Home Blog Page 1733

មនុស្សជាង១.០០០នាក់តម្រង់ជួរចាំទទួលផ្លែឪឡឹក១៥តោនពីម្ចាស់ចម្ការចិត្តល្អ !

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែមេសា កន្លងមក អ្នកនាង Nicha Kaewsuriya ជាម្ចាស់ចម្ការឪឡឹកនៅស្រុកបានបឹង ខេត្តឈុនបុរី បានយកឪឡឹកពូជថ្មីចំនួន១៥តោនមកចែកឱ្យអ្នកភូមិ និងអ្នកធ្វើដំណើរនៅតាមផ្លូវនៅបរិវេណតូបលក់ឪឡឹកមួយកន្លែង ។ គេសង្កេតឃើញមានអ្នកភូមិជាង១.០០០នាក់បាននាំគ្នាមកតម្រង់ជួររង់ចាំទទួលឪឡឹកជាមួយនឹងទឹកមុខរីករាយផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd_G2dmZ27dC8keB6QDJ4N1e0b5aXp_Sc5eat9_VmOWGAoFf5XNWVnQ84bAPEEsf6zOnZXE3Qiw_WaFwBWhcmWIEGHL401tz5d2rZcmUQvURmEtEZQ0bmx2zZ5Nl3JyV5IkkiZnxQOXr8mcQy4zwbZ7GdmtdViREBLLEHB55ui0hOeSWp5ohuj7o3F/s600/photo_2023-04-26_15-30-57.jpg

អ្នកនាង Nicha Kaewsuriya ម្ចាស់ចម្ការឪឡឹកនិយាយថា អ្នកមកទទួលឪឡឹករបស់នាង ពួកគេអាចយកឪឡឹកបានតាមចិត្ត យកតាមវិធីណាក៏ដោយឱ្យតែអាចយកទៅផ្ទះបាន ។ ម្ចាស់ចម្ការបន្តថា ដោយសារនៅឆ្នាំ២០២៣នេះ អាកាសធាតុនៅប្រទេសថៃក្តៅខ្លាំងពេក ទើបធ្វើឱ្យឪឡឹកក្នុងចម្ការរបស់នាងទុំលឿនជាងមុន ហើយផ្លែឪឡឹកខ្លះមិនល្អ ហើយនាងមិនអាចនាំចេញទៅលក់នៅតាមហាងលក់ទំនិញបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKoewxfan1Oj_3GQm5MRQSKwi1LwpXn9zERuWF1RwU8A6ts_TvP7LXbioxc5sh0CEC4bEvp7cm1k6AJ5IY1V-xVfvNSCcwc8Wp6iEpL3COolICbu-e5N4_44wn6ZlSqaWYPwu-3Jolu1dWmeM9yEkWX1yteKgowftwrxijQYhSMlFYnoRgzsu5dxsj/s600/photo_2023-04-26_15-31-17.jpg

ម្ចាស់ចម្ការឪឡឹកបន្ថែមថា ៖ «មុននេះ ហាងលក់ទំនិញបានទទួលទិញឪឡឹកជាច្រើនពីកសិករ ហើយនៅពេលអាកាសធាតុក្តៅធ្វើឱ្យផ្លែឪឡឹកមានបញ្ហា ។ ដូច្នេះ កាលពីដំបូង ខ្ញុំតាំងចិត្តថា នឹងលក់វាក្នុងតម្លៃថោកៗ ប៉ុន្តែដោយសារតែឪឡឹករបស់ខ្ញុំទុំច្រើនពេក ហើយបើរង់ចាំលក់នោះខ្លាចថា វាស្អុយអស់ ។ ម្យ៉ាងទៀត នៅថ្ងៃនេះ គ្រួសាររបស់ខ្ញុំបានរៀបចំពិធីបួងសួងមួយដើម្បីសុំឱ្យការងាររីកចម្រើន ដូច្នេះ ខ្ញុំក៏សម្រេចចិត្តចែកឪឡឹកចំនួន៥តោនដល់អ្នកភូមិដោយមិនយកប្រាក់ ។ ប៉ុន្តែនៅពេលចែកជាក់ស្តែងឃើញថា អ្នកភូមិមកច្រើននាក់ពេក ដូច្នេះ ខ្ញុំត្រូវយកឪឡឹកជាង១៥តោនមកចែកឱ្យពួកគាត់ទាំងអស់តែម្តង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZz2E61TKN-7sBuSAie9X3L8a-pqLs_2v0_j_oURDedbxCDWSkkcNmGerIUa3MXF4H5NdCvnBBytKDh9eI7pjPCVOSd5ptiO3q3lEjVlFHmuizfFgnGUa58cm6jUbdGfFAdWMsMQ-JX_sLK6NavH55i43PcGZO-eMaOGKQsHO1xu3aqz69erzBc05V/s600/photo_2023-04-26_15-31-18%20(2).jpg

ម្ចាស់ចម្ការឪឡឹកបន្ថែមទៀតថា ឪឡឹកដែលយកចែកនេះមានពូជខុសៗគ្នា ហើយជឿថា នៅពេលអ្នកភូមិបានបរិភោគវាហើយ នឹងអាចកាត់បន្ថយភាពក្តៅបាន ព្រោះឪឡឹកគឺជាផ្លែឈើមួយប្រភេទមានជាតិត្រជាក់នៅក្នុងផ្លែរបស់វា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRB3BNwRH1kZAASfMv4xeesrIUXPaOH-xAwLovkFny_GddQqZJdfEfjpjbifLf_b7mvUb6o8SGjCPA6FhBsCHZYhsktx0COg7H-RqWi94-70yOnVVSJuwnqwHVpIBXbv5dS8jNx-OkPEh6T5E86acjtF96WjRFax9d-NTFvVJu5hRji451xLqrpGTz/s600/photo_2023-04-26_15-31-18.jpg ប្រភព ៖ mgronline

