Home Blog Page 1757

កីឡាករប្រដាល់ភូមា ត្រូវបានថៃហាមមិនឱ្យចូលប្រទេសថៃទៀត ក្រោយនិយាយថា Muay Thai ជាក្បាច់គុនក្លែងក្លាយ

0

កីឡាករប្រដាល់ដ៏ល្បីប្រចាំប្រទេសភូមា Dave Leduc ត្រូវបានអជ្ញាធរប្រទេសថៃហាមមិនឱ្យចូលប្រទេសគេទៀតនោះទេ ដោយរូបគេនឹងត្រូវចាប់ខ្លួន ប្រសិនបើហ៊ានឈានជើងចូលទឹកដីថៃ។About Dave Leduc & Leduc Lethwei

កីឡាកររូបនេះ បានបកស្រាយនៅលើបណ្តាញទំនាក់សង្គមថា៖ “សួស្តីអ្នកទាំងអស់គ្នា ខ្ញុំមិនបាននិយាយលេងសើចទេ នៅពេលដែលខ្ញុំបាននិយាយថា ខ្ញុំត្រូវបានគេហាមមិនឱ្យចូលប្រទេសថៃ! ហាហាហា

ដឹង​អត់​ថា​នេះ​អាក្រក់​ប៉ុណ្ណា? ខ្ញុំមិនដឹងថាអត្តពលិក ឬមនុស្សផ្សេងទៀតនៅក្នុងពិភពលោកដែលបានរំខានដល់ឧស្សាហកម្មមួយយ៉ាងខ្លាំងដោយហេតុថាពួកគេត្រូវបានហាមឃាត់ដោយប្រទេសទាំងមូលនោះទេ។ ឆ្កួតហើយ! បើ​ខ្ញុំ​ទៅ​ថៃ គេ​នឹង​ចាប់​ខ្ញុំ​ដាក់​គុក ដោយសារតែ​ខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​ពិភពលោក​ដែល​មានរឿងរញ៉េរញៃ​ដើម្បី​ហៅ​ថៃ​ពី​រឿង​ឃោសនា​ក្លែងក្លាយ​របស់គេ។ រឿងនិទាននិយាយអំពី ណៃ ខាណុំទុម (Nai Khanomtom) មិនត្រឹមតែជារឿងស្រមើស្រមៃដោយគ្មានការពិតក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាភាគច្រើនជារឿងមិនគោរពដល់ប្រវត្តិសាស្រ្ត Lethwei មីយ៉ាន់ម៉ា ហើយវានៅតែត្រូវបានប្រជាជនថៃប្រារព្ធជារៀងរាល់ឆ្នាំ!

បន្ទាប់ពីហៅរឿងទាំងនេះជាការកុហក ប្រធានការិយាល័យគណៈកម្មការកីឡាប្រដាល់ថៃបានបង្ហើបថា “គាត់នឹងប្តឹងលោក Dave Ledak ពីបទប្រមាថកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ Muay Thai ដែលមិនធ្លាប់មានពីមុនមក”។ គាត់និយាយត្រូវ ដោយសារវាមិនដែលកើតឡើងពីមុនមកទេ ព្រោះមនុស្សខ្លាចខ្លាំងពេក មិនហ៊ាននិយាយការពិត ព្រោះតែរបបរាជានិយមជិះជាន់។ បើ​អ្នក​ធ្វើ​ដំណើរ ឬ​ពលរដ្ឋ​ថៃ​ហ៊ាន​ចោទ​សួរ​ប្រវត្តិសាស្ត្រ ឬ​បញ្ចេញ​មតិ​ផ្ទុយ​នឹង​រដ្ឋាភិបាល នោះ​នឹង​គេនឹងជាប់​គុក។ ប្រជាជនថៃជាច្រើនបានទាក់ទងមកខ្ញុំ ហើយប្រាប់ខ្ញុំថាពួកគេរស់នៅក្នុងភាពភ័យខ្លាច។May be an image of text that says 'FIGHTE'ក្រសួង​វប្បធម៌​ថៃ​ក៏​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ដែល​ហាម​មិន​ឲ្យ​លោក Dave Ledak ចូល​ប្រទេស​ថៃ​ផង​ដែរ។

អ្វីដែលគួរឱ្យអស់សំណើចនោះគឺពួកគេបានធ្វើការហាមឃាត់ក្រោមឈ្មោះ “Ledak” មិនមែន Leduc ទេ ដូច្នេះប្រហែលជាខ្ញុំនឹងអាចចូលទៅអន្តោប្រវេសន៍ដោយគ្មានមន្រ្តីណាស្គាល់ខ្ញុំនោះទេ? ហាហា

វាច្បាស់ណាស់ថា ប្រទេសថៃនៅតែឆ្កួត ពួកគេបានចាញ់សង្រ្គាមភូមា-សៀម ឆ្នាំ 1767 ដោយភូមាបានបំផ្លាញរាជធានី ដូច្នេះពួកគេត្រូវតែបង្កើតរឿងក្លែងក្លាយដើម្បីឱ្យពួកគេមានអារម្មណ៍ធូរស្រាល។ ប៉ុន្តែ​តើ​អ្នក​ឃើញ​មី​យ៉ាន់​ម៉ា​អបអរ​ជ័យជម្នះ​ទេ? អត់ទេ។ រឿង “ណៃ ខាណុំទុម (Nai Khanomtom)” នាំយើងត្រឡប់ទៅសម័យសង្រ្គាម ការសម្លាប់ និងការរំលោភ។ សូម​ឈប់​នឹក​ឃើញ​គ្រា​ដ៏​អាក្រក់​ទាំង​នេះ។

ប្រសិនបើប្រទេសថៃពិតជាយកចិត្តទុកដាក់ចំពោះការគោរពប្រទេសជិតខាងរបស់ពួកគេ មីយ៉ាន់ម៉ា និងកម្ពុជា ខ្ញុំកំពុងជំរុញឱ្យក្រសួងវប្បធម៌ថៃ និងគណៈកម្មការកីឡាថៃ លុបចោលការលើកឡើង និងការប្រារព្ធពិធីអំពីតួអង្គប្រឌិត «ណៃ ខាណុំទុម (Nai Khanomtom) » ក្នុងអំឡុងពេលប្រារព្ធទិវាជាតិ Muaythai ។ ចូរយើងឈប់ប្រារព្ធរឿងប្រឌិត។No photo description available.ពុំមានរឿងរ៉ាវនិយាយពី ណៃ ខាណុំទុម (Nai Khanomtom) នៅក្នុងឯកសារ ឬប្រភពប្រវត្តិសាស្ត្រណាមួយឡើយ រហូតដល់មុនសង្គ្រាមលោកលើកទីពីរ នៅពេលដែលស្ថាប័នវប្បធម៌ថៃចាប់ផ្តើមសរសេរប្រវត្តិសាស្ត្រឡើងវិញ។

