Home Blog Page 1732

យានអវកាសជប៉ុនបរាជ័យក្នុងការចុះចតនៅឋានព្រះច័ន្ទ

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនរបស់ប្រទេសជប៉ុនឈ្មោះ Ispace បានចេញសេចក្តីថ្លែងការណ៍មួយអំពីការបញ្ជូនយានអវកាសទៅចុះចតនៅឋានព្រះច័ន្ទជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន ប៉ុន្តែត្រូវទទួលបរាជ័យក្រោយពីគេមិនអាចទំនាក់ទំនងជាមួយយានអវកាសឈ្មោះ «Hakuto-R Mission 1» ។ ប៉ុន្តែក្រុមហ៊ុនគិតថា យានអវកាសនេះអាចធ្លាក់នៅឋានព្រះច័ន្ទ ។Lost communication': Japan's ispace concedes failure in bid to make first  commercial moon landing

ការដាច់ទំនាក់ទំនងជាមួយយានអវកាស Hakuto-R Mission 1 ក្រុមហ៊ុន Ispace ជឿថា យានអវកាសនេះចុះចតនៅឋានព្រះច័ន្ទមិនសម្រេច ហើយក្រុមការងារវិស្វកររបស់ក្រុមហ៊ុននឹងពិនិត្យមើលស្ថានការណ៍នេះ ។ ក្រុមហ៊ុនបញ្ជាក់ថា បើទោះជាការចុះចតនៅឋានព្រះច័ន្ទបរាជ័យ ប៉ុន្តែក្រុមហ៊ុនមានមោទនភាពខ្លាំងណាស់ ដែលបានសម្រេចកិច្ចការជាច្រើនក្នុងបេសកកម្មលើកដំបូងនេះ ។Watch a Company Attempt the World's First Commercial Lunar Landing [UPDATE]

ទោះយ៉ាងណា បើទោះជាការចុះចតនៅឋានព្រះច័ន្ទរបស់យានអវកាសក្រុមហ៊ុន Ispace បរាជ័យក្តី ប៉ុន្តែរដ្ឋាភិបាល និងពលរដ្ឋជប៉ុនបានជំរុញឱ្យក្រុមហ៊ុននេះព្យាយាមនៅពេលក្រោយទៀត ខណៈការព្យាយាមលើកនេះសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មអវកាសរបស់ប្រទេសជប៉ុន ។ispace Statement On The HAKUTO-R Lunar Landing Attempt - SpaceRef

យានអវកាសខាងលើមានគោលបំណងចុះចតនៅលើអឌ្ឍគោលខាងជើងរបស់ព្រះច័ន្ទ ដើម្បីដាក់ឧបករណ៍ស្ទង់ចំនួន២ រួមទាំងមនុស្សយន្តមានទំហំតូច១គ្រឿង ដែលផលិតដោយភ្នាក់ងាររុករកអវកាសជប៉ុន គឺក្រុមហ៊ុន Tomi ជាក្រុមហ៊ុនផលិតឧបករណ៍លេង ។ លើសពីនេះ យានអវកាសក៏មានបំណងដាក់ឧបករណ៍ស្ទង់ចំនួន៤គ្រឿងទៀតឈ្មោះថា Rashid ជារបស់សហព័ន្ធអារ៉ាប់រួមផងដែរ ៕Japanese firm to attempt historic lunar landing - RTHK ប្រភព ៖ Mono News

ក្រសួងការងារ រៀបចំកម្មវិធី “សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣” ឡើងព្រោះគោលបំណងនេះ

0

កាន់តែកៀកមែនទែនហើយក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី “សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣” ដែលមានបេក្ខភាព៤២រូប ត្រូវប្រកួតប្រជែងគ្នាដោយក្នុងនោះមានបេក្ខជនចំនួន ២១រូប និងបេក្ខនារីចំនួន ២១រូប ខណៈមហាជនកំពុងចោលក្រសែភ្នែកទន្ទឹងរង់ចាំមើលអ្នកណាជាម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះ។

កម្មវិធី “សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣” ត្រូវបានបង្កើតឡើងដោយផ្តល់ឱកាសឱ្យ
កម្មករ កម្មការិនី កំពុងធ្វើការងារយ៉ាងតិច៣ខែ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ មានរូបសម្បត្តិសមរម្យ មានភាពវៃឆ្លាត មានភាពរួសរាយរាក់ទាក់ ទំនាក់ទំនងល្អ និងមាន ប្រជាប្រិយភាព ទាំងអ្នកមានគ្រួសារនិងនៅលីវអាចចូលរួមប្រកួត ដោយបេក្ខជនត្រូវ មានអាយុចាប់ពី១៨ដល់៣៥ឆ្នាំកម្ពស់ចាប់ពី ១.៧០ម សម្រាប់បេក្ខនារី មានអាយុចាប់ពី១៨ដល់៣០ឆ្នាំមានកម្ពស់ចាប់១.៦០ម ។May be an image of 8 people

“សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣” រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការសហការពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (TAFTAC), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក), និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន សំដៅលើកតម្លៃកម្មករ-កម្មការិនី និងបង្កើតនូវឱកាសបញ្ចេញសមត្ថភាពរបស់បងប្អូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ នៅកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ។May be an image of 6 people and temple

គួរបញ្ជាក់ថា បេក្ខភាព «សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣» មានការជ្រើសរើសចេញពីបេក្ខភាពរាប់រយនាក់ និងចុងក្រោយជ្រើសរើសយកតែ ៤២រូបប៉ុណ្ណោះ គឺបេក្ខជនចំនួន ២១រូប និងបេក្ខនារីចំនួន ២១រូប ដើម្បីយកទៅប្រកួតប្រជែងផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះវេលាម៉ោង ៣រសៀល នៅបេឡាជាតិសន្តិសុខសង្គមស្នាក់ការកណ្ដាល ដែលមានទីតាំងនៅភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ។
បន្ថែមពីលើនេះ មុនពេលកម្មវិធីឈានដល់ថ្ងៃផ្តាច់ព័្រត្របេក្ខភាពទទួលបានដំណើរកម្សាន្តទៅកាន់ទីតាំងសំខាន់ៗចំនួន ៣ ក្នុងរាជធានីភ្នំពេញ ដែលរួមមាន ព្រះបរមរាជវាំង សារមន្ទីរជាតិ និងវិមានឈ្នះ ឈ្នះ ដើម្បីទទួលបានចំណេះដឹងថ្មីៗមុនការប្រកួតឈុតធំ៕May be an image of 7 peopleMay be an image of 7 peopleMay be an image of 3 peopleMay be an image of 7 people

ចិនជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកលើការនាំចេញរថយន្ត

0

ប្រទេសចិន ៖ កាលពីឆ្នាំ២០២២ ប្រទេសចិនបាននាំចេញរថយន្តទៅកាន់ទីផ្សារក្រៅប្រទេសស្មើនឹង៣លានគ្រឿងជាលើកដំបូង ដែលធ្វើឱ្យចិនក្លាយជាប្រទេសនាំចេញរថយន្តលំដាប់លេខ២ លើពិភពលោក បន្ទាប់ពីប្រទេសជប៉ុន ខណៈប្រទេសអាល្លឺម៉ង់នាំចេញរថយន្តលំដាប់លេខ៣ ។

កាលពីឆ្នាំ២០១២ ប្រទេសចិនបាននាំចេញរថយន្តចំនួន១លានគ្រឿងប៉ុណ្ណោះទៅក្រៅប្រទេស ក្រោយមក នៅឆ្នាំ២០២១ ចិនបាននាំចេញរថយន្តចំនួន២លានគ្រឿង ហើយនៅឆ្នាំ២០២២ ចំនួនការនាំចេញរថយន្តរបស់ចិនស្មើនឹង៣លានគ្រឿង ។Automobiles are ready to be exported from the Taicang Port, East China’s Jiangsu Province, on October 31, 2022. Cars handled by the port from January to September reached 218,700, of which 60,700 were exported. The car throughput in September reached 33,700, with 22,500 being exported, hitting a record high. Photo: cnsphoto.

BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខមួយនៅប្រទេសចិន បាននាំចេញរថយន្តអគ្គិសនីទៅកាន់ជាង៥០ប្រទេស ។ ជំនួយការអ្នកគ្រប់គ្រងទូទៅផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន BYD និយាយថា ក្រុមហ៊ុននេះមានចំណែករួមក្នុងឧស្សាហកម្មយានយន្តថាមពលថ្មីអស់រយៈពេលជាង២០ឆ្នាំមកហើយ ។ ក្រុមហ៊ុនបានប្រមូលផ្តុំនូវជំនាញផ្នែកបច្ចេកវិទ្យារថយន្តទាំងថ្ម ម៉ូទ័រ និងគ្រឿងអេឡិចត្រូនិក ។

ការនាំចេញរថយន្តសរុបរបស់ចិននៅឆ្នាំ២០២២ ក្នុងនោះការនាំចេញរថយន្តអគ្គិសនីស្មើជាង៦០ម៉ឺនគ្រឿង កើនឡើង១២០% បើធៀបនឹងឆ្នាំ២០២១ ហើយតំបន់អឺរ៉ុបគឺជាទីផ្សារសំខាន់ជាងគេ ។ រថយន្តអគ្គិសនី១០គ្រឿងដែលគេនាំចូលមកកាន់តំបន់អឺរ៉ុប ក្នុងនោះរថយន្ត១គ្រឿងនាំចូលពីប្រទេសចិន ។BYD to export electric crossover to Norway | Automotive News