ក្រសួងកសិកម្មប្រាប់កសិករត្រូវត្រៀមរក្សាទឹកទុកឱ្យបានច្រើនឆ្នាំនេះ ដោយសារហេតុផលមួយ

0

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជូនដំណឹងដល់កសិករឱ្យត្រៀមរក្សាទឹកទុកឱ្យបានច្រើន ដើម្បីបង្ការបញ្ហាធាតុអាកាសក្ដៅ ខណៈដែលក្រសួងធនធានទឹកបាន ព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺតនៅ សប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងមានកូនរដូវប្រាំងដែលអាចកើតឡើង ហើយអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ដែលអាចបង្កផលប៉ះពាល់ ដល់ផលិតកម្មដំណាំកសិកម្ម។

សេចក្តីជូនដំណឹងនៅថ្ងៃទី២៦ ខែមេសា បានឱ្យដឹងថា កសិករត្រូវត្រៀមបង្ការនិងឆ្លើយតប តាមរយៈការលើកទប់និងថែទាំភ្លឺស្រែឱ្យបានល្អ ដើម្បីរក្សាទឹកទុក ព្រមទាំងរៀបចំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្គ្រោះនៅពេលចាំបាច់។ សម្រាប់ការដាំដុះស្រូវដើមរដូវវស្សា (ប្រភេទពូជស្រូវស្រាល) កសិករមិនគួរប្រថុយប្រថានដាំដុះ ដោយពឹងលើប្រភពទឹកតិចតួចឡើយ ព្រោះអាចប្រឈមនឹងការខូចខាតដោយសាររាំងស្ងួត។No photo description available.

ដោយឡែក តំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ កសិករគួរប្រញាប់ប្រញាល់ដាំដុះនៅចុងខែមេសា ឬដើមខែឧសភានេះ ដើម្បីអាចប្រមូលផលស្រូវនៅចុងខែកក្កដា ឬខែសីហា។ សម្រាប់តំបន់ដាំដុះស្រូវអាស្រ័យទឹកភ្លៀង កសិករគួររូតរះភ្ជួរដាស់ដី ដើម្បីត្រៀមដាំដុះក្នុងខែមិថុនា ឬខែកក្កដា ដោយប្រើប្រាស់ប្រភេទពូជស្រូវកណ្ដាលប្រកាន់រដូវ ដូចជា៖ ពូជស្រូវផ្ការំដួល និង ប្រភេទពូជស្រូវផ្សេងៗទៀត ដែលនឹងត្រូវប្រមូលផលក្នុងខែវិច្ឆិកា។
កសិករដែលដាំដុះដំណាំបន្លែ គួរប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ប្រក់សំណាញ់ ដើម្បីទប់កម្តៅ និងប្រើសារធាតុគម្របដីពីចំបើង ឬកាកសំណល់ដំណាំស្ងួត ឬគម្របប្លាស្ទិក ដើម្បីរក្សាសំណើមដីឱ្យបានយូរ។

ចំពោះកសិករដែលស្ថិតនៅតំបន់ឆ្ងាយពីប្រភពទឹក ដូចជា ទន្លេ ស្ទឹង បឹង ឬអាងទឹក ត្រូវត្រៀមលក្ខណៈ រក្សាទឹកទុកឱ្យបានច្រើននៅក្នុងត្រពាំង ឬអាងស្តុកទឹកនៅតាមគ្រួសារ ឬសហគមន៍ សម្រាប់ទុក ស្រោចស្រពក្នុងពេលរាំងស្ងួត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyJ2onphdsgWEkqr_3h9aZcIfX-kNqYj39rQX15XhWWjphdAjBJRI9wf7iB5dlJznFta1_yo--0XinCalYPeWDACMM1pPZizSuj57Tf8J8Yr7VcyQ-YPTRTDJ4s8k2srvs7E70cwATjeG2Ow4DObwmoZuVg-NUp1_FojY3Drcmuj_pqnp-ODdcoDmS/s2048/343096593_251514363907018_767511013434596372_n.jpg

គ្រប់វត្តអារាមក្នុងរាជធានីភ្នំពេញ នឹងវាយជួង រគាំង និងទូងស្គរ ដើម្បីអបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា

0

សាលាគណរាជធានីភ្នំពេញ ស្នើគ្រប់វត្តអារាមក្នុងរាជធានីភ្នំពេញ វាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពង ដើម្បីអបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡាប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ការទូងស្គរនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៧ : ២០ នាទី។សម្ដេច ឃឹម សន ឲ្យគ្រប់វត្ត នៅភ្នំពេញ វាយជួង រគាំង និងទូងស្គរ អបអរពិធីទទួល  និងដង្ហែព្រះអគ្គិជ័យស៊ីហ្គេម – DAP News

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីតំបន់អាស៊ានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគៀល-ណងណុក ឃឿន ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ និងដង្ហែបន្តឆ្ពោះទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប និងដង្ហែព្រះអគ្គិជ័យកីឡា ពីត្រង់ចំណុចផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំ ប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ បន្តឆ្ពោះទៅចំណុចរមណីយដ្ឋានវត្តភ្នំ នឹងទៅតម្កល់រក្សាទុកនៅ វត្តលង្កាព្រះកុសុមារាម រហូតដល់ចប់ក្បួនដង្ហែ។ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ ត្រូវបានដង្ហែដល់ប្រទេសថៃ - សុីសុីថាមស៍