យូរៗទៅតាមរយៈសៀវភៅ ភាពយន្ត រឿង រឿងនេះត្រូវបានផ្សព្វផ្សាយជាផ្នែកនៃប្រវត្តិសាស្ត្រប្រទេសថៃ។ និយាយឱ្យខ្លី រឿងមិនពិត ហើយបិតារបស់ Muay Thai គឺជាករណីមួយក្នុងចំណោមករណីជាច្រើនស្តីពីការកសាងវប្បធម៌នៃប្រវត្តិសាស្រ្តផ្ទាល់ខ្លួនរបស់គាត់”។

ខ្លឹមសារនៃការបង្ហោះនេះ ត្រូវបាន Dave Leduc បង្ហោះនៅលើបណ្តាញសង្គមភ្លាមៗ បន្ទាប់ពីសារព័ត៌មានថៃជាច្រើន បានចុះផ្សាយអំពីកីឡាកររូបនេះត្រូវបានដាក់ចូលបញ្ជីខ្មែរនៃសហព័ន្ធប្រដាល់ថៃ ហើយថែមទាំងនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលថៃផងដែរ។

សូមជម្រាបជូនផងដែរថា Dave Leduc ត្រូវបានគេរំពឹងថានឹងត្រូវជួបកីឡាករគុនខ្មែរ ព្រំ សំណាង ឆាប់ៗនេះផងដែរ៕

ប្រភព៖ Dave Leduc

ប្រវត្តិដ៏ជក់ចិត្ត នៃសម្លដ៏ល្បីប្រចាំប្រទេសកម្ពុជា “កកូរ”

0

សម្លកកូរ គឺជាសម្លបែបប្រពៃណីរបស់កម្ពុជា។ សម្លនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មុខ​ម្ហូប​មួយចំណោមសម្លផ្សេងៗទៀត​របស់​ជាតិខ្មែរ​ផង​ដែរ។

ខុសពីមុខម្ហូបខ្មែរផ្សេងទៀត ម្ហូបនេះអាចធ្វើជាម្ហូបមួយចានបាន ព្រោះវាជាអាហារដែលមានតុល្យភាពល្អដោយខ្លួនឯង។ អ្នកខ្លះពេញនិយមចូលចិត្តសម្លកកូរដែលជាម្ហូបមានឱជារសជាតិឆ្ងាញ់ពិសា ។ សម្លកកូរមានគ្រឿងផ្សំច្រើនបន្តិចតែសុទ្ធតែជាបន្លែធម្មជាតិ និងប្រើរយៈពេលយូរបន្តិចក្នុងការចម្អិនម្ហូបបែបនេះ។ សម្លកកូរជាអាហារបែបធម្មជាតិភាគច្រើនផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពបានល្អប្រសើរនៅពេលបរិភោគអាហារនេះ។ប្រវត្តិ “សម្លកកូរ” របស់ខ្មែរយើងដែរកូនខ្មែរមួយចំនួនមិនដែរដឹង!​ (មានវីដេអូ)  – khmer freedom news

ថ្វីបើមានប្រជាពលរដ្ឋខ្មែរសឹងតែទាំងអស់ស្គាល់សម្លកកូរ ក៏ប៉ុន្តែសម្រាប់ប្រវត្តិនៃសម្លនេះប្រហែលជាមិនសូវមានអ្នកដឹងប៉ុន្មាននោះទេ ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN នឹងធ្វើការបកស្រាយលំអិតប្រវត្តិនៃសម្លកកូរ។

កាលនោះមានរឿងដំណាលថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម គុជមនោរាជ។ ថ្ងៃមួយព្រះអង្គចង់យាងទៅប្រពាតព្រៃក៏គង់នៅលើសេះ ដើម្បីទៅបរបាញ់សត្វព្រៃកម្សាន្តហឫទ័យមួយអង្គឯងដោយពុំឲ្យនរណាម្នាក់ដឹងឡើយ។ ពេលទៅដល់ក្នុងព្រៃ ព្រះអង្គបានសព្វព្រះរាជហឫទ័យស្លុងនឹងសម្រស់ធម្មជាតិ។

ក្នុងខណៈនោះ ព្រះអង្គបានទតឃើញសត្វឈ្លូសមួយក្បាលកំពុងស៊ីស្មៅដោយឥតដឹងខ្លួន។ ព្រះអង្គចង់បញ្ចេញស្នាដៃសាកល្បង ក៏ទាញធ្នូមកបាញ់សំដៅឈ្លូសនោះ ប៉ុន្តែផ្លែព្រួញនោះរត់ទៅមិនចំគោលដៅ បែរទៅជាប់គល់ឈើទៅវិញ ហើយឈ្លូសក៏រត់គេចយ៉ាងលឿន ខណៈដែលព្រះអង្គខំប្រឹងបំផាយសេះដេញតាមកាត់វាលចូលព្រៃដោយមិនគិតពីគ្រោះថ្នាក់ឡើយ។No photo description available.

មិនត្រឹមតែដេញមិនទាន់សត្វនោះ ព្រះអង្គថែមទាំងអស់កម្លាំងហេវហត់ ខ្លួនប្រាណមុតបន្លា ស្នាមមែកឈើវាត់ត្រូវពេញទាំងខ្លួន និងថែមទាំងវង្វេងមិនដឹងទៅខាងណាទៀត។ ខណៈនោះ ព្រះអង្គបានទតឃើញដំបូលផ្ទះមួយនៅឆ្ងាយ ក៏ខំប្រឹងតស៊ូជិះសេះសំដៅទៅភូមិនេះ។

ដោយអស់កម្លាំងពេក ព្រះអង្គក៏សន្លប់ លែងដឹងខ្លួននៅលើខ្នងសេះ ឯសេះក៏ចេះតែដើរទៅមុខរហូតដល់ផ្ទះមួយនៅចុងភូមិ។ ព្រះអង្គត្រូវបានជួយសង្គ្រោះ និងស្នាក់នៅផ្ទះតូចនៃគ្រួសារមួយ មានសមាជិកបីនាក់ ឪពុកម្ដាយ និងកូនស្រីម្នាក់។ រស់នៅទីនោះ ព្រះអង្គតែងតែឃើញគ្រួសារនេះចម្អិនម្ហូបដដែលៗ ដែលមានដាក់បន្លែជាច្រើនមុខ ហើយព្រះអង្គនឹកងឿងឆ្ងល់ក្នុងហឫទ័យក៏សួរទៅកាន់ នាងជាកូនស្រីថា តើនេះជាអ្វី? “គឺសម្ល១០០មុខ” នាងនោះឆ្លើយ។

ងាកមកនិយាយពីព្រះបរមរាជវាំងវិញ មាតាបិតាមានកង្វល់ជាខ្លាំង ដោយបាត់ដំណឹងពីព្រះអង្គម្ចាស់ ហើយបានបញ្ជាគ្រប់ពលសេនាទាំងអស់តាមរកគ្រប់ទីកន្លែង។ គាប់ជូនពលសេនាបានប្រទះឃើញព្រះអង្គខណៈដែលទ្រង់កំពុងតែយាងកម្សាន្តជាមួយនឹងនាងក្រមុំព្រៃភ្នំនៅក្នុងចម្ការមួយ ហើយសេនាក៏បាននាំព្រះអង្គចូលរាជវាំងវិញាក្រោយពីបានស្ដាប់ដឹងដំណើររឿងទាំងអស់។ប្រវត្តិ “សម្លកកូរ” របស់ខ្មែរយើងដែរកូនខ្មែរមួយចំនួនមិនដែរដឹង!​ (មានវីដេអូ)  – khmer freedom news

