ពិតណាស់ភាពយន្តកូរ៉េ គឺជារឿងភាគដ៏ពេញនិយមបំផុតសម្រាប់អ្នកទស្សនានៅក្នុងតំបន់អាស៊ី ដោយសារសាច់រឿងប្រទាក់ក្រឡា និងគួរជាទីជក់ចិត្តពីមួយភាគទៅមួយភាគ។ ដូច្នេះខាងក្រោមនេះគឺជាកំពូលខ្សែភាពយន្តកូរ៉េល្បីៗបំផុតនៅលើ Netflix ក្នុងខែមេសា ឆ្នាំ២០២៣៖
១. Squid Game៖ គឺជាប្រភេទរឿងបែបរន្ធត់ដែលចាក់បញ្ជាំងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នឹងសម្តែងដោយលោក Lee Jing Jae ជាតួអង្គឯក ។
២. My Name៖ រឿងនេះបានចាក់បញ្ជាំងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលជាប្រភេទរឿងបែបរន្ធត់ នឹងសម្តែងដោយ Han So-hee, Park Hee-soon, Ahn Bo-hyun ជាតួអង្គឯក។
៣.Mr Sunshine៖ គឺជាប្រភេទរឿងបែបមនោសញ្ចេតនា នឹងបានចាក់បញ្ជាំងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ សម្តែងដោយលោក Lee Byung-hun, Kim Tae-ri ជាតួរអង្គឯក ។
៤.Crash Landing On You៖ បានចាក់បញ្ជាំងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នឹងជាប្រភេទរឿងមនោសញ្ចេតនាបែបកំប្លែង ដែលសម្តែងដោយ Son Ye-jin, Hyun Bin ដែលជាតួអង្គឯក។
៥. Our Blues៖ បានចាក់បញ្ជាំងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ គឺជាប្រភេទរឿងមនោសញ្ចេតនាបែបកំប្លែង ដែលសម្តែងដោយលោក Lee Byung-hun, Shin Min-ahដែលជាតួអង្គឯក។
៦. Signal៖ រឿងនេះចាក់បញ្ជាំងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ដែលជាប្រភេទរឿងបែបឧក្រិដ្ឋកម្ម នឹងសម្តែងដោយ Lee Je-hoon, Kim Hye-soo, Choi Jin-woong ដែលជាតួអង្គឯក។
៧. Kingdom៖ គឺជាប្រភេទរឿងបែបរន្ធត់ ដែលបានចាក់បញ្ជាំងនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០។
៨. Single’s Inferno៖ គឺជាប្រភេទរឿងបែបស្នេហា ដែលបានចាក់បញ្ជាំងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ។
៩. Twenty Five Twenty One៖ បានចាក់បញ្ចាំងនៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២២ ដែលជាខ្សែភាពយន្តបែបមនោសញ្ចេតនា។
១០. All of Us Are Dead៖ រឿងនេះបានចាក់បញ្ចាំងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដែលជាខ្សែភាពយន្តបែបរន្ធត់៕