សូមរម្លឹកថា ព្រះអគ្គិជ័យកីឡា នឹងវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីដង្ហែវិលជុំប្រទេសសមាជិកអាស៊ានចំនួន ៩ប្រទេស គឺ ប្រទេស វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និង ឡាវ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGORoOG3mCU1K5_VYwc2_PSqGcn0pD8pe60_1Vy3MPrAqd-YRbPvUcUuS7fINvqzpJZ3xLvnTI1IYbq5UgqlroBpZTpdHYtzIyAGE-Zp1EMfLPzfWn6zkh1bWbR0W5c_HSN4pCsetQETnTDZ73zPEnoJOv1N4bZCU_1Oh96o6C-mbiOW9JhU0y1YRO/s1018/photo_2023-04-26_11-56-59.jpg

មហាជនសម្តែងការរិះគន់ ថាក្រសួងយកពិធីករគ្មានវិជ្ជាជីវៈ មកអត្ថាធិប្បាយបាល់ទាត់សុីហ្គេម

0

កាលពីពេលថ្មីៗនេះ មានព័ត៌មានចរចាមអារ៉ាមថា  លោក ជឿន ប៊ុនចក់ ឬគេស្គាល់ថា Admin ជីកចក់ នឹងធ្វើជាពិធីការអត្ថាធិប្បាយបាល់ទាត់សុីហ្គេមឱ្យគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន ដែលដំណឹងនេះបានធ្វើឱ្យមហាជនសម្តែងការមិនពេញចិត្តជាខ្លាំង ដោយរិះគន់ចំៗថាក្រសួងយកមនុស្សគ្មានវិជ្ជាជីវៈ មកធ្វើពិធីករនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា។

ដំណឹងនេះបានលេចចេញកាលពីព្រឹកនេះ ដោយមានការបង្ហោះព្រោងព្រៀតនៅលើបណ្តាញសង្គមហ្វេកប៊ុក ដែលធ្វើឱ្យមហាជាជននាំគ្នា ចូលទៅបញ្ចេញមតិស្រដៀងៗគ្នាថា៖” បេីជាការពិតមែន​ សូមសហព័ន្ធនិងមន្ត្រីពាក់ព័ន្ធមេត្តាពិចារណាឡេីងវិញ។ កុំយកកិត្តិយសជាតិផ្ញេីនឹងមនុស្សគ្មានវិជ្ជាជីវៈ។ កុំយកIdolធំជាងទង់ជាតិកម្ពុជា។ កុំយកព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្តធ្វេីជាបទពិសោធន៍របស់មនុស្ស២ឬ៣នាក់។” No photo description available.

ហើយអ្នកខ្លះទៀតបានលើកឡើងចំៗតែម្តងថា៖”អស់អាម្មរណ៍លែងចង់មេីលបាល់ហេីយ​ លឺថាពូចក់មកធ្វេីពិធីករ​ មុខមាត់ជាតិគួរតែយកពិធីករដែលអាជីពច្បាស់វិញទៅ​ ថ្លៃថ្នូរជាង”។

តែយ៉ាងណាមិញទាក់ទងនឹងរឿងនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយអំពីក្រសួងជាប់ពាក់ព័ន្ធដែលថា Admin ជីងចក់នឹងធ្វើជាអ្នកអត្ថាធិប្បាយក្នុងព្រឹត្តិការណ៍សុីហ្គេមនៅឡើយនោះទេ។

បើយោងតាមប្រភពមិនច្បាស់ការមួយទៀតក៏បានបង្ហើបថា Admin ជីងចក់​ទំនងជាធ្វើជាអ្នកអត្ថាធិប្បាយ លើ៣ប្រភេទវិញ្ញាសាឯណោះ ក្នុងនោះរួមមាន៖ បាល់ទាត់ បាល់ទះ និងគុនខ្មែរ។

សូមជម្រាបផងដែរថា  Admin ជីងចង់គឺជាពិធីការនិយាយបាល់ដ៏ល្បីមួយរូបនៅតាមបណ្តាញសង្គនៅស្រុកខ្មែរ ក៏ប៉ុន្តែលោកច្រើនតែពាក្យមិនសមរម្យ អំឡុងពេលផ្សាយផ្ទាល់ ដែលជាហេតុធ្វើឱ្យមហាជនមិនមានទំនុកចិត្តក្នុងការឱ្យលោកធ្វើជាអ្នកអត្ថាធិប្បាយ នៅក្នុងព្រឹត្តិការណ៍សុីហ្គេម២០២៣នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil-TF8-nMpQo_PBh0C95Y1Ou9djqYFCm-AvDY71V95ICUtkQs9Z1sOXj2hMMqWB9MzAzTETJVEqmASY9I_Q2Cl1K60t-8e6fz6ys7nqi6bDbnVuXPTsuyHCb8WW6P5mrYafhpuFzh6CStfSmihSiqTM0CjtEIDC-6-uqIr2XetAXOTxboUtNee7Qae/s278/Screenshot%202023-04-26%20142859.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlmcRCBblKxhdQDNR0o9lvQsVyPQb-hMfF6tN1TVsW5vVLWQQU4u5Brk_NS_do4VgjnZONMPkQZ7sML8hY4HQHY1hPWxJrf1jjdZorGmtqEW8zR8VGHf4TkDqVJpPcGMZxaa6HsiW8DKGMLv28O2TjJpf4Ba_7hTWnQbM0vyg8WN93matt1Vh5b_o6/s310/Screenshot%202023-04-26%20142939.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipLWe-iRr8cDJjduSd0a8LeYOBykqkrLs2cjZuO9deOtSi3LLw8hMTcrw2kN41QRTUt_zBltMrYm0X-kSEhOYIJpl0oQ5AyXjAeXOf3pKEhvGwq28M9Lh7FlNQ0hKhl1pNxbCXxOeFGCUciWSey1JAaw888UnQEKQwpfxukuY4MaPq1FHE5QIG1nIL/s280/Screenshot%202023-04-26%20143026.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifqPZms1hIVeF_7TNVE9idAvINRJSlKu5ogUNY6ANfxF-MEMv-tfGksIa0D-qK4sa3VP8qDgn-FBa0wTzXryecJj3c55CqSHisDLUREsBz1yIkgDWb5JecUUm1lhpx0Lhxr0lRHwPnZcTWNbgX3pD9mxsC2giGT-RtepDL9L5kS6Z1MsuiiHiFSZfh/s288/Screenshot%202023-04-26%20143044.jpg