ក្រុមហ៊ុនរថយន្តរបស់ចិនបានអភិវឌ្ឍន៍បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្សេងៗដើម្បីពង្រីកការលក់ទៅកាន់ទីផ្សារអឺរ៉ុប ហើយក្រុមហ៊ុនមានសក្តានុពលអាចប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តលើពិភពលោកផងដែរ ៕

ប្រភព ៖ China Face

មហាជនងឿងឆ្ងល់ ក្រោយឃើញរូបភាពកីឡាការីនីជម្រើសជាតិម្នាក់ មានកាយសម្បទាល្អដាច់គេ

0

កាលពីម្សិលមិញ គេហទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់កម្ពុជា បានបង្ហោះរូបភាពមួយចំនួន ទាក់ទងនឹងការហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីកម្ពុជា ដែលក្នុងនោះគេសង្កេតឃើញថាមានកីឡាការរីនីដល់ទៅ៣នាក់ដែលទំនងជាកូនកាត់បរទេស។

ម្នាក់នៅក្នុងចំណោម៣រូបនោះ មានឈ្មោះថា ឈីវ សេឡេណា ដែលត្រូវបានគេមើលឃើញថាជាកីឡាររីនីដែលមានកាយសម្បទាល្អដាច់គេ នៅក្នុងក្រុមជម្រើសជាតិកម្ពុជា។May be an image of 1 person, playing soccer and text

ឈីវ សេលីណា (Selena Chhiv) គឺជាកូនកាត់ខ្មែរ-កាណាដា ដែលមាន​ឪពុក និង​ម្ដាយ​ជា​ជនជាតិខ្មែរ បាន​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​កាណាដា ក្នុងអំឡុង​សម័យ​សង្គ្រាម ហើយ​នាង​បានកើត​នៅ​ទីក្រុង Montreal ប្រទេស​កាណាដា នា​ឆ្នាំ​ ២០០២​។

កីឡាការិនី​វ័យ ២១ ​ឆ្នាំ​ មាន​កម្ពស់ ១.៦៣ ​ម៉ែត្រ ជំនាញ​ជើង​ស្ដាំ ហើយ​អាច​លេង​បាន​ក្នុងតួនាទី​ជា​ខ្សែការពារ ខ្សែបម្រើ ឬ​ខ្សែបម្រើ​ស្លាប​។May be an image of 3 people, people playing football, people playing soccer and text

មុននឹងត្រូវបានកោះហៅមកចូលក្រុមជម្រើសជាតិ កីឡាការិនីរូបនេះធ្លាប់បានបង្ហើបថា៖”​ខ្ញុំ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ត្រៀមខ្លួន​ចូលរួម​ជាមួយ​ក្រុម​នារី​កម្ពុជា ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ព្រោះ​ខ្ញុំ​ហ្វឹកហាត់​ស្ទើរ​រាល់ថ្ងៃ ខ្ញុំ​ត្រៀមខ្លួន​គ្រប់ពេល​។ នៅ​រដូវក្តៅ​ខ្ញុំ​ហ្វឹកហាត់​ប្រហែល ៦ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ក្នុង​រដូវរងា ដោយសារ​ត្រជាក់ និង​មាន​ធ្លាក់​ព្រិល ខ្ញុំ​ហ្វឹកហាត់​តិចជាង​បន្តិច ខ្ញុំ​តែងតែ​ព្យាយាម​ហ្វឹកហាត់​សង​វិញ”៕កីឡាការិនីបាល់ទាត់ឈាមជ័រខ្មែរម្នាក់ កំពុងតែឡើងជើងខ្លាំងនៅ កាណាដា – Popular  Magazine

ចិន្តា វីតា Cover បទ «កំលោះស្រុកខ្មែរ» របស់ វណ្ណដា និង វណ្ណថាន ត្រូវអ្នកលេងបណ្តាញសង្គមរិះ-គន់ថា «សំឡេងផ្តា.ច់ព្រ..លឹង»

