Home Blog Page 1737

កំពូលខ្សែភាពយន្តកូរ៉េទាំង១០ដែលល្បីបំផុតនៅលើ Netflix ក្នុងឆ្នាំ ២០២៣

0

ពិតណាស់ភាពយន្តកូរ៉េ គឺជារឿងភាគដ៏ពេញនិយមបំផុតសម្រាប់អ្នកទស្សនានៅក្នុងតំបន់អាស៊ី ដោយសារសាច់រឿងប្រទាក់ក្រឡា និងគួរជាទីជក់ចិត្តពីមួយភាគទៅមួយភាគ។ ដូច្នេះខាងក្រោមនេះគឺជាកំពូលខ្សែភាពយន្តកូរ៉េល្បីៗបំផុតនៅលើ Netflix ក្នុងខែមេសា ឆ្នាំ២០២៣៖

១. Squid Game៖ គឺជាប្រភេទរឿងបែបរន្ធត់ដែលចាក់បញ្ជាំងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នឹងសម្តែងដោយលោក Lee Jing Jae ជាតួអង្គឯក ។Watch Squid Game | Netflix Official Site២. My Name៖ រឿងនេះបានចាក់បញ្ជាំងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលជាប្រភេទរឿងបែបរន្ធត់ នឹងសម្តែងដោយ Han So-hee, Park Hee-soon, Ahn Bo-hyun ជាតួអង្គឯក។My Name' Season 2: Netflix Renewal Status & What We Know So Far - What's on  Netflix៣.Mr Sunshine៖ គឺជាប្រភេទរឿងបែបមនោសញ្ចេតនា នឹងបានចាក់បញ្ជាំងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ សម្តែងដោយលោក Lee Byung-hun, Kim Tae-ri ជាតួរអង្គឯក ។5 Reasons why you should watch "Mr. Sunshine" - Annyeong Oppa៤.Crash Landing On You៖ បានចាក់បញ្ជាំងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នឹងជាប្រភេទរឿងមនោសញ្ចេតនាបែបកំប្លែង ដែលសម្តែងដោយ Son Ye-jin, Hyun Bin ដែលជាតួអង្គឯក។Hyun Bin and Son Ye-jin ‍are crash-landing on you - Entertainment - The  Jakarta Post៥. Our Blues៖ បានចាក់បញ្ជាំងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ គឺជាប្រភេទរឿងមនោសញ្ចេតនាបែបកំប្លែង ដែលសម្តែងដោយលោក Lee Byung-hun, Shin Min-ahដែលជាតួអង្គឯក។K-Drama “Our Blues” Tackles Difficult Situations With a Satisfying Ending:  Review | Teen Vogue៦. Signal៖ រឿងនេះចាក់បញ្ជាំងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ដែលជាប្រភេទរឿងបែបឧក្រិដ្ឋកម្ម នឹងសម្តែងដោយ Lee Je-hoon, Kim Hye-soo, Choi Jin-woong ដែលជាតួអង្គឯក។Why “Signal” Is One Of 2016's Best K-Dramas, And So Worth The Watch | Soompi៧. Kingdom៖ គឺជាប្រភេទរឿងបែបរន្ធត់ ដែលបានចាក់បញ្ជាំងនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០។Netflix original K-drama 'Kingdom 2' rated higher than 'Parasite' on IMDb -  YouTube៨. Single’s Inferno៖ គឺជាប្រភេទរឿងបែបស្នេហា ដែលបានចាក់បញ្ជាំងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ។Creatrip: Introduction To The Cast Of Single's Inferno៩. Twenty Five Twenty One៖ បានចាក់បញ្ចាំងនៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២២ ដែលជាខ្សែភាពយន្តបែបមនោសញ្ចេតនា។Lessons We Learned from the K-drama Twenty Five Twenty One - Netflix Tudum១០. All of Us Are Dead៖ រឿងនេះបានចាក់បញ្ចាំងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដែលជាខ្សែភាពយន្តបែបរន្ធត់៕All of Us Are Dead': Meet the Rising Young Cast of Actors in the Netflix  Zombie K-Drama

សម្តេចតេជោ៖ កុំយកមន្ត្រីពូកែចា.ក់រុកមកដាក់ជិតខ្លួន

0

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា «សូមកុំយកកៀកខ្លួននូវមន្ត្រីដែលចាក់រុក យករឿងដែលមិនល្អយកមកដាក់ខ្លួន។ មិនមែនបានន័យថា ខ្ញុំមិនដែលកត់សម្គាល់លើមន្ត្រីទេ»។

