Home Blog Page 1753

ការទិញទំនិញតាមអនឡាញប្រឈមនឹងការលួចទិន្នន័យ

0

ក្រុមអ្នកជំនាញផ្នែកសន្តិសុខអ៊ីនធើរណេតមកពីតំបន់អាស៊ាន អឺរ៉ុប និងសហរដ្ឋអាមេរិកបានបង្ហាញថា ក្រុមអ្នកទិញទំនិញតាមអនឡាញ គឺជាក្រុមត្រូវគេលួចយកទិន្នន័យផ្ទាល់ខ្លួនច្រើនបំផុត ។

គេរកឃើញថា កម្មវិធីទិញទំនិញតាមអនឡាញមួយចំនួនមិនបានប្រើប្រាស់ប្រព័ន្ធការពារសុវត្ថិភាពទិន្នន័យទេ ដែលធ្វើឱ្យមេរោគផ្សេងៗចូលមកក្នុងទូរស័ព្ទស្មាតហ្វូន ដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់ទូរស័ព្ទ ។ ហេតុនេះ វាធ្វើឱ្យពួកជនខិលខូចដែលបញ្ចេញមេរោគទាំងនេះអាចប្រមូលព័ត៌មានទាំងអស់ពីទូរស័ព្ទស្មាតហ្វូនរបស់យើង ហើយនៅពេលមេរោគទាំងនេះចូលក្នុងទូរស័ព្ទហើយ គេពិបាកនឹងកម្ចាត់វាណាស់ ។Best Online Shopping Websites of 2023

ជាក់ស្តែង សូម្បីតែវែបសាយផ្សាយពាណិជ្ជកម្មអនឡាយមួយរបស់ចិន ដែលមានអ្នកប្រើប្រាស់រហូតដល់៧៥០លាននាក់ ហើយក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនេះបានចំណាយប្រាក់ជាច្រើនលើប្រព័ន្ធការពារការលួចទិន្នន័យតាមអ៊ីនធើរណេត ក៏នៅតែជួបបញ្ហាត្រូវគេលួចយកទិន្នន័យដែរ ។

ដំណោះស្រាយសម្រាប់អ្នកប្រើប្រាស់ អ្នកជំនាញបានណែនាំថា ចូរយើងកុំចុចនៅលើ link ប្លែកៗ ឬដោនឡូតកម្មវិធីណាដែលធ្លាប់មិនស្គាល់ឱ្យសោះ ជាពិសេស អ្នកប្រើប្រាស់ប្រព័ន្ធ Android ។ ទោះយ៉ាងណា ដំណោះស្រាយល្អ គឺត្រូវការអ្នកឯកទេសដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ជាជាងការឱ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្នដោយខ្លួនឯង ៕ How to know if your online shopping habit is a problem — and what to do if  it isប្រភព ៖ Mono News

សត្វចម្លែកទាំង៥ដែលមានពិតនៅលើផែនដី

0

នៅពិភពលោកយើងនេះពិតជាមានសត្វចម្លែកៗជាច្រើនប្រភេទ ដែលអ្នកវិទ្យាសាស្រ្តបានរកឃើញទាំងនៅក្នុងទឹក លើដី និងនៅក្នុងព្រៃជាដើម។ ដូច្នេះហើយថ្ងៃនេះយើងខ្ញុំសូមលើកយកសត្វចម្លែកទាំង៥ដែលមានពិតនៅលើផែនដី៖

១.ត្រីប្រចៀវមាត់ក្រហម(Red-lipped batfish)៖ គឺជាប្រភេទត្រីដែលត្រូវបានគេរកឃើញនូវកោះGalapagos ក្នុងប្រទេសប៉េរូ។ ត្រីនេះមានមាត់ក្រហមនិងមានរាងសំប៉ែត អ្វីដែលចម្លែកនោះគឺត្រីនេះមិនចេះហែទឹកនោះទេ ពោលគឺវាប្រើព្រុយរបស់វាដើម្បីដើរលើផ្ទៃបាតសមុទ្រតែប៉ុណ្ណោះ។The Red-lipped Batfish - Whats That Fish!

២.ក្តាមពីងពាងជប៉ុន(Japan spider crab)៖ គឺជាសត្វដែលមានគ្រោងឆ្អឹងនិងអវយវៈនៅក្រៅខ្លួន ដែលជើងរបស់វាមានប្រវែង១០០ទៅ១២០ស.ម និងមានទម្ងន់៤៥ផោន ។File:Japanese spider crab (15340536895).jpg - Wikimedia Commons

៣.ក្តាន់ដុះចង្កូម(Tufted)៖ ក្តាន់នេះរស់នៅក្នុងប្រទេសចិននិងមីយ៉ាន់ម៉ា អ្វីដែលចម្លែកនោះគឺក្តាន់នេះមានដុះចង្កូមដ៏មុតស្រួច ហើយមនុស្សគ្រប់គ្នាតែងតែហៅវាថាជាក្តាន់Zombie ។Michie's Tufted Deers: Meet them at Zoo Leipzig!

