ក្រុមលោកឧកញ្ញ៉ា ជា សារ៉ន ត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតហើយ










កាលពីកន្លងមកមានការចែករំលែកជាច្រើនបន្ទាប់ពីមានរូបភាពមួយបង្ហាញថា តារាចម្រៀង ជី ដេវីត និង វណ្ណដា រួមជាមួយកំពូលតារាចម្រៀងជាច្រើនរូបទៀតនឹងមានវត្តមានក្នុងកម្មវិធី Beyond The Games’Days នៅវិមាន ឈ្នះ ឈ្នះ ខណៈពេលនេះទទួលបានដំណឹងផ្លូវការហើយថា ជី ដេវីត ពុំមានវត្តមាននៅក្នុងកម្មវិធីខាងលើនេះទេ។
តាមការបញ្ជាក់ពីផេក Beyond The Games បានបង្ហាញពីសិល្បករដែលត្រូវចូលរួមនៅក្នុងកម្មវិធី Beyond The Games’Days ដែលមានកម្មវិធីកម្សាន្តចម្រុះជាច្រើន ដោយមានកំពូលតារាចម្រៀងល្បីៗចូលរួមមានដូចជា ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត , ម៉ាន់ វណ្ណដា ,មាស សុខសោភា , តន់ ច័ន្ទសីម៉ា ,ខេម , វណ្ណថាន, សាយ រួមទាំងតារាចម្រៀងល្បីៗជាច្រើនរូបទៀតនឹងមានវត្តមានលើឆាកតែមួយនៅវិមានឈ្នះ ឈ្នះ ខណៈពុំមានវត្តមានរបស់តារាចម្រៀង ជី ដេវីត នោះទេ ដែលជាព័ត៌មានផ្លូវការបញ្ជាក់នៅយប់ថ្ងៃទី២៧ ខែមេសា ព្រោះកន្លងមកមានការចែករំលែកថា ជី ដេវីត ក៏មានវត្តមានក្នុងកម្មវិធីនេះផងដែរ។
គួរបញ្ជាក់ថា Beyond The Games’Days រៀបចំឡើងដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងបង្ហាញភាសាបេះដូងរបស់យើងសម្រាប់កម្ពុជា តាមរយៈការស្រឡាញ់គាំទ្រអត្តពលិកខ្មែរគ្រប់ៗរូប ប្រកបដោយមោទកភាពលើសពីការប្រកួត។ មិនត្រឹមតែមានការប្រគំតន្រ្តីនោះទេ កម្មវិធីនេះក៏មានស្ដង់ពិព័រណ៍ផលិតផលជាច្រើនប្រភេទ សួនបេះដូង ការតាំងបង្ហាញគំនូរអាស៊ាន ការតាំងបង្ហាញស្នាដៃគំនូរកុមារ ជាដើម ដែលធ្វើឡើងថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ ចាប់ពីម៉ោង ៤រសៀលតទៅ នៅវិមានឈ្នះ ឈ្នះ ដែលអាចឱ្យទស្សនិកជនចូលរួមដោយសេរី៕
បរទេស៖ ទន្ទឹមនឹងមហិច្ឆិតាក្នុងការជ្រៀតចូលយ៉ាងជ្រៅទៅក្នុងទ្វីបអឺរ៉ុប ប្រទេសចិនទំនងជានឹងវ៉ាដាច់ប្រទេសជប៉ុនក្នុងនាមជាប្រទេសនាំចេញរថយន្តធំជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំនេះ។
នៅក្នុងកម្មវិធី Shanghai Auto Show 2023 ម៉ាករថយន្តចិនដែលកំពុងលេចធ្លោដូចជា ZEEKR, NETA និង HiPhi បានប្រកាសពីផែនការទៅកាន់ទ្វីបអឺរ៉ុបដែលគ្របដណ្តប់ដោយក្រុមហ៊ុនរថយន្តយក្សពិភពលោកដែលមានអាយុកាលយូរឆ្នាំមកហើយ។
ប្រសិនបើការព្យាករណ៍ត្រឹមត្រូវ ប្រទេសចិននឹងវ៉ាដាច់ប្រទេសជប៉ុន ដែលជាប្រទេសនាំចេញរថយន្តកំពូលរបស់ពិភពលោកទាក់ទងនឹងទិន្នផល។ នៅឆ្នាំ 2022 ការនាំចេញរបស់ប្រទេសជប៉ុនបានធ្លាក់ចុះជិត 8% ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម 3.5 លានគ្រឿង។ ខណៈការនាំចេញរថយន្តរបស់ប្រទេសចិនបានកើនឡើងជាង 3 លានគ្រឿងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារភាពប្រសើរឡើងនៃការប្រកួតប្រជែងខ្សែសង្វាក់ផ្គត់ផ្គង់ គុណភាព បច្ចេកវិទ្យា និងម៉ាកយីហោរបស់ប្រទេសនេះ ។