ពេលបានទៅជួបជុំព្រះមាតាបិតាវិញ អ្វីដែលធ្វើឲ្យទ្រង់នឹងរលឹកជាងគេគឺ នាងក្រមុំដែលបានស្លសម្លម្យ៉ាងមានរសជាតិឆ្ងាញ់ប្លែកមិនដែលជួប។ ព្រះអង្គម្ចាស់បានរៀបរាប់ដំណើររឿងទាំងអស់ប្រាប់ទៅមាតាបិតា ហើយពោលដដែលៗថា “នៅថ្ងៃណាមួយទួលបង្គំនឹងនាំអ្នកទាំងអស់គ្នាឲ្យទៅភ្លក់រសជាតិសម្លនោះ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយសោយទៅធ្វើឲ្យស្រួលខ្លួនមានសុខភាពល្អ…”

ដោយចង់បំពេញចិត្តកូន ណាក៏ចង់ដឹងថាតើសម្លនោះមានរសជាតិឆ្ងាញ់ដល់កម្រិតណាបានធ្វើឲ្យបុត្រាខ្លួនរំលឹកមិនដាច់ពីមាត់សោះនោះ ព្រះរាជាក៏បានបញ្ជាពលសេនាឲ្យរៀបចំជំនិះ យាងសំដៅទៅផ្ទះនាងនោះ។ បំពេញសំណូមពររបស់ព្រះរាជា នាងក្រមុំ រួមជាមួយឪពុកម្ដាយនិងញាតិមិត្តទាំងអស់បានមកជុំគ្នាធ្វើសម្ល ១០០ មុខនេះថ្វាយដល់ព្រះរាជា។

សកម្មភាពនៃអ្នកចម្អិន អ្នកខ្លះរកនេះ អ្នកខ្លះរកនោះ បន្ទាប់មកនាំគ្នាផ្សែផ្សំបន្លែ គ្រឿងនិងកូរចូលគ្នា មើលទៅពិតជាស័ក្ដិសមនឹងឈ្មោះនេះណាស់។ ពេលនោះ ព្រះរាជាពិតជាទប់ហឫទ័យមិនបាន ក៏សុំភ្លក់សាកមើល “ឆ្ងាញ់មែន! តែដូចជាខ្វះអ្វីម្យ៉ាង…”។

ព្រះរាជាមានបន្ទូលក្រោយភ្លក់។ ពេលនោះស្រាប់តែព្រះអង្គ ងាកទៅឃើញអង្ករលីងនៅក្បែរនោះ ក៏បង់ចូលទៅក្នុងខ្ទះសម្ល ហើយភ្លក់មើលម្ដងទៀតហើយលាន់មាត់ថា “ឆ្ងាញ់ណាស់ៗ!”។របៀបធ្វើសម្លកកូរត្នោតពិសេស!

នឹកមិនអស់ចិត្តនឹងឈ្មោះសម្លនេះ ដោយសារព្រះអង្គទតឃើញសកម្មភាពនៃអ្នកចម្អិនកូររហូតនោះ ព្រះរាជាក៏មានបន្ទូលទៀត “សម្លនេះ ឃើញតែកូរ បើដូរឈ្មោះទៅជាសម្លកកូរទើបត្រូវជាង”។ ពេលនោះ អ្នកស្រុកទាំងអស់នៅទីនោះក៏បានស្រែកហ៊ោគាំទ្រនឹងឈ្មោះថ្មីនៃមុខម្ហូបខ្មែរមួយនេះ។

ព្រះអង្គមានក្ដីសោមនស្សជាខ្លាំងដែលបានស្គាល់ ជួយផ្សំគ្រឿងនិងថែមទាំងបានដូរឈ្មោះសម្ល ដែលមានរសជាតិឆ្ងាញ់របស់ខ្មែរមួយមុខនេះ ហើយចាប់ពីពេលនោះមក សម្លកកូរកាន់តែនិយមចម្អិនជាលំដាប់នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ។]

យ៉ាងម៉េចដែរក្រោយពីបានស្ដាប់រឿងដំណាលទាក់ទងនឹងមុខម្ហូបសម្លកកូរខ្មែរ។ គេសង្កេតឃើញថា សម្លមួយមុខនេះមានដើមកំណើតពីអ្នករស់នៅតាមព្រៃដាច់ស្រយាលដែលមានការច្នៃប្រឌិតក្នុងការផ្សំបន្លែដែលមានមកចម្អិនធ្វើជាម្ហូបទទួលទានប្រចាំថ្ងៃប្រកបដោយរសជាតិឆ្ងាញ់ពិសា។ យ៉ាងណាមិញ ដោយសារខ្មែរមានវប្បធម៌ចេះជួយគ្នា ចេះចែករំលែកគ្នាទើបបានធ្វើឲ្យមុខម្ហូបខ្មែរមួយនេះកាន់តែត្រូវបានគេស្គាល់ និងនិយមធ្វើតៗគ្នារហូតដល់ពេលបច្ចុប្បន្ននេះ៕

លោក Elon Musk និងអ្នកគ្រប់គ្រងបច្ចេកវិទ្យាស្នើផ្អាកការអភិវឌ្ឍ AI

0

អ្នកគ្រប់គ្រងផ្នែកបញ្ញាសិប្បនិម្មិត Artificial intelligence (AI) ដូចជា លោក Elon Musk, លោក Steve Wozniak និងអ្នកគ្រប់គ្រងបច្ចេកវិទ្យាជាច្រើននាក់ទៀតបានរួមគ្នាចុះហត្ថលេខាលើសំណើមួយដើម្បីផ្អាកការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដែលផ្តួចផ្តើមដោយវិទ្យាស្ថាន Future of Life Institute ។ ការផ្អាកនេះក្នុងគោលបំណងឱ្យមន្ទីរពិសោធន៍ AI បញ្ឈប់ការអភិវឌ្ឍប្រព័ន្ធ AI ដែលខ្លាំងជាង GPT-4 សម្រាប់រយៈពេលយ៉ាងតិច៦ខែ ។

នៅក្នុងសំណើនេះបានសរសេរថា ប្រព័ន្ធ AI មានភាពវ័យឆ្លាតអាចប្រកួតប្រជែងជាមួយមនុស្ស ព្រមទាំងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម និងមនុស្សជាតិបាន ។ លើសពីនេះ AI អាចក្លាយជាអ្នកផ្លាស់ប្តូរប្រវត្តិសាស្ត្ររបស់ជីវិតនៅលើផែនដីបាន ហេតុនេះ យើងគួរតែដាក់ផែនការផ្អាកការអភិវឌ្ឍប្រព័ន្ធនេះ ។Elon Musk's $182 billion net worth drop breaks Guinness World Record

