The Ultimate Guide for Vietnam | Bookmundiប្រភព ៖ AEC connect

លែងទ្រាំទៀត! ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញមុខពន្លះផាំងៗអ្នកចូលចិត្តថាខ្លួនអែបអបជនជាតិថៃ

0

រឿងបវរកញ្ញាថៃប្រើរូបភាពប្រមាថជាតិសាសន៍ខ្មែរ ហាក់ស្ងប់ស្ងាត់ហើយបន្ទាប់ពីមានការបង្ហោះសារសុំទោសជាសាធារណៈពីអ្នករៀបចំកម្មវិធីនៅខេត្តភូកេតមកកាន់ប្រជាជនកម្ពុជា។ ដ្បិតថារឿងនេះស្ងប់ស្ងាត់ ប៉ុន្តែក៏មានការជជែកវែកថ្មីមួយទៀតរវាងអ្នកគាំទ្របវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងអ្នកគាំទ្ររបស់បវរកញ្ញា រឿន ណាត ដោយកាន់គោលជំហររៀងៗខ្លួនទៅលើពាក្យ «អែបអប» ដែលកញ្ញា រឿន ណាត បានបង្ហោះសារប្រតិកម្មចំពោះបវរកញ្ញាថៃនាពេលកន្លងមក រហូត ពេជ្រ វត្តី ចេញមុខពន្លះតែម្តង។May be an image of 4 people, people standing and indoor

ពាក្យ «អែបអប» បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមក្នុងវិស័យបវរកញ្ញា។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងសាងប្រជាប្រិយភាពទាំងក្នុងប្រទេស និងក្រៅប្រទេស បានចេញមុខLive នៅលើគណនី IG កាលពីពេលថ្មីៗនេះ ចេញមុខពន្លះផាំងៗ រឿងអ្នកមួយចំនួនចូលចិត្តថានាងអែបអបជនជាតិថៃ ដើម្បីឱ្យគេស្រលាញ់ចូលចិត្តជាដើម។

នៅក្នុងវីដេអូ Live ដែលបានចែកចាយពេញបណ្តាញសង្គមតិកតុក ពេជ្រ វត្តី បាននិយាយទាក់ទងទៅនឹងការស៊ែររបស់នាងពីផេកអ្នកគាំទ្រវិស័យបវរកញ្ញាមួយថា «មិនបានអែបអបអ្នកណាទេ ខ្ញុំគ្រាន់តែរៀនរស់ជាមនុស្សយល់កាលៈទេសៈ មានការអប់រំ មានការរៀនសូត្រក្នុងនាមបវកញ្ញាម្នាក់ដែរនិងតំណាងឱ្យប្រជាជនខ្មែរមួយប្រទេស» ដែលអ្នកមួយចំនួនបានលើកឡើងថា ពេជ្រ វត្តី ជឿពាក្យចាក់រុករបស់អ្នកដទៃទើបធ្វើឱ្យពាក្យ «អែបអប» របស់ រឿន ណាត បង្កើតទៅជាសង្រ្គាមពាក្យសម្តីឡើង។
លំដាប់រងទី៥ Miss Grand international ខាងលើនិយាយថា មនុស្សធំហើយ ធ្វើដល់បវរកញ្ញាតំណាងប្រទេសអត់ល្ងង់ទេ ហើយអ្វីដែលនាងបានស៊ែរពីផេកមួយ នាងមិនបានថាឱ្យអ្នកណាទេតែនិយាយរួម អ្នកណាក៏ដោយដែលនិយាយថាខ្លួនចូលចិត្តអែបអប។ វត្តីបាននិយាយទៀតថា នាងរើសពាក្យអែបអបដាក់ខ្លួនក៏បានដែរព្រោះពាក្យនេះនាងទទួលបានច្រើនណាស់តាំងពីប្រកួត រហូតទទួលបានសមិទ្ធិផល បែរជានិយាយថាទទួលបានដោយសារការអែបអបជនជាតិថៃ។May be an image of 1 person, sitting and indoor