0

អ្នកចម្រៀង Cover ដ៏ស្រស់សោភា ចិន្តា វីតា ត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ចាស់ដៃមិនសំចៃមាត់ ក្រោយពីយកបទចម្រៀងដ៏ល្បី «កំលោះស្រុកខ្មែរ» របស់ វណ្ណដា និង វណ្ណថាន ទៅ Cover មានចំណងជើងថា «ក្រមុំស្រុកស្រែ» ដោយពួកគេបានរិះគន់នាងថា «សំឡេងផ្តាច់ព្រលឹង »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5v02_ARFk2sT2uysW3BfIQWt_LExfKSr0jeLZhCXkkIwkK7sbkJ_yioX6jTc7FXTtpLW-7d1ug4rqiZlgacmoj9X0eETmSdyq5ar-rJU9i8ttd23o8ejHDl7XfhX0xB9OKEZvJ0AGr2HxJKbZMxzrChiCWixdwJOiArhCL1J_7DliVli0voWYy6Al/s1285/342022289_635563901917268_7243779653375132435_n.jpg

ចិន្តា វីតា មានឈ្មោះពិតថា លឿង ចិន្តា គឺជាអ្នកចម្រៀង Cover ល្បីមួយរូបនៅលើបណ្តាញសង្គម ដោយរូបនាងបានយកបទចម្រៀងល្បីៗទៅច្រៀងឡើងវិញ។ មែនទែនទៅ សាវតារ របស់អ្នកចម្រៀងរូបនេះធ្លាប់ឆ្លងកាត់ការប្រកួតប្រជែងជាច្រើនដង តាំងពីអាយុ៧ឆ្នាំ ដោយសារតែសេចក្តីស្រលាញ់ខាងវិស័យសិល្បៈ។ ចិន្តា វីតា គឺជាអតីតបេក្ខជន The Voice Cambodia រដូវកាលទី១ ក្នុងឆ្នាំ២០១៤ ជាកូនក្រុមរបស់ Cash ឱក សុគន្ធកញ្ញា ដោយក្នុងវគ្គ Blind auditions នាងទទួលបានរហូតដល់ ៤ កៅអី។ មិនត្រឹមតែប៉ុណ្ណោះ វីតា ក៏ធ្លាប់ប្រកួតប្រជែងក្នុងកម្មវិធី «សំនៀងឯក» របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyJ-qcI7xEWpW156_cLmjYFjaIj_rCMphKOfHWnC-wRMdE64YhJcna-PK--W87agNMyYVq6VbV0wtLI69A1E389xrUb1ECeXKOkSK_dZnmyZJc-WrPGrtHHABazLMPuPwnvHSRcV-v1eMLInVsO5HDZuqv082130KVlYMx9FKpEOMSX32aBaL7K0P3/s2048/335601622_165140016397820_3220185363139898916_n.jpg

យ៉ាងណាមិញ ថ្មីៗនេះអ្នកចម្រៀងរូបនេះ បានយកបទចម្រៀងដ៏ល្បីរបស់តារាចម្រៀងវណ្ណដា និង វណ្ណថាន មានចំណងជើងថា «កំលោះស្រុកខ្មែរ» ទៅ Cover មានចំណងជើងថា «ក្រមុំស្រុកស្រែ» ដែលបានចេញនៅលើឆាណែលយូធូប «Bong Plerng Media» កាលពីថ្ងៃទី២៤ ខែមេសា ហើយត្រូវអ្នកលេងបណ្តាញសង្គម Tik Tok យកទៅចែកចាយ ព្រមទាំងទទួលបានការរិះគន់នាងយ៉ាងខ្លាំង។

អ្នកលេងបណ្តាញសង្គមបានខំមិនរិះគន់ ចិន្តា វីតា ថា «សំឡេង យកព្រលឹង , ដាក់ក្នុងរឿង នាងណាត ត្រូវគ្នា , បំពេកូន, ចប់បាត់ហើយចែអើយ ,ឈប់ទៅចែ ,ឈប់ទៅបង មកទាំងទឹកទាំងកាកម៉ងបង ,យំអត់ចេញទេ ,គាំងអ្នក Mixmaster ចប់បាត់ »។ អ្នកខ្លះទៀតបានខំមិនថា «សំឡេងគាត់ពីរោះដូចអត់ពីរោះ បាកនិយាយណាស់ ស្ដាប់ហើយឡើងព្រឺ សំឡេងផ្ដាច់សង្ខា, អត់ពីរោះពិត អត់ស៊ីគ្នាសោះ, សម្លេងសមតែច្រៀងភ្លេងការ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_gdsnJKLnvDzRj3xuR0ZlPAP6rH-Qz2vuW419-JdOndIuwQDtilpxzWcbE7ljDvXnDkyRjTqrsLejvO3p_pXgbb1k3K84HmtBR9qruEwfGGOMLtKwlwKEfJffE5jRZI2l7_lCCSRcds2knBYF-YN0Jk9e3-L0y9DUVfsqaW2zURUyz-AmXH4g_tiO/s981/Capture%20(4).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghtrfsFcZqqxqzmJiFL99lBgn7CgMvkpYCRiPfncIcCf4TX40dFt8vo8f1XgKk7vd01c8nJ5UCwoQPtYzAQnjyjYAi8W0tp5sUx6ZgmTUtsyprXBnlIGL73Y-JmK2iOFPlyl2fHmWQ6hgk5ORFjEIMELKUe67u1c4Ysmw9VIZg0UPky2kFEnpj3KFB/s887/%E1%9E%84.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiflmjLWqc0lejw9R4nZNkar_o0aoVHZx4jF33C4IW4QrpW3QR4kRr5nK20ORLP_gpfMFnohlbZTmHyAZTb7feISyvrO33-HV-hFQcFvoOrcw3j1j6aaw7QKtf_zNcOJG1zFtcBTZiecz3HM1oPO4R1mpo4Fbz7J7j1fWJJ0U8VPep-3OozoHfcA8Qa/s900/%E1%9E%9C.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBdr3hVlkzyI4wg6k9p3vI8KonPWcKkpS64HXy3zhigvZdZ8wYQNum-kjcSOv56E7F19T6lXjtQG3IUtV1ZWE8igdBGrKOUFvBQiqGCXc4GKO6pW8HTmanDM7zALWKhf_TupSpHp-o_rsGsOn8MkeGUMDYplnaz_1jXhKey6-z3QOrGmzG5l6cVeDF/s834/%E1%9F%A1.PNG

