យោងតាមការចេញផ្សាយរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ផ្លូវលេខ៤២២z សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងមានការបិទទឹកបណ្តោះអាសន្ន ដោយមូលហេតុមានការបែកធ្លាយបំពង់ចែកចាយទឹកទំហំ ៦៣មម។
ការផ្អាកផ្គត់ផ្គង់ទឹកនេះ នឹងបិទលើផ្លូវលេខ៤២២z ចាប់ពីផ្លូវលេខ៩៣ ដល់ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្របគ្នានេះដែរ ទឹកនឹងដំណើរការឡើងវិញនៅពេលដែលការជុះជុលរួចរាល់៕











