Home ព័ត៌មានអន្តរជាតិ ចិនជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកលើការនាំចេញរថយន្ត

ចិនជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកលើការនាំចេញរថយន្ត

56
0

ប្រទេសចិន ៖ កាលពីឆ្នាំ២០២២ ប្រទេសចិនបាននាំចេញរថយន្តទៅកាន់ទីផ្សារក្រៅប្រទេសស្មើនឹង៣លានគ្រឿងជាលើកដំបូង ដែលធ្វើឱ្យចិនក្លាយជាប្រទេសនាំចេញរថយន្តលំដាប់លេខ២ លើពិភពលោក បន្ទាប់ពីប្រទេសជប៉ុន ខណៈប្រទេសអាល្លឺម៉ង់នាំចេញរថយន្តលំដាប់លេខ៣ ។

កាលពីឆ្នាំ២០១២ ប្រទេសចិនបាននាំចេញរថយន្តចំនួន១លានគ្រឿងប៉ុណ្ណោះទៅក្រៅប្រទេស ក្រោយមក នៅឆ្នាំ២០២១ ចិនបាននាំចេញរថយន្តចំនួន២លានគ្រឿង ហើយនៅឆ្នាំ២០២២ ចំនួនការនាំចេញរថយន្តរបស់ចិនស្មើនឹង៣លានគ្រឿង ។Automobiles are ready to be exported from the Taicang Port, East China’s Jiangsu Province, on October 31, 2022. Cars handled by the port from January to September reached 218,700, of which 60,700 were exported. The car throughput in September reached 33,700, with 22,500 being exported, hitting a record high. Photo: cnsphoto.

BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខមួយនៅប្រទេសចិន បាននាំចេញរថយន្តអគ្គិសនីទៅកាន់ជាង៥០ប្រទេស ។ ជំនួយការអ្នកគ្រប់គ្រងទូទៅផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន BYD និយាយថា ក្រុមហ៊ុននេះមានចំណែករួមក្នុងឧស្សាហកម្មយានយន្តថាមពលថ្មីអស់រយៈពេលជាង២០ឆ្នាំមកហើយ ។ ក្រុមហ៊ុនបានប្រមូលផ្តុំនូវជំនាញផ្នែកបច្ចេកវិទ្យារថយន្តទាំងថ្ម ម៉ូទ័រ និងគ្រឿងអេឡិចត្រូនិក ។

ការនាំចេញរថយន្តសរុបរបស់ចិននៅឆ្នាំ២០២២ ក្នុងនោះការនាំចេញរថយន្តអគ្គិសនីស្មើជាង៦០ម៉ឺនគ្រឿង កើនឡើង១២០% បើធៀបនឹងឆ្នាំ២០២១ ហើយតំបន់អឺរ៉ុបគឺជាទីផ្សារសំខាន់ជាងគេ ។ រថយន្តអគ្គិសនី១០គ្រឿងដែលគេនាំចូលមកកាន់តំបន់អឺរ៉ុប ក្នុងនោះរថយន្ត១គ្រឿងនាំចូលពីប្រទេសចិន ។BYD to export electric crossover to Norway | Automotive News

ក្រុមហ៊ុនរថយន្តរបស់ចិនបានអភិវឌ្ឍន៍បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្សេងៗដើម្បីពង្រីកការលក់ទៅកាន់ទីផ្សារអឺរ៉ុប ហើយក្រុមហ៊ុនមានសក្តានុពលអាចប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តលើពិភពលោកផងដែរ ៕

ប្រភព ៖ China Face