៤.Saiga Antelope៖ សត្វនេះមានរូបរាងស្រដៀងទៅនឹងសត្វឈ្លូសបន្តិច អូដបន្តិច និងដំរីបន្តិចផងដែរ។ បច្ចុប្បន្នសត្វនេះកំពុងរស់នៅក្នុងប្រទេសសហរដ្ឋអាមេរិក ហើយក៏ជាប្រភេទសត្វដែលជិតផុតពូជផងដែរ។Saiga | Antelope, Description, Habitat, & Facts | Britannica

៥.សត្វ Gerenuk៖ មនុស្សមួយចំនួនហៅវាថាជាសត្វកវែង ដោយសារតែវាឈជើងពីរក្នុងការស៊ីអាហារ ហើយវាមិនសូវផឹកទឹកច្រើននោះទេ។ បច្ចុប្បន្នសត្វនេះមានវត្តមាននៅ តំបន់អាហ្រ្វិកខាងកើត ហើយជាទូទៅវាមានទម្ងន់៣៩គីឡូក្រាម និងមានកម្ពស់១ម៉ែត្រកន្លះ៕Gerenuk | African Wildlife Foundation

៤កន្លែងលើផែនដីដែលគេជឿថាជាច្រកនរក

0

មនុស្សកាលពីសម័យមុនជឿជាក់ថាឋាននរកស្ថិតនៅខាងក្រោមដី ហើយពីឋានមនុស្សទៅឋាននរកសុទ្ធតែមានជ្រកចូល ដូច្នេះហើយបានជាមនុស្សជាច្រើនមានជំនឿទៅកាន់កន្លែងទាំងនោះនៅលើពិភពលោក ថាជាកន្លែងដែលអាចធ្វើដំណើរទៅកាន់ឋាននរកបាន ដែលកន្លែងទាំង៤នោះមានដូចជា៖

១.ប្រសាទ Hierapolis ប្រទេសទួរគី៖ Hierapolis គឺជាប្រាសាទដ៏ចំណាស់មួយ ដែលត្រូវបានគេរកឃើញវិញនៅឆ្នាំ១៩៦៥ នៅត្រង់ប្រាសាទមួយនេះមានភាយចេញនៅឧស្ម័នចម្លែកមួយដែលមានកម្តៅក្តៅនិងមានជាតិពុលផងដែរ។ មានអ្នកស្រាវជ្រាវមួយក្រុម បានចូលទៅក្នុងរូងប្រាសាទនេះ ដើម្បីឱ្យដឹងថាផ្សែងពុលមួយនេះមានប្រភពមកពីណា។ អស់រយះ៧ថ្ងៃដែលគាត់បានចូលទៅ គេមិនបានឃើញគាត់ត្រឡប់មកវិញនោះទេ ដូច្នេះហើយគេសន្មត់ថាគាត់បានស្លាប់នៅក្នុងឋាននរកបាត់ទៅហើយ។World heritage in Turkey: Hierapolis, the thermal spa city of the ancients  and white paradise Pamukkale | Daily Sabah

២.ទីក្រុង Fengdu ប្រទេសចិន៖ ទីក្រុងនេះមានអាយុកាលជាង២០០០ឆ្នាំមកហើយ ដើមឡើយប្រជាជនជំនាន់មុនតែងតែយកខ្មោចទៅកប់នៅទីនោះរហូតមកដល់ពេលបច្ចុប្បន្ន។ នៅពេលសព្វថ្ងៃទីក្រុងFengduគឺសំបូរទៅដោយវត្តព្រះពុទ្ធសាសនា រឿងដែលចម្លែកនោះគឺថា មនុស្សដែលឆ្លងកាត់ទីក្រុងនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងFengduហាក់ដូចជាខ្ពស់ចម្លែកខុសពីគេ ដូច្នេះហើយទើបប្រជាជននៅទីនោះ បាននិយាយថាកន្លែងនេះអាចជាច្រកទៅឋាននរក ឬជាច្រកទៅរកសេចក្តីស្លាប់ពិតមែន។Fengdu Ghost City – Chongqing, China - Atlas Obscura

៣.ភ្នំភ្លើងMasaya៖ ប្រជាជនដែលរស់នៅក្បែតំបន់ភ្នំភ្លើងMasaya គេនិយាយថា នេះគឺជាទីលំនៅឋាននៃមនុស្សដែលចេះមន្តអាគមអូមអាមជាច្រើននាក់ ដូច្នេះហើយមិនសូវជាមានប្រជាជនចូលទៅក្បែរភ្នំភ្លើងនេះទេ។ កន្លងទៅមានអ្នកសិក្សាស្រាវជ្រាវមួយក្រុមបានទៅស្វែងរកអាថ៍កំបាំងនៅទីនោះ ដោយសារតែប្រជាជននៅទីនោះបាននិយាយថាភ្នំភ្លើងMasaya គឺជាច្រកទៅឋាននរក ប៉ុន្តែជាលិទ្ធផលអ្នកស្រាវជ្រាវមួយក្រុមនោះបានបាត់ខ្លួនដោយមិនដឹងមូលហេតុ ហើយប្រជាជននៅក្បែរតំបន់ភ្នំភ្លើងMasaya បានរកឃើញត្រឹមតែកាបូបនិងស្បែកជើងតែប៉ុណ្ណោះ។Extraordinary Earth: How Nicaragua's Masaya Volcano helps cool the planet -  Good Morning America