សំណើផ្អាកការអភិវឌ្ឍបច្ចេកវិទ្យា AI រយៈពេល៦ខែ គឺដើម្បីកំណត់ច្បាប់ផ្សេងៗសម្រាប់ឱ្យការប្រើប្រាស់ AI មានសុវត្ថិភាព និងកាន់តែគួរឱ្យទុកចិត្ត ។ ការផ្អាកវាជាបណ្តោះអាសន្ននេះ គួរតែត្រូវបង្ហាញជាសាធារណៈ និងអាចពិនិត្យមើលបាន ។ បើមិនអាចប្រកាសឈប់ប្រើប្រាស់ជាបណ្តោះអាសន្នទេ រដ្ឋាភិបាលប្រទេសនានាគួរតែគ្រប់គ្រងបញ្ហានេះ ។

អ្នកចុះហត្ថលេខាលើសំណើផ្អាកការអភិវឌ្ឍ AI រួមមាន ៖
-លោក Elon Musk ជា CEO របស់ SpaceX, Tesla និង Twitter
-លោក Stuart Russell ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យ California Berkeley និងជានាយកមជ្ឈមណ្ឌលប្រព័ន្ធឆ្លាតវៃ (Center for Intelligent Systems) និងជាអ្នកចូលរួមនិពន្ធសៀវភៅសិក្សា «Artificial Intelligence: a Modern Approach» (បញ្ញាសិប្បនិម្មិត ៖ វិធីសាស្ត្រទំនើប)
-លោក Evan Sharp ជាសហស្ថាបនិក Pinterest
-លោកស្រី Rachel Bronson ជា CEO របស់អង្គការ Bulletin of the Atomic Scientists
-លោក Steve Wozniak ជាសហស្ថាបនិកក្រុមហ៊ុន Apple និង
-Yuval Noah Harari អ្នកនិពន្ធ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Hebrew ទីក្រុងយេរូសាឡឹម15 Tech Experts Share Potential Impacts Of AI On Society
ប្រភព ៖ beartai

តើនាយករដ្ឋមន្រ្ដីជប៉ុន ប្រើប្រាស់មធ្យោបាយបែបណា ធ្វើដំណើរទៅកាន់អ៊ុយក្រែន?

0

រដ្ឋធានីកៀវ៖ ស្របពេលប្រធានាធិបតីចិន កំពុងតែស្ថិតក្នុងរដ្ឋធានីមូស្គូ ជួបពិភាក្សា និង ចុះហត្ថលេខាលើភពជាដៃគូយុទ្ធសាស្រ្ដ ជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នោះ លោកនាយករដ្ឋមន្រ្ដីជប៉ុន បានធ្វើដំណើរទៅជួបមេដឹកនាំអ៊ុយក្រែន ដោយការបំភាន់យន្ដហោះធ្វើដំណើរ និង ទិសដៅ មុននឹងធ្វើដំណើរតាមរថភ្លើង ទៅដល់រដ្ឋធានីកៀវ។

Kishida, Japanese Prime Minister, makes surprise visit to Ukraine to meet Zelensky | CNN

សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ថា ក្រោយពេលលោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានចាកចេញពីប្រទេសឥណ្ឌា នោះមក យន្ដហោះរបស់គាត់ បានចុះចតយន្ដហោះ នៅក្នុងប្រទេសប៉ូឡូញ មុននឹងបន្ដដំណើរតាមរថភ្លើង ទៅដល់រដ្ឋធានីកៀវ នៅរសៀល ថ្ងៃអង្គារ វេលានៅក្នុងតំបន់ ដើម្បីជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy)។ ដំណើរបំពេញទស្សនកិច្ចដ៏កម្រ និង មិនបានប្រកាសជាមុននេះរបស់លោក គីស៊ីដា បានគូសបញ្ជាក់ អំពីការគាំទ្ររបស់ជប៉ុន ដល់ប្រទេសអឺរ៉ុបមួយនេះ ដែលកំពុងតែប្រឈមមុខនឹងការបន្ដលុកលុយរបស់រុស្ស៊ី។

Ukraine updates: Japan PM Kishida offers support to Kyiv – DW – 03/21/2023

នៅក្នុងជំនួប នៅកណ្ដាលរដ្ឋធានីកៀវ មេដឹកនាំអ៊ុយក្រែន បានហៅគាត់ «ជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិដ៏មានឥទ្ធិពលយ៉ាងពិតប្រាកដ និង ជាមិត្តដ៏យូរលង់»របស់ប្រទេសអ៊ុយក្រែន។ លោកនាយករដ្ឋមន្រ្ដីជប៉ុន បានក្លាយជាមេដឹកនាំចុងក្រោយរបស់ក្រុមប្រទេស G7 បានធ្វើដំណើរទៅកាន់ជួបប្រធានាធិបតីអ៊ុយក្រែន ហើយលោក ហ្សេឡែនស្គី បានអះអាង ថា  គាត់នឹងចូលកិច្ចប្រជុំកំពូលរបស់ G7 នៅក្នុងខែឧសភា នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) តាមវីដេអូលីង ក្រោយពេលលោក គីស៊ីដា បានអញ្ជើញ ខណៈជប៉ុន ធ្វើជាប្រធាន G7 នៅឆ្នាំ២០២៣នេះ។

លោកនាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ ថា ទឹកប្រាក់ចំនួន ៣០លានដុល្លារ នឹងត្រូវផ្ដល់ជំនួយយោធាមិនមានគ្រោះថ្នាក់ ដល់អ៊ុយក្រែន តាមរយៈមូលនិធិរបស់អង្គការណាតូ។ ជាមួយគ្នានេះ ជប៉ុន ដែលមានគោលការណ៍ណែនាំយ៉ាងតឹងរ៉ឹង ហាមឃាត់នូវការនាំចេញអាវុធយ៉ាងមានប្រសិទ្ធភាព បានផ្តល់ជំនួយដល់អ៊ុយក្រែន នៅក្នុងទម្រង់ជាយន្តហោះគ្មានមនុស្សបើក  ដ្រូន អាវកាក់ការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាព តង់ និង ការផ្គត់ផ្គង់ផែ្នកវេជ្ជសាស្រ្ត។

លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្ដីជប៉ុន បានថ្លែង ខណៈកំពុងតែធ្វើដំណើរ នៅក្នុងទីក្រុងប៊ូចា ជាទីដែលមានការសម្លាប់យ៉ាងរង្គាលនោះ ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ជនរងគ្រោះទាំងអស់ និង អ្នករបួស នៅក្នុងនាមប្រជាជនជប៉ុន។ ប្រទេសជប៉ុន នឹងបន្តជួយដល់ប្រទេសអ៊ុយក្រែន ជាមួយនឹងការខិតខំប្រឹងប្រែងដ៏ធំធេងបំផុត សម្រាប់ទទួលបាននូវសន្តិភាព ត្រឡប់មកវិញ»។

