ដោយសារបម្រែបម្រួលអាកាសធាតុ ដែលបណ្តាលឱ្យក្តៅខ្លាំងក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងការទទួលទានភេសជ្ជៈដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះមានដូចជា គ្រឿងស្រវឹងឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។ បន្ថែមពីលើនេះត្រូវទទួលទានទឹកស្អាតឱ្យបានលើស២លីត្រក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif1Prs_cDFUg3z5mQiTduBq-HXOmnxsbcSKaZcslu0ISQ_YFYauWUiOtSRQb8OBX5dmyBEePVawP6qfbPBKdfnKtFPGA3hn7YG6Sj8DzAySzCQiP_VLemcDZai99HV-oqwHQE0LHQ8M9CZlyJYShcdfPGZ4gn8_ZTXW56hbVqEpbsA2m_EU151Am_v/s1217/339623532_767072845030016_636416289175132778_n%20(2).jpg

សេចក្តីណែនាំនៅថ្ងៃទី១០ ខែមេសា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ក្តៅខ្លាំងឱ្យថែរក្សាសុខភាពអំឡុងពេលអាកាសធាតុក្តៅខ្លាំង។ ក្នុងនោះ រួមមាន៖ ត្រូវញុំាទឹកស្អាតឱ្យបានលើស២លីត្រក្នុងមួយថ្ងៃទោះបីជាមិនស្រេកក៏ដោយ។ ចៀសវាងការទទួលទានភេសជ្ជៈដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះមានដូចជា គ្រឿងស្រវឹងឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។ បន្ថែមពីលើនេះក្រសួងសុខាភិបាល ក៏បានឱ្យប្រជាពលរដ្ឋកុំពិសារប្រៃ និងផ្អែម អាហារមានជាតិខ្លាញ់ខ្ពស់ និងពិសារផ្លែឈើដែលសម្បូរ ជាតិសរសៃ និងជាតិទឹក ព្រមទាំងផ្លែឈើធម្មជាតិ។

គួរបញ្ជាក់ថា បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥.០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុបនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តែបើយោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet) បានបង្ហាញថា មានមនុស្សប្រមាណជាង ៣៥៦.០០០នាក់ បានស្លាប់ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក នៅក្នុងបណ្តាប្រទេសចំនួន ៩ នៅក្នុងឆ្នាំ២០១៩ ដែលចំនួននេះនឹងកើនឡើងនៅទូទាំងសាកលលោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUQ4i00i37B-WFpAYTHk61UddeaPnKiZyZG2YI2Ob6V8qU-s1z11uxuQEid4YX5chXXWVwY4ik96CZ_Mj-HdK2KBCPmenlPfBNnaOKZiqgyXzakZLlGq-h-31gNMdM0wWyEn-m8zhohDXsJWd81Scxn9Pu7TwNmfHCJsz5GzTuUXMZ3idw1RsxG4D5/s960/340504950_1362830480949747_4841555643588048213_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSPe_XxLDWkx08xC-LhJEYhjWudK5UvuCCG_0rZ1D6Qesq5O95f_1Q8-RI-bcSfiA47HXVaEwvVbiV0aOcF5yTJAjXNK8GW-EP9IAUitOCUzDL6446eOHvePHa5bv8CVthrjOMHSUeBRKtMIsD_Tp97Dybyhz56J1YmdANsKeb2HnbM5_KM5T5Ja8y/s1280/340473793_263716442658860_2462644145176871581_n.jpg