 

សិង្ហបុរីកា.ត់ទោ.សប្រហារជី.វិតបុរសម្នាក់លួចនាំកញ្ឆាចូលប្រទេស

0

ប្រទេសសិង្ហបុរី ៖ រដ្ឋាភិបាលសិង្ហបុរីលើកឡើងថា តុលាការបានសម្រេចកាត់ទោសប្រហារជីវិតលោក Tangaraju Supia អាយុ៤៦ឆ្នាំ ជនជាតិសិង្ហបុរី ពីបទលួចនាំចូលកញ្ឆាមកកាន់ប្រទេសសិង្ហបុរីដោយខុសច្បាប់ ។ អ្នកនាំពាក្យពន្ធនាគារនិយាយថា គេបាននាំខ្លួនលោក Tangaraju Supia ទៅកាន់ពន្ធនាគារ Changi ដើម្បីទៅកាន់កន្លែងប្រហារជីវិត ។

ការកាត់ទោសប្រហារជីវិតនេះ ក៏មានមតិរិះគន់ជាច្រើននៅលើពិភពលោក ដូចជា អង្គការសិទ្ធិមនុស្សអន្តរជាតិ រួមទាំងលោក Richard Branson ជាមហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ឈ្មោះ Virgin ផងដែរ ។ ទោះយ៉ាងណា រដ្ឋាភិបាលសិង្ហបុរីលើកឡើងថា ច្បាប់របស់សិង្ហបុរីមានសារសំខាន់ណាស់ ជាពិសេសបំផុត គឺច្បាប់ពាក់ព័ន្ធនឹងថ្នាំ ឬគ្រឿងញៀន ហើយជនល្មើសណាដែលតុលាការបានសម្រេចកាត់ទោសប្រហារជីវិតនោះ គឺមិនត្រូវបានគេលើកលែង ឬបន្ធូរបន្ថយទោសទេ។Tangaraju Suppiah: Singapore executes man for trafficking two pounds of  cannabis | CNN

លោក Tangaraju Supia ត្រូវបានគេចាប់ឃុំខ្លួន ហើយតុលាការបានសម្រេចកាត់ទោសប្រហារជីវិតលោកនៅឆ្នាំ២០១៨ ដោយសារលោកបានលួចរត់ពន្ធគ្រឿងញៀនប្រភេទកញ្ឆាខុសច្បប់ ដែលមានទម្ងន់៥០០ក្រាមមកកាន់ប្រទេសសិង្ហបុរី ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប្រទេសសិង្ហបុរីបានកាត់ទោសប្រហារជីវិតអ្នកទោសចំនួន១១នាក់ ដោយសារអ្នកទោសទាំងនេះបានប្រព្រឹត្តខុសច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ប្រទេសសិង្ហបុរីមិនបានប្រហារជីវិតអ្នកទោសសូម្បីតែម្នាក់ ។ ដូច្នេះ វាជាពេលដែលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតក្នុងប្រទេសនេះ ហើយសិង្ហបុរីបានបើកប្រទេសឡើងវិញ ដោយអនុវត្តវិធានការការពារ និងគ្រប់គ្រងជំងឺកូវីដ ៕Singapore executes man for abetting to smuggle 1 kg of cannabis - La Prensa  Latina MediaSingapore to execute man over 1kg of cannabis - The Business Post ប្រភព ៖ BTimes

ABA និងប្រព័ន្ធបាគង កំពុងមានបញ្ហារអាក់រអួល

0
យោងទៅតាមការចេញផ្សាយរបស់គេហទំព័រផ្លូវការរបស់ធនាគារ ABA ដែឡបានចេញផ្សាយកាលពីថ្ងៃទី២៦​ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១រសៀលបានឱ្យដឹងថា “អតិថិជនជាទីគោរព បច្ចុប្បន្នបណ្តាញ Network តភ្ជាប់រវាងធនាគារ ABA និងប្រព័ន្ធបាគង កំពុងមានបញ្ហារអាក់រអួល”។
បន្ថែមពីនេះគេហទំព័រផ្លូវការរបស់ធនាគារ ABA ក៏បានលើកឡើងថែមទៀតថា៖ ”