នៅឆ្នាំនេះ សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានព្យាករណ៍ថា ការនាំចេញរថយន្តអាចឈានដល់ 4.5 លានគ្រឿងជាលើកដំបូង កើនឡើងជិត 30% ធៀបនឹង 3.11 លានគ្រឿងកាលពីឆ្នាំមុន។ ក្រុមហ៊ុនដំឡើងរថយន្តផ្សេងទៀតក៏យល់ស្របនឹងទស្សនៈនេះផងដែរ ដោយនិយាយថា ពួកគេត្រូវបានទាក់ទងដោយអ្នកចែកបៀបរទេសក្នុងអំឡុងពេលថ្ងៃនៃកម្មវិធី Shanghai Auto Show ឆ្នាំ 2023 ដែលចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការលក់រថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន។ ការលក់សរុបនៃរថយន្តសាំង និងរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនបានកើនឡើង 0.3 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ 1.59 លានគ្រឿងក្នុងខែមីនា នេះបើយោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន CPCA ។
លោក Jack Chen នាយកផ្នែកអភិវឌ្ឍន៍យុទ្ធសាស្ត្រនៅ Jetour ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរថយន្តអគ្គិសនីរបស់ Chery Automobile បាននិយាយថា ទស្សនវិស័យនៃការនាំចេញរថយន្តចិនគឺ “ភ្លឺខ្លាំង” ដោយផ្អែកលើការបញ្ជាទិញដែលខ្លួនបានទទួល។ លោកបានបញ្ជាក់ថា៖ «តួលេខនាំចេញពិតប្រាកដនឹងលើសពីការរំពឹងទុករបស់ទីផ្សារ ដោយមើលឃើញពីហេតុផល។ លោកបាននិយាយទៀតថា រថយន្តចិនត្រូវបានចាត់ទុកថាជាតម្លៃសមរម្យនៅក្នុងទីផ្សារមួយចំនួន ហើយរថយន្តចិនគឺមានប្រជាប្រិយភាពខ្លាំងណាស់ទាំងនៅអាស៊ីអាគ្នេយ៍ អាមេរិកខាងត្បូង និងអាហ្វ្រិក។ ប្រភព៖vnexpress
ប្រទេសចិន ៖ ខេត្ត Guizhou ស្ថិតនៅភាគនិរតីនៃប្រទេសចិនបានលើកកម្ពស់វិស័យទេសចរណ៍ក្នុងឱកាសបុណ្យថ្ងៃការងារប្រចាំឆ្នាំ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ។ ភ្ញៀវទេសចរចិនជាច្រើននាក់បានកក់សំបុត្រតាមក្រុមហ៊ុនទេសចរណ៍នានាក្នុងរយៈពេល២សប្តាហ៍ មុនថ្ងៃឈប់សម្រាកយូរថ្ងៃមកដល់ ។ គេសង្កេតឃើញថា ភ្ញៀវទេសចរបាននាំគ្នាកក់បន្ទប់ស្នាក់នៅរហូតដល់៨០% ។
ចាប់ពីដើមខែមេសា ឆ្នាំ២០២៣ មក ភ្ញៀវទេសចរចិនបានទៅកម្សាន្តនៅតំបន់ទឹកជ្រោះមួយកន្លែងឈ្មោះ Huangguoshu Waterfall ស្ថិតនៅទីក្រុង Anshun ។ ទឹកជ្រោះនៅទីនេះ ស្ថិតក្នុងចំណោមទឹកជ្រោះដ៏ធំបំផុតនៅតំបន់អាស៊ី ហើយមានភ្ញៀវទេសចរមកកម្សាន្តនៅទីនេះជាង១៦.០០០នាក់ក្នុង១ថ្ងៃ ។ គេរំពឹងថា ក្នុងថ្ងៃឈប់សម្រាកយូរថ្ងៃ ភ្ញៀវទេសចរនឹងមកកម្សាន្តនៅទីនេះជាង៣ម៉ឺននាក់ក្នុង១ថ្ងៃ ។
