អ្នកចម្រៀង Cover ដ៏ស្រស់សោភា ចិន្តា វីតា ត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ចាស់ដៃមិនសំចៃមាត់ ក្រោយពីយកបទចម្រៀងដ៏ល្បី «កំលោះស្រុកខ្មែរ» របស់ វណ្ណដា និង វណ្ណថាន ទៅ Cover មានចំណងជើងថា «ក្រមុំស្រុកស្រែ» ដោយពួកគេបានរិះគន់នាងថា «សំឡេងផ្តាច់ព្រលឹង »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5v02_ARFk2sT2uysW3BfIQWt_LExfKSr0jeLZhCXkkIwkK7sbkJ_yioX6jTc7FXTtpLW-7d1ug4rqiZlgacmoj9X0eETmSdyq5ar-rJU9i8ttd23o8ejHDl7XfhX0xB9OKEZvJ0AGr2HxJKbZMxzrChiCWixdwJOiArhCL1J_7DliVli0voWYy6Al/s1285/342022289_635563901917268_7243779653375132435_n.jpg

ចិន្តា វីតា មានឈ្មោះពិតថា លឿង ចិន្តា គឺជាអ្នកចម្រៀង Cover ល្បីមួយរូបនៅលើបណ្តាញសង្គម ដោយរូបនាងបានយកបទចម្រៀងល្បីៗទៅច្រៀងឡើងវិញ។ មែនទែនទៅ សាវតារ របស់អ្នកចម្រៀងរូបនេះធ្លាប់ឆ្លងកាត់ការប្រកួតប្រជែងជាច្រើនដង តាំងពីអាយុ៧ឆ្នាំ ដោយសារតែសេចក្តីស្រលាញ់ខាងវិស័យសិល្បៈ។ ចិន្តា វីតា គឺជាអតីតបេក្ខជន The Voice Cambodia រដូវកាលទី១ ក្នុងឆ្នាំ២០១៤ ជាកូនក្រុមរបស់ Cash ឱក សុគន្ធកញ្ញា ដោយក្នុងវគ្គ Blind auditions នាងទទួលបានរហូតដល់ ៤ កៅអី។ មិនត្រឹមតែប៉ុណ្ណោះ វីតា ក៏ធ្លាប់ប្រកួតប្រជែងក្នុងកម្មវិធី «សំនៀងឯក» របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyJ-qcI7xEWpW156_cLmjYFjaIj_rCMphKOfHWnC-wRMdE64YhJcna-PK--W87agNMyYVq6VbV0wtLI69A1E389xrUb1ECeXKOkSK_dZnmyZJc-WrPGrtHHABazLMPuPwnvHSRcV-v1eMLInVsO5HDZuqv082130KVlYMx9FKpEOMSX32aBaL7K0P3/s2048/335601622_165140016397820_3220185363139898916_n.jpg

យ៉ាងណាមិញ ថ្មីៗនេះអ្នកចម្រៀងរូបនេះ បានយកបទចម្រៀងដ៏ល្បីរបស់តារាចម្រៀងវណ្ណដា និង វណ្ណថាន មានចំណងជើងថា «កំលោះស្រុកខ្មែរ» ទៅ Cover មានចំណងជើងថា «ក្រមុំស្រុកស្រែ» ដែលបានចេញនៅលើឆាណែលយូធូប «Bong Plerng Media» កាលពីថ្ងៃទី២៤ ខែមេសា ហើយត្រូវអ្នកលេងបណ្តាញសង្គម Tik Tok យកទៅចែកចាយ ព្រមទាំងទទួលបានការរិះគន់នាងយ៉ាងខ្លាំង។

អ្នកលេងបណ្តាញសង្គមបានខំមិនរិះគន់ ចិន្តា វីតា ថា «សំឡេង យកព្រលឹង , ដាក់ក្នុងរឿង នាងណាត ត្រូវគ្នា , បំពេកូន, ចប់បាត់ហើយចែអើយ ,ឈប់ទៅចែ ,ឈប់ទៅបង មកទាំងទឹកទាំងកាកម៉ងបង ,យំអត់ចេញទេ ,គាំងអ្នក Mixmaster ចប់បាត់ »។ អ្នកខ្លះទៀតបានខំមិនថា «សំឡេងគាត់ពីរោះដូចអត់ពីរោះ បាកនិយាយណាស់ ស្ដាប់ហើយឡើងព្រឺ សំឡេងផ្ដាច់សង្ខា, អត់ពីរោះពិត អត់ស៊ីគ្នាសោះ, សម្លេងសមតែច្រៀងភ្លេងការ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_gdsnJKLnvDzRj3xuR0ZlPAP6rH-Qz2vuW419-JdOndIuwQDtilpxzWcbE7ljDvXnDkyRjTqrsLejvO3p_pXgbb1k3K84HmtBR9qruEwfGGOMLtKwlwKEfJffE5jRZI2l7_lCCSRcds2knBYF-YN0Jk9e3-L0y9DUVfsqaW2zURUyz-AmXH4g_tiO/s981/Capture%20(4).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghtrfsFcZqqxqzmJiFL99lBgn7CgMvkpYCRiPfncIcCf4TX40dFt8vo8f1XgKk7vd01c8nJ5UCwoQPtYzAQnjyjYAi8W0tp5sUx6ZgmTUtsyprXBnlIGL73Y-JmK2iOFPlyl2fHmWQ6hgk5ORFjEIMELKUe67u1c4Ysmw9VIZg0UPky2kFEnpj3KFB/s887/%E1%9E%84.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiflmjLWqc0lejw9R4nZNkar_o0aoVHZx4jF33C4IW4QrpW3QR4kRr5nK20ORLP_gpfMFnohlbZTmHyAZTb7feISyvrO33-HV-hFQcFvoOrcw3j1j6aaw7QKtf_zNcOJG1zFtcBTZiecz3HM1oPO4R1mpo4Fbz7J7j1fWJJ0U8VPep-3OozoHfcA8Qa/s900/%E1%9E%9C.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBdr3hVlkzyI4wg6k9p3vI8KonPWcKkpS64HXy3zhigvZdZ8wYQNum-kjcSOv56E7F19T6lXjtQG3IUtV1ZWE8igdBGrKOUFvBQiqGCXc4GKO6pW8HTmanDM7zALWKhf_TupSpHp-o_rsGsOn8MkeGUMDYplnaz_1jXhKey6-z3QOrGmzG5l6cVeDF/s834/%E1%9F%A1.PNG

@ahheng051

#ប្រភពពីyoutube #BongPlerngMedia(ORIGINAL BY #Vanthan x VannDa) បទ៖ #ក្រមុំស្រុកស្រែ [COVER]

♬ សំឡេងដើម – Ah heng – Ah heng