Home Blog Page 1752

ការបើកបរសាកល្បងដ៏ធំអស្ចារ្យជាមួយរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 បានត្រលប់មកវិញហើយ!

0

កុំភ្លេចជួបគ្នានៅថ្ងៃទី 08-09 មេសា 2023 ម៉ោង 9ព្រឹក – 4ល្ងាច នៅបរិវេណសណ្ឋាគារ ហ្គាឌិនស៊ីធី (ផ្លូវលីយ៉ុងផាត់)។ ចូលរួមទាំងអស់គ្នា ដើម្បីទទួលយកបទពិសោធន៍ដ៏អស្ចារ្យក្នុងការបើកបរឆ្លងកាត់ឧបសគ្គគ្រប់ស្ថានភាពផ្លូវជាមួយការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗនៃរថយន្ត Next-Generation Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ។

សម្រាប់អ្នកបើកបរសាកល្បង នឹងទទួលបានសំបុត្រចូលទស្សនាសួនសត្វភ្នំពេញសាហ្វារី ឬ សួនទឹកហ្គាឌិនស៊ីធី ដោយឥតគិតថ្លៃ!

ទំនាក់ទំនងចុះឈ្មោះចូលរួម: 078 333 748 | 016 333 785 លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

សម្រាប់ទីតាំងសូមចុចលើតំណរភ្ជាប់មួយនេះ https://goo.gl/maps/ur4gDXQagDHaYCuF8

នាយកដ្ឋានព័ត៌មានវិទ្យា បង្ហាញពីផលប៉ះពាល់ពីអ៊ីនធឺណិត និងការគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាដល់អាណាព្យាបាល

0

បច្ចុប្បន្ន អ៊ីនធឺណិត បានគ្របដណ្តប់ស្ទើរទូទាំងពិភពលោក ហើយវាក៏ជាអាវុធមុតស្រួចដូចគ្នាមានទាំងគុណសម្បត្តិ និងគុណវិបត្តិទៅដល់អ្នកប្រើប្រាស់។ ជាក់ស្តែងនាពេលថ្មីៗកន្លងមកនេះនៅកម្ពុជាទាក់ទងទៅនឹងបទល្មើសបច្ចេកវិទ្យាកើតមានឡើងជាបន្តបន្ទាប់ជាពិសេសទៅលើក្មេងស្រីឬមនុស្សស្រីពេញវ័យដែលចាញ់បោកពាក្យលួងលោមពីឧក្រិដ្ឋជនឱ្យផ្ញើរូបអាសអាភាសជាដើម។

យ៉ាងណាមិញ នាពេលថ្មីៗនេះ នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ បានបង្ហាញពីផលប៉ះពាល់ពីអ៊ីនធឺណិត និងវិធីសាស្រ្តមួយចំនួនដល់អាណាព្យាបាលដើម្បីគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាដែលកូនៗប្រើប្រាស់។ ជាពិសេសសម្រាប់កុមារៗ ដែលពុំទាន់យល់ច្បាស់អំពីហានិភ័យ និងបច្ចេកទេសការពារសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ហើយក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មើសបច្ចេកវិទ្យា។ ក្នុងនោះផលលំបាកសម្រាប់កុមារដែលប្រឈមពីហានិភ័យការប្រើអ៊ីនធឺណិតរួមមាន៖
– ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនម៉ោង
– ប៉ះពាល់ដល់សុខភាព
– ភាពងាយរងគ្រោះធ្លាក់ខ្លួនចូលក្នុងបទល្មើសបច្ចេកវិទ្យា
– បែកធ្លាយព័ត៌មានឯកជនភាពរបស់គ្រួសារ
– កង្វះខាតការប្រាស្រ័យទាក់ទងរវាងអាណាព្យាបាល និងកុមារ
– ការកម្សាន្ត និងលេងល្បែង (Game) លើសកម្រិត។

បញ្ហាខាងលើនេះ នាយកដ្ឋានព័ត៌មានវិទ្យាបានណែនាំកម្មវិធីមួយចំនួនដែលអាណាព្យាបាលអាចធ្វើការកំណត់ការប្រើប្រាស់ និងត្រួតពិនិត្យគ្រប់គ្រងឧបករណ៍អ៊ីនធឺណិតរបស់កូនៗមានដូចខាងក្រោមនេះ៖
– កម្មវិធី ភ្ជាប់សមាជិកគ្រួសាររបស់ក្រុមហ៊ុនgoogle (Google Family Link)៖ ជាកម្មវិធីឥតគិតថ្លៃក្នុងការប្រើប្រាស់ដែលអនុញ្ញាតឲ្យអាណាព្យាបាលទាញយកបានក្នុង Play Store និង App Store កំណត់រយៈពេលវេលាប្រើប្រាស់លើអេក្រង់ទូរស័ព្ទ និងអនុញ្ញាតឱ្យអាណាព្យាបាលយល់ពីរបៀបដែលកូនរបស់អ្នកចំណាយពេលវេលានៅលើឧបករណ៍ស្មាតហ្វូនរបស់ពួកគេ ការចែករំលែកទីតាំង គ្រប់គ្រងការកំណត់ឯកជនភាព និងមុខងារច្រើនទៀត។
– កម្មវិធី តាមដានសកម្មភាពក្នុងបណ្តាញសង្គម (Qustodio)៖ ជាកម្មវិធីគិតថ្លៃ តែមានមុខងារជាច្រើនក្នុងការកំណត់សុវត្តិភាព និងតាមដានទីតាំង ការប្រើប្រាស់បណ្តាញសង្គម សារឆ្លើយឆ្លង និងសកម្មភាពនានានៅលើអ៊ីនធឺណិត។
– កម្មវិធីតាមដានរយៈពេលនៃការប្រើប្រាស់ស្មាតហ្វូន (Apple Screen Time)៖ នេះជាមុខងារដែលភ្ជាប់មកជាមួយនៅលើឧបករណ៍ Apple ដែលជាមុខងារដែលមានប្រយោជន៍បំផុតដែលអាចត្រូវបានប្រើដើម្បីជួយលោកអ្នក និងគ្រួសារក្នុងការ គ្រប់គ្រងពេលវេលារបស់កុមារដែលបានចំណាយលើឧបករណ៍អេឡិចត្រូនិចកាន់តែមានប្រសិទ្ធភាព។
– កម្មវិធីសុវត្ថភាពគ្រួសាររបស់Microsoft ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការWindow Microsoft (Microsoft Family Safety)៖ ក៏មានតួនាទីប្រហាក់ប្រហែលនិងកម្មវិធីខាងលើដែរ គ្រាន់តែកម្មវិធីនេះអាចធ្វើការកំណត់ទៅលើកម្មវិធី OS របស់ Window ដែលជាផលិតផលរបស់ក្រុមហ៊ុន Microsoft។
– ការបិទគេហទំព័រនៅលើឧបករណ៍ចែកចាយបណ្តាញអីនធឺណិត (Router) គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការរឹតបន្តឹងការចូលប្រើគេហទំព័រ ឬប្រភេទគេហទំព័រមួយចំនួនសម្រាប់ឧបករណ៍ទាំងអស់ដែលភ្ជាប់ទៅបណ្តាញ ដូចជាកុំព្យូទ័រ (Computer) ស្មាតហ្វូន (Smart Phone) និងថេប្លេត (Tablets)។ វាអាចមានប្រយោជន៍ជាពិសេសនៅក្នុងគ្រួសារដែលមានកូន ឬនៅក្នុងការកំណត់អាជីវកម្ម ដែលការចូលប្រើគេហទំព័រមួយចំនួនអាចត្រូវបានរឹតបន្តឹងសម្រាប់ហេតុផលសុវត្ថិភាព ឬផលិតភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhvIR8Q15u9-e9MJjs8DLq4UzfKRmXGIIOGwuq00CquAVyqFIdL_iZpZE5v7P4Z6qttRgB-832Vd8Nyt3i__g-WwKi328QSXSeyiWp6MW9j3qoObb1cKE_F2hB-PiMBZn5E7ny-vpNmOpa4esjUlOSYS2uftYDj_gPwtEVhp5qEX_gC82xU3d96H8x/s2048/339478958_1277994316454093_3544043946874619163_n.jpg

