Home ព័ត៌មានជាតិ លោក ឈិន សុធា ដែលតែងរិះ.គ.ន់រដ្ឋាភិបាល ទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តេចតេជោ

លោក ឈិន សុធា ដែលតែងរិះ.គ.ន់រដ្ឋាភិបាល ទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តេចតេជោ

18
0

(ភ្នំពេញ)៖ ប្ដូរពីការរិះគ.ន់មកជាការគាំទ្រ និងគោរព! លោក ឈិន សុធា យុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលតែងតែរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់នោះ ពេលនេះទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ឲ្យចូលជួបសម្តែងការគួរសមដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjycPjezd5OYNEG2WcUIeirTrkn5EM5tMkkz6pmYvmu_BjCpQmst7y3xBITcEJiM1zQGUvme14NFoA82KS1lU_S9_dx3tmD4uxfnrcmnIGbMnB7jNqK1e2PUzxbt5KXQfW4TNoA6-Y6QNSCDxAIuzKxptMHfRpKj0_tjsTGHsrQAZZ17J74c8IDTzcTIMnk/s1280/photo_2026-02-05_16-26-13.jpg

លោក ឈិន សុធា ជាយុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលធ្លាប់បានរិះគន់ខ្លាំងៗមកលើរាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ឈិន សុធា បានបង្ហោះរូបភាពចំនួន៣សន្លឹក ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅគេហដ្ឋាននាទីក្រុងតាខ្មៅ ខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1kHAIDJNjq3xJJBkzkB_B8Xgk2OfYJUn3blYEo-UzSJwp-rmJaOuhmGr-_7LuKg70P2DkJ-kLq5IH3srlW_04wnhOBykxlyl0nAX__25BjGT9TxSYtKL3we9lbrm7lOib1G0vvq1pyDBFnT8xxBCScDkUGCQl4NSxJ253hrJaFSsEuOzoulv8dZlgWXXY/s1280/photo_2026-02-05_16-26-12.jpg

ទន្ទឹមនឹងការបង្ហោះរូបខាងលើ លោក ឈិន សុធា បានរភ្ជាប់មកជាមួយសំណេរយ៉ាងដូច្នេះថា៖ ខ្ញុំបាទឈិនសុធា សូមគោរពអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៍ខ្ពង់ខ្ពស់ដែលបានអនុញ្ញាតអោយខ្ញុំបាទបានចូលសម្តែងការគួរសមចំពោះសម្តេចពុកក្នុងឱកាសវិលចូលស្រុកលើកនេះ។

ជាមួយគ្នានោះលោក សុធា បានគូសបញ្ជាក់ថា «ថ្វីត្បិតតែខ្ញុំបាទជាអ្នករិះគន់បញ្ហាសង្គម និងនយោបាយក៏ពិតមែន តែពេលខ្លះមានប៉ះពាល់ដល់ស្ថាប័នរដ្ឋាភិបាល តែបេះដូងពុក និងសម្តេចធិបតី បានបើកទ្វាស្វាគមន៍ខ្ញុំបាទយ៉ាងកក់ក្តៅបំផុត!»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj1kB6Wxd9Vzh7Om5kkIsZD6xNKKszrMhJGbjxTf-rF39vkH-pxpTkHhP4IV4wrqrY2UOhrZJ9742DcW4gxGqDX6aw19_zxDHkLbRrvTopZhR3azv07JE2QmLQrWZOxSwmFDe-tk50lBu_uNfYfprAZT6f9F4lwbDK75-lty7glvP5f6lUgpA7uJvlvJtm/s1280/photo_2026-02-05_16-26-13%20(2).jpg

ជាចុងក្រោយយុវជនដែលតែងគន់រាជរដ្ឋាភិបាលរូវនេះបានរំលេចឡើងថា សម្តេចតេជោ និងសម្តេចមហាបវរធិបតី គឺពិតជាមេដឹកនាំដែលមានបេះដូងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