No country can afford to ignore the war in Ukraine – visits by China and Japan to Moscow and Kyiv prove that | The Independent

ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ ថា លោកនាយករដ្ឋមន្រ្ដី ហ៊្វូមីអូ គីស៊ីដា នឹងបង្ហាញ អំពីសាមគ្គីភាព និង ការគាំទ្រឥតងាករេរបស់ជប៉ុន សម្រាប់អ៊ុយក្រែន។ ជាមួយគ្នានេះ បណ្ដាប្រទេសជាសមាជិក G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក បានប្រឆាំងយ៉ាងដាច់ខាត ចំពោះការឈ្លានពានរបស់រុស្ស៊ី និង ការប៉ុនប៉ងឯកតោភាគី នៅក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដោយការប្រើប្រាស់កម្លាំងយោធា។

បណ្ដាញទូរទស្សន៍អន្ដរជាតិរបស់ជប៉ុន  NHK (អ៊ិនហាសកា) បានរាយការណ៍ ថា លោកនាយករដ្ឋមន្រ្ដីជប៉ុន ក្រោយពេលទៅបំពេញទស្សនា នៅប្រទេសឥណ្ឌា ក៏បានធ្វើតាមយន្ដហោះជួលដ៏សម្ងាត់ ជំនួសឱ្យយន្តហោះតាមស្តង់ដាររបស់រដ្ឋាភិបាល ហើយបានចុះចត នៅក្នុងប្រទេសប៉ូឡូញ មុននឹងធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែន។

យន្តហោះជួលនោះ បានចាកចេញ ពីអាកាសយានដ្ឋានហាណេដា (Haneda) ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃអាទិត្យ គឺប្រហែលជា មានរយៈពេល៣ម៉ោង មុនពេលយន្តហោះរបស់រដ្ឋាភិបាល ដឹកលោក គីស៊ីដា ចេញដំណើរទៅកាន់ប្រទេសឥណ្ឌា។ ប៉ុន្ដែក្រោយពេលបញ្ចប់នូវព្រឹត្តិការណ៍តាមការគ្រោងទុក នៅក្នុងប្រទេសឥណ្ឌា រួចហើយ លោកនាយករដ្ឋមន្ត្រី ក៏បានឡើងជិះយន្តហោះជួល ដែលរង់ចាំយ៉ាងសម្ងាត់ នៅព្រឹកព្រលឹម ថ្ងៃអង្គារ វេលានៅប្រទេសជប៉ុន។ ចំណែកយន្ដហោះនោះ មានកៅអីប្រហែល ត្រឹមតែ សម្រាប់មនុស្ស១០នាក់ជិះ ដោយវាមានលក្ខណៈដូចគ្នាទៅនឹងម៉ូដែលយន្ដហោះ ធ្លាប់ប្រើប្រាស់ដោយតារា Baseball របស់ជប៉ុន គឺលោក ស៊ូហេ អូតានិ (Shohei Ohtani) ធ្វើដំណើរចាកចេញពីសហរដ្ឋអាមេរិក មកកាន់ប្រទេសជប៉ុន កាលពីដើមខែមីនា។

ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ ថា លោកនាយករដ្ឋមន្រ្ដី គីស៊ីដា នឹងត្រូវវិលត្រឡប់ទៅកាន់ប្រទេសប៉ូឡូញវិញ នៅថ្ងៃពុធ ក្រោយពេលជួបពិភាក្សាជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី។ លោក គីស៊ីដា នឹងជួបជាមួយមន្ត្រី មកពីប្រទេសផ្សេងៗទៀត ដើម្បី ពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និង កិច្ចសហប្រតិបត្ដិការជាលក្ខណៈអន្ដរជាតិ។

ដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា បានកើតឡើង រយៈពេលជិត១ខែ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់ក្រុងកៀវ ដោយស្ងាត់ៗ  ដើម្បីជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន។ លោកប្រធានាធិបតី បៃដិន បានជិះយន្ដហោះ Air Force One ចាកចេញពីសហរដ្ឋអាមេរិក មកចុះចាក់សាំង នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយបន្ដដំណើរមកកាន់ប្រទេសប៉ូឡូញ មុននឹងធ្វើដំណើរតាមរថភ្លើង រយៈពេល១០ម៉ោង ទម្រាំទៅដល់រដ្ឋធានីកៀវ៕

អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ចូលកាន់តែជិតព្រំដែនរបស់អង្គការណាតូ

0

រដ្ឋធានីមីនស្ក៍(Minsk)៖ ក្រោយពេលអ្នកធ្វើអត្ថាធិប្បាយនយោបាយរបស់បេឡារុស បានប្រើប្រាស់សង្គ្រាមវោហារសាស្រ្ដ គំរាមកម្ទេច ដល់បណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់អង្គការណាតូណាមួយ បង្កជម្លោះដល់ក្រុងមីនស្ក៍ នោះមក ឥឡូវនេះ ប្រេសិតរបស់រុស្ស៊ី បានអះអាង អំពីអាវុធនុយក្លេអ៊ែរ នឹងត្រូវបញ្ជូនទៅដល់ប្រទេសជាសម្ពន្ធមិត្តរបស់ក្រុងមូស្គូ បើទោះជាសហរដ្ឋអាមេរិក និង អឺរ៉ុប បានបង្ហាញនូវការព្រួយបារម្ភយ៉ាងណាក្ដី។Russia stops sharing information about nuclear forces with the U.S.

សារព័ត៌មាន Arab News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣ ខែមេសា ថា លោក បូរីស ហ្គ្រីស្លូវ (Boris Gryzlov) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំ នៅប្រទេសបេឡារុស បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា អាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី នឹងត្រូវដាក់ពង្រាយ នៅជិតព្រំដែនប្រទេសបេឡារុស ជាប់ជាមួយនឹងព្រំដែនរបស់អង្គការណាតូ។ ការលើកឡើងរបស់ប្រេសិត រុស្ស៊ី រូបនេះ បានកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាង រុស្ស៊ី និង លោកខាងលិច ជុំវិញសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែន។

លោកឯកអគ្គរដ្ឋទូត រូបនេះ បានធ្វើអត្ថាធិប្បាយ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អំពីផែនការដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅលើទឹកដីប្រទេសជិតខាង និង ជាសម្ពន្ធមិត្តរបស់រុស្ស៊ី។ សេចក្តីប្រកាសនេះបានកត់សម្គាល់ អំពីការប៉ុនប៉ងថ្មីមួយទៀតរបស់មេដឹកនាំរុស្ស៊ី ដើម្បីកាត់បន្ថយនូវការគំរាមកំហែងនុយក្លេអ៊ែរ សម្រាប់ការបំបាក់ទឹកចិត្តរបស់លោកខាងលិច មិនឱ្យគាំទ្រដល់ប្រទេសអ៊ុយក្រែន។Why does Russia want tactical nuclear weapons in Belarus? - ABC News