តើសមាជិកក្រុម Blackpink មួយណាដែលបញ្ចេញអាល់ប៊ុមទោលជោគជ័យជាងគេ?

0

Blackpink ត្រូវបានគេចាត់ទុកថាជាក្រុមចម្រៀងស្រី K-pop ដែលមានភាពជោគជ័យខ្លាំងលើវិស័យតន្រ្តីនេះ ដោយបានបំបែកកំណាត់ត្រាសំខាន់ៗជាច្រើនទាំងនៅប្រទេសកូរ៉េខាងត្បូងនិងនៅលើឆាកអន្តរជាតិ។ មិនត្រឹមតែក្រសោបបានភាពជោគជ័យក្នុងក្រុមទាំងមូលប៉ុណ្ណោះទេ ក្រឡេកពីសកម្មភាពទោលវិញពួកគេជោគជ័យមិនធម្មតាដូចគ្នា សមាជិកទាំង៤រូបនៅក្នុងក្រុមសុទ្ធតែជាទូតសុឆន្ទៈឱ្យម៉ាកយីហោលំដាប់លោក ហើយបានចេញបញ្ចេញអាល់ប៊ុមទោលរៀងៗខ្លួនហើយដែរក្រោយជ្រកក្រោមដំបូល YG ច្រើនឆ្នាំដោយទទួលបានសមិទ្ធផលយ៉ាងល្អ។BLACKPINK Will Reportedly Leave YG Entertainment In Favor Of THE BLACK  LABEL - Koreaboo

ចុះប្រិយមិត្តដឹងទេថា ការបញ្ចេញអាល់ប៊ុមទោលរបស់សមាជិក Blackpink រូបណាទទួលបានជោគជ័យជាងគេ?

– សមាជិក Jisoo
Jisoo ជាសមាជិកចុងក្រោយដែលបានបញ្ចេញអាល់ប៊ុមទោលក្នុងចំណោមសមាជិករួមក្រុម។ ក្នុងនោះការស្តាប់នៅលើឆាណែលយូធូបត្រឹមរយៈពេល២៤ម៉ោងក្នុងបទចម្រៀង «Flower» នៃអាល់ប៊ុម «Me» របស់នាងមានអ្នកចូលស្តាប់ចំនួន៤០លានដង។ ចំណែកឯការបញ្ជាទិញអាល់ប៊ុមទុកមុន មានចំនួន១លានបន្ទះត្រឹមរយៈពេលខ្លី រហូតធ្វើឱ្យ Jisoo ក្លាយជាតារា K-pop ស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានការបញ្ជាទិញអាល់ប៊ុមទុកមុនបានច្រើនជាងគេ។ តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះបានទទួលជោគជ័យយ៉ាងច្រើនក្នុងអាជីពរបស់ខ្លួន ជាទូតសុឆន្ទៈឱ្យម៉ាក Dior និង Cartier ព្រមទាំងម៉ាកគ្រឿងសំអាងកូរ៉េ Kiss Me និងអាជីពសម្តែងតួឯកស្រីក្នុងរឿង «Snowdrop» ។BLACKPINK's Jisoo Rings in Emo Era With Black Nails, Smokey Eyes, and  Beanie in Paris — See Photos | Teen Vogue

– សមាជិក Jennie
Jennie ជាសមាជិកទី១ ដែលបានបញ្ចេញអាល់ប៊ុមទោល «Solo» ដំបូងគេនៅក្នុងក្រុមកាលពីឆ្នាំ២០១៨។ វីដេអូចម្រៀងរបស់នាងសម្រាប់បទចម្រៀង “Solo” ទទួលបានការចូលមើល ១៦ លានដងនៅលើ YouTube ក្នុងរយៈពេល ២៤ ម៉ោង។ កំណត់ត្រាសំខាន់ៗអាល់ប៊ុមទោរបស់ Jennie រួមមាន ជាតារាស្រីកូរ៉េដំបូងគេ ចូលក្នុងតារាង iTunes កំពូលទាំង ១០ នៅសហរដ្ឋអាម៉េរិក និងជាប់ចំណាត់កំពូលជាង៤០ប្រទេស។ លើសពីនេះ បទនេះបានចំណាយពេល ២៦ សប្តាហ៍ក្នុងបញ្ជីលក់ចម្រៀងឌីជីថលពិភពលោករបស់ Billboard។ តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះក៏ជាទូតសុឆន្ទៈឱ្យម៉ាកយីហោ Chanel ផងដែរ។BLACKPINK's Jennie to feature in 'The Idol' co-starring The Weeknd,  Lily-Rose Depp: Report | K-pop Movie News - Times of India