វត្តី បានបន្ថែមទៀតថា អ្នកមួយចំនួនបាននិយាយថា «គេមិនបានបញ្ចេញឈ្មោះចំផងមិចក៏រើសដាក់ខ្លួនធ្វើអី» នាងបានឆ្លើយតបវិញថា សម័យនេះហើយមនុស្សប្រើអ៊ីនធឺណែត ញុំាវីតាមីនពេញខ្លួន ចឹងនិយាយអីតិចចេញមកគេដឹងថាចង់មានន័យថាយ៉ាងមិចហើយ។

ជាមួយគ្នានេះដែរ អ្នកគាំទ្ររបស់បវរកញ្ញាទាំងពីរគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង រឿន ណាត សុទ្ធតែបង្ហាញពីគោលជំហគាំទ្ររៀងៗខ្លួនទាក់ទិននឹងពាក្យ អែបអប ដែលពួកគេបាននិយាយ រឿន ណាត មិនបានចង់ថាឱ្យ វត្តី ទេចង់ថាឱ្យប្រទេសថៃចូលចិត្តមើលងាយខ្មែរ ខណៈអ្នកគាំទ្ររបស់ វត្តី បង្ហាញថាការលើកឡើងរបស់ រឿន ណាត គឺចង់សម្តៅទៅលើ វត្តី ហ្នឹងឯង។

គួរបញ្ជាក់ថា រឿន ណាត បានបញ្ចេញសារមួយដែលមានសេចក្តីថា «វាមិនមែនជាលើកទីមួយទេដែលប្រទេសមួយនេះ បានមើលងាយមកកាន់ប្រទេសកម្ពុជា នេះហើយជាមូលហេតុដែលតាំងពីប្រកួតចប់ក្នុងប្រទេសនេះរយៈពេល ៥ឆ្នាំហើយដែលមិនដែលទៅម្តងទៀត ព្រោះកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង (មិនចេះអែបអប)៕

ប៉ូលិសម៉ាកាវចាប់ជនជាតិថៃ៤នាក់បក់ដៃហៅភ្ញៀវក្នុងតំបន់ទេសចរណ៍

0

ម៉ាកាវ ៖ កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ប៉ូលិសម៉ាកាវបានចាប់ខ្លួនបុរសថៃ៤នាក់តែងខ្លួនធ្វើជាស្រី ដែលមានអាយុចន្លោះពី២០ឆ្នាំ ទៅ៣០ឆ្នាំ ខណៈពួកគេបានដើរហៅភ្ញៀវនៅតាមដងផ្លូវ Husentou ក្នុងតំបន់ Saritou ស្ថិតនៅភាគខាងលិចរបស់ម៉ាកាវ ។

ជនជាតិថៃទាំង៤នាក់នេះបានដើរហៅភ្ញៀវដែលធ្វើដំណើរទៅមកនៅតាមផ្លូវ និងធ្វើឱ្យរំខានដល់អ្នកដំណើរដែលឆ្លងកាត់ផ្លូវនេះផងដែរ ។ ដូច្នេះ ប៉ូលិសក៏បានចាប់ខ្លួនពួកគេទាំង៤នាក់បញ្ជូនទៅកាន់ការិយាល័យប៉ូលិសដើម្បីសាកសួរ ។ អ្នកទាំង៤នាក់សារភាពថា ពួកគេមកម៉ាកាវដើម្បីប្រកបរបររកស៊ីផ្លូវភេទ ព្រោះឃើញថា នៅម៉ាកាវមានភ្ញៀវទេសចរមកលេងច្រើន បន្ទាប់មក ប៉ូលិសក៏បានបញ្ជូនអ្នកទាំង៤ ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ដោយសារពួកគេធ្វើសកម្មភាពមិនសមរម្យជាមួយអ្នកធ្វើដំណើរទៅមកតាមដងផ្លូវ ។

