កាន់តែកៀកមែនទែនហើយក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី “សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣” ដែលមានបេក្ខភាព៤២រូប ត្រូវប្រកួតប្រជែងគ្នាដោយក្នុងនោះមានបេក្ខជនចំនួន ២១រូប និងបេក្ខនារីចំនួន ២១រូប ខណៈមហាជនកំពុងចោលក្រសែភ្នែកទន្ទឹងរង់ចាំមើលអ្នកណាជាម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះ។

កម្មវិធី “សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣” ត្រូវបានបង្កើតឡើងដោយផ្តល់ឱកាសឱ្យ
កម្មករ កម្មការិនី កំពុងធ្វើការងារយ៉ាងតិច៣ខែ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ មានរូបសម្បត្តិសមរម្យ មានភាពវៃឆ្លាត មានភាពរួសរាយរាក់ទាក់ ទំនាក់ទំនងល្អ និងមាន ប្រជាប្រិយភាព ទាំងអ្នកមានគ្រួសារនិងនៅលីវអាចចូលរួមប្រកួត ដោយបេក្ខជនត្រូវ មានអាយុចាប់ពី១៨ដល់៣៥ឆ្នាំកម្ពស់ចាប់ពី ១.៧០ម សម្រាប់បេក្ខនារី មានអាយុចាប់ពី១៨ដល់៣០ឆ្នាំមានកម្ពស់ចាប់១.៦០ម ។May be an image of 8 people

“សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣” រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការសហការពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (TAFTAC), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក), និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន សំដៅលើកតម្លៃកម្មករ-កម្មការិនី និងបង្កើតនូវឱកាសបញ្ចេញសមត្ថភាពរបស់បងប្អូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ នៅកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ។May be an image of 6 people and temple

គួរបញ្ជាក់ថា បេក្ខភាព «សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣» មានការជ្រើសរើសចេញពីបេក្ខភាពរាប់រយនាក់ និងចុងក្រោយជ្រើសរើសយកតែ ៤២រូបប៉ុណ្ណោះ គឺបេក្ខជនចំនួន ២១រូប និងបេក្ខនារីចំនួន ២១រូប ដើម្បីយកទៅប្រកួតប្រជែងផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះវេលាម៉ោង ៣រសៀល នៅបេឡាជាតិសន្តិសុខសង្គមស្នាក់ការកណ្ដាល ដែលមានទីតាំងនៅភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ។
បន្ថែមពីលើនេះ មុនពេលកម្មវិធីឈានដល់ថ្ងៃផ្តាច់ព័្រត្របេក្ខភាពទទួលបានដំណើរកម្សាន្តទៅកាន់ទីតាំងសំខាន់ៗចំនួន ៣ ក្នុងរាជធានីភ្នំពេញ ដែលរួមមាន ព្រះបរមរាជវាំង សារមន្ទីរជាតិ និងវិមានឈ្នះ ឈ្នះ ដើម្បីទទួលបានចំណេះដឹងថ្មីៗមុនការប្រកួតឈុតធំ៕May be an image of 7 peopleMay be an image of 7 peopleMay be an image of 3 peopleMay be an image of 7 people