Home ព័ត៌មានអន្តរជាតិ លោក Elon Musk និងអ្នកគ្រប់គ្រងបច្ចេកវិទ្យាស្នើផ្អាកការអភិវឌ្ឍ AI

លោក Elon Musk និងអ្នកគ្រប់គ្រងបច្ចេកវិទ្យាស្នើផ្អាកការអភិវឌ្ឍ AI

109
0

អ្នកគ្រប់គ្រងផ្នែកបញ្ញាសិប្បនិម្មិត Artificial intelligence (AI) ដូចជា លោក Elon Musk, លោក Steve Wozniak និងអ្នកគ្រប់គ្រងបច្ចេកវិទ្យាជាច្រើននាក់ទៀតបានរួមគ្នាចុះហត្ថលេខាលើសំណើមួយដើម្បីផ្អាកការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដែលផ្តួចផ្តើមដោយវិទ្យាស្ថាន Future of Life Institute ។ ការផ្អាកនេះក្នុងគោលបំណងឱ្យមន្ទីរពិសោធន៍ AI បញ្ឈប់ការអភិវឌ្ឍប្រព័ន្ធ AI ដែលខ្លាំងជាង GPT-4 សម្រាប់រយៈពេលយ៉ាងតិច៦ខែ ។

នៅក្នុងសំណើនេះបានសរសេរថា ប្រព័ន្ធ AI មានភាពវ័យឆ្លាតអាចប្រកួតប្រជែងជាមួយមនុស្ស ព្រមទាំងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម និងមនុស្សជាតិបាន ។ លើសពីនេះ AI អាចក្លាយជាអ្នកផ្លាស់ប្តូរប្រវត្តិសាស្ត្ររបស់ជីវិតនៅលើផែនដីបាន ហេតុនេះ យើងគួរតែដាក់ផែនការផ្អាកការអភិវឌ្ឍប្រព័ន្ធនេះ ។Elon Musk's $182 billion net worth drop breaks Guinness World Record

សំណើផ្អាកការអភិវឌ្ឍបច្ចេកវិទ្យា AI រយៈពេល៦ខែ គឺដើម្បីកំណត់ច្បាប់ផ្សេងៗសម្រាប់ឱ្យការប្រើប្រាស់ AI មានសុវត្ថិភាព និងកាន់តែគួរឱ្យទុកចិត្ត ។ ការផ្អាកវាជាបណ្តោះអាសន្ននេះ គួរតែត្រូវបង្ហាញជាសាធារណៈ និងអាចពិនិត្យមើលបាន ។ បើមិនអាចប្រកាសឈប់ប្រើប្រាស់ជាបណ្តោះអាសន្នទេ រដ្ឋាភិបាលប្រទេសនានាគួរតែគ្រប់គ្រងបញ្ហានេះ ។

អ្នកចុះហត្ថលេខាលើសំណើផ្អាកការអភិវឌ្ឍ AI រួមមាន ៖
-លោក Elon Musk ជា CEO របស់ SpaceX, Tesla និង Twitter
-លោក Stuart Russell ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យ California Berkeley និងជានាយកមជ្ឈមណ្ឌលប្រព័ន្ធឆ្លាតវៃ (Center for Intelligent Systems) និងជាអ្នកចូលរួមនិពន្ធសៀវភៅសិក្សា «Artificial Intelligence: a Modern Approach» (បញ្ញាសិប្បនិម្មិត ៖ វិធីសាស្ត្រទំនើប)
-លោក Evan Sharp ជាសហស្ថាបនិក Pinterest
-លោកស្រី Rachel Bronson ជា CEO របស់អង្គការ Bulletin of the Atomic Scientists
-លោក Steve Wozniak ជាសហស្ថាបនិកក្រុមហ៊ុន Apple និង
-Yuval Noah Harari អ្នកនិពន្ធ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Hebrew ទីក្រុងយេរូសាឡឹម15 Tech Experts Share Potential Impacts Of AI On Society
ប្រភព ៖ beartai