បច្ចុប្បន្ននេះ ប៉ូលិសម៉ាកាវបានចាត់កម្លាំងដើម្បីបង្ក្រាបបទល្មើសនៅតាមតំបន់ទេសចរណ៍ និងទីប្រជុំជននានា ក្រោយពីម៉ាកាវបានបន្ធូរបន្ថយការរឹតបន្តឹងជំងឺកូវីដ-១៩
ហើយមានភ្ញៀវទេសចរបរទេសជាច្រើននាក់មកកម្សាន្តនៅទីនេះ ៕ ប្រភព ៖ Krobkrueng JAPAN

វីដេអូចាស់របស់លោកជំទាវ តាំង ហ្គិចលៀង ផ្ទុះការវែកញែកពេញបណ្តាញសង្គម

0

ថ្មីៗនេះនៅលើបណ្តាញសង្គមទាំងហ្វេកប៊ុក និងទិកតុក បានចែករំលែករួមទាំងរិះគន់ផងទៅលើវីដេអូចាស់មួយរបស់លោកជំទាវ តាំង ហ្គិចលៀង ដោយនិយាយពីអ្នកមានគិតពីថ្ងៃអនាគត អ្នកក្រចូលចិត្តគិតពីអតីតកាល រួមទាំងចូលចិត្តបង្ហោះដ្រាមាជាដើម។May be an image of 3 people, people standing and indoor

លោកជំទាវ តាំង ហ្គិចលៀង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយជាស្រ្តីជោគជ័យមួយរូប ដែលជាអគ្គនាយិកាក្រុមហ៊ុន H&L គ្រុប និងជាប្រធានក្លឹបស្រ្តីកម្ពុជា ហើយញឹកញាប់លោកជំទាវបានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីជាច្រើន។

យ៉ាងណាមិញ នាពេលថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមមានជាមតិវែកញែកជាច្រើនរួមទាំងការរិះគន់ផងដែរទៅលើវីដេអូខ្លីមួយដែលជាវីដេអូចាស់របស់លោកជំទាវ ចូលរួមជាវាគ្មិន។ បើតាមការបញ្ជាក់របស់លោកជំទាវបន្ទាប់ពីមានការចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គម កម្មវិធីនោះមានឈ្មោះថា «ទិវាភាពជាអ្នកមានឆ្នាំ២០២២» ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងកម្មវិធីខាងនេះមិនត្រឹមតែមានលោកជំទាវ តាំង ហ្គិចលៀង ប៉ុណ្ណោះទេប៉ុន្តែមានវាគ្មិនជាច្រើនទៀតចូលរួមដែលសុទ្ធតែជាស្ថាបនិក អ្នកគ្រប់គ្រងធំៗមកពីក្រុមហ៊ុនផ្សេងៗគ្នា។May be an image of 2 people, people standing and indoor

អ្នកលេងបណ្តាញសង្គមបានរិះគន់វីដេអូខ្លីរបស់លោកជំទាវ តាំង ហ្គិចលៀង ថា «អ្នកមាន អ្នកជោគជ័យធ្វើអ្វីក៏ត្រូវ អ្នកក្រធ្វើអ្វីក៏ខុសលេបទឹកមាត់ក៏ខុស ហូបបាយហើយដេកក៏ខុស» រួមទាំងមតិរិះគន់ជាច្រើនទៀត។
ទន្ទឹមនឹងមានការរិះគន់យ៉ាងខ្លាំងក្លាគេក៏ឃើញថា អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងថា «ពិចារណាតាមការគួរ ត្រូវយកគំនិតមកគិត កុំយកអារម្មណ៍មកពិចារណា នោះអ្នកនឹងយល់ពីអ្វីដែលលោកជំទាវចង់សម្តៅទៅ»។ បន្ថែមពីលើនេះ លោកជំទាវ តាំង ហ្គិចលៀង ក៏បានលើកឡើងថា ការធ្វើបទបង្ហាញពេញមានរយៈពេល៤០ នាទី អាចយកមករៀនសូត្របានសម្រាប់អ្នកចង់រីកចម្រើន ស្តាប់លេងៗ ចេះមែនទែនរីកចម្រើនមែនទែន៕