លើសពីនេះ ក្នុងភូមិបុរាណមួយឈ្មោះ Xijiang Qianhu Miao មានភ្ញៀវទេសចរមកដើរទស្សនាភាពស្រស់ស្អាតក្នុងភូមិ និងទស្សនានូវរបាំប្លែកៗដែលបង្ហាញពីវប្បធម៌ដ៏ល្បីល្បាញរបស់ក្រុមជនជាតិភាគតិច Miao ។
ធនធានទេសចរណ៍ដ៏សម្បូរបែប រួមទាំងមានទេសភាពធម្មជាតិប្លែកៗ ក៏ដូចជាវប្បធម៌របស់ជនជាតិភាគតិចបានធ្វើខេត្ត Guizhou បង្ហាញនូវមុខមាត់របស់ខ្លួន ជាមួយផលិតផលផ្នែកទេសចរណ៍ ព្រមទាំងបង្ហាញនូវព្រឹត្តិការណ៍ពិសេសដើម្បីផ្តល់បទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ចំណែកនៅទីក្រុង Taijiang មន្ត្រីក្នុងទីក្រុងនេះកំពុងតែជំរុញផ្នែកទេសចរណ៍នៅជនបទ ដែលពោរពេញទៅដោយធម្មជាតិដ៏ស្រស់ស្អាត ហើយអ្នកភូមិរស់នៅតាមបែបសាមញ្ញ ។ គេបានជំរុញឱ្យមានការផ្សព្វផ្សាយទេសចរណ៍បែបផ្ទះសំណាក់ និងបោះជំរំផងដែរ ដើម្បីឱ្យពលរដ្ឋទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ ៕
ប្រភព ៖ China Face
តារាចម្រៀងមានឈ្មោះបោះសំឡេង អ៊ាម វន្នី បាននិយាយចំៗនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថាលោកមិនគាំទ្រឱ្យលោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ មកអធិប្បាយបាត់ទាល់ព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ ប្រសិនមានភាពថ្លោះធ្លោយ មានតែភាពអាម៉ាស់ប៉ុណ្ណោះសម្រាប់ប្រទេសជាតិ។ ជាមួយគ្នានេះ តារាចម្រៀងរូបនេះក៏សូមស្នើឱ្យថ្នាក់ដឹកនាំក្នុងកិច្ចការងារនេះសិក្សាឡើងវិញជ្រើសរើសអ្នកដែលស័ក្តិសមបំផុត ទាំងមានសមត្ថភាព និងភាពថ្លៃថ្នូរ។
ដូចមហាជនជ្រាបមកហើយថា ថ្មីៗនេះមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីទទួលដំណឹងថា លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជាអ្នកអធិប្បាយបាត់ទាត់ម្នាក់នៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈពេលវេលានៃព្រឹត្តការណ៍ដ៏សំខាន់នេះកាន់តែកៀកមកដល់។ មិនត្រឹមតែមហាជនមិនពេញចិត្តតែប៉ុណ្ណោះទេ តារាចម្រៀង អ៊ាម វន្នី ក៏ចេញមុខមិនគាំទ្រជ្រើសរើសអ្នកអធិប្បាយខាងលើនេះមកអធិប្បាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឡើយ។
លោក អ៊ាម វន្នី បានសរសេររៀបរាប់នៅព្រឹកថ្ងៃទី២៨ ខែមេសា នេះថា «ឃើញថាហ្វេសប៊ុកផូសព្រោងព្រាតថាគាត់ជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីកីឡាស៊ីហ្គេមខាងមុខ តែភាពច្បាស់ការ១០០%ខ្ញុំមិនទាន់ដឹងទេ។
បើសិន ជាការពិតខ្ញុំមិនគាំទ្រទេ ក្នុងនាមជាជនរួមជាតិម្នាក់ ខ្ញុំមិនដែលស្អប់ឬមានបញ្ហាជាមួយគាត់ទេ ប៉ុន្តែអតីតភាពរបស់គាត់គឺពុំគួរទទួលបានឱកាសការងារនេះទេ ប្រទេសជិតខាងកំពុងតាមដានមើលយើងគ្រប់ជ្រុងជ្រោយ បើថ្លោះធ្លោយគឺមានតែអាម៉ាស់ប៉ុណ្ណោះ កិត្តិយសជាតិជារឿងសំខាន់ ជាង២០ឆ្នាំទៀតទើបមានឱកាសនេះម្តងទៀត។
