យុវតី​ ហួត គឹម​ហុង ​ដែល​កំពុង​សិក្សា​នៅ​អាមេរិក​​ និង​ជា​អតីត​កីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា ត្រូវបានកោះហៅ ​ត្រឡប់មកជួយក្រុមជម្រើសជាតិកម្ពុជាវិញ នៅក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២។

ហួត គីមហុង ​ធ្លាប់​ជា​កីឡា​ការិនី​ឆ្នើម​របស់​ក្លិបបាល់ទាត់​ភ្នំពេញ​ក្រោន និង​ជាប់​ជម្រើសជាតិនារី​កម្ពុជា និង​ស៊ុត​បញ្ចូល​ទី​​៦​គ្រាប់​ម្នាក់​ឯង​​​ ពេល​ឈ្នះទីម័រ​ខាង​កើត ១២-០ ​ក្នុងព្រឹត្តិការណ៍ ​AFF Women’s Championship 2018​។May be an image of 2 people, people playing football, people playing soccer and grass

ក្នុងអំឡុងពេល សិក្សានៅសាលាBryant and Stratton college យុវតី​ ហួត គឹម​ហុង ​ក៏បានក្លាយ​ជា​កីឡា​ការិនី​ឆ្នើម​​ម្នាក់​ក្នុង​សាលា​នេះ​ដែរ​។

សូមជម្រាបផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិនារី នឹងត្រូវប្រកួតបើកឆាក ប៉ះឡាវ ថ្ងៃទី៣ ខែឧសភាឆ្នាំ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស អិន វេលាម៉ោង ៨:០០នាទីយប់ ក្នុងរាជធានីភ្នំពេញ ពោលគឺបន្ទាប់ពីចប់ការប្រកួតរវាង ថៃ ប៉ះ សិង្ហបុរី វេលាម៉ោង ៤:០០នាទីរសៀល៕ហួត គីមហុង៖ខ្ញុំមិនដឹង២០២៣បាន ...ហួត គីមហុង៖ខ្ញុំមិនដឹង២០២៣បានទៅខ្មែរឬអត់ តែខ្ញុំនៅតែចង់ក្រុមនារីនៅស៊ីហ្គេម | MSR Sport