– សមាជិក Rosé
នាងគឺជាសមាជិកទីពីរដែលបានបញ្ចេញអាល់ប៊ុមទោលនៅក្នុងក្រុមមានចំណងជើ«R » ក្នុងខែមីនា ឆ្នាំ ២០២១ មានចំនួន២បទ ដែលជាភាសាអង់គ្លេស។ ក្នុងនោះបទ “On the Ground” មានអ្នកចូលមើល ៤១.៦ លានដងក្នុងរយៈពេល ២៤ ម៉ោង។ ដ្បិតថាកំឡុងពេលដែលតារាស្រីរូបនេះបញ្ចេញអាល់ប៊ុមបានធ្វើឱ្យអ្នកគាំទ្រសម្តែងក្តីបារម្ភដោយសារបទចម្រៀងជាភាសាអង់គ្លេសក្តី ប៉ុន្តែអាល់ប៊ុមរបស់ Rosé បានបង្កើតប្រវត្តិសាស្ត្រភ្លាមៗនៅពេលចេញផ្សាយ។ ការបញ្ជាទិញអាល់ប៊ុមទុកមុនរបស់ Rosé មានចំនួន ៤០ម៉ឺនបន្ទះ ដែលជាចំនួនខ្ពស់បំផុត សម្រេចបានដោយសិល្បករស្រីកូរ៉េនៅពេលនោះ។ បទចម្រៀងនេះក៏បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global 200 ហើយបានចំណាយពេល ៧ សប្តាហ៍នៅលើតារាង ក្លាយជាបទចម្រៀងដែលសម្តែងបានល្អបំផុតដោយតារា K-pop ទោលនៅពេលនោះ។ បទទីពីរមានចំណងជើងថា “Gone” របស់នាងក៏ទទួលបានភាពលទ្ធផលល្អដែរ ដោយក្លាយជាបទចម្រៀងដែលសម្តែងល្អបំផុតជាតារា K-pop ទោលនៅពេលនោះនិងបានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងប្រវត្តិសាស្រ្តនៃ Billboard Global 200 ដែលចំណាយពេល ៣ សប្តាហ៍នៅលើតារាងនេះ។BLACKPINK's Rose Talks How She Keeps Her Solo Sound Different – Billboard

– សមាជិក Lisa
នៅខែកញ្ញា ឆ្នាំ២០២១ សមាជិក Blackpink រូបនេះបានបញ្ចេញអាល់ប៊ុមទោលរបស់ខ្លួនបន្ទាប់ពីសមាជិក Rosé ។ ជាពិសេសបទចម្រៀងមានចំណងជើងថា «Lalisa» របស់ Lisa មានអ្នកចូលមើលរហូត ៧៣,៦ លានដងក្នុងរយៈពេល ២៤ ម៉ោងនៅលើយូធូប ហើយនាងក៏ជាអ្នកជោគជ័យបំផុតការបញ្ចេញអាល់ប៊ុមទោលរបស់សមាជិក Blackpink នៅក្នុងបញ្ជីនេះផងដែរ។
“Lalisa” បានបំបែកឯតទគ្គកម្មជាច្រើនដូចជាត្រឹមរយៈពេល១សប្តាហ៍លក់អាល់ប៊ុមបានកន្លះលានបន្ទះ។ អាល់ប៊ុមនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ជាអន្តរជាតិ ដោយបំបែកកំណត់ត្រាពិភពលោក Guinness។ មិនត្រឹមតែប៉ុណ្ណោះ Lisa ក្លាយជាតារា K-pop ស្រីទោលដំបូងគេដែលឈ្នះពាននៅ MTV Video Music Awards និង MTV Europe Music Awards ខណៈនាងក៏ជាទូតសុឆន្ទៈម៉ាកយីហោ Bulgari ផងដែរ៕Blackpink's Lisa Earns Her First Solo Hit In America With 'Lalisa'

កំពូលប្រទេសទាំង១០ដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោក

0

យោងតាមការសិក្សាស្រាវជ្រាវរបស់ប្រភពព័ត៌មាន Wikipedia បានឱ្យដឹងថា នៅលើពិភពលោករបស់យើងមានកំពូលមហាសេដ្ឋីចំនួន ២,៦៦៨នាក់ គិតក្នុងឆ្នាំ២០២៣នេះ។ ក្នុងនោះមានប្រទេសចំនួន១០ដែលសម្បូរទៅដោយមហាសេដ្ឋីច្រើនជាងគេលើពិភពលោក ដែលមានដូចជា៖

១.សហរដ្ឋអាមេរិក៖ គឺជាប្រទេសដែលមានមហាសេដ្ឋីសរុបចំនួន៧៣៥នាក់ និងមានទ្រពសកម្មសរុប៤,៥ ម៉ឺនលានដុល្លារ។ ក្នុងនោះដែរមហាសេដ្ឋីដែលមានជាងគេនៅសហរដ្ឋអាមេរិកគឺលោក Elon Musk និងមានទ្រពសម្បត្តិសរុបទាំងអស់ ១៨០ពាន់លានដុល្លារ។How to travel safely and securely in the USA | SOS International២.ប្រទេសចិន៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៤៩៥នាក់ និងមានទ្រពសកម្មសរុប១,៦៧០ ពាន់លានដុល្លារ។ លោក Zhong Shanshan គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសចិន និងមានទ្រពសម្បត្តិសរុបទាំងអស់ ៦៨ពាន់លានដុល្លារ។10 Facts on the Geography of Beijing China៣.ប្រទេសឥណ្ឌា៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប១៦៩នាក់ និងមានទ្រពសកម្មសរុប៦៦៥ ពាន់លានដុល្លារ។ លោក Mukesh Ambani គឺជាមហាសេដ្ឋីដែលមានជាងគេនៅប្រទេសឥណ្ឌា និងមានទ្រពសម្បត្តិសរុបទាំងអស់ ៨៣,៤ ពាន់លានដុល្លារ។India Country Profile - National Geographic Kids៤.អាល្លឺម៉ង់៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប១២៦នាក់ និងមានទ្រពសកម្មសរុប៥៨៥ ពាន់លានដុល្លារ។ លោក Dieter Schwarz គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសអាល្លឺម៉ង់ និងមានទ្រពសម្បត្តិសរុបទាំងអស់ ៤២,៩ ពាន់លានដុល្លារ។Things to do in Berlin - 15 best Tourist Attractions | Planet of Hotels៥.ប្រទេសរុស្សី៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប១០៥នាក់ និងមានទ្រពសកម្មសរុប៤៧៤ ពាន់លានដុល្លារ។ លោក Andrey Melnichenko គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសរុស្សី និងមានទ្រពសម្បត្តិសរុបទាំងអស់ ២៥,២ ពាន់លានដុល្លារ។Moscow - Wikipedia៦.ហុងកុង(ចិន)៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៦៦នាក់ និងមានទ្រពសកម្មសរុប៣៥០ ពាន់លានដុល្លារ។ លោក Li kexing គឺជាមហាសេដ្ឋីដែលមានជាងគេនៅទីក្រុងហុងកុង និងមានទ្រពសម្បត្តិសរុបទាំងអស់ ៣៨ ពាន់លានដុល្លារ។Neighbourhoods | Hong Kong Tourism Board៧.កាណាដា៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៦៤នាក់ និងមានទ្រពសកម្មសរុប២៥៥ ពាន់លានដុល្លារ។ លោក David Thomson គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសកាណាដា និងមានទ្រពសម្បត្តិសរុបទាំងអស់ ៥៤,៤ ពាន់លានដុល្លារ។10 Best Things to Do in Ottawa - What is Ottawa Most Famous For? – Go Guides៨.ប្រេស៊ីល៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៦២នាក់ និងមានទ្រពសកម្មសរុប២១៦ ពាន់លានដុល្លារ។ លោកVicky Safra គឺជាមហាសេដ្ឋីដែលមានជាងគេនៅប្រេស៊ីល និងមានទ្រពសម្បត្តិសរុបទាំងអស់ ១៦,៧ពាន់លានដុល្លារ។19 Best Things To Do In Rio De Janeiro៩.ប្រទេសអ៊ីតាលី៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៥២នាក់ និងមានទ្រពសកម្មសរុប២១៦ ពាន់លានដុល្លារ។ លោក Giovanni Ferrero គឺជាមហាសេដ្ឋីដែលមានជាងគេនៅអ៊ីតាលី និងមានទ្រពសម្បត្តិសរុបទាំងអស់ ៣៨,៩ ពាន់លានដុល្លារ។5 Fun Facts About Venice - Things You Didn't Know About The “Queen of  Adriatic” – Go Guides