បើជាការពិតខ្ញុំអំពាវនាវដល់ថ្នាក់ដឹកនាំក្នុងកិច្ចការងារនេះសិក្សាឡើងវិញដើម្បីជ្រើសអ្នកដែលស័ក្តិសមបំផុត ទាំងក្នុងដួងចិត្តមហាជន និង សមត្ថភាព និងភាពថ្លៃថ្នូរ»។
ការលើកឡើងរបស់ តារាចម្រៀងរូបនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការគាំទ្រដែលមិនគួរជ្រើសរើសឱ្យ Admin ជីងចក់ មកអធិប្បាយឡើយ ខណៈមានមតិរិះគន់យ៉ាងណា សាមីខ្លួន Admin ជីងចក់ បានឡើងថា «គេមើលស្រាលយើងជារឿងរបស់គេ! ប៉ុន្តែខ្ញុំនៅតែជឿជាក់ថាវាគ្មានអី្វដែលខ្ញុំមិនអាចធ្វើបាន»៕
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញថា សមាសភាពអភិបាលរងក្រុង ៥នាក់ផ្សេងទៀតរួមមាន៖ លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម, លោក ផុន គឹមឡុង, លោក ស៉ឹង សុផាន់ណា, លោក ជា ហ៊ោ និង លោក ចាន់ គឿយ។
សូមជម្រាបផងដែរថា ក្រុងអរិយក្សត្រ គឺជាក្រុងថ្មីមួយរបស់ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមរយៈអនុក្រឹត្យចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុងនេះមានសង្កាត់សរុបចំនួន១១ ដោយកាត់ពីស្រុកខ្សាច់កណ្តាលចំនួន៦ឃុំ និងពីស្រុកល្វាឯមចំនួន៥ឃុំ៕


អ្នកលេងបណ្តាញសង្គមមួយចំនួនជ្រាបមកហើយថានៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ផ្ទុះការវែកញែកយ៉ាងខ្លាំងបន្ទាប់ពី ប្រាសាទ ដាវីន ចេញបញ្ជាក់ថា អេឡិច ហ្សូរ៉ា មិនមែនឪពុករបស់កូនស្រី ឌី សូនិត្តា ឡើយ។ រឿងក្តៅដូចបាយពុះនេះ ឌី សូនិត្តា មិននៅស្ងៀមដូចគ្នាចេញបកស្រាយជាសំណេរជូនមហាជនទាំងយប់ ខណៈ ឌី សូនិត្តា អាចឈានដល់ប្រព័ន្ធផ្លូវច្បាប់ជាមួយ ប្រាសាទ ដាវីន។
ម្ចាស់ពាន I Am a Singer Cambodia រដូវកាលទី៣ ឌី សូនិត្តា ចេញមកបញ្ជាក់ជូនមហាជនទាំងយប់ព្រោះមិនអាចទ្រាំមើលគេយកកូនស្រី និងខ្លួន ធ្វើជាប្រធានបទ ទាំងកន្លងមកនាងមិនដែលមានរឿងជាមួយ ប្រាសាទ ដាវីន សូម្បីម្តងទោះបីកន្លងមក ប្រាសាទ ដាវីន ធ្វើអ្វីខ្លះនិងនិយាយអ្វីខ្លះ នាងរក្សានៅភាពស្ងៀមស្ងាត់ តែបែរជាវាយប្រហារនាងដោយចំហថែមទាំងយកកូនស្រីខ្លួនទៅពាក់ព័ន្ធទៀត។
ឌី សូនិត្តា បកស្រាយទៀតថា ទោះបីជាកូនស្រីនាង ជាកូនរឺមិនមែនកូនរបស់ អេឡិច ហ្សូរ៉ា ក៏ដោយនៅតែជាកូនរបស់នាង សំខាន់នាងមានទំនួលខុសត្រូវបែបណាខ្លះចំពោះកូននាង។ តារាស្រីរូបនេះ បានផ្តាំទៅ ប្រាសាទ ដាវីន ទៀតថា ខ្លួនមិនមែនជាមនុស្សទម្លាប់យករឿងមិនល្អដើម្បីល្បីដែរ និងចោទសំណួរទៅភាគីម្ខាងទៀតថា មិនខ្លាចបាបកម្មដោយមិនដឹងខ្លួនដោយសារតែទង្វើឈឺឆ្អាលរឿងរបស់អ្នកដទៃហួសហេតុ។ បន្ថែមលើនេះ សូនិត្តា ក៏បានបញ្ជាក់ទៀតថាចាប់ពីពេលនេះ កូនស្រីជារបស់នាងតែម្នាក់មិនមានឪពុកទេ ហើយអេឡិច ហ្សូរ៉ា ក៏មិនត្រូវជាអ្វីនឹងនាង និងកូននាងដែរ កូនស្រីនាងគ្មានឪពុកតាំងពីដើម។.jpg)