សម្ដេច បានបន្ថែមថា «មានមន្ត្រីខ្លះ មកជួបពិភាក្សាការងារជាមួយសម្ដេចហើយ បែរទៅជានិយាយដើមមន្ត្រី ឬអ្នកដទៃមកប្រាប់សម្ដេច សម្ដេចតែងតែកត់សម្គាល់លើមន្ត្រីប្រភេទនេះ»។

ជាមួយគ្នានេះសម្តេចក៏បានលើកឡើងទៀតថា ការយកមន្ត្រីពូកែចាក់រុកមកជិតខ្លួន វានឹងធ្វើឱ្យថ្នាក់ដឹកនាំតាមស្ថាប័ននានា ធ្វើការសម្រេចចិត្តខុសលើកិច្ចការងារ ដូច្នេះសម្ដេច ស្នើឱ្យថ្នាក់ដឹកនាំទាំងនោះ ត្រូវចេះសិក្សាស្រាវជ្រាវដើម្បីទទួលព័ត៌មានបន្ថែមមុននឹងសម្រចចិត្តដោយឈរលើសច្ចៈភាព ទើបអាចចៀសផុតពីការសម្រេចចិត្តខុស៕

ប្រយុទ្ធចាន់អូចា ប្រាប់ឱ្យប្រជាពលរដ្ឋថៃកុំរិះគន់ម្ចាស់ផ្ទះស៊ីហ្គេម និងកុំយកកីឡាពាក់ព័ន្ធនឹងនយោបាយ

0

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ទៅប្រជាពលរដ្ឋថៃ ដែលនឹងធ្វើដំណើរមកទស្សនាព្រឹ្តត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ឱ្យនៅឆ្ងាយពីនយោបាយ កុំយកកីឡាមកពាក់ព័ន្ធ និងហាមដាច់ខាតរិះគន់ម្ចាស់ផ្ទះ។

ការលើកឡើងនេះធ្វើឡើងនៅក្នុងអំឡុងពេល ការជួបប្រជុំរបស់លោកប្រាយុទ្ធ និងអត្តពលិកដែលត្រៀមខ្លួនមកប្រកួតសុីហ្គេមកម្ពុជា  ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា។Prime Minister Prayut Chan-o-cha, centre, poses for photos with Thai athletes and officials for the 2023 SEA Games at Government House on Wednesday.  (Government House photo)

លោកប្រាយុទ្ធបានលើកឡើងថា៖ “សុីហ្គេមលើកនេះ ស្ថិតនៅអំឡុងពេលដំណើរការបោះឆ្នោតសកលរបស់យើងនៅថ្ងៃ១៤ ខែឧសភា។ ដូច្នេះយើងកុំយកពេលទៅរិះគន់ម្ចាស់ផ្ទះ ព្រោះប្រសិនបើទទួលយើងមិនបានល្អជាងរបស់គេ គេជាអ្នកទទួលខុសត្រូវ។ យើងត្រូវគិតពីបញ្ហាចម្បងរបស់យើងគឺដំណើរការបោះឆ្នោត។ វា​ជា​បញ្ហា២​ផ្សេង​គ្នា ដុច្នេះយើង​មិន​ត្រូវ​យកវាមកលាយ​បញ្ចូល​គ្នា​ឡើយ។ បើ​មានរឿងនេះកើតឡើង វាងាវ​នឹង​មានភាព​​វឹកវរ”។

ទន្ទឹមគ្នានេះដែរ លោកប្រយុទ្ធ ក៏បានសង្កត់ធ្ងន់ ពាក់ព័ន្ទនឹងការដាក់ឈ្មោះគុនខ្មែរផងដែរ ដោយលោកបន្ថែមថា៖ “គេជាម្ចាស់ គេមានសិទ្ធ ហេតុដូច្នេះ យើងកុំខ្វល់។ ការដែលយើងបញ្ចូនអត្តពលិកទៅគឺដើម្បី ដើម្បីបង្កើតទំនាក់ទំនងល្អ ស្រឡាញ់ និងសន្តិភាព មិត្តក្នុងតំបន់”។Thai election to be a close race between parties, surveys show | Reuters

សូមជម្រាបផងដែរថា ទាក់ទងនឹងគុនខ្មែរ ថៃមិនបានបញ្ចូនអត្តពលិកគេមកចូលរួមនោះទេ ដោយសារតែខាងម្ចាស់ផ្ទះកម្ពុជាប្រកាន់ជំហរប្រើពាក្យ “គុនខ្មែ” មិនប្រើ Muay Thai៕

ប្រភព៖ Bangkok post

ពិធីការិនីវ័យក្មេង Vicky បង្ហើបប្រភេទកីឡាដែលខ្លួនអធិប្បាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