១០.តៃវ៉ាន់(ចិន)៖ ៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៥១នាក់ និងមានទ្រពសកម្មសរុប១៣៦ ពាន់លានដុល្លារ។ លោក Lin Shu-hong, Zhang Congyuan គឺជាមហាសេដ្ឋីដែលមានជាងគេនៅតៃវ៉ាន់ និងមានទ្រពសម្បត្តិសរុបទាំងអស់ ៨,៩ ពាន់លានដុល្លារ៕Taiwan Interesting Facts and History

OPEC ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយកាត់បន្ថយការផលិតប្រេង

0

កាលពីថ្ងៃទី២ ខែមេសា កន្លងមក ប្រទេសអារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសផលិតប្រេងក្នុងក្រុម OPEC Plus បានប្រកាសពីការកាត់បន្ថយការផលិតប្រេងប្រមាណ១,១៦លានបារ៉ែលក្នុង១ថ្ងៃ ។ ការប្រកាសកាត់បន្ថយនេះបានធ្វើឱ្យប្រទេសនានាភ្ញាក់ផ្អើលជាខ្លាំង ហើយអ្នកវិភាគនិយាយថា វាអាចជាមូលហេតុធ្វើឱ្យតម្លៃប្រេងកើនឡើងភ្លាមៗ ខណៈអាមេរិកយល់ឃើញថា មិនគួរធ្វើបែបនេះទេ ។

ការសម្រេចចិត្តកាត់បន្ថយការផលិតប្រេងបានធ្វើឱ្យបរិមាណការកាត់បន្ថយប្រេងសរុបរបស់ OPEC Plus រួមទាំងប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តផ្សេងទៀតស្មើត្រឹម៣,៦៦លានបារ៉ែលក្នុង១ថ្ងៃ ។ នេះបើតាមការគណនារបស់ Reuters ។ ដូច្នេះ វាស្មើប្រមាណ៣,៧% នៃតម្រូវការប្រេងនៅលើពិភពលោក ។ ទោះយ៉ាងណា គេរំពឹងថា ការផលិតប្រេងនឹងធ្លាក់ចុះមកនៅត្រឹម២លានបារ៉ែលក្នុង១ថ្ងៃ រហូតដល់ចុងឆ្នាំ២០២៣ ។Why did OPEC cut oil production? Key reasons explained | Reuters

ចំណែកតម្លៃប្រេងក្នុងខែមីនា ឆ្នាំ២០២៣ គឺស្មើប្រមាណ៧០ដុល្លារអាមេរិកក្នុង១បារ៉ែល ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល១៥ខែ ។ គេរំពឹងថា វិបត្តិធនាគារលើពិភពលោកនឹងប៉ះពាល់ដល់តម្រូវការប្រេងផងដែរ ។

ទោះយ៉ាងណា ប្រធានក្រុមហ៊ុនវិនិយោគ Pickering Energy Partners និយាយថា ការកាត់បន្ថយការផលិតប្រេងលើកចុងក្រោយនេះ អាចធ្វើឱ្យតម្លៃប្រេងកើនឡើងរហូតដល់១០ដុល្លារអាមេរិកក្នុង១បារ៉ែល ។ រីឯឈ្មួញកណ្តាលប្រេង PVM គិតថា តម្លៃប្រេងអាចកើនឡើងភ្លាមៗផងដែរ ។Oil edges up as OPEC cuts, U.S. inventories brighten outlook

អារ៉ាប៊ីសាអូឌីត គឺជាប្រទេសផលិតប្រេងដ៏ធំមួយរបស់ OPEC និយាយថា អាចនឹងកាត់បន្ថយការផលិតប្រមាណ៥០ម៉ឺនបារ៉ែលក្នុង១ថ្ងៃ ។ រីឯក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបន្ថែមថា ការកាត់បន្ថយបរិមាណផលិតប្រេងនេះ ជាវិធានការការពារមួយដើម្បីបង្កើតស្ថេរភាពដល់ទីផ្សារប្រេង ។

កាលពីខែតុលា ឆ្នាំ២០២២ OPEC Plus បានព្រមព្រៀងគ្នាកាត់បន្ថយការផលិតប្រេងចំនួន២លានបារ៉ែលក្នុង១ថ្ងៃ គឺចាប់ពីខែវិច្ឆិកា រហូតដល់ចុងឆ្នាំ២០២២ ។ ដូច្នេះ វាបានធ្វើឱ្យអាមេរិកមិនពេញចិត្ត ព្រោះការផ្គត់ផ្គង់តិចនឹងធ្វើឱ្យតម្លៃប្រេងកើនឡើង ។ អាមេរិកមើលឃើញថា ប្រទេសនានានៅលើពិភពលោក ត្រូវការឱ្យតម្លៃប្រេងធ្លាក់ចុះដើម្បីជំរុញការលូតលាស់នៃសេដ្ឋកិច្ច និងការពារមិនឱ្យរុស្ស៊ីអាចរកប្រាក់ចំណូលបន្ថែមទៀត ដើម្បីយកប្រាក់ទាំងនោះមកធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ៕ ប្រភព ៖ AEC connect

ណាហ្គាវើលដ៍ ផ្តល់ជូនការបញ្ចុះតម្លៃ និងកម្មវិធីប្រូម៉ូសិនដ៏សម្បូរបែបក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0

រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែងលម្អដ៏អស្ចារ្យនៅខាងក្នុង និងក្រៅអគារនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន និងផ្តល់ជូនការបញ្ចុះតម្លៃពិសេសជាច្រើនពេញមួយខែមេសានេះ រួមមាន ម្ហូប សេវាកម្មស្ប៉ា កញ្ចប់ស្នាក់នៅសណ្ឋាគារ ។ល។

អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអាហារប៊ុហ្វេដ៏ពិសេសបែបខ្មែរបូករួមនឹងមុខម្ហូបអន្តរជាតិនៅភោជនីយដ្ឋាន The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ពីថ្ងៃទី១៤-១៦ ខែមេសា ម្នាក់ ៤០ ដុល្លារប៉ុណ្ណោះ។ ប្រសិនបើពុកម៉ែបងប្អូនមានបំណងចង់ពិសាប៊ុហ្វេអន្តរជាតិបែបចូលឆ្នាំខ្មែរ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ពីថ្ងៃទី១៤-១៦ ខែមេសា ម្នាក់ ៣៨ ដុល្លារប៉ុណ្ណោះ។ រីករាយតាមចិត្តជាមួយនឹងអាហារប៊ុហ្វេដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញដោយមានបន្ថែមមុខម្ហូបណែនាំដោយមេចុងភៅ ម្ហូបប្រពៃណីខ្មែរ គ្រឿងសមុទ្រស្រស់បែបអាស៊ី និងអឺរ៉ុប និងមុខម្ហូបជាច្រើនមុខទៀត។ សូមណែនាំឱ្យកក់ទុកមុនដោយចូលទៅកាន់គេហទំព័រ www.nagaworld.com អ៊ីម៉ែល dining@nagaworld.com ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Id9B9oqgh03qTm2jCVSWiOTGq48xx0MsF1nm7IBzTSZulshvV6JJJl6NekAWNUIQh_Bb1jzSptAgrRo-pAcr9huwOH4zBneT5HfUbCZHH0A8zohS3b15jqwsdZmKpMwXXi12la93Gts5QJObKAtwPKdYEkOxbD2sBEqgcNNLlzfkYdcCcUNW26uZ/s1280/photo_2023-04-05_13-38-25.jpg

ប្រសិនបើលោកអ្នកមានបំណងចង់ទទួលយកបទពិសោធន៍ស្ប៉ាដ៏មានសេចក្តីសុខសម្រាប់សុខភាពពិតប្រាកដ លោកអ្នកអាចសាកល្បងសេវាកម្មស្ប៉ារយៈពេល ១២០ នាទីដែលមានការស្អំក្តៅដោយប្រើថ្នាំបុរាណ និងការម៉ាស្សាដងខ្លួនបែបខ្មែរតម្លៃត្រឹមតែ ៨៨ ដុល្លារនៅមណ្ឌលស្ប៉ាប្រណីតទាំងពីរនៅណាហ្គាវើលដ៍ ឬលោកអ្នកអាចរីករាយជាមួយកញ្ចប់សេវាកម្មកាត់ និងសម្អាតក្រចកដៃជើង កក់សក់ ផ្លុំស្ងួត ម៉ាស្សាក្បាល និងស្មា ម្នាក់ ៤៨ ដុល្លារប៉ុណ្ណោះ។ កម្មវិធីប្រូម៉ូសិនផ្តល់ជូនពីឥឡូវនេះរហូតដល់ថ្ងៃទី៣០ ខែមេសា។ កក់តាមរយៈ www.nagaworld.com អ៊ីម៉ែល hotelreservation@nagaworld.com ឬលេខទូរសព្ទ ០២៣ ២២៨ ៨២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjHWGXYEuXWzl9b8rOz5-BPp20S7MwOaHwSF2b_NjsiBLRuyXHbED5JRyt1hVjCQ7dH3ND9IsnbKVe8hvMSbQNHLkmNu-0NAn1sEtPkWCO8GW3n-80NmrHVt_GI9V7b5wK7UNRB9pm3_GeBjyqkBF7H79os74eFcDikn_BCZdBDSDuVDsy8kmeVnPg/s1191/photo_2023-04-05_13-38-27.jpg

ចំណែកឯកញ្ចប់ប្រូម៉ូសិនការស្នាក់នៅដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នឹងផ្តល់ជូននូវការស្នាក់នៅដ៏មានផាសុកភាពប្រសិនបើលោកអ្នកមិនចាកចេញពីទីក្រុង។ កញ្ចប់ការស្នាក់នៅ ៣ ថ្ងៃ ២ យប់ រួមបញ្ចូលការស្នាក់នៅបន្ទប់ Superior ដោយមានផ្តល់ជូនអាហារពេលព្រឹករៀងរាល់ថ្ងៃ អាហារប៊ុហ្វេសម្រាប់ ២ នាក់ ស្រាទំពាំងបាយជូរឥតគិតថ្លៃ ១ ដប បណ្ណភេសជ្ជៈ ២ សន្លឹកជាមួយអត្ថប្រយោជន៍ ដូចជា ការចុះឈ្មោះក្រោយម៉ោងកំណត់ និងបណ្ណស្ប៉ា ២០ ដុល្លារ! កញ្ចប់ប្រូម៉ូសិននេះឥឡូវនេះតម្លៃ ២២៨ ដុល្លារ (ដែលស្មើនឹង ៣០៥ ដុល្លារ) ក្នុងខែមេសានេះ។ កក់ទុកមុនឥឡូវនេះតាមរយៈ www.nagaworld.com ឬ hotelreservation@nagaworld.com ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk7pNVjD3M4bXTYVTAZ3xvIMHOIPX5oBR0SdLlbX_9Qq7sUqJSHxHkPw7y2tbFsM9JVxtikFDptR1DfJZ2BpuKrKDQ5-qdd8BL-0EhcdNm1Uz-cyBHkKjU352y-y3Gf2asnQm4_j3Iqfeg7a-EFNgjnViZWhjzsNYRB0px0LyAZTCYLBr-cpJUAqlE/s1191/photo_2023-04-05_13-38-30.jpg