មិនត្រឹមតែមានការបកស្រាយតែប៉ុណ្ណោះទេ តែ ឌី សូនិត្តា អាចឈានដល់ប្រព័ន្ធផ្លូវច្បាប់ជាមួយ ប្រាសាទ ដាវីន ដោយ ឌី សូនិត្តា បាន add Story ថា «នៅសុខៗគេមកបរិហារកេរ្តិ៍ ហើយ បំភ្លើសជាសារធារណៈពីកូនស្រីខ្ញុំ គាត់ជាតារាទៀត គាត់និយាយការពិតខ្ញុំអត់ខឹងទេ តែនេះបន្ថែមទាល់តែលើសចូលដល់បទ ព្រហ្មទណ្ឌហើយ។ បងសាង បងចាំទទួលផង»។
គួរបញ្ជាក់ផងដែរថា ជុំវិញរឿងក្តៅគគុកនេះ ប្រាសាទ ដាវីន បានចេញមកទម្លាយថា អេឡិច ហ្សូរ៉ា មិនមែនជាឪពុកកូនស្រីរបស់ ឌី សូនិត្តា នឹងចង់ឱ្យ អេឡិច ហ្សូរ៉ា ចេញមកបកស្រាយការពិតព្រោះចង់ឃើញពីភាពសម្តែងបន្តទៀត ក្រោយ ឌី សូនិត្តា និយាយថាមិនស្តាយក្រោយដែលស្ពាយឈ្មោះមេម៉ាយត្រូវមើលថែកូនស្រីតែម្នាក់ឯង៕
អាមេរិក៖ Meta បានកត់ត្រាការកើនឡើង 3% នៃប្រាក់ចំណូលនៅក្នុងត្រីមាសទី 1 ដោយយកឈ្នះលើការព្យាករណ៍របស់ Wall Street និងបញ្ច្រាសនិន្នាការនៃការធ្លាក់ចុះ 3 ត្រីមាសជាប់ៗគ្នា។
នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី 1 របស់ខ្លួន Meta ក៏បាននិយាយថា កំណើនអ្នកប្រើប្រាស់គឺពិតជាខ្លាំងនៅក្នុងត្រីមាសថ្មីៗនេះ។ ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែនៅលើកម្មវិធីបានកើនឡើង 5% ពីមួយឆ្នាំទៅមួយឆ្នាំដល់ជាង 3.8 ពាន់លាននាក់។ អ្នកប្រើប្រាស់ Facebook ប្រចាំថ្ងៃបានកើនឡើង 4% ដល់ជាង 2 ពាន់លាននាក់។
នាយកប្រតិបត្តលោក Mark Zuckerberg បាននិយាយនៅថ្ងៃទី 26 ខែមេសាថា “យើងមានត្រីមាសដ៏ល្អ សហគមន៍អ្នកប្រើប្រាស់នៅតែបន្តកើនឡើង” ” យើងកំពុងទទួលបានភាពប្រសើរឡើង និងកាន់តែប្រសើរជាងនេះទៅទៀត ធ្វើឱ្យផលិតផលកាន់តែលឿន និងពង្រឹងទីតាំងបច្ចុប្បន្នដើម្បីបំពេញចក្ខុវិស័យរយៈពេលវែង” ។ កាលពីដើមឆ្នាំនេះលោក Zuckerberg បានប្រកាសថា នៅឆ្នាំ 2023 នឹងក្លាយជា “ឆ្នាំដ៏មានប្រសិទ្ធភាព” របស់ក្រុមហ៊ុន។
បច្ចុប្បន្ន Meta កំពុងស្ថិតក្នុងដំណាក់កាលរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីរស់ឡើងវិញបន្ទាប់ពីការប្រកួតប្រជែងជាបន្តបន្ទាប់ ពីការកើនឡើងនៃការប្រកួតប្រជែង ការថយចុះប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដោយសារតែការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច រហូតដល់ការខាតបង់រាប់ពាន់លានដុល្លារដែលបានចាក់ចូលទៅក្នុងការកសាង metaverse ។ កាលពីខែវិច្ឆិកាឆ្នាំ2022 Meta បានប្រកាសថាខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន 11,000 នាក់ និងកាលពីខែមុន Meta ក៏បាននិយាយថា ខ្លួននឹងកាត់បន្ថយមនុស្ស ១០.០០០ នាក់ទៀត សរុបមក បុគ្គលិករបស់ Meta នឹងត្រូវកាត់បន្ថយ 25%។