@ahheng051

#ប្រភពពីyoutube #BongPlerngMedia(ORIGINAL BY #Vanthan x VannDa) បទ៖ #ក្រមុំស្រុកស្រែ [COVER]

♬ សំឡេងដើម – Ah heng – Ah heng

ប្រធានាធិបតីកូរ៉េខាងត្បូងទៅអាមេរិកមិនឲ្យខាត ឆៀងទៅបញ្ចុះបញ្ចូលមហាសេដ្ឋី អេឡុនម៉ាស់

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីកូរ៉េខាងត្បូង គ្រាន់តែចុះពីលើយន្ដហោះ ដើរជាន់ទឹកដីរបស់សហរដ្ឋអាមេរិក មិនបានប៉ុន្មានផង ក៏បានស្កាត់ជួបកំពូលមហាសេដ្ឋីរបស់ប្រទេសមហាអំណាចលោកខាងលិចមួយនេះ ដើម្បីបញ្ចុះបញ្ចូលលោក អេឡុន ម៉ាស់ (Elon Musk) ឲ្យទៅបោះទុនវិនិយោគ បង្កើតរោងចក្រផលិតរថយន្ដអគ្គិសនីដ៏ធំសម្បើម នៅក្នុងប្រទេសអាស៊ីបូព៌ា ខណៈគាត់កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើប្រទេសជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ក្រុងវ៉ាស៊ីនតោន នៅតំបន់អាស៊ីផងដែរ។

សារព័ត៌មាន The Korea Times បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ថា បើតាមទីប្រឹក្សារបស់លោកប្រធានាធិបតី បានឲ្យដឹង ថា លោក យូន ស៊ូក យូល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានជួបជាមួយនឹងនាយកប្រតិបត្ដិក្រុមហ៊ុនថែស្លា (Tesla) លោក អេឡុន ម៉ាស់ កាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៦ថ្ងៃរបស់គាត់ នៅសហរដ្ឋអាមេរិក។ លោកប្រធានាធិបតី បានអំពាវនាវដល់មហាសេដ្ឋីកំពូលរបស់សហរដ្ឋអាមេរិក រូបនេះ ទៅបោះទុនវិនិយោគ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