៤.ទន្លេរ Acheron៖ Acheron គឺជាទន្លេរដែលស្ថិតនៅប្រទេសក្រិក ដែលគេជឿថាទន្លេរនេះគឺជាច្រកទៅឋាននរក ព្រោះទឹកទន្លេរនេះហូរឆ្ពោះទៅកាន់រូងមួយ ដែលគេមិនដឹងថារូងនោះមានទីបញ្ចប់ទៅកាន់ទីណានោះទេ ទើបគេសន្និដ្ឋានថាអ្នកដែលបានចូលរូងនោះសុទ្ធតែស្លាប់ និងគ្មានថ្ងៃវិលមកវិញឡើយ៕Acheron river,Epirus,Greece-gates of Hades ( According to tradition, it was  located on the bank… | Beautiful places to visit, Amazing places on earth,  Gate of hades

ពលរដ្ឋបារាំងមិនចូលចិត្តជិះម៉ូតូអគ្គិសនីទេ បើទោះជាល្អសម្រាប់បរិស្ថានក្តី

0

ប្រទេសបារាំង ៖ បើទោះជាមន្ត្រីបារាំងព្យាយាមជំរុញឱ្យពលរដ្ឋរបស់ខ្លួនប្រើប្រាស់យានជំនិះដើម្បីកាត់បន្ថយការបំពុលបរិយាកាសដូចជា ម៉ូតូអគ្គិសនី (electric scooter) ប៉ុន្តែពលរដ្ឋបារាំងជាច្រើននាក់បានប្រឆាំងនឹងការប្រើប្រាស់ម៉ូតូអគ្គិសនីនេះ ព្រោះគិតថា ភាគច្រើនវារំខានដល់ការធ្វើដំណើរ និងបណ្តាលឱ្យកើតគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ។

គេសង្កេតឃើញថា មានការបោះឆ្នោតជាផ្លូវការពាក់ព័ន្ធនឹងការប្រើប្រាស់ម៉ូតូអគ្គិសនី និងមានសំឡេងគាំទ្រលើសលប់ជិត៩០% លើកឡើងថា ប្រទេសបារាំងត្រូវតែហាមឃាត់អាជីវកម្មជួលម៉ូតូអគ្គិសនីនៅទីក្រុងប៉ារីស ពីព្រោះមូលហេតុចម្បង គឺចំនួនអ្នករងរបួស និងស្លាប់ដោយសារការប្រើប្រាស់ម៉ូតូអគ្គិសនីបានកើនឡើងនៅទីក្រុងប៉ារីស ។New moped category in traffic code created in France

គេចាត់ទុកថា ប៉ារីស គឺជាទីក្រុងដំបូងគេនៅលើពិភពលោកដែលបាននាំចូល និងប្រើប្រាស់ម៉ូតូអគ្គិសនីតាំងពីឆ្នាំ២០១៨ ដោយសាររដ្ឋាភិបាលបារាំងចង់ជំរុញឱ្យពលរដ្ឋប្រើប្រាស់យានជំនិះជាមិត្តជាមួយបរិស្ថាន ។ ដូច្នេះ ក្រោយពីបារាំងបាននាំចូលម៉ូតូអគ្គិសនីមកប្រើប្រាស់ មានមតិមួយចំនួននិយាយថា ការជិះម៉ូតូអគ្គិសនីមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ ព្រោះអ្នកជិះម៉ូតូអគ្គិសនីភាគច្រើនតែងរំលោភច្បាប់ចរាចរណ៍ និងមិនគោរពអ្នកថ្មើរជើងនៅតាមផ្លូវទេ ។

លើសពីនេះ អ្នកជិះម៉ូតូអគ្គិសនីបានប្រើប្រាស់ល្បឿនលឿនខ្លាំងប្រមាណ២៧គីឡូម៉ែត្រក្នុង១ម៉ោង ហើយអ្នកជិះភាគច្រើនមិនពាក់មួកសុវត្ថិភាព ដែលធ្វើឱ្យនៅឆ្នាំ២០២២ មានអ្នកស្លាប់ដោយសារការជិះម៉ូតូអគ្គិសនីទាំងអស់៣នាក់ និងរងរបួសរហូតដល់៤៥៩នាក់ ។Electric scooters on the side walks: How can electric scooter tech reduce  collisions?