0

ពិធីការិនីវ័យក្មេងស្រស់សោភាកញ្ញា Vicky ដែលទទួលបានការគាំទ្រខ្លាំងពេលបច្ចុប្បន្ន បានបង្ហើបប្រាប់មហាជននិងអ្នកគាំទ្រខ្លួនហើយថាប្រភេទកីឡាដែលរូបនាងនឹងអធិប្បាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមមាន៣ប្រភេទកីឡា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB9zMDmEejkXz3lK-T2RWdsOEWaiMdSx8ckegFGlQ31JGhhTSfzbZ_fIDVDAo4m2dy4Ta-GKSECFsqw_k_u72rmq8MJY2CWQXHo21-LCr4NjTvsuXZGB8VGkWc3rlsEUHGq-DiB2vB7G16KlN0z2KCD9uFNO6wfaf1ib4d6wuITW_yWrrnVi7hX_xg_w/s960/2023-04-27%2017.21.22.jpg

ពិធីការិនីរូបនេះបានឱ្យដឹងថា កីឡាប្រដាល់គុនខ្មែរ ដែលនិយាយជាភាសាបរទេស,ផ្នែកកីឡាប្រដាល់ឃីកបុកស៊ីង ដែលនិយាយភាសាបរទេស និងផ្នែកកីឡាបាល់ទាត់នារី និយាយទាំងភាសាខ្មែរនិងបរទេស រូបនាងជាអ្នកអធិប្បាយ។

គួរបញ្ជាក់ផងដែរថា Vicky មានឈ្មោះពិត នី លីមហ័ង បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ ជាអ្នកខេត្តកំពង់ចាម បានចាប់ផ្ដើមប្រឡូកវិស័យកីឡាដំបូងនៅឆ្នាំ២០១៦ ដោយផ្តើមការងារជាអ្នកស្ម័គ្រចិត្តព្រោះតែខ្លួនស្រលាញ់លើវិស័យនេះ ហើយអនាគតក៏មានគោលបំណងចង់ក្លាយជាថ្នាក់ដឹកនាំផ្នែកកីឡាម្នាក់ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWZbqMKHxZXHLKSdzVlu9MYl0RoPbOY91nGfFQIC0y5xilKLII5qOVmWJdMfGrDJCmBoDZJoxXUejjxIAHhHKIoqXFNToimcNRBH2vmky-FCLy1H8R6GzTJ2WEwbVXgjfDrocgiqCNZkyESMnKa2iFFxmQO_EUu9TFTdU62rRYktzDmcoIb9-N011rQg/s1080/2023-04-27%2017.21.42.jpg

ជាកត់សម្គាល់ពិធីការិនីរូបនេះ មានសមត្ថភាពខ្ពស់អធិប្បាយកីឡាបាត់ទាល់ដោយនិយាយជាភាសាអង់គ្លេសបានយ៉ាងល្អ ដែលអាចឆបឆក់អ្នកស្នេហាកីឡាកាន់តែពុះកញ្ជ្រោលអំឡុងពេលប្រកួត។ មិនត្រឹមតែការធិប្បាយល្អទេ តែពិធីការិនីវ័យក្មេងរូបនេះមានសម្រស់ស្អាតថែមទៀតផង ខណៈនារីអធិប្បាយកីឡាបាត់ទាល់បានមានមិនច្រើននោះទេ ដោយភាគច្រើនជាមានជាបុរសច្រើនជាងនៅក្នុងវិស័យកីឡានេះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga4mbWGzDmQd8OsvWhxwnf6N6NEccaEsqo2g4cUWY-otqjhwDwaEtIN0Ceti5qIyc-0mX0KW3xiTkiVZjSZQTnp_HFCZGJxJPyG5whWeWzwsRSNdzCIcj2OEWZG_8q0b3Plh4qHzG0NK91cPNTu1ItqCke6uCG2p6rJuYjNcnBcAWQl4t3besPv8uFsA/s1384/2023-04-27%2017.21.54.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKx4g7I9u0pQRPO35FiAFtezDIEsmMUqmodFwqvegrAk90be6lJDLIGeuIml0jDva5TGS-GLC5CyA7FCozsbduuPTFzAd1MUHjXncy5s018hFtuYn-LlEGpf1UWSXLzrZUR117klqcJ4CjoA0lmwarEUU3ShtpOr4rElf1DLd2i9XiOe1ranQx8pu9Ww/s1691/2023-04-27%2017.21.35.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitfkI7z80FYYHeYV11r6PsH_nxiWHynRR8oZhr7LzENeCAKIjR4iqi_fTvD7_cw-o_WEOT5KCtkeW7BMtmlLYaWjg8eXrx6RBOby7HZWm-p-UacT0GcU6q7Q1tltc4qoui_6OVJZPos6uPqPxMfDTs-0yI6-cl35tQuDvMhuKPdAwVdy2LwHkbgi7mFg/s1280/2023-04-27%2017.21.28.jpg

