Home ព័ត៌មានអន្តរជាតិ ជប៉ុនសម្រេចលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ា ដោយសារហេតុផលនេះ

ជប៉ុនសម្រេចលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ា ដោយសារហេតុផលនេះ

11
0

ប្រទេសជប៉ុន ៖ ទីក្រុង Fujiyoshida គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ជប៉ុន ភ្ញៀវទេសចរអាចទស្សនាផ្កាសាគូរ៉ារីកស្គុះស្គាយ និងមានទេសភាពភ្នំហ្វូជិដ៏ស្រស់ស្អាត បានប្រកាសលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ានៅឆ្នាំ២០២៦ បន្ទាប់ពីប្រឈមនឹងបញ្ហាភ្ញៀវទេសចរមកកម្សាន្តច្រើនលើសលប់បណ្តាលឱ្យកកស្ទះចរាចរណ៍ និងអាកប្បកិរិយាមិនសមរម្យរបស់ភ្ញៀវទេសចរដើរចូលកន្លែងហាមឃាត់ ចោលសំរាមផ្តេសផ្តាស និងបន្ទោរបង់ពាសវាលពាសកាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij3QLWX5k0YukoUR3cxrpc15WYOukhF0o9nF_S-4saJQdjwGu42-opg2zRFHmXhjvD_aozqLj5U0gnLF8xGE3VLuRxh4hgnpBNj11Y2mi9N1TgPuT9lFVc5OCajcFBb5dR9hsN-fj8DbqNONKIo1b0EhB3dF_nm68oXS43eofoEADyvq7sQ-i4MXV_F4ER/s1280/photo_2026-02-06_09-28-23.jpg

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អភិបាលក្រុង Fujiyoshida បានប្រកាសលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ានៅឆ្នាំ២០២៦ ដែលជារៀងរាល់ឆ្នាំ ពិធីបុណ្យនេះតែងតែរៀបចំឡើងនៅខែមេសា ដោយសារភ្ញៀវទេសចរសម្រុកមកកម្សាន្តយ៉ាងច្រើនលើសលប់ និងបង្កបញ្ហាធ្វើឱ្យពលរដ្ឋជប៉ុនមិនអាចទទួលយកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxmFUpm5t-5ulMb6iieTkVXqMRYNotrpEfweSq7qxXO8W-d37ENimAOThIo6uOMDpZTMpPYWMNSmrHCKf3UbS-xXOJR7jbaqcpXB24FIh7x3ZuSuWDFAi5yjFnBvj7JHYELkMz4LMCGmImZ1z6dst-p4Kl-6ElDmmRFvVQvfmzEgVx_MQlDCF8y5y9f90s/s1000/photo_2026-02-06_14-53-41%20(2).jpg