ទោះយ៉ាងណា ក្រុមហ៊ុនផ្តល់សេវាកម្មជួលម៉ូតូអគ្គិសនីលើកឡើងថា វាគ្រាន់តែជាបញ្ហាតិចតួចប៉ុណ្ណោះរបស់គ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីស ហើយនៅទីក្រុងប៉ារីសមានម៉ូតូអគ្គិសនីសម្រាប់ជួលប្រមាណ១៥.០០០គ្រឿង ៕ ប្រភព ៖ Tnn earth

ហាមដាច់ខាតលេងបាញ់ទឹក ប៉ាតម្សៅ តាមទីសាធារណក្នុងរាជធានីភ្នំពេញអំឡុងពេលចូលឆ្នាំខ្មែរ

0

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងជាផ្លូវការ៤ចំណុចស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងនោះការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមិនត្រូវបានអនុញ្ញាតិឡើយ។រដ្ឋបាលរាជធានីភ្នំពេញ ចេញប្រកាសហាមឃាត់ដាច់ខាតការលេងបាញ់ទឹក ជះទឹក ប៉ាតម្ស៉ៅ លើអ្នកធ្វើដំណើរ អំឡុងពេលពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ...

សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៥ ខែមេសា នេះមាន៤ចំណុចសំខាន់ៗដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ។
១- ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាង គ្រោះថ្នាក់ផ្សេងៗ។
២- ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើង ចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។
៣- ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូ បង្ហោះប្រដេញគ្នាលេង់នៅតាមផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។
៤- ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតល្បាតផ្សេងៗ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារខាងលើ៕ការលេងជះទឹក ប៉ាតម្សៅ នឹងជះឥទ្ធិពលអាក្រក់ដល់វប្បធម៌ខ្មែរបើគ្មានការ​ទប់ស្កាត់

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2CNHD3LyhtST_bSNZhqXpKc76L5EsX-dhY_WG1wsGi_beWG7oFLXb2zqtbnNLEry-l3zdSYEpTCy45fW890QR5ram0aOLBe4jIV8Kx2JR7P-SGI_MY4GlIoeWKqQkFPo_gVI3o7ke-n4Mc08tHMFOF2HmQBmeBA2Nu_gjOPxz4FUR7g7jsukLssbz/s2048/339138895_1936064683409884_6020564172429978006_n.jpg

លោកជំទាវ តាំង ហ្គិចលៀង ទទួលស្គាល់កំហុស និងស្នើឱ្យមហាជនឈប់វែកញែក «អ្នកមានអ្នកក្រ» ខណៈបានដាក់ពាក្យបណ្តឹងរួចរាល់ចំពោះជនបន្លំគណនីខ្លួន

0

លោកជំទាវ តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុន H&L គ្រុប និងជាប្រធានក្លឹបស្រ្តីកម្ពុជា ត្រូវអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងចាស់ដៃចំពោះការវែកញែករឿង «អ្នកមានអ្នកក្រ» រហូតថ្នាក់ដឹកនាំបានចេញសារពិសេសស្នើឱ្យបញ្ឍប់ការវាយប្រហារលើពាក្យនេះបន្តទៀត។

យ៉ាងណាមិញ នៅយប់ថ្ងៃទី៤ ខែមេសា នៅលើផេករបស់លោកជំទាវ តាំង ហ្គេចលៀង បានបញ្ចេញសារថ្មីមួយទៀត ដោយទទួលស្គាល់កំហុសការអធិប្បាយរបស់ខ្លួន និងស្នើឱ្យមហាជនឈប់វែកញែកបន្តទៀត ខណៈពេលនេះលោកជំទាវ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងរួចរាល់ហើយនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាពីជនឆ្លៀតឱកាសមួយចំនួនបានលួចបន្លំគណនីផេករបស់លោកជំទាវ។May be an image of 4 people, people standing and indoor

អគ្គនាយិកាក្រុមហ៊ុន H&L គ្រុប ខាងលើនេះបានរៀបរាប់ទាំងស្រុងថា «ចា៎ជំរាបសួរ បងប្អូនខ្មែរទាំងអស់ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ខ្ញុំសុំអង្វរបងប្អូនទាំងអស់គ្នាថា គោលបំណងល្អរបស់ខ្ញុំត្រូវបានរលាយអស់ហើយ ដោយសារខ្ញុំខ្សោយនូវសិល្ប: និងអក្សរសាស្ត្រខ្មែរ ក្នុងការនិយាយឬនិយាយដោយឡែក គឺខ្ញុំចេះនិយាយបានតែពាក្យសាមញ្ញៗ ដែលធ្វើឱ្យមានកំហុសឆ្គងធ្ងន់ធ្ងរដោយអចេតនាបំផុត ពិសេសគឺធ្វើឱ្យសម្តេចពុក ហត់នឿយ ច្រើនណាស់ដោយសារកំហុសរបស់នាងខ្ញុំនេះ ហេតុនេះនាងខ្ញុំសុំលំអោនកាយសំពះអង្វរ បងប្អូនទាំងអស់មេត្តា ខន្តីអភ័យទោស ដល់កំហុសដោយអចេតនារបស់នាងខ្ញុំនេះផងចុះ ពិសេសសូមបងប្អូន មេត្តាគោរពនូវខ្លឹមសារនៃការបកស្រាយរបស់សម្តេចពុក (សម្តេចតេជោ)ផង»។