អតិថិជនជាទីគោរព! យើងខ្ញុំសូមជម្រាបថា បច្ចុប្បន្នបណ្តាញ Network តភ្ជាប់រវាងធនាគារ ABA និងប្រព័ន្ធបាគង កំពុងមានបញ្ហារអាក់រអួល។ អាស្រ័យហេតុនេះ ការប្រើប្រាស់ ABA Mobile ដើម្បីស្គែន KHQR របស់ធនាគារដទៃ ឥឡូវនេះមិនដំណើរការជាបណ្តោះអាសន្ន។
យើងខ្ញុំ​ នឹងជម្រាបជូនលោកអ្នកជាថ្មីម្ដងទៀត នៅពេលសេវាកម្មនេះ ដំណើរការជាប្រក្រតីវិញ។ យើងខ្ញុំ សូមអធ្យាស្រ័យចំពោះបញ្ហារអាក់រអួលនេះ។
សម្គាល់៖ ការស្គែន ABA KHQR ជាមួយ ABA Mobile មានដំណើរការធម្មតា។ សូមអរគុណ!”May be an image of text that says 'សេចក្តីជូនដំណឹង ជ១តប បាតជ BAKONG ABA' BANK NATIONAL BANK OF CANADA GROUP'

សហរដ្ឋអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធយោធា ប្រឆាំងនឹងការអះអាងរបស់ចិន

0

រដ្ឋធានីម៉ានីល៖ ស្របពេលស្ថានការណ៍ នៅក្នុងតំបន់ កាន់តែមានភាពតានតឹងខ្លាំងឡើង សហរដ្ឋអាមេរិក បានចាប់ដៃគ្នា ជាមួយនឹងប្រទេសហ្វីលីពីន ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដោយបាញ់គ្រាប់រ៉ុក្កែត ទៅលើកប៉ាល់មួយគ្រឿង ក្លែងធ្វើជាគោលដៅរបស់សត្រូវ កំពុងតែចូលឈ្លានពាន មកលើដែនអធិបតេយ្យភាពរបស់ប្រទេសអាស៊ានមួយនេះ។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ថា កងទ័ពសហរដ្ឋអាមេរិក និង ហ្វីលីពីន កាលពីថ្ងៃពុធ បានបាញ់គ្រាប់រ៉ុក្កែត សំដៅទៅកាន់នាវាចម្បាំងមួយគ្រឿង តំណាងឱ្យនាវារបស់សត្រូវ នៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះ។ នេះជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចុងក្រោយបង្អស់ មិនធ្លាប់មានពីមុនមក រវាងប្រទេសមហាអំណាចយោធា និង សេដ្ឋកិច្ចរបស់លោកខាងលិច និង សម្ពន្ធមិត្ត នៅក្នុងតំបន់អាស៊ានមួយនេះ។

ក្រុងប៉េកាំង តែងតែអះអាង អំពីដែនសមុទ្រចិនខាងត្បូង មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ស្ទើរតែទាំងអស់ ជាដែនអធិបតេយ្យភាពរបស់ចិន។ បញ្ហានេះ នាំឲ្យមានជម្លោះជាមួយនឹងប្រទេសវៀតណាម ហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី និង តៃវ៉ាន់។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និង ហ្វីលីពីន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា ជាលើកដំបូង បាញ់គ្រាប់ពិត តវ៉ាប្រឆាំងនឹងការអះអាងរបស់ចិន។

លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីហ្វីលីពីន ដែលកំពុងតែស្វែងរកនូវទំនាក់ទំនងការពារជាតិ ឲ្យកាន់តែរឹងមាំ ជាមួយសហរដ្ឋអាមេរិក បានអង្គុយ នៅក្នុងប៉មជាមួយក្រុមមន្ត្រីសហរដ្ឋអាមេរិក និង ក្រុងម៉ានីល សម្លឹងមើលព្រឹត្តិការណ៍នេះ នៅភាគខាងជើង រដ្ឋធានីរបស់ហ្វីលីពីន។

ការបាញ់គ្រាប់ពិតនេះ បានចាប់ផ្តើមជាមួយនឹងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដ៏ជាក់លាក់ហាយម៉ាស់ (HIMARS) របស់សហរដ្ឋអាមេរិក ដោយបានបាញ់ជាបន្តបន្ទាប់ ចេញពីនាវាចម្បាំងរបស់របស់កងទ័ពជើងទឹកហ្វីលីពីន ដែលបោះយុថ្កា មានចម្ងាយប្រហែល២២គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ។ រីឯគោលដៅ ត្រូវតែបាញ់ពន្លិចនាវាចាស់ មានអាយុកាលរាប់ទសវត្សរ៍ ដែលធ្វើជាតំណាងឲ្យនាវាចម្បាំងរបស់សត្រូវ កំពុងតែចូល មកកាន់ឆ្នេរសមុទ្ររបស់ហ្វីលីពីន។ បន្ទាប់មក កងកាំភ្លើងធំ បានបាញ់ទៅលើគោលដៅ ដែលត្រូវកំណត់បណ្ដែត នៅលើទឹក មានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ។

ការធ្វើសមយុទ្ធយោធានេះ មានគោលបំណងបង្កើនសមត្ថភាពយោធារបស់ហ្វីលីពីន និង ក៏ជាការបង្ហាញ អំពីការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន នៅតំបន់អាស៊ី ចំពេលមានការអះអាងកាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងតំបន់។ កងទ័ពប្រហែលជិត ១៨ ០០០នាក់ បានចូលរួមធ្វើសមយុទ្ធ ប្រចាំឆ្នាំ ឈ្មោះ បាលីកាតាន់ (Balikatan) ឬ មានន័យជាភាសារបស់ហ្វីលីពីន «ស្មាកៀកស្មា»។US, Philippines kick off their largest-ever military drills | News | Al  Jazeera

