Home ព័ត៌មានជាតិ កម្ពុជាបញ្ជាទិញយន្តហោះ Boeing 737 MAX ចំនួន ២០គ្រឿងពីសហរដ្ឋអាមេរិក

កម្ពុជាបញ្ជាទិញយន្តហោះ Boeing 737 MAX ចំនួន ២០គ្រឿងពីសហរដ្ឋអាមេរិក

23
0

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានប្រកាសពីការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing 737-8 MAX រហូតដល់ ២០គ្រឿងពីសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ នេះជាជំហានថ្មីមួយដើម្បីកែលម្អ និងពង្រីកវិសាលភាពរបស់វិស័យអាកាសចរណ៍កម្ពុជាដែលកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការតភ្ជាប់ជើងហោះហើរនៅទូទាំងតំបន់អាស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtym1KE2-psgfY7m8Y-VwcxeRyd3ENFSkiaZNVvo_hOUUgUMGqA9UsbwXslh1HqejRBEpNUs_Q_2510KvEHVJ41UWe8MuPAj_vHNdJL7tiyFlXtSRnhql_b4r0SmmsNnq_nrh2HE-mg238pZQdH37x6KaSugASapxQKl7g5ksfnLyTC33MbHDp6f53_xtS/s1197/photo_2026-02-05_10-58-24%20(2).jpg
តាមរយៈពិធីចុះហត្ថលេខាបញ្ជាទិញយន្តហោះនៅក្នុងកម្មវិធីតាំងពិព័រណ៍អាកាសចរណ៍សិង្ហបុរី ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing និងក្រមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានប្រកាសរួមគ្នាពីការបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ថ្មីចំនួន ២០គ្រឿង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNu3qo1msjbaaSl0FFF7v7O662QoamX8q9uFEflOBOpvJmFkyhJ0wWcq7c90bfI433XO7FIazJIMR1y-BIcNIUaHwk4jp9mRfLKh0OMhy9QepxTw4Ahw0jkHh5Ao9P5TqCpIUOz_ZtJXmlXjHzB9bpLBU_C7rWRoYjSZZQUFEb_IkQqETyD-EtKQHFGNvi/s1280/photo_2026-02-05_10-58-24.jpg
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Boeing បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ(កម្ពុជា) Air Cambodia បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737-8 (MAX 8) ចំនួន ១០ គ្រឿងដំបូងជាមួយឱកាសទិញបន្ថែម ១០គ្រឿងទៀតនៅពេលអនាគត។ នេះជាកិច្ចព្រមព្រៀងធំបំផុតរបស់ Air Cambodia ក្នុងការទិញយន្តហោះខ្នាត Single-Aisle និងជាលើកដំបូងពីក្រុមហ៊ុន Boeing។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmcQXwBoiMQ9d_R_maj3-R6gR0zRD6fCbnFMW2DpkjwItscQbTp0c0ml-1a1VQZITpAgaZZbH52XAakZrY963xGoTXSS_VZKHjCdR3ZnpAXM94G4wN-nOckMzrspKkLmCzjncdKGd1ucJeIkFp_IUjSKild-5UGg0EebzTc0lisAKQUe1X65eAa10I21T5/s1280/photo_2026-02-06_10-03-34.jpg
បើតាមលោក David Zhan នាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia បាននិយាយថា៖« Boeing 737-8 នឹងផ្តល់ឱ្យ Air Cambodia នូវការរួមបញ្ចូលដ៏ល្អឥតខ្ចោះរវាងចម្ងាយហោះហើរ សមត្ថភាពដឹកជញ្ជូន និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រេងឥន្ធនៈដើម្បីគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់យើង។ ការវិនិយោគនេះ គឺជាការទិញយន្តហោះខ្នាតតូចដ៏ធំបំផុតរបស់ Air Cambodia ដែលនឹងអនុញ្ញាតឱ្យយើងបើកសេវាហោះហើរដោយផ្ទាល់ទៅកាន់ទីផ្សារសំខាន់ៗនៅអាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍ ព្រមទាំងផ្តល់ឱ្យនូវការធ្វើដំណើរដែលមានតម្លៃប្រកួតប្រជែងសម្រាប់អ្នកដំណើរ ខណៈវាក៏បានបង្កើតការងារ និងការបណ្តុះបណ្តាលក្នុងស្រុកដើម្បីពង្រឹងសហគមន៍របស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-2onIvNcYneOfNyJsFYkyQbEZTpI3LcaCyLrUDINqz-qdvVniBQj-czI320CrGru4743zhth_xrABejzD4lsMjubyfR2n_XmkslH-BK0JgzexvarZc0dCzEGnQmmAXOHUqdazygzP5SBcNUcxIWrdPd9QVAAwFnw9nMvSAN99Na8kd9uBUqJtGwpaHlmB/s1280/photo_2026-02-06_10-03-34%20(2).jpg

គួរជម្រាបថា Boeing 737-8 ឬហៅថា Boeing 737 MAX 8 អាចផ្ទុកអ្នកដំណើរសរុបបានដល់ ១៧៨ នាក់ និងហោះបានចម្ងាយ ៣ ៥០០ ម៉ាយ៍ ឬ ៦ ៤៨០ គីឡូម៉ែត្រ។ Air Cambodia នឹងទទួលបានអត្ថប្រយោជន៍ពីសមត្ថភាពបត់បែន និងការចំណាយប្រតិបត្តិការទាបជាងមុន ដោយសារការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបញ្ចេញឧស្ម័នបានប្រមាណ ២០% បើប្រៀបធៀបនឹងយន្តហោះចាស់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGfPh_sA7IFxhdyFOLZ6RJIiMfpnXvHmddZgU9b8gtPVYPHYaLZj9kcoBx_cutk2cbWHef62wzDimvJlPNFM6zHRoZgqMBibXmjG7cK71Si4-ihoChKJBlJJKUEj7tQ_kORCqGc18-nB3Wat8xU6z0xhViDLGC2Bmd9XFNkNdJ-bls2NKiPGb71G4LkXl9/s1024/photo_2026-02-05_10-58-25.jpg
ការដាក់ឱ្យប្រើប្រាស់យន្តហោះ Boeing ប្រទេភនេះនៅកម្ពុជាទៀតសោត នឹងនាំមកនូវសារៈប្រយោជន៍ដូចជា រួមចំណែកដល់ការពង្រឹងចក្ខុវិស័យដល់វិស័យអាកាសចរណ៍កម្ពុជាដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ សង្គម និងវប្បធម៌ឱ្យមានការរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា និងឆ្លើយតបទៅនឹងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ និងជួយបំពេញនូវតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ នៅកម្ពុជា ដែលមានកំណើនជាមធ្យមដល់ ១៤% ជារៀងរាល់ឆ្នាំ៕