លោកជំទាវ តាំង ហ្គិចលៀង បន្តទៀតថា «ដោយសារប៉ុន្មានថ្ងៃនេះ មានការលួចក្លែងបន្លំផេករបស់នាងខ្ញុំ នាងខ្ញុំបានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសច្ចេកវិទ្យា នៅក្រសួងមហាផ្ទៃ រួចរាល់ហើយព្រឹកនេះ
ហេតុនេះសូមបងប្អូនមេត្តាបញ្ឈប់នូវសកម្មភាពខុសឆ្គងនេះទៅ ដើម្បីជួយរក្សានូវសណ្នាប់ធ្នាប់ សន្តិសុខសង្គម ព្រោះនាងខ្ញុំ និងបងប្អូនសុទ្ធតែជាខ្មែរដូចគ្នា កាន់ព្រះពុទ្ធសាសនាដូចគ្នា ហេតុនេះការផ្តល់នូវអភ័យឲ្យគ្នាទៅវិញទៅមក គឺជាបុណ្យកុសលធំធេងណាស់ ព្រោះលើលោកនេះគ្មានអ្នកណាដែលមិនចេះខុសនោះទេ តែសំខាន់ចេះទទួលស្គាល់កំហុសដោយសុទ្ធចិត្ត និងកែរប្រែនូវកំហុសនោះឯង…. ។
នាងខ្ញុំសូមគោរពអរគុណបងប្អូនអ្នកគាំទ្រ និងអ្នកមិនគាំទ្រខ្ញុំទាំងអស់ បងប្អូនគឺជាអ្នកដែលបានផ្តល់នូវមេរៀនល្អ ល្អ ផ្សេងៗគ្នាអោយនាងខ្ញុំ កាន់តែរឹងមាំ និងល្អប្រសើរទៅអនាគតសូមបងប្អូនទាំងអស់ មេត្តាអភ័យទោស និងសូមចូលរួមរក្សានូវសណ្តាប់ធ្នាប់សង្គម ដើម្បីរស់នៅក្រោមដំបូលសន្តិភាព និងអភិវឌ្ឍសង្គម និងក្រុមគ្រួសារយើងទាំងអស់គ្នា»។

ភ្ជាប់ជាមួយខ្លឹមសារខាងលើ មកទល់ពេលនេះលោកជំទាវ ហ្គិចលៀង បានសម្រេចចិត្ត disable ផេកផ្លូវការរបស់ខ្លួនមួយរយៈផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIJOch72c3SNr-sKGIHZD_-29JifpgdC9NFnefYfrflm7dqcsnXbRDxxWM7PMfgz9BlOXW2c4E79u1KKjzTTRLWr9cEV2EgTWLOQBkH9s0O0inDvj41EJiYNqbTQw_nEb1gcy7e9MmA0f7ZKiTFcwdCiFereUYjoRFg7HMlkdrlLVV78OzdtJmLw5X/s935/r.PNG

កម្ពុជានឹងដោះស្រាយផ្ទះស្នាក់នៅសម្រាប់កីឡាករស៊ីហ្គេម ខណៈថៃបារម្ភ

0

ប្រទេសកម្ពុជា ៖ គេចាត់ទុកថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (32nd SEA Games) នៅទីក្រុងភ្នំពេញ គឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល៦៤ឆ្នាំ ។ មន្ត្រីរៀបចំការប្រកួតកីឡាស៊ីហ្គេមបានព្យាយាមធ្វើយ៉ាងណា ដោះស្រាយផ្ទះស្នាក់របស់កីឡាករបរទេសឱ្យទាន់ពេលវេលា ដែលពួកគេនឹងធ្វើដំណើរមកចូលរួមប្រកួតកីឡាក្នុងប្រទេសរបស់យើង ។

តាមផែនការគ្រោងទុករបស់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម គឺនឹងសាងសង់ផ្ទះស្នាក់នៅឱ្យរួចរាល់នៅចុងខែមីនា ឆ្នាំ២០២៣ និងអាចទទួលឱ្យកីឡាករស្នាក់នៅចាប់ពី៦.០០០នាក់ ទៅ៧.០០០នាក់ ប៉ុន្តែរហូតមកដល់ពេលនេះ ផែនការសាងសង់ផ្ទះស្នាក់នៅមិនអាចសម្រេចតាមផែនការគ្រោងទុកទេ ។ ហេតុនេះ ប្រទេសកម្ពុជាបានសាងសង់ផ្ទះបែប town house ដែលមានកម្ពស់៣ជាន់ត្រៀមទុកទទួលកីឡាករ ក្នុងនោះផ្ទះ១ល្វែងនឹងឱ្យកីឡាករស្នាក់នៅចំនួន១៤នាក់ ហើយមានតម្រៀបគ្រែតាំងពីជាន់ទី១ ឡើងទៅ ។May be an image of 4 people, people standing, outdoors and text

