តាសក់ គឺជាបន្លែមួយប្រភេទសម្បូរទៅជាតិទឹក និងផ្ទុកនូវវីតាមីនជាច្រើនដូចជាវីតាមីន B1, B2, B3, B5, B6 ហ្វូលិក អាស៊ីត វីតាមីន C, ផូស្វ័រ, ប៉ូតាស្យ៉ូម, ម៉ាញ៉េស្យូម, ស័ង្កសី និងកាកសរសៃ Fiber។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការទទួលទានផ្លែតាសក់ច្រើនពេកក៏អាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់យើងផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាហានិភ័យ៥យ៉ាងនៃផ្លែតាសក់ ដែលមានដូចជា៖Cucumbers | SNAP-Ed

១.អាចនាំឱ្យមានការថប់ដង្ហើម៖ យោងតាមការស្រាវជ្រាវនៅក្នុងតាសក់មានផ្ទុកជាតិពុលហៅថា cucurbitacins និង tetracyclic triterpenoids ដែលទទួលខុសត្រូវចំពោះរសជាតិជូរចត់នៅពេលទទួលទានផ្លែឈើនេះ។ ជាតិពុលទាំងនេះមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព ហើយថែមទាំងអាចធ្វើឱ្យមនុស្សឈប់ដកដង្ហើម ប្រសិនបើញ៉ាំច្រើនពេក។
២.រាងកាយខ្សោះជាតិទឹក៖ មូលហេតុគឺដោយសារតែតាសក់ជាផ្លែឈើត្រជាក់ ប្រសិនបើអ្នកញ៉ាំច្រើនពេកវានឹងនាំឱ្យនោមញឹកញាប់ សូម្បីតែអ្នកដែលមានតម្រងនោមខ្សោយក៏អាចបត់ជើងបានញឹកញាប់ដែរ ដែលនេះអាចបណ្តាលឱ្យមានហានិភ័យខ្ពស់នៃការខ្សោយនូវសេរីរាង្គកាយ ។
៣.ប្រតិកម្មអាឡែស៊ី៖ ត្រសក់មានផ្ទុកសារធាតុ cucurbitacin – នេះគឺជាសមាសធាតុដែលអាចបណ្តាលឱ្យហើមពោះ និងពិបាករំលាយអាហារ។ ក្នុងករណីខ្លះ វាក៏អាចបណ្តាលឱ្យមានរោគសញ្ញាអាឡែស៊ីមួយចំនួនដូចជារមាស់ និងហើមក្នុងមាត់ ដូចនេះហើយពេលជួបករណីទាំងនេះ អ្នកគួរឈប់ទទួលទានត្រសក់ជាបន្ទាន់។Cucumber Varieties: 35 Different Types of Cucumber Cultivars ៤.ហានិភ័យនៃភាពចាស់មុនអាយុ៖ ចំពោះមាតិកាវីតាមីន C ការទទួលទានត្រសក់អាចជួយបង្កើនប្រព័ន្ធភាពស៊ាំយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការទទួលទានផ្លែឈើនេះលើសពីកម្រិត វាអាចបង្កហានិភ័យនៃការកើតមុន និងភាពចាស់មុនអាយុ ។
៥.បង្កើនរោគសញ្ញានៃជំងឺផ្លូវដង្ហើម៖ ដោយសារតែលក្ខណៈសម្បត្តិត្រជាក់របស់វា ត្រសក់មិនគួរត្រូវបានប្រើប្រាស់ក្នុងរបបអាហារដោយអ្នកដែលមានជំងឺរលាក sinusitis ឬបញ្ហាផ្លូវដង្ហើមផ្សេងទៀតទេព្រោះវានឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ>Nutritional benefits and Little Known Cucumber Fun Facts: Orthopedic Center  for Sports Medicine: Sports Medicine Physicians ប្រភព៖phuntoday.com