សមយុទ្ធនេះ បានចាប់ផ្តើម កាលពីថ្ងៃទី១១ ខែមេសា មានការរចូលរួមពីឧទ្ធម្ភាគចក្រ ចុះចតនៅលើកោះមួយរបស់ហ្វីលីពីន ស្ថិតនៅភាគខាងជើង កោះលូហ្សូន (Luzon) មានចម្ងាយជិត ៣០០ គីឡូម៉ែត្រ ពីកោះតៃវ៉ាន់។ ជាមួយគ្នានេះ កងទ័ពសហរដ្ឋអាមេរិក ក៏បានបង្ហាញ អំពីកាំជ្រួចផាទ្រីយ៉ូត (Patriot) របស់ពួកគេ ដែលត្រូវគេចាត់ទុក ជាប្រព័ន្ធខែលការពារដែនអាកាសដ៏ល្អបំផុតមួយ នៅក្នុងពិភពលោក។

សមយុទ្ធយោធាស្មាកៀកស្មា នៅឆ្នាំនេះ បានធ្វើឡើង តាមកិច្ចព្រមព្រៀង ត្រូវបានប្រកាសកាលពីដើមខែមេសា សម្រាប់កងទ័ពសហរដ្ឋអាមេរិក ចូលមកប្រើប្រាស់មូលដ្ឋានយោធាមួយចំនួន នៅក្នុងប្រទេសហ្វីលីពីន រួមទាំងមូលដ្ឋាន នៅជិតកោះតៃវ៉ាន់ ដែលក្រុងប៉េកាំង តែងតែចាត់ទុក ជាផ្នែកមួយ នៃទឹកដីរបស់ចិន។ ដោយឡែក ការធ្វើសមយុទ្ធយោធា និង ការបង្កើនកម្លាំងកងទ័ពរបស់សហរដ្ឋអាមេរិក ចូលមកប្រើប្រាស់មូលដ្ឋានយោធារបស់ហ្វីលីពីន កំពុងតែអុជបញ្ឆេះកំហឹងចិន ឲ្យកាន់តែផ្ទុះការខឹងសម្បាយ៉ាងខ្លាំង។Over 17K PH, US troops to join 'biggest-ever' Balikatan drills | Philippine  News Agency

ជាមួយនឹងសកម្មភាពបែបនេះ ក្រុងប៉េកាំង បានចោទប្រកាន់ដល់សហរដ្ឋអាមេរិក អំពីការបង្កគ្រោះថ្នាក់ ដល់សន្តិភាព នៅក្នុងតំបន់ ហើយព្យាយាមជំរុញឱ្យមានជម្លោះកាន់តែខ្លាំងឡើង រវាងក្រុងម៉ានីល និង ក្រុងប៉េកាំង។ ក្រុងប៉េកាំង តែងតែទាមទារដែនអធិបតេយ្យភាពរបស់ខ្លួន ស្ទើរតែទាំងស្រុង នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងប្រជុំកោះស្រ្ប៉ាតលី (Spratly) ដោយចិន មិនបានអើពើនឹងសេចក្តីសម្រេចរបស់អន្តរជាតិ ចាត់ទុក ថា ការអះអាងរបស់ចិន មិនមានមូលដ្ឋានច្បាប់។

ដោយឡែក ទំនាក់ទំនងការទូត រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងម៉ានីល ក្រោមរដ្ឋការមុនរបស់លោក រ៉ូឌ្រីហ្គោ ឌូទើរតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន បានធ្លាក់ចុះខ្លាំង ដោយសារតែគាត់បានអនុគ្រោះដល់ប្រទេសចិន ច្រើនជាងអតីតចៅហ្វាយនាយអាណានិគមរបស់ប្រទេសគាត់ គឺសហរដ្ឋអាមេរិក។ ប៉ុន្ដែលោក ម៉ាកូស ប្រធានាធិបតីហ្វីលីពីន នាពេលបច្ចុប្បន្ន កំពុងតែពង្រឹងនូវកិច្ចការពារ ពីសហរដ្ឋអាមេរិក។Philippines and U.S. to hold largest-ever joint military drills | The Japan  Times

Philippines, US kick off largest-ever joint military drills | ABS-CBN Newsលោកប្រធានាធិបតី ម៉ាកូស គ្រោងនឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នៅក្នុងសេតវិមាន នាសប្តាហ៍ក្រោយ។ មេដឹកនាំទាំង២ នឹងពិភាក្សាគ្នា អំពីបញ្ហាជាច្រើន ដោយរួមទាំង បញ្ហាតានតឹង កំពុងតែកើតឡើង នៅក្នុងសមុទ្រចិនខាងត្បូង និង កោះតៃវ៉ាន់ ផងដែរ៕US displays firepower in combat drills with Philippines – Queen City News

តារាសម្តែងកាណាដាម្នាក់អស់ជី.វិតក្នុងវ័យ២២ឆ្នាំ ព្រោះវះកាត់ចង់បានមុខដូច Jimin សមាជិក BTS

0

តារាសម្តែងជនជាតិកាណាដាម្នាក់ឈ្មោះ Saint Von Colucci ត្រូវបានគេរាយការណ៍ថាបានស្លាប់បន្ទាប់ពីការវះកាត់កែសម្ផស្សចំនួន១២ដង ក្នុងវ័យ២២ឆ្នាំដើម្បីមានមុខមាត់ស្រដៀងនឹងតារាចម្រៀង Jimin សមាជិក BTS ។