លោក ពូទីន បានបញ្ជាក់ ថា ការសាងសង់កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស នឹងបញ្ចប់ នៅត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ រុស្ស៊ី នឹងជួយធ្វើឲ្យយន្តហោះចម្បាំងរបស់បេឡារុស កាន់តែទំនើប អាចផ្ទុកអាវុធនុយក្លេអ៊ែរបាន។

រុស្ស៊ី និង បេឡារុស ជាប្រទេសជិតខាង ហើយក៏ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធនឹងគ្នា បានបង្កើតនូវកិច្ចព្រមព្រៀងមួយ មានទំនាក់ទំនងយ៉ាងខ្លាំង លើវិស័យសេដ្ឋកិច្ច នយោបាយ និងយោធា។ ទន្ទឹមគ្នានេះ រុស្សី បានប្រើប្រាស់ទឹកដីបេឡារុស ជាទីតាំងឈរជើង សម្រាប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ បច្ចុប្បន្ន រុស្ស៊ី នៅតែបន្ដរក្សាកម្លាំងទាហាន និង អាវុធ នៅក្នុងប្រទេសជាសម្ពន្ធមិត្តនឹងគ្នាមួយនេះ។

លោកឯកអគ្គរដ្ឋទូតរុស្ស៊ី គ្រីស្លូវ កាលពីថ្ងៃអាទិត្យ បានធ្វើអត្ថាធិប្បាយមួយ ត្រូវបានចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍របស់បេឡារុស ដោយបានលើកឡើង ថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នឹងត្រូវរំកិលខ្លួនទៅជិតព្រំដែនខាងលិច នៃរដ្ឋសហភាពរបស់យើង។ សកម្មភាពបែបនេះ នឹងពង្រីកនូវសមត្ថភាពការពារជាតិរបស់យើង ហើយនឹងធ្វើឡើង ដោយមិនគិត អំពីការរិះគន់ ពីទ្វីបអឺរ៉ុប និង សហរដ្ឋអាមេរិក។START treaty: Russia stops sending nuclear arms info to US | Nuclear  Weapons News | Al Jazeera

បេឡារុស មានព្រំដែនរួមគ្នា ប្រវែង ១២៥០គីឡូម៉ែត្រ ជាប់ជាមួយនឹងប្រទេសចំនួន៣ ជាសមាជិករបស់អង្គការណាតូ រួមមាន ឡាតវី (Latvia) លីទុយអានី (Lithuania) និង ប៉ូឡូញ។

អាវុធនុយក្លេអ៊ែរតាក់ទិកនេះ មានគោលបំណងបំផ្លាញកងទ័ពរបស់សត្រូវ និង គ្រឿងសព្វាវុធ នៅលើសមរភូមិ ហើយអាចបាញ់បាន រយៈចម្ងាយខ្លី។ ប៉ុន្ដែផលប៉ះពាល់របស់វា នៅមានកម្រិតទាបជាងក្បាលគ្រាប់នុយក្លេអ៊ែរ បំពាក់ជាមួយនឹងមីស៊ីលយុទ្ធសាស្ត្រ បាញ់រយៈចម្ងាយឆ្ងាយ ដោយវាមានសមត្ថភាព អាចកម្ទេចទីក្រុងទាំងមូល។ ដោយឡែក ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី នៅលើទឹកដីរបស់ប្រទេសបេឡារុស នឹងកាន់តែខិតជិតគោលដៅ ដែលមានសក្តានុពល នៅក្នុងអ៊ុយក្រែន និង សមាជិកណាតូ នៅអឺរ៉ុបខាងកើត និង កណ្តាល។

លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) មេដឹកនាំផ្ដាច់ការរបស់បេឡារុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួនរបស់រុស្ស៊ី អាចនឹងត្រូវដាក់ពង្រាយ នៅក្នុងប្រទេសបេឡារុស រួមជាមួយនឹងផ្នែកមួយ នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ផងដែរ៕

បទចម្រៀងDitto របស់ New Jeans បំបែកកំណត់ត្រាលេខ១ក្នុងតារាងMelonរយៈពេល៣ខែជាប់ៗគ្នាក្នុងឆ្នាំ២០២៣

0

កូរ៉េខាងត្បូង៖ ចាប់តាំងពីក្រុម New Jeans បង្ហាញខ្លួននៅឆ្នាំ ២០២២ បទចម្រៀង ដំបូងរបស់ New Jeans ដែលមានចំណងជើងថា “At ten tion”បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ជាក្រុមចម្រៀងស្រីថ្មីដែលមានអ្នកគាំទ្រច្រើនបំផុតនៅប្រទេសកូរ៉េខាងត្បូងផងដែរ។ គួបផ្សំនឹងយុទ្ធសាស្ត្រ នៃ ការចេញ បទចម្រៀងជាបន្តបន្ទាប់ ទាំងបទ “Hype Boy”, “Cookie” និង “Hurt” នីមួយៗបានជាប់ ចំណាត់ថ្នាក់ជាតន្ត្រីដែលមានអ្នកស្តាប់និងទស្សនាច្រើនជាងគេ ទាំងនៅក្នុងប្រទេសកូរ៉េ និងជុំវិញពិភពលោក។New Jeans' new song 'Ditto' also signs of 'mega hit'. It sweep the charts.  - NewJeans Worldប៉ុន្តែអ្វីដែលកំពុងពេញនិយមបំផុតក្នុងឆ្នាំ២០២៣ ដែលអាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រតន្ត្រីនៅក្រៅ K-POP គឺបទចម្រៀង “Ditto” របស់ក្រុមនារីថ្មី New Jeans ។
ចាប់តាំងពីបទចម្រៀងដែលមានចំណងជើងថា “Ditto” ត្រូវបានចេញផ្សាយនៅខែធ្នូឆ្នាំ ២០២២ រហូតមកដល់ពេលនេះក្រុមនារី NewJeans បានចេញបទចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា “OMG” ប៉ុន្តែនិន្នាការនៃបទចម្រៀង “Ditto” នៅតែមានភាពល្បីល្បាញរហូតមកដល់ពេលបច្ចុប្បន្ន។Review] Ditto – NewJeans – KPOPREVIEWED ការដែលបទចម្រៀង «Ditto» ជាប់លេខ១លើតារាង Melon Top ១០០ ក្នុងប្រទេសកូរ៉េរយះពេល៣ខែជាប់គ្នានោះ បានឆ្លុះបញ្ចាំងពីភាពល្បីល្បាញនិងប្រជាប្រិយភាពនៃការស្តាប់បទនេះ របស់ប្រិយមិត្តទូទៅ ដែលនៅតែចាក់ ស្តាប់បទនេះជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ផងដែរ៖ ក្រុមនារីថ្មី New Jeans បានបង្ហាញខ្លួនដំបូងនៅខែកក្កដា ឆ្នាំ២០២២ នៅក្នុងផលិតកម្មHYBE ។ ហើយបច្ចុប្បន្នក្រុមនេះកំពុងចាប់ផ្តើមថតចម្រៀងថ្មីៗជាបន្តបន្តាប់ក្នុងពេលឆាប់នេះ៕Korean Fans Think NewJeans' Music Video For "Ditto" Is All About The  Relationship Between Idols And Fans - Koreaboo