បើតាមលោក ឆយ សាង-មូក (Choi Sang-mok) លេខាធិការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី បានឲ្យដឹង ថា ជំនួបនេះ បានកើតឡើង តាមសំណើរបស់លោក អេឡុន ម៉ាស់ នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក យូន ទៅកាន់សហរដ្ឋអាមេរិក។Yoon Suk Yeol asks Tesla CEO Elon Musk to invest in Koreaលោកប្រធានាធិបតី យូន បានបញ្ជាក់ ថា កូរ៉េខាងត្បូង មានមនុស្សយន្តឧស្សាហកម្ម សម្រាប់ផលិតលំដាប់ថ្នាក់ពិភពលោក និង កម្លាំងពលកម្មកម្រិតខ្ពស់ នឹងធ្វើឱ្យប្រទេសអាស៊ីបូព៌ាមួយនេះ ក្លាយជាទីតាំងដ៏ល្អសម្រាប់ដំណើរការរោងចក្រដ៏ធំសម្បើមរបស់ក្រុមហ៊ុន Tesla ។ ក្រៅពីនេះ លោកប្រធានាធិបតី ក៏នឹងផ្តល់នូវការគាំទ្រផ្សេងៗបន្ថែមទៀត រួមទាំងអត្ថប្រយោជន៍ពន្ធ សម្រាប់ទាក់ទាញរោងចក្រផលិតរបស់ក្រុមហ៊ុនផលិតអគ្គិសនី (EV) ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ ថា លោកមហាសេដ្ឋីអាមេរិក អេឡុន ម៉ាស់ បានប្រាប់ដល់លោកប្រធានាធិបតី យូន ថា ប្រទេសកូរ៉េខាងត្បូង នៅតែជាប្រទេសកំពូលមួយ សម្រាប់ជម្រើសបង្កើតរោងចក្រដ៏ធំសម្បើមរបស់ក្រុមហ៊ុន Tesla ។ គាត់នឹងមានឱកាសណាមួយ ទៅលេងប្រទេសអាស៊ីបូព៌ាមួយនេះChina fumes over S. Korean president's Taiwan remarks - UCA Newsលោកប្រធានាធិបតីកូរ៉េខាងត្បូង ធ្លាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថា កូរ៉េខាងត្បូង នឹងផ្តល់នូវការលើកទឹកចិត្ត តាមតម្រូវការ និង កាត់បន្ថយនូវហានិភ័យណាមួយ បង្កឡើង ដោយសហជីពសកម្ម ដើម្បីលើកទឹកចិត្ត ដល់ការវិនិយោគរបស់ក្រុមហ៊ុន Tesla ។ ការលើកឡើងរបស់ប្រមុខរដ្ឋកូរ៉េខាងត្បូង បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលគាត់បានហៅតាមវីដេអូលីង ជួបជាមួយលោកមហាសេដ្ឋី អេឡុន ម៉ាស់ ។

លោកមហាសេដ្ឋី អេឡុន ម៉ាស់ បានប្រកាស កាលពីខែមីនា ឆ្នាំ២០២៣ ថា ក្រុមហ៊ុន Tesla នឹងសាងសង់រោងចក្រថ្មីមួយ នៅក្នុងប្រទេសម៉ិកស៊ិក។ រោងចក្រនោះ នឹងក្លាយជារោងចក្រទី១របស់ក្រុមហ៊ុន Tesla នៅខាងក្រៅទឹកដីរបស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង ប្រទេសចិន។ ប្រទេសកាណាដា និង ឥណ្ឌូណេស៊ី ក៏នឹងចាត់ទុក ជាប្រទេសប្រកបដោយសក្តានុពល សម្រាប់ការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Tesla ផងដែរ។Tesla factory in Germany gains conditional approval for production

បើតាមទស្សនាវដ្ដី Forbes បានឲ្យដឹង ថា បច្ចុប្បន្ន លោក អេឡុន ម៉ាស់ (Elon Musk) បានធ្លាក់មកឈរ នៅលំដាប់លេខ២ នៃមហាសេដ្ឋីកំពូលៗរបស់ពិភពលោក ដោយមានទ្រព្យសម្បត្ដិ សរុប១៩២ពាន់លានដុល្លារអាមេរិក។ លោកមហាសេដ្ឋី អេឡុន ម៉ាស់ ជានាយកប្រតិបត្ដិក្រុមហ៊ុនជាច្រើន រួមមាន ក្រុមហ៊ុន SpaceX, ក្រុមហ៊ុន angel investor, ក្រុមហ៊ុន Tesla, ក្រុមហ៊ុន Boring Company ។ ក្រៅពីនេះ លោក អេឡុន ម៉ាស់ ក៏ជាសហស្ថាបនិក ក្រុមហ៊ុន Neuralink និង OpenAI ហើយក៏ជាម្ចាស់ និង ជានាយកប្រតិបត្ដិបណ្ដាញសង្គម Twitter ថែមទៀតផង៕

គម្រោងផ្លូវល្បឿលឿនភ្នំពេញ-សៀមរាប ចេញប្លង់គំរូហើយ

0

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២៣ គំរូផែនទី​នៃគម្រោង​ផ្លូវល្បឿនលឿន​ភ្នំពេញ-សៀមរាប ត្រូវបានបង្ហាញ​ចេញ​ក្នុងកិច្ចប្រជុំ​ស្តីពីការ​ចូលរួម​ផ្តល់ព័ត៌មាន​បច្ចេកទេស​លើគម្រោង​សិក្សា​ផ្លូវល្បឿនលឿន​នេះ។