យោងតាមរបាយការណ៍កាលពីយប់ថ្ងៃសៅរ៍ ទី២២ ខែមេសា តារាសម្តែងរូបនេះបានធ្វើការវះកាត់នៅមន្ទីរពេទ្យកូរ៉េខាងត្បូងដើម្បីដកចេញនូវថ្គាមដែលបានវះកាត់បញ្ចូលកាលពីខែវិច្ឆិកា ដោយមានហានិភ័យខ្ពស់ប្រឈមនឹងគ្រោះថ្នាក់ ខណៈ Colucci ត្រូវបានគេនិយាយថាលោកបានស្លាប់ដោយសារ ការឆ្លងមេរោគពីការវះកាត់។Canadian Actor Saint Von Colucci Dies After Reportedly Undergoing 12  Surgeries To Resemble BTS' Jimin

គួរបញ្ជាក់ថា Colucci បានវះកាត់ចំនួន១២ដង ដែលចំណាយថវិកាប្រមាណ២២ម៉ឺនដុល្លារ ដែលមានដូចជា កែមុខ ច្រមុះ ការលើកភ្នែក ចិញ្ចើម និងការកាត់បបូរមាត់ ដើម្បីមានមុខស្រដៀងទៅនឹង Jimin សមាជិក BTS ។Canadian actor dies aged 22 after undergoing TWELVE surgeries to look like BTS  star Jimin - Irish Mirror Online

បន្ថែមពីលើនេះ កាលពីឆ្នាំមុន តារាសម្តែងវ័យក្មេងរូបនេះត្រូវបានគេរាយការណ៍ថាបានសម្ដែងក្នុងរឿងភាគកូរ៉េ «Pretty Lies (Cogimar) »ដែលថតពីខែមិថុនាដល់ខែធ្នូ ហើយគ្រោងនឹងចាក់ផ្សាយនៅលើសេវាផ្សាយរបស់សហរដ្ឋអាម៉រិកនៅចុងឆ្នាំនេះ៕Actor Saint Von Colucci dies at 22 after undergoing 12 plastic surgeries to  look like BTS

ប្រភព៖ Daily Mail

អាកាសធាតុក្តៅ និងព្យុះរដូវក្តៅ បណ្តាលឱ្យត្រីងាប់ជាច្រើនក្បាល

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមេសា កន្លងមក សារព័ត៌មានប្រទេសថៃរាយការណ៍ថា ខេត្តអ៊ូប៊ុនរ៉ាជថានីមានអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពជាមធ្យមពី៣៧ ទៅ៣៩អង្សារសេ ។ លើសពីនេះ មានព្យុះរដូវក្តៅបក់បោកមកលើប្រទេសថៃ បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យត្រីធម្មជាតិជាច្រើនក្បាលក្នុងបឹងនៅភូមិថាខងឡិក ឃុំខាំណាមសែប ស្រុកវ៉ារិនឆាំរ៉ាប ដែលស្ថិតនៅជាប់ទន្លេមូន ងាប់និងអណ្តែតពាសពេញផ្ទៃទឹក ។ អ្នកភូមិបាននាំគ្នាចាប់ត្រីទាំងនេះចេញពីបឹងដើម្បីកុំឱ្យទឹកស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjneUolR7xH_BJd03HrwPomTYxolua47KpjcvKWY19qup0bEY7ePXt9Qoy3Cr_Ep8eh44hs0-UjN3b1KiEAwr77vvDrdJztkUhJRoi4XODgrfyCHo14CGFuw5rs5-m2sgGEf9HyjBvk5usSQHiQcvyVD6DRii6FIo2BXez_pSilr4eDEXqObmD1z7So/s1280/photo_2023-04-26_11-51-26.jpg

លោកស្រី Noochan Boonprachaum ជាមេភូមិថាខងឡិក ឃុំខាំណាមសែប និយាយថា កាលពីថ្ងៃទី២៣ ដល់២៤ ខែមេសា ក្នុងភូមិមានខ្យល់ព្យុះរដូវក្តៅបក់បោកជាប់គ្នាចំនួន២ថ្ងៃ ដែលធ្វើឱ្យអាកាសធាតុធ្លាប់តែក្តៅខ្លាំង និងមានសីតុណ្ហភាពពី៣៧ ទៅ៣៩អង្សារសេអស់រាប់ខែមកហើយ បែរជាមានអាកាសធាតុត្រជាក់ ហើយមានទឹកត្រជាក់ហូរចូលក្នុងបឹងនៅភូមិនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAStPtoLdajys9P6f4_tJmTHziSHKC-hY8cxnRwgIDfRNbP9Ow91_t8TaXTdLUe3ITcXDFufG7YCEd03veo0d5Ei-nvJbKhJvct_5r8zJrrBCdRer5n2V7yM1MuXUfzqviERwjuod_vk6UBKqxqGZkMwxQkn32ICQ78YM1W3nFgTf1ZQ2w2Dro4SU0/s1280/photo_2023-04-26_11-51-26%20(2).jpg