វៀតណាមនាំចេញទុរេនជាលើកដំបូងទៅកាន់ប្រទេសចិន

0

ប្រទេសវៀតណាម ៖ ទុរេនដែលបានដាំដុះដំបូងនៅប្រទេសវៀតណាម ប្រមាណ៥០០គីឡូក្រាមត្រូវបាននាំចេញពីទីក្រុងហូជីមិញទៅកាន់អាកាសយានដ្ឋានអន្តរជាតិណាននីង វូស៊ូ និងតំបន់ស្វយ័ត Guangxi Zhuang ស្ថិតនៅក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ Regional Comprehensive Economic Partnership (RCEP) ។

តាំងពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ (RCEP) ចាប់អនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ក្វាងស៊ីបានក្លាយជាមជ្ឈមណ្ឌលកណ្តាលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP ក្នុងនោះរួមមាន ១៥ប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និង១០ប្រទេសជាសមាជិកអាស៊ាន រួមទាំង៥ប្រទេសជាដៃគូពាណិជ្ជកម្មចម្បង រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ។Protocols Signed, Vietnamese Durians One Step Closer to China Market |  Produce Report

មន្ត្រីគយប្រចាំតំបន់បញ្ជាក់ថា ដំណាក់កាលត្រួតពិនិត្យរបស់ការិយាល័យគយធ្វើតាមគោលនយោបាយ «ការពិនិត្យ២ជំហាន» ដើម្បីពិនិត្យមើលថា ទំនិញទាំងអស់ទទួលបានការអនុញ្ញាតឱ្យនាំចូលឬអត់ ហើយទំនិញទទួលបានការអនុញ្ញាតឱ្យលក់ ឬចែកចាយក្នុងតំបន់ដែលគយកំណត់ឬអត់ ។

នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Guangxi Haohang E-commerce បានថ្លែងថា ការិយាល័យគយបានធ្វើការប្រកបដោយវិជ្ជាជីវៈ និងយល់ពីលក្ខខណ្ឌនៃការនាំចូល-នាំចេញអាហារស្រស់ ហើយជួយឱ្យដំណាក់កាលត្រួតពិនិត្យងាយស្រួល និងអាចបត់បែនបាន ។Vietnam to export durians to China via official channels | VOV.VN

ការិយាល័យគយបានបើកច្រកពិសេសសម្រាប់ការពិនិត្យការនាំចូល-នាំចេញផ្លែឈើ និងផ្តល់សេវាកម្មពេញលេញដើម្បីឱ្យប្រាកដចិត្តថា ទុរេនស្រស់របស់វៀតណាមអាចឆ្លងកាត់ការពិនិត្យរបស់ការិយាល័យគយបានយ៉ាងឆាប់រហ័ស និងរលូនផងដែរ ៕ ប្រភព ៖ agrinewsthai

យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៣មេសា! ប្រាក់ឧបត្ថម្ភ ៥មុឺនរៀល នឹងដល់ដៃមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ

0

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្តល់​ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល​ក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ និង​ ៥ម៉ឺនរៀល​ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ២០២៣ ជូនដល់មន្រ្តី​រាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ។

យោងតាមអនុក្រឹត្យ​ចុះ​ហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ឱ្យដឹងថា ការ​បើកផ្តល់​ប្រាក់ឧបត្ថម្ភ​នេះ ត្រូវ​អនុវត្ត​ឱ្យបាន​មុន​ថ្ងៃចូលឆ្នាំថ្មី​ប្រពៃណីជាតិ ពោលគឺ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​ស្ថាប័ន​សាម៉ី ត្រូវរៀបចំ​បើកផ្តល់​ជាបុរេប្រទាន​សម្រាប់​ប្រាក់​ឧបត្ថម្ភ​នេះ ដំណាលគ្នា​ជាមួយ​នឹង​ការបើក​ផ្តល់ប្រាក់បៀវត្សប្រចាំខែមេសាតែមួយលើក​ឱ្យបានដល់សាមី​ជន​ម្នាក់ៗយ៉ាងយូរបំផុត​ត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២៣ និង​ប្រាក់​ឧបត្ថម្ភក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌដំណាល​គ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើក ឱ្យបានដល់សាមីជនម្នាក់ៗ​យ៉ាងយូរបំផុត​ត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGSPKUAJZsnGqjjzN45xQRtt7I-Q2jRHHcJvrpO2L3D8WBp-12pGlHgzuQI6PtR6pekGjooh9euy1T0w-DPS34pmAIqt6jBkQF9FN3fGmKr6alwQZYE35E2bmnR4AbWzgVHiCRFOo9ZwvDqUiq2sT6UuiGTzyqMegBdFQ0AR8DSpR741Z9hYA2Wej-/s960/642a4101d093a_1680490740_medium.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrO3Nwc43SffVZnVAidH9Urrc1OT_OBF7OP7JV3UWYMLUCfyRGoIT1s0-UKnQq9k6cxF91WoMRCQOA7qLJC0vrQL-Q6sW--GBVpw1hQFrXM2ePoSjUiDZJAzp--ZToWAXLG7NCdAUC7Vdx7FHw5fgJtonzkpnZRgwjS7SKeQzNrdRTDytVqqL289yn/s960/642a410133f07_1680490740_medium.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFlnyTVeJwWpURJgp9s2Xj42D8tmFoSB-eyaqUIDU2i2KPhpX3GzBEvp1EiiURi6G_9NYd0fPxvDdQnA_QflUzKOHKu0hzI3RBpsSo6tXNFfk47kRO5uQzzHFJO3qWYJZq1SJfzdwMz4UQGXk8IQOhC8Lqwwn8cO2_61AIsuRTIqKrqNtbaVNVjlaZ/s960/642a410098a86_1680490740_medium.jpg

 

Nokia ប្រកាសពីគម្រោងនាំយកអ៊ីនធឺណិត 4G ទៅឋានព្រះច័ន្ទ

0

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយ Nokia បាននិយាយថា បណ្តាញ 4G នឹងត្រូវបានដំណើរការពីស្ថានីយអង់តែនមួយ ដែលផ្ទុកនៅខាងក្នុងយាន Nova-C lunar lander ដែលរចនាដោយក្រុមហ៊ុនអាមេរិក Intuitive Machines រួមផ្សំជាមួយនឹងមនុស្សយន្តដែលដើរដោយខ្លួនឯង ដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ ទូរទស្សន៍ CNBC បានរាយការណ៍ នៅថ្ងៃទី ៣០ ខែមីនាថា ទាំងអស់នឹងត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត SpaceX នៅចុងឆ្នាំ ២០២៣។ បន្ទាប់ពីចុះចត ការតភ្ជាប់ 4G LTE នឹងត្រូវបានបង្កើតឡើងរវាងអ្នកចុះចត និងយានរុករក។Nokia to slash 1,500 jobs in India under global restructuring plan -  BusinessToday