ម៉ាឡេសុី ជួយសង្គ្រោះនិស្សិត៦រូបរបស់កម្ពុជា ដែលកំពុងជាប់ក្នុងភ្លើងសង្គ្រាមប្រទេសស៊ូដង់

0

ថ្លែងក្នុងវេទិកាធិបតីនៃបក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA)សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថានិស្សិតខ្មែរចំនួន៦រូបដែលកំពុងសិក្សានៅរដ្ឋធានីកាទុម ប្រទេសស៊ូដង់ ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ត្រូវបានជម្លៀសមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពហើយ ដោយមានជំនួយពីប្រទេសម៉ាឡេស៊ី។

សម្តេចតេជោបានមានប្រសាសន៍ថា៖”ប្រហែលពួកគេបានទៅដល់សណ្ឋាគារហើយ សូមជូនដំណឹងទៅដល់ក្រុមគ្រួសារនៃនិស្សិតទាំង៦រូបឱ្យបានជ្រាប ថាកូនចៅរបស់ខ្លួនមានសុវត្ថិភាពហើយ ហើយខ្ញុំសូមយកឱកាសនេះអរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី មន្រ្តីម៉ាឡេស៊ីដែលបានយកចិត្តទុកដាក់ជួយនិស្សិតកម្ពុជាជម្លៀសខ្លួន ហើយក៏សូមអរគុណរដ្ឋាភិបាល និងមន្រ្តីអារ៉ាប់ប៊ីសាអូឌីតដែលបានផ្ដល់ឱកាសសម្រាប់ការជ្រកកោនរយៈពេលខ្លីរបស់និស្សិតកម្ពុជា”។

សូមជម្រាបផងដែរថា សង្គ្រាមផ្ទៃក្នុងនៃប្រទេសស៊ូដង់ បានចាប់ផ្តើមឡើងនៅថ្ងៃទី១៥ ខែមេសា កន្លងទៅ ដោយមនុស្សជាង២០លាននាក់កំពុងជម្លៀសខ្លួន ទៅកាន់ប្រទេសជាប់ព្រំដែន ដើម្បីស្វែងរកទីទួលសុវត្ថិភាព៕As war rages in Sudan, countries angle for advantage | The Japan Times

មកដល់ដីខ្មែរភ្លាម! គ្រូបង្វឹកថៃ ថានៅកម្ពុជាអាកាសធាតុក្តៅជាងថៃ

0

កាលពីរសៀលថ្ងៃនេះ ក្រុមដំរីសឹកថៃ បានធ្វើដំណើរមកដល់ទឹកដីកម្ពុជា ដោយបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២។

នៅក្នុងនោះផងដែរ គ្រាន់តែពួកគេធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឡើងរថយន្តក្រុង គ្រូបង្វឹកថៃលោក Issara Sritaro បានលើកឡើងថា៖ “នៅកម្ពុជា មានអាកាសធាតុរាងក្តៅ ជាងនៅប្រទេសថៃបន្តិច”។

ការលើកឡើងរបស់គ្រូបង្វឹកថៃបែបនេះ ហាក់បីដូចជាមិនត្រឹមនោះទេ ដោយសារតែនៅប្រទេសថៃអកាសធាតុក្តៅខ្លាំងជាងកម្ពុជាទ្វេដង ដោយកន្លែងខ្លះឡើងដល់៥៤អង្សារសេ ខណៈនៅកម្ពុជាកម្តៅត្រឹមតែ៣៧អង្សារសេ៕May be an image of 10 people and text

ហាមនិយាយពាក្យ «ផ្ទុះ» នៅអាកាសយានដ្ឋានប្រទេសថៃ(មានវីដេអូ)

0

ប្រទេសថៃ ៖ វាបានក្លាយជារឿងល្បីមួយក្នុងបណ្តាញសង្គមប្រទេសថៃ ខណៈគេបានផ្សព្វផ្សាយ និងចែកចាយវីដេអូមួយបន្តគ្នា រហូតដល់មានការរិះគន់ពីឥរិយាបថមិនសមរម្យនៅអាកាសយានដ្ឋានរបស់ YouTuber ជនជាតិថៃល្បីល្បាញម្នាក់ឈ្មោះ ណាត់និសា គ្រាន់តែនាងនិយាយថា ៖ «ចង់ញ៉ាំគុយទាវដាក់ប្រហិតត្រីផ្ទុះ» ។ ពេលនោះ មិត្តភក្តិរបស់នាងបានហាមឃាត់កុំឱ្យនិយាយពាក្យនេះ ប៉ុន្តែនាងនៅតែមិនស្តាប់ ហើយនិយាយពាក្យនេះលេងដដែលៗ ។