គម្រោង​ផ្លូវល្បឿនលឿនទី៣នេះ នឹង​ចាប់ផ្តើម​ចេញពីរាជធានីភ្នំពេញ ឆ្លងកាត់​ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប។ នេះបើយោងតាម​លិខិត​ជូនដំណឹង​របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ផ្ញើទៅកាន់​អភិបាល​រាជធានី-ខេត្ត​ទាំង៥ កាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2edNWLVOwXdYbkdS6_NeF8bFqdjI2-XIWZXZ_siaAsRG25kdbjokr6OS5l-phcQYJhMUEuHwFcskAaD8oCCS8dCRp1-hcQRHvnxQ1Jq-5laGEYaQ_BVxNyiujDZnUmSWVUtuN25nhMsYgnjA_bIROl-KcviM7EGklo2Xp49v7Mn_irRUXsj93kRkr/s1100/644884e32ed2d_1682474160_large.jpg

ក្រសួង​បាន​ស្នើឱ្យ​អភិបាលរាជធានី-ខេត្ត​ទាំង៥ ​ជួយអន្តរាគមន៍ សម្របសម្រួល​ដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ​មូលដ្ឋាន​ក្នុងដែន​សមត្ថកិច្ច ដើម្បី​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​សាជីវកម្មស្ពាន និង​ថ្នល់​ចិន ក្នុងការសិក្សា​លើគម្រោងផ្លូវល្បឿនលឿននេះ ឱ្យ​បានរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd-GvksZZF0w5eIx3Y3DKl2fRTb4uL9vAKI0DxAL-Yeovjrv2ql2tes8LwaBkD_rInwqqX5N1FOVHdcG9BDN3IWVQyaZ2Gh7S656-EMfpxe2hSr7-ym-as8zWKN6iXVlR2LjXIVzZp0VME0b9ZBQwk9s8wK5-DtaYTMqvwdfMHZVjAlxs_FBNKPDLb/s1100/644884e244c06_1682474160_large.jpg

សូមជម្រាបផងដែរថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២៣ខាងមុខនេះ កម្ពុជា​នឹង​បើកការដ្ឋាន​សាងសង់​ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ក្រោមអធិបតីភាព​សម្តេចតេជោ ហ៊ុន សែន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFuiyMvIHfkLCo4DJbSBv7zFGLxN7aQa4XBLwEm2iCxy4WmYSnNq6SNeeej1BqeC7DenOBDKAABkdLqMELUMpCwj5xrd2QxLaq014IMQd90lxzEwn4413dW6QzllfTwnPfB_4Y1mYvUUz_cwcGGVzMyuvqSIOemPBQbnlNBF4d90wozJA_76xsNSJC/s1100/644884e4001e6_1682474160_large.jpg

នាយឧត្តមសេនីយ៍ សៅ សុខា៖ បើចាំបាច់ប្រើរថពាសដែកក៏បានដែរ ឱ្យតែកន្ទ្រប់ចាប់បានពួកអ្នកបំផ្លាញព្រៃឈើ (មានសារសំលេង)

0

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថ បើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ហើយបើវាបាញ់ត បាញ់វាកម្ទេចចោលតែម្តងទៅ។ អីក៏សម្បើមម្ល៉េះ។

តាមរយៈសារសំឡេងនៃបទបញ្ជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា “ខ្ញុំបញ្ជាឱ្យរៀបកម្លាំង ១៥០នាក់ បំពាក់កាំភ្លើងគ្រប់ដៃ មធ្យោបាយរបស់យើង បើចាំបាច់ប្រើរថពាសដែកក៏បានដែរ ទៅកន្ទ្រប់ពួកអស់ហ្នឹងឱ្យអស់មើ មានប៉ុន្មាននាក់ពួកអាបំផ្លាញព្រៃឈើហ្នឹង។ វ៉ៃខ្នោះ ចងហ្អែងមើរ៍។ មានប៉ុន្មាននាក់ (បានជាបំផ្លាញព្រៃឈើ) មិនចេះឈប់សោះអញ្ចឹង។ ឱ្យនរណាសិក្សាផ្លូវឲ្យច្បាស់។ វ៉ៃខ្នោះទាំងអស់ នរណាខ្លះចេញមុខមកការពារបទល្មើសហ្នឹង ហើយហៅមន្ត្រីរដ្ឋបាលព្រៃឈើទៅ ចាប់ហើយ ហៅសួរនាំនរណាខុសនរណាត្រូវ។ ឥឡូវ បើស្រុក និងខេត្តមិនធ្វើទេ យើងធ្វើ។ បើមានកាំភ្លើងតដៃទេ មិនបាច់និយាយច្រើនទេ បាញ់យកតែម្តងទៅ។ យក PKM ទៅបំពាក់តែម្តងទៅ ១០ដើម។ បើវាបាញ់ត បាញ់វាកម្ទេចចោលតែម្តងទៅ។ អីក៏សម្បើមម្ល៉េះ មិនស្តាប់នាយករដ្ឋមន្ត្រីទេហ្អី”៕

