ព្រឹត្តិការណ៍ បើក-បិទ ស៊ីហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ហើយក្តី ប៉ុន្តែមហាព្រឹត្តិការណ៍នេះនៅតែដក់ក្នុងចិត្តកូនខ្មែរគ្រប់រូបចងចាំមិនភ្លេចដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោយខកខានអស់រយៈពេល៦៤ឆ្នាំ។ ជាមួយគ្នានេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមានវត្តមានទាំងបើកនិងបិទព្រឹត្តិការណ៍នេះ បានទម្លាយអត្ថន័យក្នុងឈុតដែលតារាស្រីរូបនេះគ្រងហើយសុទ្ធតែបង្កប់អត្ថន័យមិនធម្មតា ខណៈការជ្រើសរើសស្បែកជើងប៉ាត់តាគឺតំណាងឱ្យកីឡា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht-cEWWMj4pq-7FbIaC6WjP8DbhqoOtJIaEK3VfsZY7u4J4KgMqwwO_O89x7-5rNEoZUBHvmERhLt4CS04H9ZXm4OOmAQCpaHAwAgAznZxqj1C634dvhw_5BwJ0FHUMlFXqVuYiRl8-qS3C-v3QPBceeoveEWZlXPza-NOrlg1UqDz4EH9PULvav6M/s1153/348847570_106774725765332_8778491731910152354_n.jpg

តាមការឱ្យដឹងគ្រាប់ពេជ្ររបស់ផលិតកម្មហង្សមាសរូបនេះបានរៀបរាប់ថា «ឈុតទី១ ពណ៌ស មើលមកដូចសាមញ្ញធម្មតា តែបង្កប់នូវភាពស្មោះសរ សន្តិភាព បូករួម និមិត្តសញ្ញា SEA GAMES និងការកែច្នៃឡើងវិញនៅដបផ្លាស្ទិក ក្លាយចេញជារ៉ូបដូចក្នុងរូប»។
ចំពោះ ឈុតទី២ និង ទី៣ ច្នៃចេញពីក្រណាត់ហូលខ្មែរ គួបផ្សំជាមួយភាពច្នៃប្រឌិត និង ប៉ិនប្រសប់ ថែមជាមួយនិងក្បាច់ក្បូរពីចម្លាក់បុរាណខ្មែរ មានម្កុដ និង សំពត់ម៉ូតពីសម័យបុរាណផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPPEh7jhG-yGo-vqTUo_xx06bsh0qcnXgYqKy8vZnU0BGK1b5rJSrW4TWQ09cnFUMempQNNMrBx_2af5qypj5xehL4EKHPg_ce0SXLErBoNfbqOsOYjM1zJTTH0VDxmw7YDswg2UoTAarqudxKpYPApMYm_wech9boWLqOlsK46A5HkA5aixMg3rjM/s2048/348869590_984741175991578_3358132197474853354_n.jpg

ចំពោះឈុតទី៤ តារាចម្រៀង ឱក សុគន្ធកញ្ញា បានទម្លាយថា ឈុតដែលរំលេច «ផ្ការំដួល» ជាផ្កាតំណាងឱ្យប្រទេសកម្ពុជាហើយ «ផ្ការំដួល» ជាផ្កាដែលមានក្លិនក្រអូប និងបង្កប់នូវតម្លៃប្រវត្តិសាស្រ្តក្នុងការប្រើប្រាស់ ថែមទាំងបានចារក្នុងសិលាចារឹក មានឆ្លាក់ជាក្បាច់នៅតាមជញ្ជាំងប្រាសាទបុរាណខ្មែរជាច្រើនផងដែរ ខណៈជ្រើសយកស្បែកជើងប៉ាត់តាជាមួយនឹងឈុតគឺតំណាងឱ្យកីឡា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHDtG5e8MakKqxXabHewNvbwMvSIl_wp8_EsrJ8UbAQg261Dbly-3jiKNKv27qS3U7-HeUz2M-67h4WLZ3czA0U3TfXuel5EYfxnBK6HEWuzRaSOSq3-jRuP1T9I0nccPD27LQ2Rjl-l-3KAQnszf_WqYCAeA_t5HC9CIBfJL_Zup6iJQI4MbPtITH/s2048/348872701_2535393663294353_1627437710242197039_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1XxrW91AavvvqmKKd68mM3l6IKTpEkE8S8ZYVu89NwiVcvkW2wY-xMv_L7dCY2wbHX58OCEwgGk2kbxg2NjyiirsdgjyP7X4pMQAqEX4ES_twJH-vMET0PHWnXhUr_WL_COZ2SZJdYL87fiwJ6fqXOsJUjYO16mn6Nusgb-hbK2QdmzWv6CG4HKtd/s1193/348905068_2473131346177865_4098514105752922486_n.jpg