អាកាសយានដ្ឋាន គឺជាចំណុចរួមនៃការធ្វើដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយវាជាទីកន្លែងអាចកើតឧក្រិដ្ឋកម្ម ឬអំពើភេរវកម្មប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជាតិ ។ ហេតុនេះ អាកាសយានដ្ឋាននីមួយៗត្រូវរឹតបន្តឹងរឿងសុវត្ថិភាពឱ្យបានខ្លាំង និងហាមនិយាយពាក្យថា «ផ្ទុះ» នៅទីនេះ បើទោះជាគ្មានហេតុការណ៍ផ្ទុះពិតប្រាកដក៏ដោយ ក៏គេពុំគួរនិយាយពាក្យនេះដែរ ។

ការនិយាយស្តីលេងសើច និងការផ្ញើសារមិនពិតអាចបណ្តាលឱ្យអ្នកដំណើរភ័យស្លន់ស្លោ ។ ដូច្នេះ ភ្នាក់ងារបម្រើការក្នុងអាកាសយានដ្ឋានចាំបាច់ត្រូវពិនិត្យមើលសុវត្ថិភាពម្តងទៀត ដែលធ្វើឱ្យការហោះហើរយឺតយ៉ាវ ។ ចំណែកអ្នកប្រព្រឹត្តខុសនឹងត្រូវបានគេស៊ើបអង្កេត និងចាត់ការតាមផ្លូវច្បាប់ផងដែរ ។

យោងតាមមាត្រា២២ នៃព្រះរាជបញ្ញត្តិរបស់ប្រទេសថៃចែងថា អ្នកណាម្នាក់ដែលជូនដំណឹង ឬផ្ញើសារដែលគេដឹងហើយថាមិនពិត ហើយបង្កហេតុឱ្យអ្នកនៅក្នុងអាកាសយានដ្ឋានភ្ញាក់ផ្អើល ឬភ័យស្លន់ស្លោ គឺនឹងត្រូវជាប់ពន្ធនាគារមិនលើសពី៥ឆ្នាំ និងពិន័យជាប្រាក់មិនលើសពី២០ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។

គួរបញ្ជាក់ថា នៅអាកាសយានដ្ឋានក្នុងប្រទេសថៃ គេហាមដាច់ខាតនិយាយពាក្យថា ផ្ទុះ, ប្រើប្រាស់អាវុធ, មានរោគរាតត្បាតខ្លាំងក្លា, កាំភ្លើង, ការបង្កភេរវកម្ម, ថ្នាំញៀន, វត្ថុអន្តរាយ និងប្រើពាក្យគំរាមដែលរំខាន ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕

ប្រភព ៖ Chiang Mai News

កសិករអូស្ត្រាលីមានការព្រួយបារម្ភអំពីសត្វកណ្ដុរចំនួន១០០០ក្បាល ដែលលុកលុយកសិដ្ឋាន

0

អូស្ត្រាលី៖ សត្វកណ្ដុរបានលេចឡើងជាថ្មីក្នុងហ្វូងធំនៅក្នុងរដ្ឋជាច្រើននៃប្រទេសអូស្ត្រាលី ដែលបណ្តាលឱ្យខូចខាតដំណាំ និងធ្វើឱ្យកសិករខាតបង់ប្រាក់យ៉ាងច្រើន។
ជំងឺរាតត្បាតរបស់សត្វកណ្ដុរបានកើតឡើងជាទៀងទាត់នៅក្នុងប្រទេសអូស្ត្រាលីចាប់តាំងពីសត្វកណ្តុរមកទីនេះជាលើកដំបូងនៅចុងសតវត្សទី 18 ជាមួយនឹងអាណានិគមអង់គ្លេស នេះបើយោងតាម National Geographic ។ ទាំងនោះជាអាណានិគមសត្វកណ្ដុរដែលមានចំនួនយ៉ាងហោចណាស់ ៨០០ ទៅ ១០០០ ក្បាលក្នុងមួយហិកតា នេះបើតាមអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្មអូស្ត្រាលី CSIRO។Australia's mouse plague: first came the drought, then the floods, now millions of mice. - Washington Post