ការតុបតែងលម្អបែបប្រពៃណីខ្មែរជាមួយអំពូលភ្លើងចម្រុះពណ៌នៅខាងក្នុងណាហ្គាវើលដ៍ ផ្តល់នូវបរិយាកាសដ៏ស្អាតប្លែកភ្នែក។ មិនតែប៉ុណ្ណោះ ក៏មានការតុបតែងលម្អដ៏ទាក់ទាញនៅខាងក្រៅណាហ្គាវើលដ៍ទី១ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ផងដែរដែលអ្នកដំណើរ និងភ្ញៀវទេសចរអាចអញ្ជើញទៅកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ដូចជា រូបផ្កាយធំៗ រោងដែលបំពាក់ដោយរូបផ្កាយ និងដើមឈើដ៏ធំដែលមានក្រណាត់ទង់ជាតិចម្រុះពណ៌បក់រវិចៗព្រមទាំងរូបសំណាកទន្សាយកម្ពស់ ៤ ម៉ែត្រ ២ គូដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំថោះនាំលាភសំណាង។
សូមគោរពអញ្ជើញពុកម៉ែបងប្អូនទៅប្រារព្ធ និងអបអរពិធីបុណ្យធំបំផុតប្រចាំឆ្នាំនៅណាហ្គាវើលដ៍។ សួស្តីឆ្នាំថ្មី!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKMPwsktfjit_GuHCXAW-XelV1N8wh4RSqhDXz4yE1EMFVZzrYxSRX1hBMBFxe1a0Etwi2A8p31-dPWQ4Dn5e9ESUBrJYwJW-LdK4wY6dbbILqzEv-PMz1Y_4zwiAtQjiRMTPK1NFQMYuwdts_oHAoYbLHhpegMBWBoNlmdy1WYDtnGZoNYN0qbRF4/s1191/photo_2023-04-05_13-38-28.jpg###អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.comhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjgsi5VTiSQMFLE1YwlfEkgY-tfaHY3wOZC68lRfmDcHcWVrKT24qRHj9ECA1EQAmKqVnSSAFQVaQnCzFhKYolI_PpUbei6DE_2TiKiclFrW2A72jCFVv6ufYtV-eSxqS9lmFQNU0Df8TxWJ3dKUzIBm-BN4r181KU_OnmhhUx06m3kUz8o3_MwWhF/s1280/photo_2023-04-05_13-38-31.jpg

ក្រុមហ៊ុន Apple នឹងកាត់បន្ថយបុគ្គលិកនៅការិយាល័យកណ្តាល

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Apple Inc. បានបង្ហាញថា ខ្លួនត្រៀមកាត់បន្ថយបុគ្គលិកមួយចំនួនក្នុងផ្នែកលក់រាយនៅការិយាល័យកណ្តាលក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ វាជាការកាត់បន្ថយបុគ្គលិកពេញម៉ោងក្នុងក្រុមហ៊ុនជាលើកដំបូង ចាប់តាំងពីក្រុមហ៊ុននេះចាប់ផ្តើមប្រើវិធានការកាត់បន្ថយការចំណាយដើមទុន និងគ្រប់គ្រងការចំណាយទាំងអស់ក្នុងក្រុមហ៊ុន នៅចុងឆ្នាំ២០២២ កន្លងមក ។

បុគ្គលិកពេញម៉ោងក្នុងផ្នែកលក់រាយដែលក្រុមហ៊ុនគ្រោងកាត់បន្ថយនេះ នឹងរួមទាំងបុគ្គលិកក្នុងផ្នែកអភិវឌ្ឍន៍រចនាសម្ព័ន្ធ ការរចនាបណ្តាញលក់រាយ និងបុគ្គលិកលក់ទូរស័ព្ទស្មាតហ្វូនក្នុងហាងផងដែរ ។ ចំពោះមូលហេតុឈានដល់ការកាត់បន្ថយបុគ្គលិកនេះ គឺដោយសារសេដ្ឋកិច្ចរបស់អាមេរិក និងពិភពលោកបានបន្ថយល្បឿនជាបន្តបន្ទាប់ ដែលធ្វើឱ្យអតិថិជនកាត់បន្ថយការចំណាយរបស់ពួកគេតាំងពីឆ្នាំ២០២២ មកម្ល៉េះ។Apple workers petition against company's return-to-office plan | HRD America

មុននេះ Apple Inc. បានព្យាយាមយ៉ាងខ្លាំងដើម្បីប្រើប្រាស់វិធានការ និងគ្រប់គ្រងការចំណាយនានា ដោយផ្តោតលើការបង្កើនប្រសិទ្ធភាពការងារ ជាជាងត្រូវកាត់បន្ថយបុគ្គលិករបស់ខ្លួនដូចក្រុមហ៊ុនបច្ចេកវិទ្យានាំមុខនានាលើពិភពលោក ដែលបានប្រកាសកាត់បន្ថយបុគ្គលិកជាច្រើននាក់ ។ ការជួលបុគ្គលិករបស់ក្រុមហ៊ុន Apple Inc. បានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៤ ដែលក្រុមហ៊ុននេះមានបុគ្គលិកនៅទូទាំងពិភពលោកចំនួន១០ម៉ឺននាក់ មកស្មើជាង១៦ម៉ឺននាក់នៅឆ្នាំ២០២២ ។

កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន Apple Inc. មានបុគ្គលិកទាំងអស់ចំនួន១៦ម៉ឺន៤ពាន់នាក់ ហើយគេសង្កេតឃើញថា Apple Inc. គឺជាក្រុមហ៊ុនតែមួយប៉ុណ្ណោះក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលមិនបានជួលបុគ្គលិកបន្ថែមទៀតក្នុងអំឡុងពេលជំងឺកូវីដរាតត្បាត ខណៈក្រុមហ៊ុនដូចជា Google និង Meta (ជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក) បានជួលបុគ្គលិកជាច្រើននាក់ក្នុងអំឡុងពេលនោះ ៕What is Apple? Company Culture, Mission, Values | Glassdoor ប្រភព ៖ BTimes

អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាថ្មីមួយបន្ថែមទៀតនៅខេត្តព្រះវិហារ

