Home ព័ត៌មានជាតិ សម្តេចតេជោ៖ កុំយកមន្ត្រីពូកែចា.ក់រុកមកដាក់ជិតខ្លួន

សម្តេចតេជោ៖ កុំយកមន្ត្រីពូកែចា.ក់រុកមកដាក់ជិតខ្លួន

71
0

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា «សូមកុំយកកៀកខ្លួននូវមន្ត្រីដែលចាក់រុក យករឿងដែលមិនល្អយកមកដាក់ខ្លួន។ មិនមែនបានន័យថា ខ្ញុំមិនដែលកត់សម្គាល់លើមន្ត្រីទេ»។

សម្ដេច បានបន្ថែមថា «មានមន្ត្រីខ្លះ មកជួបពិភាក្សាការងារជាមួយសម្ដេចហើយ បែរទៅជានិយាយដើមមន្ត្រី ឬអ្នកដទៃមកប្រាប់សម្ដេច សម្ដេចតែងតែកត់សម្គាល់លើមន្ត្រីប្រភេទនេះ»។

ជាមួយគ្នានេះសម្តេចក៏បានលើកឡើងទៀតថា ការយកមន្ត្រីពូកែចាក់រុកមកជិតខ្លួន វានឹងធ្វើឱ្យថ្នាក់ដឹកនាំតាមស្ថាប័ននានា ធ្វើការសម្រេចចិត្តខុសលើកិច្ចការងារ ដូច្នេះសម្ដេច ស្នើឱ្យថ្នាក់ដឹកនាំទាំងនោះ ត្រូវចេះសិក្សាស្រាវជ្រាវដើម្បីទទួលព័ត៌មានបន្ថែមមុននឹងសម្រចចិត្តដោយឈរលើសច្ចៈភាព ទើបអាចចៀសផុតពីការសម្រេចចិត្តខុស៕