លោកស្រីបន្តថា អាកាសធាតុផ្លាស់ប្តូរភ្លាមៗបានធ្វើឱ្យត្រីទាំងនេះខ្វះអុកស៊ីសែន ហើយងាប់អស់រាប់ម៉ឺនក្បាល ។ ហេតុនេះ ត្រូវប្រមូលកម្លាំងក្នុងភូមិ និងឃុំខាំណាមសែប មកជួយគ្នាចាប់ត្រីចេញពីទឹក ព្រោះនឹងធ្វើឱ្យទឹកស្អុយ ហើយប៉ះពាល់ដល់ការផលិតទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងភូមិផងដែរ ។ ចំណែកត្រីប្រមូលបានពីក្នុងទឹក នឹងឱ្យអ្នកភូមិយកទៅធ្វើប្រហុកទុកហូប ព្រោះត្រីទាំងនេះងាប់ដោយសារអាកាសធាតុផ្លាស់ប្តូរ មិនមែនងាប់ដោយសារជាតិពុលទេ ។ ដូច្នេះ គេអាចយកទៅហូបបាន បន្ទាប់មក ត្រូវស្តារប្រភពទឹកឡើងវិញ ព្រោះវាជាកន្លែងអភិរក្សពូជត្រីធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhminpqHK_RPrVeBItIeZyW6kLh8vCPNz792Cm9qOa6LtKkq_bvY96XMfq5H-c1ZQ2fWc8kiyl-PHc3DpMZZhU0p5bKT7CCsfHb7KD4OYxVzfrCoMusz4NvFUr7cEEheEYSs5RRtN7ABTBsFHR55-LCYb6DQvg6o-B9JO76QCazQNAJ68CF5W7MYtB6/s1280/photo_2023-04-26_11-51-25.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ដល់២៤ ខែមេសា ផ្ទះសម្បែងពលរដ្ឋចំនួន២៨០ខ្នងក្នុងស្រុកចំនួន៨ របស់ខេត្តអ៊ូប៊ុនរ៉ាជថានី ត្រូវបានខ្យល់ព្យុះបំផ្លាញ ។ ពេលនេះ មានក្រុមស្ម័គ្រចិត្ត និងកម្លាំងយោធាចុះមកជួយដល់ផ្ទះពលរដ្ឋដែលរងខូចខាតដោយសារព្យុះរដូវក្តៅ ។ លើសពីនេះ ខាងខេត្តបានបញ្ជាទៅកាន់ស្រុកចំនួន២៥ ត្រូវការពារទ្រព្យសម្បត្តិ ចៀសវាងការខូចខាតដោយសារខ្យល់ព្យុះរដូវក្តៅម្តងទៀត ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9wHBlHDVRhM_dxEpk6hQJ2KIl9pQZGO82AmNCFLCqQOSC23hBWzhQAl6BEFjFTynOoLW1ntw_LkS7o7l7GXpXkbaQ9LsqwQhXce8fDGxpp9CWuLwZhmk6OurxEoUDR4V_5Y79SJHLKEDhqLxQTfU0nDla-8rVYwqrshRzJTOg025qvN_sa_DzIMTk/s1280/photo_2023-04-26_11-51-25%20(2).jpgប្រភព ៖ khaosod

កម្ពុជា ស្នើសុំ៥ចំណុចពីក្រុមហ៊ុន Google

0

កម្ពុជា ស្នើសុំឱ្យក្រុមហ៊ុន Google ពិនិត្យលទ្ធភាព ដើម្បីជាស្មារតីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ការស្នើសុំនេះធ្វើឡើងក្នុងកិច្ចពិភាក្សាលើការងារ និង សម្តែងការគួរសមរវាងឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងកិច្ចពិភាក្សាខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្នើដល់ក្រុមហ៊ុន Google ពិនិត្យលទ្ធភាពដូចជា៖
១. បន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល Be Professional Youtubers វគ្គទី២
២. រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ ក.ប.ទ. សិស្ស និស្សិត និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល
៣. ជួយរៀបចំគោលនយោបាយ Cloud First Policy
៤. ជួយលើកស្ទួយធុរកិច្ចថ្មីឌីជីថល (Digital Startups) នៅកម្ពុជា និ
៥. ពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ, ផ្តល់មុខងារ បន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុនផងដែរ។

ជាការឆ្លើយតបលោក Yves Gonzalez បានបង្ហាញគោលជំហរជួយគាំទ្រយ៉ាងមុតមាំ និងធ្វើ ការបន្តជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុករបស់ Google ដើម្បីជួយគាំទ្រលើសំណើដែលបានលើកឡើង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Google ដែលបានជួយគាំទ្រដល់ ក.ប.ទ. លើការពិនិត្យផ្តល់យោបល់លើបទប្បញ្ញត្តិ ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលកន្លងទៅ ហើយឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ក្រុមហ៊ុន Google នឹងនៅតែបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗក្នុងវិស័យឌីជីថលនៅកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZLinvCG4tVn0vzDhCLwLXxPL8c3uTVe5GJ8GzH51_iVnWGwNq3CTWr6pcg85lLi2z7haCJu11iQQ6i6fZsPGVF1Rniw99TTi8Unnz9umH-MRrXJWmc7rWUtsstLCUYHjqUqTVttCFFnyASV0NgFdL-Zw7UPyOxRGIPM1q8KWNL2slyd13E0DyQu4Z/s2048/343575018_1419522888887786_5939502312471746956_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiijTfdp8eTh-0qA_FB15ZqCGFQ8pSQAWQp8OVN-Nkdaupqny0dK7sRgN-KFhqlr0Wj8hiQz_O_mry0MJVt-i83ziuDhWtYaWFsdT9Mkyss0VQp6mSM5zeFlEbcJ0VtRznB4gTqzvM0tgvkNRdKR4bwevxdQPAVrG-8VakqiAP0W1hkTnr4BDGXFKkh/s2048/342901137_1188476015195421_113715992154501982_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPPDCOHPRxd-IUTwnBnx_srFSz99p9o5GMystvi0pqagHZpfTN0I6Yiy3hBwkJqfuG3K_fmj2naYYnRsHx0QBdmRF636v8CuIdnxdskfb85Zk2mdehkAxC4K2fegAWY9ZM-jq8O_OIAHk1C2FlxBPn7EelZ_HCf9LA5uKtmYppJUSjFqJAOu60EXTn/s2048/342724263_263256666135437_1918611921228448845_n.jpg