កម្តៅនៅ សាយហ្គនឡើងដល់៤០អង្សាសេ ជាលើកដំបូង

0

វៀតណាម៖ ក្រោមសីតុណ្ហភាពខាងក្រៅ ៤០ អង្សាសេ ប្រជាជននៅទីក្រុងហូជីមិញ បានពាក់មួកជាច្រើនស្រទាប់គ្របដណ្ដប់ស្បែក និងរកកន្លែងផឹកទឹកឱ្យបានច្រើនដើម្បីចៀសវាងកម្តៅ ។
ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះខេត្តនៃភាគអាគ្នេយ៍ បានជួបប្រទះនឹងរលកកម្ដៅ ដ៏រីករាលដាលនៅទីក្រុង ហូជីមិញ ដែលមានសីតុណ្ហភាពខ្ពស់បំផុតគឺ ៣៦-៣៨ អង្សាសេ ។ នៅ តំបន់ដែលគ្មានដើមឈើកម្តៅត្រូវបានស្រូបយកដោយអំបិល និង បេតុង ដែលបណ្តាលឱ្យសីតុណ្ហភាពជាក់ស្តែងឡើងដល់ ៤០ អង្សាសេ ។Vietnam Breaks All-Time High Temperature Record as Heat Bakes Nation -  Saigoneer

នៅថ្ងៃទី២៤ ខែមេសា សីតុណ្ហភាពនៅជ្រុងផ្លូវ Dien Bien Phu ផ្លូវ Nghe Tinh សូវៀត (Binh Thanh) បានរាយការណ៍ថាកម្តៅបានកើនឡើងដល់ ៤០ អង្សាសេ។ ពេលវេលាកម្តៅខ្ពស់បំផុតនៃសប្តាហ៍នេះ គឺចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ៥ល្ងាច។ នៅស្ពានអាកាស Cat Lai (Thu Duc City) មានមនុស្សជាច្រើនរង់ចាំស្តុបភ្លើងក្រហម ក្រោមស្ពានចំងាយ១ ម៉ែត្រ ពីខ្សែដើម្បីបញ្ចៀសព្រះអាទិត្យ ។Hot weather to peak in HCMC

យោងតាមប្រភពវេបសាយរបស់ចក្រភពអង់គ្លេស Weather Online និង AccuWeather USA បានឱ្យដឹងថា នេះគឺជារលកកម្តៅក្តៅបំផុតក្នុងឆ្នាំនេះនៅ ភាគ ខាងត្បូង និងភាគខាងលិច ។ ស្ថានភាពនេះមិនមែនជារឿងធម្មតាទេពីព្រោះសីតុណ្ហភាព ក្នុងតំបន់កាន់តែខ្ពស់។ យ៉ាងណាមិញ ដោយសាររយៈពេលពីរ បីថ្ងៃ កន្លងទៅ គឺមានខ្យល់ធ្លាក់មកយ៉ាងខ្លាំង ដែលធ្វើឱ្យអាកាសធាតុកាន់តែរញ៉េរញ៉ៃ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រលកកំដៅនេះត្រូវបានគេរំពឹងថានឹងថយចុះ ហើយនិងបានបញ្ចប់ទៅវិញនៅ ថ្ងៃទី 28 ខែមេសា៕How to Survive The Heat in Ho Chi Minh | i Tour Vietnam Blogs ប្រភព៖vnexpress

ទីតាំងទាំង៧ ដែលផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា

0

ស្របតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ និងដើម្បីចូលរួមអបអរ សាទរព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ ចំនួន៧ទីតាំង។

ទីតាំងទាំង៧រួមមាន៖
១- សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២- សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៣- ក្នុងបុរីប៉េងហួតបឹងស្នួរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ
៤- ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
៥- សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ
៦- សូនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

សូមជម្រាបផងដែរថា ក្រុមជម្រើសជាតិកម្ពុជា U22 នឹងត្រៀមប្រកួតបើកឆាកប៉ះជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម វិញ្ញាសារបាល់ទាត់ផ្នែកបុរស ខណៈក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក៏នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន វេលាម៉ោង ៤:០០នាទីរសៀល ពូល A វគ្គសន្សំពិន្ទុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2h2O-cmvdZtnuxqB47-2TJvZ5f8JfQjYQo233SQuyGVPHsyW6-skOt3OFKbWvDn4JARdINieqsvFUPrXC-k9N_HuqOwDtx00Y76saKAr68jlzSxvkANCH31GsVvc9NUmmhziu1ER9pwiuE81GOMr2XaTG_vqbiJt3ukdPXpdXhqYB6ofp5lEJuYE8/s1280/343096593_251514363907018_767511013434596372_n.jpg