ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino ចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទាក់ទងនឹងការប៉ះទង្គិចគ្នាក្នុងការប្រកួតកីឡាស៊ីហ្គេម២០២៣ ដែលបង្កឡើងរវាងក្រុមឥណ្ឌូនេស៊ី និងថៃ។
លោក Gianni Infantino បានលើកឡើងថា ៖”បាល់ទាត់អាស៊ីអាគ្នេយ៍កំពុងមានសក្តានុពលក្នុងការអភិវឌ្ឍន៍ទៅមុខប៉ុន្តែវាបែរជាត្រូវបានទាញថយក្រោយដោយសារតែបញ្ហាអំពើហិង្សា និងបញ្ហាសង្គមផ្សេងៗទៀតទៅវិញ”។


ជាមួយគ្នានេះ លោក Gianni Infantino រំពឹងថា សហព័ន្ធបាល់ទាត់អាសុី (AFC) រួមជាមួយសហព័ន្ធបាល់ទាត់អាស៊ាន (AFF) និងបណ្តាសហព័ន្ធបាល់ទាត់តាមនៃប្រទេសទាំងអស់នឹងរួមគ្នាស្វែងរកវិធីសាស្ត្រក្នុងការបញ្ចៀសបញ្ហាបែបនេះកុំឲ្យកើតឡើងជាថ្មីទៀត។

សូមបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតវគ្គផ្តាច់ព័្រត្រព្រឹត្តិការណ៍សុីហ្គេម ក្រុមឥណ្ឌូនេសុី បានយកឈ្នះ៥-២ ទៅលើក្រុមថៃ ដោយក្តោបបានមេដាយមាស៕
ប្រភព៖ Indonesia.Post