0

អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) បានសម្រេចបើកសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋសិក្សាថ្មីមួយបន្ថែមទៀតកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣។ សាលាបឋមសិក្សាជោគជ័យ ដែលទើបតែត្រូវវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ មានទីតាំងស្ថិតនៅ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ហើយនេះក៏អគារសាលាបឋមសិក្សាទី២ហើយ ដែលអង្គការនេះបានផ្ដល់ជំនួយសាងសង់នៅក្នុងខេត្តជាប់ព្រំប្រទល់ថៃមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9rsTZVzb724s_BQXHtBGBq-C1NQcadGyHRPItSEUlCM2Pt3FnEv41pV0YMIcGcCeSBZjDsi_blAODpO35J7_-8CPzMgqzbC1HhAKeQmMgCH3uf1FeuPRXgWaoYTdpdraqDQ385ZEAYs7gIL7k83j4zuzrlrxLObdPFptU-xcmnwtiujl2a4Qy3EPZ/s7260/T2501434.JPG
បើតាមលោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានអះអាងថា ចាប់តាំងពីបានចាប់ផ្ដើមសកម្មភាពសង្គម និងមនុស្សធម៌តាំងពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានសាងសង់អគារសិក្សាសរុបចំនួន ៨ហើយ នៅក្នុងខេត្តចំនួន៥ រួមមាន មណ្ឌលគិរី រតនគិរី ឧត្តមានជ័យ ព្រះវិហារ និងស្ទឹងត្រែង ដោយបានចំណាយថវិកាអស់ប្រមាណ ៥៧ម៉ឺនដុល្លារអាមេរិក។ ជាមធ្យម អគារសិក្សាមួយខ្នងត្រូវការចំណាយថវិកាអស់ប្រមាណ ៧ម៉ឺន១ពាន់ដុល្លារអាមេរិក និងប្រើប្រាស់ពេលវេលាសាងសង់ចំនួន៧ខែ។ លោក បណ្ឌិត ព្រំ វិសុទ្ធ បានបន្ថែមថា សម្រាប់អគារបឋមសិក្សាចំនួន ៨ខ្នង ដែលបានសាងសង់ឡើងរួចរាល់ជាស្ថាពរ និងបានប្រគល់ជូនសហគមប្រើប្រាស់ហើយនោះ បច្ចុប្បន្នមានសិស្សកំពុងសិក្សាសរុបជាង១ពាន់នាក់។ យ៉ាងណាមិញ នៅឆ្នាំ២០២៣ អង្គការមនុស្សធម៌មួយនេះកំពុងសាងសង់អគារសិក្សាចំនួន ៣ខ្នងបន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7DFTyWYtpoZQCg-BS6CL1lMJwOKolRvmQE7D2E_kWu2V9oSYnESkqpnMvHvjzRUQrCpjqoprbjW-kE7HQnR170sW4tuWPsf8d-Br-W6hIwGskn4ZvXFaCtr-lxHMS1bg1orqbzte_7fU0FbqBUbLTnXCDekIec5W1gV8Z2I-dTEihP0D0SEjSUPiT/s6964/T2501486.JPG
ឯកឧត្តម សុខ សាន្ដភារ៉ា អភិបាលរងខេត្តព្រះវិហារបានលើកឡើងថា អគារសាលាបឋមសិក្សាថ្មី ប្រកបដោយគុណភាព ផាសុកភាព និងស្រស់ស្អាត ដែលជាជំនួយរបស់អង្គការអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្រាប់ខេត្ដសិស្សានុសិស្សនៅក្នុងខេត្តព្រះវិហារនាពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់សិស្សានុសិស្សក្នុងស្រុកឆែប ធ្វើជាទីកន្លែង និងថ្នាលសម្រាប់ក្រេបយក និងបណ្ដុះវិជ្ជាជីវៈកម្រិតមូលដ្ឋាន ដើម្បីអភិវឌ្ឍអនាគតដ៏ល្អប្រសើររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9epNPfvqvp-YDOcLd0jRU5_qVsw13lHqqy0YFHmcYbooIGvF0m_i8cWeYM-IrYZT3EovBwEE0cyMDRMoJfLstIPVLARuzBvoTFEm-t7As3iyChACT7uL929Fs5nf4py0EWdJYzMeZ3MN2-IwyufUgfpU2wC99-N3i33K5SKSY1NQ8HRtdf2nuZOTS/s7952/T2500782.JPG
ជាមួយគ្នានេះ លោកស្រី ឡូ រ៉ា នាយិកា ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនព្រូដិនសល បានលើកឡើងដែរថា ការអប់រំ គឺមានសារសំខាន់បំផុតដើម្បីជោគជ័យក្នុងជីវិត។ លោកស្រីជឿជាក់យ៉ាងម៉ុតមាំថា ការអប់រំ ដែលប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ គឺពិតជាអាចជួយឲ្យយើងសម្រេចបានគ្រប់កិច្ចការសំខាន់ៗជាច្រើន។ ដូច្នេះ លោកស្រី មានក្ដីរំភើបចំពោះ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ក្នុងការសាងសង់អគារសិក្សានៅក្នុងសហគមន៍ និងបានផ្ដល់ឱកាសឲ្យក្រុមហ៊ុនព្រូដិនសល ចូលរួមក្នុងការសាងសង់អគារមួយនេះ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាជោគជ័យ ដែលទើបតែសម្ពោធដាក់ឲ្យដំណើរការថ្មីនេះ មានសិស្សសិក្សាពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ សរុបចំនួន ១២០នាក់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr6IjVLCVG5oj6uaWuyA0zF1figLwL3TGDNQOk-ZM5zrsKuHbCTIT5HOvIhNOgc-CbAQK1c2EqxzpndxGh_dqn-ZT4eKo9IX-BI2KmhsD8H03-CXLRvS-n8Czh2aSnzq2qYmOTAwrZmOh21U0EQv0XZiaLmLS7cs5y4EthZ6CeOtLrFLSDcUOzEht7/s7194/T2501598.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHNJlt_nf0LpQVqGUOTQ7zrK1RCOZF8HilrRmx5gALfuBfKvr-k1kzQo42Bkr4-JypEbcHfMwrpdtOKq5Hinhppl-gjQYdlFl6BKeyiCZrYCm7xegJtQ4p-XwSLbizdHmFep9vyGtsxrxcaXRy5sMhXayCv-mbf_UWikqDwO7GnXzvi16eYYXtxZAc/s7952/T2501627.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5r4XWBLHC4fezEX4RlWmIeEQBTd1Kd6aKHstSg3qy9K7MViz7ORm9znSD_cxRlPcwOF3agsyOVJBq258P4cXSiJJkdK7q1NSG3uX1jbUC7baRIJrOw0guw-0H5DR6IjV1xMX0iPYSPf1E9_nJ5vBtH7nHgwcDTCetbUAIEZTld6LnfkGpnHGjsUq0/s7822/T2501668.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgonAHmml6j-IGPl90hmO3CUxcAnc151RKFvLc8qwD0-apnUMsAG35CwvFwZWrKWfx0PsFKueMh8o_0_HpEx_iUUyaWnvnGc5RLRUEEKDAw0HXxmg8EwepNdwYfnf3hiGBn2pSVwAVeD8BWn6-NJM5MyTMbmiQ209YVPbCG6T9NzZFH7HVT-cE4SHMf/s7952/T2501884.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFmmC0kXcDipDkpgeiy3UsN9qrwruNPi9dC0bORQW0EXUMu164u5xnDQM9B7Df-6oxgLSsPRu1Ceq61ETOFg1b1_lGZ7NXezp9WUPhGU6l85OONd0BoS-K3fki5P1WiYTXbQZ_DTTCHDSImZQu4uDM_t3rjiXRvbefPj5Ia8mG46OrI7nm8RDi0cTJ/s7952/T2500718.JPG

