Home ព័ត៌មានអន្តរជាតិ ក្រពើភ្នំជាសត្វសើ្ទរផុតពូជនៅលើលោក តែមានវត្តមានជាង៣០០ក្បាលនៅជួរភ្នំអារ៉ែង

ក្រពើភ្នំជាសត្វសើ្ទរផុតពូជនៅលើលោក តែមានវត្តមានជាង៣០០ក្បាលនៅជួរភ្នំអារ៉ែង

190
0

កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។

កិច្ចការអភិរក្សកន្លងទៅបានផ្តល់ផលជាទីមោទនៈ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជានិងអ្នកអភិរក្សក្នុងការបង្កើនចំនួនសត្វក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិកម្ពុជា។May be an image of 1 person and crocodile

ថ្មីៗនេះ ក្រពើភ្នំចំនួន ១៤៦ ក្បាលក៏ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ។

អស់រយៈពេលជាង ២០ ឆ្នាំមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មភាពនៅដែនជម្រកក្រពើសំខាន់ៗ នៅកម្ពុជា។ ដោយមានការសហការបច្ចេកទេសរវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI)។

សូមបញ្ជាក់ផងដែរ ក្រពើភ្នំគឺជាប្រភេទសត្វជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា ត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ៕May be an image of crocodileMay be an image of crocodile, grebe and limpkin