ក្រុមហ៊ុនបាននិយាយថាខ្លួនរំពឹងថាប្រាក់ចំណូលនៅត្រីមាសនេះនឹងបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ការចំណាយក្នុងឆ្នាំនេះក៏អាចនឹងត្រូវបានកាត់បន្ថយបន្តិចដែរ។ លោក Debra Aho Williamson អ្នកវិភាគនៅក្រុមហ៊ុន Insider Intelligence បាននិយាយថា “Meta មានការចាប់ផ្តើមខ្លាំងជាងការរំពឹងទុកចំពោះឆ្នាំផលិតភាព” ។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន “មិនអាចនៅស្ងៀមក្នុងស្ថានភាពបច្ចុប្បន្នទេ” ។
ដូចក្រុមហ៊ុនបច្ចេកវិជ្ជាផ្សេងទៀតដែរ ពេលនេះ Meta កំពុងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើ បញ្ញាសិប្បនិម្មិត (AI) ជាងក្រុមហ៊ុន metaverse ។ នៅក្នុងសុន្ទរកថារបស់គាត់កាលពីម្សិលមិញលោកនាយក Zuckerberg បាននិយាយថា “សកម្មភាព AI កំពុងជំរុញលទ្ធផលល្អសម្រាប់អាជីវកម្មរបស់យើង” ពួកគេកំពុងបញ្ចូល AI ទៅក្នុងបទពិសោធន៍ជជែកនៅលើ Messenger និង WhatsApp ក៏ដូចជាការបន្ថែមបែបផែនទៅ Facebook ការបង្ហោះ Instagram និងការផ្សាយពាណិជ្ជកម្មជាដើម។ ប្រភព៖vnexpress
យុវតី ហួត គឹមហុង ដែលកំពុងសិក្សានៅអាមេរិក និងជាអតីតកីឡាការិនីជម្រើសជាតិកម្ពុជា ត្រូវបានកោះហៅ ត្រឡប់មកជួយក្រុមជម្រើសជាតិកម្ពុជាវិញ នៅក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២។
ហួត គីមហុង ធ្លាប់ជាកីឡាការិនីឆ្នើមរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និងជាប់ជម្រើសជាតិនារីកម្ពុជា និងស៊ុតបញ្ចូលទី៦គ្រាប់ម្នាក់ឯង ពេលឈ្នះទីម័រខាងកើត ១២-០ ក្នុងព្រឹត្តិការណ៍ AFF Women’s Championship 2018។
ក្នុងអំឡុងពេល សិក្សានៅសាលាBryant and Stratton college យុវតី ហួត គឹមហុង ក៏បានក្លាយជាកីឡាការិនីឆ្នើមម្នាក់ក្នុងសាលានេះដែរ។
សូមជម្រាបផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិនារី នឹងត្រូវប្រកួតបើកឆាក ប៉ះឡាវ ថ្ងៃទី៣ ខែឧសភាឆ្នាំ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស អិន វេលាម៉ោង ៨:០០នាទីយប់ ក្នុងរាជធានីភ្នំពេញ ពោលគឺបន្ទាប់ពីចប់ការប្រកួតរវាង ថៃ ប៉ះ សិង្ហបុរី វេលាម៉ោង ៤:០០នាទីរសៀល៕

សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការប្តូរទៅទីតាំងថ្មីនៅផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារនាខែមិថុនា ខាងមុខ។
ក្នុងសេចក្តីជូនដំណឹងបានសរសេរថា សូមជូនដំណឹងដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ គណៈមេធាវីន ព្រះរាជាណាចក្រកម្ពុជា អង្គភាពពាក់ព័ន្ធ និងសាធារណជនទាំងអស់ឱ្យជ្រាបថា សាលាដំបូង និងអយ្យការអម សាលាដំបួងរាជធានីភ្នំពេញ នឹងប្ដូរទីតាំងពីអគារលេខ ២៥ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅ អគារសាលាយុត្តិធម៌ ស្ថិតនៅ ដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃ ចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តទៅ៕