ប្រព័ន្ធ 4G របស់ Nokia នឹងចុះចតនៅតំបន់ទំនាប Shackleton តាមបណ្តោយគែមខាងត្បូងនៃព្រះច័ន្ទ។ សាជីវកម្មទូរគមនាគមន៍ពហុជាតិហ្វាំងឡង់បានប្តេជ្ញាចិត្តចំពោះ NASA ថាបច្ចេកវិទ្យានេះអាចទប់ទល់នឹងលក្ខខណ្ឌធ្ងន់ធ្ងរនៅក្នុងលំហ។
ផែនការរបស់ NASA គឺប្រើប្រាស់បណ្តាញ 4G នៅក្នុងកម្មវិធី Artemis ដើម្បីបញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះច័ន្ទជាលើកដំបូង ចាប់តាំងពីបេសកកម្ម Apollo ១៧ នៅឆ្នាំ ១៩៧២។4G Internet To Take The Moon By Storm By The End of 2023

គោលដៅគឺដើម្បីបង្ហាញថាបណ្តាញរបស់ផែនដីអាចបំពេញតម្រូវការទំនាក់ទំនងនៃបេសកកម្មអវកាសនាពេលអនាគត។ Nokia បានបន្ថែមទៀតថា បណ្តាញ 4G របស់ខ្លួននឹងអនុញ្ញាតឱ្យអវកាសយានិកធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក និងជាមួយមជ្ឈមណ្ឌលបញ្ជា ក៏ដូចជារុករកយានអវកាសពីចម្ងាយក្នុងពេលវេលាជាក់ស្តែង និងចាក់ផ្សាយវីដេអូនិយមន័យខ្ពស់ត្រឡប់ទៅផែនដីវិញ។ ប្រភព៖vnexpress

សាលារៀននៅជប៉ុនបិទទ្វារដោយសារអត្រាកំណើតធ្លាក់ចុះ

0

ប្រទេសជប៉ុន ៖ តាមព័ត៌មានពីមន្ត្រីជប៉ុនបង្ហាញថា សាលារៀនប្រមាណ៤៥០កន្លែងនៅទូទាំងប្រទេសបានបិទទ្វារជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ហើយចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០២០ មានសាលាជិត៩.០០០កន្លែងបានបិទទ្វារជាផ្លូវការ ។ វាជារឿងពិបាកក្នុងការទាក់ទាញឱ្យពលរដ្ឋចំណូលថ្មី ឬពលរដ្ឋមានអាយុតិចមករស់នៅក្នុងតំបន់ឆ្ងាយៗ ដោយសារអត្រាកំណើតធ្លាក់ចុះនៅប្រទេសជប៉ុនលើសពីការរំពឹងទុក ហើយការបិទទ្វារសាលារៀនកើនឡើងយ៉ាងឆាប់រហ័ស ។Japan's low birth rate crisis deals knockout blow to schools as closures  mount | South China Morning Post

នៅភូមិ Ten-ei ស្ថិតនៅលើភ្នំក្នុងខេត្តហ្វូគូស៊ីម៉ា ដែលមានពលរដ្ឋរស់នៅចំនួន៥.០០០នាក់ គឺជាភូមិមួយដែលជួបបញ្ហាការបិទទ្វារសាលារៀន ។ ជាក់ស្តែង អនុវិទ្យាល័យយូម៉ូតូនៅភូមិនេះ មានកូនសិស្សត្រឹមតែ២នាក់ប៉ុណ្ណោះ ។ ពលរដ្ឋរស់នៅក្នុងភូមិបានផ្លាស់ប្តូរទីលំនៅ ស្របពេលអត្រាកំណើតធ្លាក់ចុះ ខណៈពលរដ្ឋមានអាយុច្រើនកាន់តែកើនឡើង ។ នៅពេលគ្មានកូនសិស្សមកចុះឈ្មោះចូលរៀន សាលារៀនដែលបានដំណើរការអស់រយៈពេល៧៦ឆ្នាំក្នុងភូមិនេះ បានបិទទ្វារនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ។

បច្ចុប្បន្ន ភូមិ Ten-ei មានពលរដ្ឋអាយុក្រោម១៨ឆ្នាំត្រឹមតែ១០%ប៉ុណ្ណោះ ។ កាលពីឆ្នាំ១៩៥០ ភូមិនេះធ្លាប់មានពលរដ្ឋរស់នៅជាង១ម៉ឺននាក់ ដែលពួកគេប្រកបរបរកសិកម្ម និងធ្វើការរោងចក្រ ប៉ុន្តែការខ្វះភាពងាយស្រួល ហើយភូមិនេះស្ថិតនៅឆ្ងាយពីគេនោះបានធ្វើឱ្យពលរដ្ឋក្នុងភូមិផ្លាស់ប្តូរទីលំនៅជាបន្តបន្ទាប់ ។Japan's birth rate plunges to a record low in seventh year of decline | The  Star

ក្រៅពីនេះ ចំនួនពលរដ្ឋក្នុងភូមិបានធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីកើតគ្រោះមហន្តរាយរលកយក្សស៊ូណាមិ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ដែលធ្វើឱ្យរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima មានទីតាំងស្ថិតនៅឆ្ងាយពីភូមិ១០០គីឡូម៉ែត្រជួបបញ្ហាការចម្លងរោគវិទ្យុសកម្ម ។

សារព័ត៌មាន Reuters រាយការណ៍ថា អត្រាកំណើតធ្លាក់ចុះ គឺជាបញ្ហាក្នុងតំបន់នៅអាស៊ី ខណៈការចាយវាយលើការចិញ្ចឹមកូនបានធ្វើឱ្យអត្រាកំណើតនៅប្រទេសជិតខាងដូចជា កូរ៉េខាងត្បូង និងចិនធ្លាក់ចុះផងដែរ ប៉ុន្តែនៅជប៉ុនមានសភាពធ្ងន់ធ្ងរជាងគេ ។ អត្រាកំណើតនៅជប៉ុនបានធ្លាក់ចុះនៅក្រោម៨០ម៉ឺននាក់នៅឆ្នាំ២០២២ ហើយវាជាការធ្លាក់ចុះដែលមិនធ្លាប់ជួបពីមុនមក និងលឿនជាងរដ្ឋាភិបាលរំពឹងទុករយៈពេល៨ឆ្នាំទៅទៀត ។School's out in much of the world, but Japanese teachers are happy to  return | The Japan Times

ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសន្យាថា នឹងប្រើប្រាស់វិធានការថ្មីដើម្បីបង្កើនអត្រាកំណើត រួមទាំងបង្កើនថវិកាទ្វេដងសម្រាប់គោលនយោបាយទាក់ទងនឹងកុមារផងដែរ ។ លើសពីនេះ លោក Fumio Kishida ក៏បានផ្តោតសំខាន់លើការថែរក្សាបរិស្ថានអប់រំ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន គោលនយោបាយនេះជួយបានតែបន្តិចបន្តួចប៉ុណ្ណោះ ៕ ប្រភព ៖ TNN World