លោក Xavier Martin ប្រធានសហភាពកសិករនៃរដ្ឋ New South Wales បាននិយាយថា សត្វកណ្ដុរបានបង្ហាញខ្លួននៅក្នុងការបើកឡាននៅលើផ្លូវដ៏វែងមួយយ៉ាងហោចណាស់កន្លះគីឡូម៉ែត្រក្បែរទីក្រុង Coonabarabran ។ គាត់បានពណ៌នាអំពីសត្វកណ្តុររាប់រយក្បាលដែលរត់ទៅមកក្នុងទិសដៅផ្សេងៗគ្នា ដើម្បីស្វែងរកអាហារ។ សត្វកណ្ដុរបានក្លាយជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសក្នុងឆ្នាំ 2020 និង 2021។ សត្វកណ្តុររាប់លានក្បាលបានរត់ពាសពេញដីស្រែក្នុងរដ្ឋ New South Wales ដែលបណ្តាលឱ្យបាត់បង់ប្រាក់ចំណូលរាប់សែនដុល្លារ។Entire crop wiped out in days by 'apocalyptic' rat plague that wrought havoc - World News - Mirror Online

អ្នកស្រុកខ្លះចាប់កណ្តុរពី 500-600 ក្បាលក្នុងមួយយប់ដោយមានអន្ទាក់ ឬដាក់ថ្នាំពុលកណ្តុរជាដើម។ ជំងឺរាតត្បាតរបស់សត្វកណ្ដុរ គឺបណ្តាលមកពីកត្តារួមផ្សំ នៃការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំង ដែលផ្តល់លក្ខខណ្ឌអាកាសធាតុដ៏ល្អសម្រាប់សត្វកណ្តុរដើម្បីបង្កាត់ពូជ និងរួមចំណែកធ្វើឱ្យចំនួនសត្វកណ្តុរកើនឡើង ដែលអនុញ្ញាតឱ្យសត្វកណ្តុរលូតលាស់ និងមានអាហារច្រើនក្នុងរយៈពេលយូរ។

បច្ចុប្បន្នមន្ត្រីស្រាវជ្រាវរបស់ CSIRO លោក Steve Henry បានជំរុញឱ្យកសិករប្រើឧបករណ៍តាមដានដើម្បីរកមើលកណ្តុរនៅក្នុងផ្ទះរបស់ពួកគេ។ ចំនួនសត្វកណ្តុរកំពុងកើនឡើងជាលំដាប់រហូតដល់ឆ្នាំ 2023 នៅក្នុងរដ្ឋ New South Wales, Western Australia និង South Australia៕Apocalyptic' rat plague wipes out entire crop in just days as rodents spread like wildfire | The US Sun
ប្រភព៖vnexpress

អេស្ប៉ាញប្រឈមនឹងអាកាសធាតុក្តៅខ្លាំងជាប់គ្នា៣ឆ្នាំ

0

ប្រទេសអេស្ប៉ាញ ៖ ភ្នាក់ងារអាកាសធាតុអេស្ប៉ាញ AEMET បានបញ្ជាក់ថា ក្រៅពីត្រូវប្រឈមនឹងគ្រោះរាំងស្ងួតអស់រយៈពេលដ៏យូរហើយ ប្រទេសអេស្ប៉ាញត្រូវជួបនឹងអាកាសធាតុក្តៅខ្លាំងថែមទៀត ដោយសារសីតុណ្ហភាពក្នុងប្រទេសនេះកើនឡើង និងមានខ្យល់ស្ងួតបក់ពីអាហ្វ្រិក ។

តំបន់ជាច្រើននៅប្រទេសអេស្ប៉ាញត្រៀមផែនការបើកឱ្យប្រើប្រាស់អាងហែលទឹកសាធារណៈមុនពេលកំណត់ និងផ្លាស់ប្តូរកាលវិភាគសិក្សារបស់សាលារៀនផ្សេងៗផងដែរ ។ មន្ត្រីឧតុនិយមដាស់តឿនថា អេស្ប៉ាញនឹងប្រឈមជាមួយភ្លើងឆេះព្រៃខ្លាំងក្លា ដោយសារសីតុណ្ហភាពកើនឡើង ។Spain sees hottest year on record in 2022

មន្ត្រីឧតុនិយមប្រកាសថា សីតុណ្ហភាពនៅអេស្ប៉ាញនឹងកើនឡើងពី៣៨ ទៅ៤០អង្សារសេនៅជ្រលងភ្នំ Guadalquivir ស្ថិតនៅភាគខាងត្បូងប្រទេសអេស្ប៉ាញ រួមទាំងទីក្រុង Cordoba ផងដែរ ។ ដូច្នេះ វាជាសីតុណ្ហភាពខ្ពស់បំផុតសម្រាប់ខែមេសា ឆ្នាំ២០២៣ គិតចាប់ពីផ្នែកឧតុនិយមបានកត់ត្រាទិន្នន័យនៅឆ្នាំ១៩៦១ មក ។

