ដ្បិតថារឿងរបស់តារាចម្រៀង ហ្សូណូ និងអតីតភរិយា អ្នកនាងចាន់ សុផានី មិនឆេះសន្ធោសន្ធៅដូចកាលពីមុនមែនពិត តែនៅងំមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ តួយ៉ាង បន្ទាប់ពីលោកហ្សូណូ ប្រើប្រព័ន្ធផ្លូវច្បាប់មានមេធាវីមកបំភ្លឺ រួមទាំងអ្នកនាង ចាន់ សុផានី បានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានសាជាថ្មី ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថាអតីតភរិយាហ្សូណូ មានកូនស្រីមួយសោះចិញ្ចឹមមិនរស់ រហូតអ្នកនាង ឌុច លីដា ដែលជាតារាសម្តែង និងក្នុងនាមជាម្តាយដូចគ្នាបានលូកមាត់លើរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVxp8wXXN_299ly9nobwIiERlf07iysewPNi5aqu7CkLX4kSLSA42z97dOZGQMLNlSeUmsGkPZe3YhGv8TfrHWwqyzDWMXKZEnKhSrSJ7H3VwKh_4Tl2o8of2ZqXamo7NU2kgy7MGsGr8ccBObJZsTNoeHW5OyOgXK2p6Mdxdz5XAL_bfXKqcB1fsz/s1146/324732617_851753259238193_5997113107294324345_n.jpg

នៅលើផេក ឌុច លីដា នៅថ្ងៃទី ២៣ ខែឧសភា តារាសម្តែងរូបនេះបានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ចេញយោបល់បន្តិច ក៏ព្រោះខ្ញុំឃើញមនុស្សមួយចំនួនមិនយល់ពីបងស្រី ចាន់ សុផានីទាមទារឱ្យបងប្រុសចិញ្ចឹមកូន និង មតិមួយចំនួនទៀត និយាយថា កូនមួយសោះពិបាកម៉េស? មែនគាត់ពិតជាពិបាកមែនហើយបានជាគាត់ចេញមកសុំជំនួយពីឪពុកកូនរបស់គាត់តែម្នាក់ដែលគាត់ពីរនាក់ម្តាយកូនតស៊ូចិញ្ចឹមមើលថែកូនឱ្យរៀនបានកំរិតល្អ សាលាល្អ សួរថាម្តាយណាមិនតស៊ូបើកូនខ្លួនរៀនពូកែទើបសុខចិត្តថោកទាបចេញមុខមកសុំជំនួយពីឪពុកកូនគាត់ បើកន្លងមកគាត់មិនមានលទ្ធភាពមិនប្រឹងស្មានតែកូនគាត់រៀនបានល្អអញ្ចឹងអី»?May be an image of 1 person and flower

ឌុច លីដា បន្តទៀតថា «គាត់គ្រាន់តែចង់ឱ្យកូនរៀនតើខុសដែលទេមិចបានដាក់កំហុសលើគាត់ចេះចុះ? ខ្ញុំគិតថាបើគាត់មានប្តីថ្មីក៏គាត់មិនទាមទារដែរ ហើយកូនគាត់ក៏គ្មានភាពកក់ក្តៅពីម្តាយពេញលេញដែរ តែកូនផ្កាជាក្មេង កតញ្ញូនិងយល់ពីការស៊ូលះបង់របស់ម្តាយទើបគ្នាចេញមកតវ៉ាជំនួយម្តាយ ហើយកូនគាត់ក៏ជាអនាគតទំពាំងស្នងឬស្សីម្នាក់ដែរតាហេតុអីមិនអាចឱ្យកូនរៀនបន្តសាលាល្អ? ខ្ញុំនិយាយនេះព្រោះខ្ញុំធ្លាប់ឃើញការតស៊ូចិញឹមកូនរបស់គាត់ ម្តាយមួយកូនមួយ អតីតកាលជីវិតខ្ញុំក៏ធ្លាប់ ម្តាយមួយ កូនមួយដែរ»។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ហ្សូណូ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានចេញលិខិតបំភ្លឺបដិសេធរាល់ការលើកឡើងរបស់អតីតភរិយា អ្នកនាងចាន់ សុផានី ដែលថាលោកគេចវេសរឿងអាហារកិច្ចកូនស្រី ព្រមទាំងលើកយកភស្តុតាងប្រតិបត្តិការផ្ទេរប្រាក់រយៈពេល២ឆ្នាំចុងក្រោយ។ ក្នុងនោះមេធាវីរបស់លោក ហ្សូណូ ក៏បានស្នើឱ្យអ្នកនាង ចាន់ សុផានី បញ្ឈប់រាល់សកម្មភាពនានាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ហ្សូណូ បើមិនដូច្នេះទេ នឹងចាត់វិធានការតាមច្បាប់ពី «បទបរិហាកេរ្ដិ៍ជាសាធារណៈ» និង «ជេរប្រមាថជាសាធារណៈ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgninrhlPAJukgDMF8mJffARy0eNsXrZ8pRg-UpHzf5vvx6YivStlzHH1ayAYB6mOHTSz9MgZWOa3qeNJ1V6241EdxTiatm0zMXZqeW1qNzxTudtpLgcyM8TM4yyOjL30jAc6cDzPNpo11hz9mfesRY2ptPP1oxbb90_3vyw9q3BQt69YPrA2ye4MpX/s2048/347650727_919329329175493_8353054087480979292_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6qhMpONK0V8NlxkVmB3ckpZ3MPWaPywX0XtA1_V4GpsGeO6yyX6q2ploys5dtAAd5n8sGZ0mdKT0KohoHaEIhu0z_jLPkfcCdXVBukAxM13WXmQw3y5aK1q7_X6c_imS4wY_hAIBAe3-3plkF739sSfwGbN-GovbsBuYQLlqhoBRBnWrU0XKcbSKE/s2031/348604920_766401245031302_3429679276630528847_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCrpDcboWQ4chq3m2q70UyjGs9rdXre1eD-V6RiJ8dIHrgxGMZVJ0Rol7E86K3B31urlrUgzsyw68eJf5QjoKKysvd4_5yqSoaJ8mDDQTNeMDYhfGG8FFkLo_iXq0-KkLX3wsuMNIx_I_9wA5HYUDABrI5QAlfUIHBf9QqJw6l_sne77TefcD4rT1u/s2048/345309759_107797348984756_7651251023748014296_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUFD4KDmf14wJmSsXuOfmt06QKBblpfm_fsuqc24ywKXOoVbgfR7z1iH3LJ2MOwqLJR-1Bn8jcufdV8bGW9H_vRakfXeCZgqzgUuxL2OzPrG3rMNdSgpFQ7V1D97sHQ_sh5UfL6JZqleTOsp1XKBk0WfktaC1XVkA-6ahAfWRHQr72dodbrSVdxUUN/s2048/345037969_203026062129317_1758513065261979954_n.jpg