ទាក់ទងនឹងបញ្ហាផ្ទះស្នាក់នៅនេះ ខាងមន្ត្រីថៃបានសម្តែងការព្រួយបារម្ភ និងលើកឡើងថា រហូតមកដល់ពេលនេះ នៅសល់រយៈពេលត្រឹមតែ៣១ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងភ្នំពេញ ប៉ុន្តែការសាងសង់ផ្ទះស្នាក់នៅមិនទាន់រួចរាល់ ។ លោក Thana Chaiprasit ប្រធានអត្តពលិកប្រទេសថៃ បាននិយាយថា ៖ «ការបារម្ភខ្លាំងរបស់យើង គឺរឿងផ្ទះស្នាក់នៅរបស់កីឡាករ» ។

លោក Thana Chaiprasit បន្តថា ៖ «បើតាមព័ត៌មានចុះផ្សាយ ផ្ទះស្នាក់នៅរបស់កីឡាករមិនទាន់សង់រួចរាល់ទេ ប៉ុន្តែប្រទេសកម្ពុជាក៏បានព្យាយាមសាងសង់វាឱ្យរួចរាល់នៅចុងខែមេសា ឆ្នាំ២០២៣នេះ ។ ដូច្នេះ បើសាងសង់ផ្ទះស្នាក់នៅមិនទាន់ទេ កម្ពុជានឹងនាំកីឡាករទៅស្នាក់នៅក្នុងសណ្ឋាគារជំនួស ប៉ុន្តែខាងថៃនៅតែបារម្ភរឿងការធ្វើដំណើរ ព្រោះវានៅឆ្ងាយពីទីលានប្រកួត ។ ខ្ញុំសង្ឃឹមថា នឹងចំណាយពេលធ្វើដំណើរពីកន្លែងស្នាក់នៅទៅកាន់ទីលានប្រកួតប្រមាណ១ម៉ោងកន្លះ» ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នឹងមានការប្រកួតកីឡាសរុបចំនួន៣៦ប្រភេទ និងដណ្តើមមេដាយមាសចំនួន៦០៨ ។ គេចាត់ទុកថា វាជាចំនួនច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាអាស៊ាន៕May be an image of 7 people and outdoors ប្រភព ៖ sanook

អូស្ត្រាលីហាមប្រើប្រាស់ TikTok ដោយសារបារម្ភពីការលួចព័ត៌មាន

0

ប្រទេសអូស្ត្រាលី ៖ ប្រទេសអូស្ត្រាលីនឹងហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅក្នុងឧបករណ៍ទាំងអស់របស់មន្ត្រីរដ្ឋាភិបាល ដោយសារបារម្ភពីសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន ។ ការហាមឃាត់នេះធ្វើឱ្យអូស្ត្រាលីក្លាយជាប្រទេសចុងក្រោយគេបង្អស់ក្នុងសម្ព័ន្ធមិត្តអាមេរិក ដែលបានហាមឃាត់ការប្រើកម្មវិធីពេញនិយមមួយនេះ ។

ការហាមឃាត់ប្រើប្រាស់ TikTok បង្ហាញឱ្យឃើញពីការបារម្ភរបស់ប្រទេសនានាថា ចិននឹងប្រើប្រាស់កម្មវិធី TikTok របស់ក្រុមហ៊ុន ByteDance ដែលមានការិយាល័យនៅទីក្រុងប៉េកាំង ដើម្បីលួចប្រមូលព័ត៌មានពីអ្នកប្រើប្រាស់ រួចបញ្ជូនទៅឱ្យរដ្ឋាភិបាលចិន ។ លើសពីនេះ គេបារម្ភថា កម្មវិធី TikTok នឹងស្វែងរកផលប្រយោជន៍នយោបាយ និងបំផ្លាញប្រយោជន៍សន្តិសុខជាតិរបស់ប្រទេសលោកខាងលិច ។Australia has not received advice to ban TikTok from govt devices  -Treasurer | Reuters

ទោះយ៉ាងណា ការហាមឃាត់ការប្រើ TikTok របស់ប្រទេសអូស្ត្រាលី គឺអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងចិន ឱ្យត្រឡប់មកតានតឹងម្តងទៀត បន្ទាប់ពីទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរនេះទើបតែបានធូរស្រាល ចាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំ២០២២ ។

