ប្រទេសអ៊ីរ៉ង់ ៖ អ៊ីរ៉ង់បានអនុញ្ញាតឱ្យស្ត្រីអាចបើកបរម៉ូតូ និង Scooter នៅតាមផ្លូវសាធារណៈដោយស្របច្បាប់ បន្ទាប់ពីកំណត់វិធានការរឹតបន្តឹង និងមិនចេញប័ណ្ណបើកបរម៉ូតូសម្រាប់ស្ត្រីអស់រយៈពេលជាច្រើនឆ្នាំ ។ វិធានការតឹងរ៉ឹងនេះធ្វើឱ្យស្ត្រីអ៊ីរ៉ង់ដែលបើកបរម៉ូតូនៅតាមផ្លូវត្រូវទទួលទោសតាមច្បាប់ ប្រសិនបើមានគ្រោះថ្នា.ក់ចរាចរណ៍ជាមួយយានជំនិះផ្សេងទៀត ទោះជាពួកនាងមិនបានប្រព្រឹត្តខុសក៏ដោយ ។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺសេចក្តីប្រកាសជាផ្លូវការអនុញ្ញាតឱ្យស្ត្រីអ៊ីរ៉ង់អាចបើកបរម៉ូតូ និង Scooter នៅតាមផ្លូវសាធារណៈ ដែលសេចក្តីប្រកាសនេះចុះហត្ថលេខាដោយអនុប្រធានាធិបតីអ៊ីរ៉ង់ លោក Mohammad Reza Aref នៅថ្ងៃទី៣ ខែកុម្ភៈ ។
សេចក្តីប្រកាសបានបញ្ជាក់ពីបទប្បញ្ញតិ្តចរាចរណ៍អនុម័តដោយគណៈរដ្ឋមន្ត្រីអ៊ីរ៉ង់កាលពីចុងខែមករា ឆ្នាំ២០២៦ ដោយកំណត់ឱ្យប៉ូលិសចរាចរណ៍ណែនាំទៅកាន់ពលរដ្ឋដែលដាក់ពាក្យសុំប័ណ្ណបើកបរម៉ូតូ និង Scooter ព្រមទាំងត្រួតពិនិត្យការប្រឡងយកប័ណ្ណបើកបរ បន្ទាប់មក ផ្តល់ប័ណ្ណបើកបរឱ្យស្ត្រីដែលប្រឡងជាប់ ។.jpg)
គួរបញ្ជាក់ថា ការអនុញ្ញាតឱ្យស្ត្រីអាចបើកបរម៉ូតូ និង Scooter នៅទីសាធារណៈ ក្រោយពីមានការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ីរ៉ង់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែមករា ឆ្នាំ២០២៦ ដោយសារវិបត្តិសេដ្ឋកិច្ច សង្គម និងអំពាវនាវឱ្យផ្លាស់ប្តូរមេដឹកនាំ ។ 
តាំងពីការធ្វើបដិវត្តអ៊ីស្លាមនៅប្រទេសអ៊ីរ៉ង់កាលពីឆ្នាំ១៩៧៩ ស្ត្រីអ៊ីរ៉ង់រងការដាក់សម្ពាធផ្នែកសង្គមជាច្រើន ដូចជា ៖ កំណត់ឱ្យយកក្រណាត់បិទបាំងផ្ទៃមុខ និងក្បាល ពេលចេញទៅខាងក្រៅ ព្រមទាំងស្លៀកសម្លៀកបំពាក់បិទរាងកាយឱ្យជិត ។.jpg)
ស្ត្រីអ៊ីរ៉ង់ម្នាក់ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ ត្រូវបានក្រុមសមត្ថកិច្ចចាប់បញ្ជូនទៅកន្លែងឃុំឃាំង ដោយសារនាងមិនប្រើប្រាស់ក្រណាត់បិទបាំងផ្ទៃមុខឱ្យជិត ។ ក្រោយមក នាងក៏បាត់បង់ជីវិតនៅកន្លែងឃុំឃាំង ហើយការបាត់បង់ជីវិតរបស់នាងត្រូវបានពលរដ្ឋអ៊ីរ៉ង់លើកយកមកនិយាយក្នុងពេលធ្វើបាតុកម្មថ្មីៗនេះ ៕