កូរ៉េខាងត្បូងផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងត្បូង ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុម័តផ្តល់ជំនួយមនុស្សធម៌ពីវិស័យឯកជន ក្នុងទឹកប្រាក់ចំនួន២៤ម៉ឺនលានវ៉ុនដល់កូរ៉េខាងជើង ។ គេចាត់ទុកថា វាជាការផ្តល់ជំនួយលើកដំបូងនៅឆ្នាំ២០២៣នេះ របស់រដ្ឋាភិបាលកូរ៉េខាងត្បូងទៅឱ្យរដ្ឋាភិបាលកូរ៉េខាងជើង ។

ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ អំពីការអនុម័តជំនួយមនុស្សធម៌ពីវិស័យឯកជន ក្នុងទឹកប្រាក់ចំនួន២៤ម៉ឺនលានវ៉ុនទៅឱ្យកូរ៉េខាងជើង ។ គេចាត់ទុកថា វាជាការផ្តល់ជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូងដល់រដ្ឋាភិបាលកូរ៉េខាងជើងជាលើកដំបូងក្នុងឆ្នាំ២០២៣ និងជាលើកទី៦ ចាប់តាំងពីប្រធានាធិបតី លោក Yoon Seok Yeol បានក្លាយជាមេដឹកនាំប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០២២ ។Yoon Suk-Yeol: South Korea's President Yoon Suk-Yeol's foul-mouthed  criticism of the US Congress has gone viral - The Economic Times

ការផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង គឺក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានទទួលយកឯកសារស្នើសុំពីភ្នាក់ងារឯកជននៅកូរ៉េខាងត្បូង កាលពីខែមីនា ឆ្នាំ២០២៣ កន្លងមក ដែលឯកសារនេះនិយាយពាក់ព័ន្ធនឹងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កូរ៉េខាងជើង ។ នៅក្នុងឯកសារបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងពិចារណា ហើយបន្តអនុម័តឯកសារប្រភេទនេះ ដរាបណាវាស្របតាមលក្ខណៈវិនិច្ឆ័យ ។ ជំនួយមនុស្សធម៌នេះនឹងបញ្ជូនទៅឱ្យកូរ៉េខាងជើង តាមរយៈប្រទេសចិន ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កូរ៉េខាងត្បូងបានផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងចំនួន១២លើក ក្នុងទឹកប្រាក់ចំនួន៥.៥២០លានវ៉ុន ។ ទោះយ៉ាងណា មិនទាន់មានការបង្ហាញជាផ្លូវការពីភាគីណាមួយថា នៅពេលជំងឺកូវីដ-១៩ បានឆ្លងរាតត្បាតនៅចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ កូរ៉េខាងជើងទទួលបានជំនួយពីកូរ៉េខាងត្បូងក្នុងផ្នែកណាខ្លះទេ ៕Humanitarian Aid Is Price of Peace - The Korea Times ប្រភព ៖ TNN World

ឪពុកម្តាយអាចបង្រៀនកូនឱ្យស្តាប់បង្គាប់ តែមិនគំរាមឱ្យកូនខ្លាច

0

ឪពុកម្តាយទាំងឡាយអាចបង្រៀនកូនឱ្យស្តាប់បង្គាប់របស់យើង ប៉ុន្តែមិនចាំបាច់គំរាមឱ្យពួកគេខ្លាចទេ ។ ការគំរាមនេះ វានឹងទទួលបានលទ្ធផលល្អ ក្នុងករណីចង់ឱ្យកូនឈប់ឌឺ ឈប់យំងិកង៉ក់ និងស្តាប់តាមយើង ។ តើឪពុកម្តាយនឹងបង្រៀនកូនឱ្យឈប់រឹងរូសតាមវិធីណា ដោយមិនប្រើការគំរាម ?

១-ត្រូវតែដាក់វិន័យចំពោះកូន ៖
នៅពេលកូនមានវិន័យ ដឹងពីតួនាទីរបស់ខ្លួនឯង និងចេះរង់ចាំនោះ ឪពុកម្តាយនឹងងាយស្រួលជជែកជាមួយពួកគេ ហើយធ្វើឱ្យកូនកាត់បន្ថយភាពរឹងរូស និងស្តាប់ពីហេតុផលកាន់តែច្រើនឡើង ។

២-ធ្វើកិច្ចសន្យាជាមួយកូន ៖
មុននឹងឱ្យកូនធ្វើអ្វីមួយ យើងអាចសាកល្បងប្រើវិធីធ្វើកិច្ចសន្យាជាមួយកូនជាមុនសិន ដោយឱ្យពួកគេបានយល់ពីលក្ខខណ្ឌ និងទទួលស្គាល់កិច្ចព្រមព្រៀងដែលបានធ្វើរួមគ្នានេះ ។Parenting Advice - Page 9 | theIndusParent

៣-ជជែកជាមួយកូនដោយមានហេតុផល ៖
ការប្រើប្រាស់ហេតុផល គឺជាវិធីល្អបំផុតក្នុងការជជែកជាមួយកូន ខណៈឪពុកម្តាយមិនចង់ឱ្យកូនរឹងរូស និងចង់ឱ្យកូនឈប់រញ៉េរញ៉ៃ ។ ការជជែកជាមួយពួកគេដោយប្រើហេតុផល ហើយមិនប្រើអារម្មណ៍ វានឹងជួយឱ្យពួកគេស្តាប់យើងកាន់តែច្រើន និងប្រកែកជាមួយយើងតិចជាងមុន ។

៤-និយាយបែបណា ធ្វើបែបហ្នឹង ៖
ឪពុកម្តាយតែងនិយាយគំរាមកូនជាច្រើនលើក ឬនិយាយឱ្យកូនខ្លាច ប៉ុន្តែឪពុកម្តាយមិនដែលវាយកូនពិតប្រាកដទេ ។ អ្នកខ្លះនិយាយទៅកាន់កូនថា នឹងដាក់ទោស ប៉ុន្តែមិនបានដាក់ទោសកូនម្តងណាសោះ គឺបានតែនិយាយឱ្យកូនខ្លាចតែម្យ៉ាង ។ ការធ្វើបែបនេះ កូននឹងដឹងថា ពាក្យសម្តីរបស់ឪពុកម្តាយ ពួកគេមិនចាំបាច់ស្តាប់ក៏បានដែរ ។Science suggests parents are taking parenting too far

៥-និយាយពាក្យវិជ្ជមានជាមួយកូន ៖
ពាក្យសម្តីវិជ្ជមាន ឬការជជែកជាមួយកូនតាមសម្រួលដោយប្រើពាក្យពេចន៍ល្អៗ វានឹងជួយឱ្យកូនរបស់យើងចេះអត់ធ្មត់ច្រើនជាងមុន ហើយពួកគេនឹងស្តាប់តាមបង្គាប់របស់ឪពុកម្តាយកាន់តែខ្លាំងផងដែរ ៕

ប្រភព ៖ basicskillth