កាលពីរសៀលថ្ងៃនេះ ក្រុមដំរីសឹកថៃ បានធ្វើដំណើរមកដល់ទឹកដីកម្ពុជា ដោយបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២។
នៅក្នុងនោះផងដែរ គ្រាន់តែពួកគេធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឡើងរថយន្តក្រុង គ្រូបង្វឹកថៃលោក Issara Sritaro បានលើកឡើងថា៖ “នៅកម្ពុជា មានអាកាសធាតុរាងក្តៅ ជាងនៅប្រទេសថៃបន្តិច”។
ការលើកឡើងរបស់គ្រូបង្វឹកថៃបែបនេះ ហាក់បីដូចជាមិនត្រឹមនោះទេ ដោយសារតែនៅប្រទេសថៃអកាសធាតុក្តៅខ្លាំងជាងកម្ពុជាទ្វេដង ដោយកន្លែងខ្លះឡើងដល់៥៤អង្សារសេ ខណៈនៅកម្ពុជាកម្តៅត្រឹមតែ៣៧អង្សារសេ៕