ភ្ញៀវទេសចរសម្រុកមកទីក្រុងយ៉ាងច្រើនបណ្តាលឱ្យកកស្ទះចរាចរណ៍ជាប្រចាំ និងចោលសំរាមផ្តេសផ្តាសនៅទីសាធារណៈ ដែលខុសពីទម្លាប់របស់ពលរដ្ឋជប៉ុនយកចិត្តទុកដាក់លើបញ្ហាសំរាម និងចោលសំរាមមានរបៀប ។ ពលរដ្ឋជប៉ុនមួយចំនួនប្រាប់ថា ភ្ញៀវទេសចរមានអាកប្បកិរិយាមិនសមរម្យ ដូចជា ៖ ចូលទៅកាន់ទីកន្លែងហាមឃាត់ដោយគ្មានការអនុញ្ញាត បន្ទោរបង់ពាសវាលពាសកាល និងស្រែកឡូឡាពេលមានការដាស់តឿន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpDCi14OFPA7X_-84m8uZsS4P6Ifyf9GJIKKet2VLco8lt1pKY62iy2ONFEakJCC0bcjNucMbAf765KKKt6IRcSyHX_h6CVJm_M2VbAeifMEobekX7RLpyTwi7g-sdc-k4Q3JwHNiW-WIDq-2KMHkUJagySQrGxtONB_i1tn6hQ5U8Bann0ePfBM5v3FFO/s1280/photo_2026-02-06_09-28-21.jpg
អភិបាលក្រុង Fujiyoshida លោក ឈិងេរុ ហូរុអ៊ុជិ និយាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ថា ទេសភាពដ៏ស្រស់ស្អាតរបស់ផ្កាសាគូរ៉ា និងភ្នំហ្វូជិ កំពុងរំខានដល់ពលរដ្ឋជប៉ុនដែលរស់នៅយ៉ាងស្ងប់ស្ងាត់ ពួកគេបារម្ភពីបញ្ហាផ្សេងៗដែលកំពុងកើតឡើងដោយសារភ្ញៀវទេសចរ ។ ហេតុនេះ ដើម្បីការពារភាពថ្លៃថ្នូរ និងការរស់នៅរបស់ពលរដ្ឋ យើងបានសម្រេចចិត្តលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ាឆ្នាំ២០២៦ ដែលពិធីបុណ្យនេះត្រូវបានរៀបចំឡើងអស់រយៈពេល១០ឆ្នាំហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTOubM7WWx9zElUh_Q5ParFpTWPzjGD9yQ4m2SbpNToNE3xpX-oUVzvLz-HVI0xU9Lag8XGwbIZ7OfH8fpe2H7uAaWr6IVVG122sT5liyLYWHutsuzSoGkFjPlMevV2GMAWIjN9ZFjZfK6rYGVlf4RxRpNFkNa_QUsBSpZk6bFWV1dVbxMYLH8iM3UV__8/s1200/photo_2026-02-06_14-53-41.jpg
ពីដំបូង អភិបាលក្រុងគ្រោងរៀបចំពិធីបុណ្យទស្សនាផ្កាសាគូរ៉ាប្រចាំឆ្នាំ២០២៦ នៅសួនអារ៉ាឃុរ៉ាយ៉ាម៉ាក ដោយរំពឹងថា បុណ្យនេះនឹងក្លាយជាមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ដោយការបង្កើតបរិយាកាសអ៊ូអរនៅតំបន់សម្បូរផ្កាសាគូរ៉ា ប៉ុន្តែដោយសារភ្ញៀវទេសចរចាប់អារម្មណ៍មកកម្សាន្តលើសគោលដៅ ទើបបារម្ភពីផលប៉ះពាល់បរិស្ថាន និងរំខានការរស់នៅដ៏ស្ងប់ស្ងាប់របស់ពលរដ្ឋជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxeYGKIBlE2B4IS86zeH5ZE8JyyLCBq525lIgQVovEfBp7omuQ57ME6iToKDfz0EOk30gkmGi7YgKxjc4i-WXpfIw9FLv84v4iw5SATLxBAGdzmq5TmZjRHgBANH70ldLxn-4z9rPVICxGexKe2qlKEI6WNlxdlHZ5WWk4kwr7S6_syVzkGKUrBvh7RvEc/s1280/photo_2026-02-06_14-53-42.jpg

បច្ចុប្បន្ន ភ្ញៀវទេសចរបានសម្រុកមកកម្សាន្តពេមផ្កាសាគូរ៉ារីកច្រើនបំផុតក្នុងទីក្រុង រហូតដល់១ម៉ឺននាក់ក្នុង១ថ្ងៃ ។ កំណើនភ្ញៀវទេសចរដោយសារកត្តាជាច្រើន រួមមាន ៖ ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃខ្លាំង និងការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងបណ្តាញសង្គម ។ ទោះជាជប៉ុនលុបចោលពិធីបុណ្យទស្សនាផ្កាសាគូរ៉ាឆ្នាំនេះ ប៉ុន្តែអភិបាលក្រុង Fujiyoshida នៅតែត្រៀមទទួលភ្ញៀវទេសចរមកកម្សាន្ត ដែលនឹងកើនឡើងនៅខែមេសា និងខែឧសភា ៕