Home តារាជាតិ ជី ដេវីត ទេព បូព្រឹក្ស និងសិល្បករផ្សេងទៀតគក់ទ្រូងនិយាយមិនចេញ ក្រោយសិល្បៈបុរាណទទួលបានកម្រៃតិចខ្លាំង

ជី ដេវីត ទេព បូព្រឹក្ស និងសិល្បករផ្សេងទៀតគក់ទ្រូងនិយាយមិនចេញ ក្រោយសិល្បៈបុរាណទទួលបានកម្រៃតិចខ្លាំង

11
0

ថ្មីៗនេះសិល្បករ សិល្បការិនី និងមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីអ្នកគ្រូ វុធ ចាន់ម៉ូលី បានលាតត្រដាងវិទ្យាស្ថានល្បីមួយនៅរាជធានីភ្នំពេញផ្តល់កញ្ចប់ថវិកាតែ១៥ម៉ឺនរៀលប៉ុណ្ណោះសម្រាប់សិល្បករ២៥នាក់។ តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស នាង ដាវីន ខាត់ ស្រីច័ន្ទ ជំទាវ នៅ សុនិតា គក់ទ្រូងហួសចិត្តយ៉ាងខ្លាំងមិនគួរណាសិល្បៈបុរាណខ្មែរដើរដល់ចំណុចមួយនេះសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSmS6BfdUC4XTb7cmxdiCP5logm5j70-UxBwl2x-v781HpLM-cwwunE2XiVvmwhT-A7c5j3sfKbnKu2LFv8-DFyZJoN1_c-SkhHMWa78DZWee8auHF1A46KsSwy86XLzTVu8swSL0KPP41j_9tYAEVze7zTitWXhLYbH3Tyur60voIIiG08r_RF13Xg1Q4/s2048/image_2026-02-06_08-44-05.png
កាលពីថ្ងៃទី៥ ខែកុម្ភៈ អ្នកគ្រូ វុធ ចាន់ម៉ូលី ឯកទេសនាយរោង និងយក្ស បានបង្ហោះសំណេរនៅលើហ្វេកប៊ុកដោយបង្ហាញថា វិទ្យាស្ថានសិក្សាដ៏ល្បីល្បាញមួយនៅភ្នំពេញអញ្ជើញសិល្បករ២៥នាក់ ដើម្បីមកសម្តែងផ្ទាំងទស្សនិយភាពល្ខោនខោលរយៈពេល១៥នាទីក្នុងនាមជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ប៉ុន្តែទទួលបានកញ្ចប់ថវិការលើកទឹកចិត្ត បានតែ១៥ម៉ឺនរៀល? ។ អ្នកគ្រូបានបង្ហាញទៀតថា វិទ្យាស្ថាននោះដល់ថ្ងៃសម្តែងទើបប្រាប់ថាបានកញ្ចប់ថវិកាតែ១៥ម៉ឺនរៀល។ អ្នកគ្រូបានបង្ហាញថា ដើម្បីទទួលបានផ្ទាំងទស្សនីយភាពមួយដ៏ល្អឥតខ្ចោះសិល្បករចំណាយហាត់យ៉ាងតិច១អាទិត្យ ចំណាយទាំងពេលវេលាថវិកាខ្លួនជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMfaS8oBUL5WXcxZFOGLuglhXWCnBkXDZo0pZ8rbKYPqdNTk5sdVWVpe5c4UHXyNysTgUfadL9_NfKQuDY2-Top1pVNP6sF74DGxbu26BTH4WRV9Qyq-zOEBCnPsYtCFV4r8KfqoKEpq4ehnRiJUrSlgefU_ofooojvXx3hTRuZ5Plow9lOURwNbU4_AEr/s960/image_2026-02-06_08-46-46.png

បន្ទាប់ពីអ្នកគ្រូ វុធ ចាន់ម៉ូលី បានលាតត្រដាងរឿងនេះបានធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងចំពោះវិទ្យាស្ថាននោះ នេះមានន័យថាសិល្បករបុរាណសម្តែងម្តងក្នុងម្នាក់បានត្រឹមតែ៦០០០រៀលប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgte69_Y9NX2phKGFXI9h_EfHBswYuLDTgamPSsSbBduTNXCE9r0U3782kFrakWfqqGE3bRdaPSF7T2kUmziIJFLPIgqcbA2usytNo0UVjGmzUrhvXQWGsrwm7SOAok9mobYTyvyNjiWuxIxHeD3d22e0o3yZaQuS8lZE89lLso2LtVnd_LWXOywvSz9SMh/s2048/image_2026-02-06_08-44-02.png
តារាចម្រៀង ជី ដេវីត ដែលជារឿយៗលើកស្ទួយសិល្បៈបុរាណបានចែករំលែកការបង្ហោះរបស់អ្នកគ្រូ ម៉ូលី ភ្ជាប់ដោយការហួសចិត្តយ៉ាងខ្លាំងថា «ត្រូវនិយាយយ៉ាងម៉េចដល់ពេលអ៊ីចឹង?»។ ចំណែកឯតារាចម្រៀង ទេព បូព្រឹក្ស ហួសចិត្តពេកបានត្រឹមគក់ទ្រូងនិយាយពាក្យពីរម៉ាត់ថា «ពុទ្ធោ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoDUpVKw679Zms5vRf2D8SC8ZXF-7FBfZ1vYYB_Jw4MW7yYUJBxwd6NiM43AdprzVl9mdIfkSzp4sjb3RCyLEr-ddOeHoH2VzRiDG8XRUoUIEQPvwYD4RjpXAqo2B4yUecVcrmn9KlkDMkJdTD6knnOe1YDq5zSX3yGXQju1SuOVUPdyuKU_3AH1cVbnKp/s2048/image_2026-02-06_08-44-03.png

សម្រាប់តារាចម្រៀង នាង ដាវីន វិញបានលើកឡើងថា «ភាគច្រើនគឺបែបហ្នឹងមែន វិស័យនេះពេលខ្លះល្អតែមើលទេ បើមិនធ្វើឱ្យខ្លនឯងមានតម្លៃខ្ញុំធានាថាដូចសំរាមចឹងហើយគេមើលងាយណាស់រឿងពិត»។ លោកជំទាវ នៅ សុនិតា អនុប្រធានសមាគមសិល្បករខ្មែរបានបង្ហោះថា «សិល្បៈមិនសូវមានគេឱ្យតម្លៃទេ»។ ងាកមកកាន់កញ្ញា ខាត់ ស្រីច័ន្ទ វិញបាននិយាយថានៅពេលនាងឃើញសំណេររបស់អ្នកគ្រូ ម៉ូលី ហើយបេះដូងនាងស្ទើរតែប្រេះបែកជាបំណែក៕