មុននេះ ប្រទេសកាណាដា សហរដ្ឋអាមេរិក អង់គ្លេស និងនូវែលសេឡង់ ដែលជាសមាជិកក្រុម Five Eyes ដូចគ្នានឹងអូស្ត្រាលីដែរ បានប្រកាសហាមប្រើប្រាស់ TikTok ក្នុងឧបករណ៍ទំនាក់ទំនងទាំងអស់របស់រដ្ឋាភិបាល ខណៈបារាំង បែលហ្សិក និងគណៈកម្មការអឺរ៉ុបបានប្រកាសហាមប្រើកម្មវិធីនេះដូចគ្នា ។

ចំណែកនាយកគ្រប់គ្រងទូទៅរបស់ TikTok ប្រចាំប្រទេសអូស្ត្រាលី លើកឡើងថា ខាងក្រុមហ៊ុនពិតជាខកបំណងណាស់ ដែលរដ្ឋាភិបាលអូស្ត្រាលីហាមឃាត់ការប្រើ TikTok នៅលើឧបករណ៍ទំនាក់ទំនងរបស់រដ្ឋាភិបាល ហើយអូស្ត្រាលីគ្មានភស្តុតាងបញ្ជាក់ថា កម្មវិធីនេះមានគ្រោះថ្នាក់ចំពោះសុវត្ថិភាពពលរដ្ឋអូស្ត្រាលីទេ៕ Introducing more ways to create and connect with TikTok Now | TikTok  Newsroomប្រភព ៖ TNN World

សាយ ហួសចិត្តអ្នកជិតខាងកម្ពុជារិះគន់លើវីដេអូទម្រង់បុរាណក្នុង «កម្មវិធី រត់ និងជិះកង់»

0

លោក អ៊ួន បឋម ហៅ សាយ មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ តែលោកជាសិល្បករគួរឱ្យសរសើរ និងជាគំរូមួយរូបបានលះបង់ច្រើនដើម្បីកុមារកម្ពុជាដោយមានជាយុទ្ធាការរត់រៃអង្គាសប្រាក់ជួយទៅដល់មន្ទីរពេទ្យជាដើម។ ជាក់ស្តែងថ្មីៗនេះ លោក សាយ បានបញ្ចេញវីដេអូផ្សព្វផ្សាយមួយក្នុងទម្រង់បុរាណដើម្បីជូនជាដំណឹងដល់សាធារណៈជនចូលរួមក្នុង «កម្មវិធី រត់ និងជិះកង់» រហូតអ្នកក្បែរភូមិផងរបងជាមួយកម្ពុជាប្រតិកម្មពីសំលៀកបំពាក់របស់ សាយ ទៀតផង។

មិនមែនជាលើកទី១មួយទេ ដែលបុរសមានសណ្តានចិត្តល្អឯក សាយ បង្កើតយុទ្ធាការ «រត់» រៃអង្គាសប្រាក់ជួយទៅដល់មន្ទីរពេទ្យសង្គ្រោះកុមារកម្ពុជា ដែលនាពេលកន្លងមកលោកបានលះបង់យ៉ាងខ្លាំង មិនថាខ្លួនមានរបួសជង្គង់ ស្រកសាច់ យ៉ាងណានៅតែបន្តយុទ្ធាការរៃអង្គាសប្រាក់ពីសប្បុរសជនកៀងគរថវិកាជួយដល់មន្ទីរពេទ្យរាប់ម៉ឺនដុល្លារ។May be an image of 12 people, people standing and outdoors

ជាក់ស្តែងថ្មីៗនេះ សាយ បានបញ្ចេញវីដេអូផ្សព្វផ្សាយថ្មីមួយជាទម្រង់បុរាណ ជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត “កម្មវិធី រត់ និងជិះកង់” របស់សហភាពសហព័ន្ធយុវជនកម្ពុជា
ដោយថវិកាទទួលបានពីកម្មវិធី នឹងបរិច្ចាគទាំងស្រុងដល់មន្ទីរពេទ្យកុមារអង្គរ។ ខណៈកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ និងទី០៩ ខែមេសា នៅបរិវេណឧទ្យានអង្គរ។

អ្វីដែលធ្វើឱ្យ សាយ ហួសចិត្តនោះ គឺអ្នកជិតខាងកម្ពុជាតែម្តងគ្រាន់តែលោកស្លៀកឈុតបុរាណខ្មែរបែរជាចោទថាលួចចម្លងសំលៀកបំពាក់គេ។ តារាចម្រៀងរូបនេះបានរៀបរាប់នៅលើហ្វេកប៊ុកថា «អ្នកជិតខាងចូលមកវាយប្រហារ វីដេអូខ្ញុំ ដោយសំអាងថា ពួកយើងបានចម្លង សំលៀកបំពាក់គេ តើពុកម៉ែបងប្អូនជនរួមជាតិ គិតយ៉ាងណាដែរ? ខ្មែរជួយខ្មែរ» ។

ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមបានចូលទៅខំមិនលើការបង្ហោះរបស់ សាយដែលជាម្ចាស់បទ «ងប់ងល់» ថា «អ្នកជិតខាងនឹងកំពូលចង់បានរបស់គេយកធ្វើជារបស់ខ្លួនឯង កុំខ្វល់អីបងយើងថែរក្សា និងបង្ហាញអ្វីដែលជារបស់ដូនតាបានបន្សល់ទុកយើងដែលជាជំនាន់ក្រោយយ៉ាងអោយពិតប្រាកដហើយយើងក៏នឹងបង្ហាញអ្វីដែលជារបស់យើងដើម្បីទុក»។ អ្នកខ្លះទៀតបានលើកឡើងថា «មិនរៀនប្រវត្តិសាស្ត្រ មិនទទួលស្គាល់ប្រវត្តិសាស្រ្ត ឱ្យគេថាអីថាទៅ សំខាន់យើងដឹងថាជារបស់យើង», «របស់ពិតនៅតែជារបស់ពិតពុំអាចមានអ្វីមកបំភ្លៃបានឡើយ មាសសុទ្ធមិនខ្លាចភ្លើង»។ អ្នកខ្លះទៀតក៏បានលើកឡើងទៀតថា «ក្រុមហ្នឹងគាត់ធ្លាប់លួចរបស់គេ ដល់ពេលចឹងគាត់មិនដែលដឹងថា សំលៀកបំពាក់ដែល សាយ ស្លៀក មានដើមកំណើតចេញមកពីខ្មែរជំនាន់ដើមទេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXbp3YCFNPa7iKanwmFkVn94TFIHrjhc-qewxhEDCd5avhwCsAaxsTwMo4gnbFoGqNoAHi4EFt8q_9UEl2xKG38hjITydW79LZgdqfRlYxcgnlyiBwEzVhRJxtxZsFrRo0vmwSLcz1W2TfN3dA3YJNjtqUn1yUGYf44_f-s0e4pr69ijrrSssOvn2K/s1037/Capture%20(14).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifN3C3UBlkNFEUJ5cshDYzeteXy5LxQRRg46ZAe3UgAHp1uGvrJmLx-ga8Efmkp_POHFIDMOqMUE2aZnmAul6hRfvJ5dPhIAjBXuyD1NEMOrP53NEafsMHx9L0ivqSRUbQO4iY3F3oICBWDLV5SGNYjf8UkxzL2sqZ8USAkqSF1IQeJ9XLcSPXq-XX/s1010/%E1%9E%9A.PNG

ប្រតិភូកីឡាស៊ីហ្គេមលើកទី៣២សរុបមានជាង១ម៉ឺន២ពាន់នាក់ ខណៈប្រទេសថៃឈរនៅលំដាប់ទី១

0

ប្រតិភូ ដែលរួមមានមន្ត្រីដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ សរុបមានចំនួន ១២,៤០៤ នាក់ ខណៈប្រទេសថៃឈរនៅលំដាប់ទី១ មានប្រតិភូចូលរួមសរុបចំនួន ១,៩៨៥នាក់ ចំណែកឯប្រទេសកម្ពុជាមានចំនួន ១,១៥៨ នាក់ តិចជាងប្រទេសថៃ ៥៤៣នាក់ និងប្រតិភូកីឡាព្រុយណេមានតិចជាងគេនៅក្នុងបញ្ជី។ នេះបើយោងតាមស្ថិតិពីសមាជិកចូលរួមដែលម្ចាស់ផ្ទះកម្ពុជាប្រមូលបាន។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលមានកម្ពុជាជាម្ចាស់ផ្ទះបានបង្ហាញស្ថិតិជាផ្លូវការហើយ បញ្ជីសរុបប្រតិភូកីឡាទាំង ១១ប្រទេសចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ក្នុងនោះប្រទេសថៃឈរនៅលំដាប់ទី១ក្នុងបញ្ជីមានចំនួនប្រតិភូចូលរួមចំនួន ១,៩៨៥នាក់។ ប្រតិភូកីឡាឥណ្ឌូនេស៊ីឈរនៅលំដាប់ទី២ មានចំនួន១,៨០២នាក់ ។ លំដាប់ទី៣ បានទៅលើវៀតណាមមានចំនួន ១,៦៦៣ នាក់ លំដាប់ទី៤ គឺម៉ាឡេស៊ីមានចំនួន ១, ៥៣២នាក់។ ប្រតិភូកីឡាហ្វីលីពីនមានចំនួន១,៣៤២នាក់ ប្រតិភូកីឡាសិង្ហបុរីមានចំនួន១,២២៨នាក់, កម្ពុជាមានប្រតិភូកីឡាចំនួន ១,១៥៨នាក់, ប្រទេសមីយ៉ាន់ម៉ា មានប្រតិភូកីឡាចំនួន ៦៩៤នាក់។ ប្រតិភូកីឡាប្រទេសឡាវមានចំនួន៦៥៦នាក់។ ប្រតិភូកីឡាប្រទេសទីម័រខាងកើតមានចំនួន១៧១នាក់ និងចុងក្រោយប្រតិភូកីឡាប្រទេសព្រុយណេមានចំនួន ១១៣នាក់។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕May be an image of text