ភ្នាក់ងារអាកាសធាតុ AEMET បញ្ជាក់ថា អាកាសធាតុក្តៅខ្លាំងនឹងធ្វើឱ្យតំបន់ជាច្រើនងាយនឹងកើតភ្លើងឆេះព្រៃ ។ ដូច្នេះ តំបន់ក្តៅបំផុតរបស់អេស្ប៉ាញ គឺទីក្រុង Sevilla ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស ។ គេបានបង្កើនថវិកាសម្រាប់ការិយាល័យបង្ការគ្រោះអាសន្ន និងបង្កើនចំនួនគ្រូពេទ្យពិសេសសម្រាប់ព្យាបាល ក្នុងករណីមន្ត្រីទាំងអស់មានបញ្ហាសុខភាពក្នុងអំឡុងពេលពួកគេបំពេញកាតព្វកិច្ចពន្លត់ភ្លើង ។Spain is hit by the hottest pre-summer heatwave for 20 years as temperatures  climb to 43 C | Euronews

ប្រទេសអេស្ប៉ាញបានប្រឈមនឹងបញ្ហាភ្លៀងធ្លាក់តិចក្រោមកម្រិតមធ្យមក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ។ ចំណែករដ្ឋមន្ត្រីបរិស្ថានអេស្ប៉ាញ លោកស្រី Teresa Ribera ថ្លែងថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ប្រទេសអេស្ប៉ាញនឹងស្មុគស្មាញខ្លាំងដោយសារអាកាសធាតុក្តៅ ។ លើសពីនេះ អេស្ប៉ាញត្រូវប្រឈមនឹងភ្លៀងធ្លាក់តិចតួចនៅខែឧសភា, មិថុនា និងកក្កដា ដូច្នេះ វានឹងក្លាយជាក្តីបារម្ភធំមួយ ។ រីឯការទប់ស្កាត់គ្រោះរាំងស្ងួត រដ្ឋាភិបាលប្រកាសមិនប្រមូលពន្ធស្មើទឹកប្រាក់ចំនួន១.៨០០លានយូរ៉ូពីកសិករចំនួន៨២ម៉ឺន៨ពាន់នាក់ ខណៈពួកគេជួបបញ្ហាមិនទទួលបានទិន្នផលកសិកម្ម ៕Spain issues high alert in heatwave-hit area - Kuwait Times ប្រភព ៖ Tnn earth

សង្សារប្រាប់ថាទៅរកឪពុកម្តាយ ប៉ុន្តែបែរជារៀបការជាមួយប្រុសផ្សេង

0

ប្រទេសចិន ៖ បុរសម្នាក់រស់នៅក្រុងក្វាន់ចូវ ខេត្ត Fujian ប្រទេសចិន បានគ្រាំគ្រាចិត្តដោយសារតែសង្សាររបស់ខ្លួនលួចទៅរៀបការជាមួយប្រុសផ្សេង ។ គាត់រៀបរាប់ថា គាត់បានសេពគប់ជាមួយសង្សារអស់រយៈពេល១ឆ្នាំ ហើយសម្ព័ន្ធភាពរវាងគាត់ និងនាងស្អិតរមួតគ្នាណាស់ ប៉ុន្តែនៅសុខៗ នាងប្រាប់ថា នឹងត្រឡប់ទៅផ្ទះនៅតាមខេត្ត ប៉ុន្តែផ្ទុយទៅវិញ នាងបានទៅរៀបការជាមួយប្រុសផ្សេង ។ គាត់គិតមករហូតថា គាត់បានលង់ស្នេហ៍នារីម្នាក់ដែលមានចរិតទន់ភ្លន់ និងចិត្តល្អ ប៉ុន្តែការពិត នាងពោរពេញទៅដោយល្បិចកល ។

