បរទេស៖ បទពិសោធន៍នៃការលោតឆ័ត្រយោងតាមពពកនឹងអាស្រ័យទៅលើប្រភេទពពក ឧបករណ៍ការពារ និងលក្ខខណ្ឌអាកាសធាតុ។ ប៉ុន្តែលទ្ធផលសរុបគឺថា អ្នកនឹងត្រូវត្រជាក់ ឬសើមពេញខ្លួន នៅពេលដែលអ្នកលោតឆ័ត្រយោងតាមពពក មិនថាពពកប្រភេទណានោះទេ។Skydiving Weather Conditions | Skydive Long Island

ពពកបង្កើតនៅពេលដែលម៉ូលេគុលទឹកប្រមូលផ្តុំជុំវិញភាគល្អិតក្នុងខ្យល់ ហៅថា aerosols ដែលធម្មជាតិប៉ះពាល់ដល់ប្រភេទ និងទំហំនៃពពក។ ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Marilé Colón Robles អ្នកវិទ្យាសាស្ត្របរិយាកាសនៅមជ្ឈមណ្ឌលស្រាវជ្រាវ Langley របស់ NASA ក្នុងរដ្ឋ Virginia ដែលសិក្សាលើពពក បាននិយាយថា “មិនមែន aerosols ទាំងអស់ត្រូវបានបង្កើតឡើងស្មើគ្នានោះទេ” ។Standing Skydive Near Wall Of Clouds - YouTube

ជាទូទៅ បើអ្នកចាប់ផ្តើមលោតពីលើមេឃដែលមានអាកាសធាតុល្អ នឹងមានកម្ពស់ ៤,០០០ ម៉ែត្រ នោះអ្នកនឹងជួបប្រទះពពកក្រាស់ៗ និងពពកបណ្តែតនៅខាងក្រោមរាបស្មើ។ ពពកទាំងពីរប្រភេទនេះត្រូវបានផ្សំឡើងជាចម្បងនៃម៉ូលេគុលទឹក។ ដូច្នេះហើយ បើអ្នកលោតឆ័ត្រយោងតាមពពក នោះអ្នកនឹងត្រូវត្រជាក់ ឬសើមពេញខ្លួន ជាដើម។ ផ្ទុយទៅវិញបើអ្នកលោតឆ័ត្រយោងក្នុងអាកាសធាតុអាក្រក់ ពាក់ព័ន្ធនឹងព្យុះផ្គររន្ទះ នោះអ្នកអាចនឹងមានគ្រោះថ្នាក់ ឬបាត់ជីវិត ក៏ថាបាន៕Can You Skydive Through Clouds? | Skydive OC ប្រភព៖vnexpress