តាមការចុះផ្សាយរបស់សារព័ត៌មានថា បុរសនេះបានសេពគប់ជាមួយសង្សារខ្លួនអស់រយៈពេលជាង១ឆ្នាំ ហើយអ្នកទាំងពីរបានស្រឡាញ់គ្នាទៅវិញទៅមកជាខ្លាំង ។ បុរសនេះបានថែទាំសង្សាររបស់ខ្លួនយ៉ាងល្អ មិនថានាងនិយាយអ្វី ក៏គាត់ស្តាប់តាមទាំងអស់ ។ លើសពីនេះ គាត់ក៏បានឱ្យប្រាក់នាងទៀតផង ប៉ុន្តែការធ្វើល្អរបស់គាត់បែរជាមិនទទួលផលទៅវិញ ។ សារព័ត៌មានចុះផ្សាយថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ សង្សាររបស់គាត់ប្រាប់ថា នាងត្រូវត្រឡប់ទៅភូមិកំណើត២-៣ថ្ងៃ ដើម្បីទៅរកឪពុកម្តាយ និងមិត្តភក្តិចាស់ ។ ដូច្នេះ គាត់ក៏យល់ព្រមឱ្យនាងទៅដោយពុំបានគិតអ្វីច្រើនទេ ។

នៅថ្ងៃបន្ទាប់ គាត់ក៏បានផ្ញើសារទៅនាង ប៉ុន្តែនាងមិនឆ្លើយតបទេ រហូតដល់យូរបន្តិចទើបនាងផ្ញើសារមកថា នាងនឿយហត់ណាស់ គឺពេលនាងមកដល់ផ្ទះ នាងក៏គេងលក់តែម្តង ។ ហេតុនេះហើយ ទើបនាងមិនបានឆ្លើយតបសាររបស់គាត់ ។ បន្ទាប់មក នៅថ្ងៃទី១០ ខែមេសា នាងក៏បានធ្វើដំណើរមករកគាត់វិញ ។ ប៉ុន្តែរឿងមួយនឹកស្មានមិនដល់ គឺគាត់បានប្រទះឃើញរូបភាពនាងដោយចៃដន្យ គឺនាងស្លៀកឈុតកូនក្រមុំ ហើយឈរចាប់ដៃជាមួយបុរសម្នាក់ទៀត ។ ដូច្នេះ គាត់ក៏ដឹងការពិតថា នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា នាងមិនបានទៅផ្ទះឪពុកម្តាយទេ ប៉ុន្តែនាងកំពុងតែរៀបការជាមួយប្រុសផ្សេង ។

គាត់បានសួរទៅនាងត្រង់ទៅត្រង់មក ពេលដំបូង នាងបដិសេធ ក្រោយមកក៏ព្រមទទួលស្គាល់ ដោយសារមិនអាចប្រកែកនឹងភស្តុតាងបាន ។ នាងសារភាពថា នាងពិតជាបានរៀបការជាមួយប្រុសផ្សេងមែន ប៉ុន្តែគ្រប់យ៉ាងមានហេតុផល ព្រោះម្តាយនាងជំពាក់បំណុលកូនកំលោះចំនួន៥ម៉ឺនយន់ ហើយនាងគ្មានជម្រើសផ្សេងទេ ទើបយល់ព្រមរៀបការដើម្បីដោះបំណុល ។

ទោះយ៉ាងណា គាត់មិនអាចទទួលយកការពន្យល់របស់នាងទេ ព្រោះមិនគិតថា នារីដែលធ្លាប់រស់នៅជាមួយគ្នាកាលពីថ្ងៃមុន បែរជាក្លាយជាកូនក្រមុំរបស់អ្នកផ្សេង ។ គាត់ជឿថា នាងតាំងចិត្តបោកប្រាស់ ព្រោះបើនាងចាំបាច់ត្រូវរៀបការមែននោះ នាងគួរតែប្រាប់ការពិតទាំងអស់ដល់គាត់ មិនមែនចាប់ត្រីដៃ២ទេ ។ ក្រៅពីនេះ គាត់បានទំនាក់ទំនងទៅម្តាយរបស់នាង ព្រមទាំងកូនកំលោះនៅក្នុងរូបភាពដើម្បីសុំការអធិប្បាយបន្ថែមទៀត ប៉ុន្តែម្តាយរបស់នាងមិនចាប់អារម្មណ៍បកស្រាយអ្វីទាំងអស់ ។ រីឯកូនកំលោះវិញខឹងនឹងគាត់ជាខ្លាំង ព្រោះមិនជឿថា ប្រពន្ធរបស់ខ្លួនជាមនុស្សកុហក ។

ទីបំផុត គាត់ដឹងថា នាងបានកុហកគាត់រហូតមក ព្រោះនាងតែងរកលេសទៅដើរលេងជាមួយមិត្តភក្តិ ឬរកលេសទៅរកឪពុកម្តាយនៅផ្ទះ ប៉ុន្តែការពិត នាងទៅនៅជាមួយប្រុសផ្សេង ។ ដូចនេះ គាត់ក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយនាង និងឱ្យនាងបានរស់នៅជាមួយអ្នកដែលនាងជ្រើសរើស ៕ ប្រភព ៖ khaosod