ក្រុងបាងកកនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត
តាមការវិភាគចុងក្រោយពីផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Thammasat បង្ហាញថា ក្រុងបាងកកនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខ ដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ហើយវាមិនមែនជារឿងថ្ងៃអនាគតទេ ។ លោក Inès Otosaka បានដឹកនាំការសិក្សារបស់ក្រុមការងារវិទ្យាសាស្ត្រអន្តរជាតិ ប្រាប់ថា រដ្ឋាភិបាលថៃត្រូវមានគោលនយោបាយតឹងរ៉ឹងដើម្បីទប់ស្កាត់ផលប៉ះពាល់ ។
ផ្នែកបម្រែបម្រួលអាកាសធាតុបានរាយការណ៍ថា ផ្ទាំងទឹកកកកំពុងតែរលាយយ៉ាងឆាប់រហ័សមិនមែនជារឿងកុហកទេ ប៉ុន្តែវាជាការពិត ដែលបានកើតឡើងពិតប្រាកដ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ផ្ទាំងទឹកកកបានរលាយអស់ច្រើនបំផុត ហើយអ្នកជំនាញនិយាយថា គ្រប់គ្នាគួរតែបារម្ភពីបញ្ហានេះ ។ លើសពីនេះ ក្រុងបាងកករបស់ប្រទេសថៃនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត ។
តាមការសិក្សារបស់ក្រុមការងារវិទ្យាសាស្ត្រអន្តរជាតិដឹកនាំដោយលោក Inès Otosaka ដែលបានវិភាគទិន្នន័យការរលាយផ្ទាំងទឹកកក ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២០ បង្ហាញថា ប្រទេស Greenland និងអង់តាកទិកបានបាត់បង់ទឹកកកអស់ចំនួន៧.៥៦០ពាន់លានតោន ហើយវាបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើងដល់២១មីល្លីម៉ែត្រ ។
ការរលាយរបស់ផ្ទាំងទឹកកកបានកើនឡើងដល់៥ដង បើធៀបនឹងឆ្នាំ១៩៩០ ដោយសារតែមហាសមុទ្របានកើនកំដៅជាបន្តបន្ទាប់ ។ លោក Inès Otosaka និយាយថា មនុស្សគ្រប់គ្នាត្រូវតែបារម្ភពីបញ្ហានេះ ហើយវានឹងប៉ះពាល់ដល់តំបន់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក រួមទាំងទីក្រុងបាងកក ប្រទេសថៃផងដែរ ។ លោកថា ៖ «ផ្ទាំងទឹកកកករលាយយ៉ាងឆាប់រហ័សនឹងប៉ះពាល់ដល់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក ហើយអាចកើតគ្រោះថ្នាក់ទឹកជំនន់ទៀតផង ។ វាសំខាន់ណាស់ ហើយយើងត្រូវតែប៉ាន់ស្មានឱ្យបានច្បាស់លាស់ដើម្បីការពារសម្រាប់ថ្ងៃអនាគត និងមានផែនការទប់ស្កាត់គ្រោះមហន្តរាយនេះ» ។
ចំណែកសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Northumbria ថ្លែងថា ៖ «នាទសវត្សរ៍កន្លងមក កម្រិតទឹកសមុទ្របានកើនឡើងប្រមាណ៣មីល្លីម៉ែត្រក្នុង១ឆ្នាំ ហើយមិនយូរទេ យើងនឹងបានឃើញកម្រិតទឹកសមុទ្រកើនឡើង៤មីល្លីម៉ែត្រ, ៥មីល្លីម៉ែត្រ និង៦មីល្លីម៉ែត្រក្នុង១ឆ្នាំ» ៕ ប្រភព ៖ environman











ប្រភព ៖ WorldForum
ប្រភព ៖ sanook




ប្រភព៖phuntoday.com


Mobile Legend Southeast Asia Cup គឺជាការប្រកួតថ្នាក់អន្តរជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីក្រុមកីឡាករកំពូលៗ មកពីបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ MSC 2023 ក៏មាន៣ក្រុមបន្ថែមទៀត មកពីប្រទេស ដែលមិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួតផងដែរ ពោលគឺកីឡាករមកពី អាមេរិកខាងជើង ទួគី និងមេណា។ ហើយអ្វីដែលកាន់តែពិសេស នៅឆ្នាំនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត MSC 2023 ។ យើងសង្ឃឹមថា ក្រុមតំណាងប្រទេសកម្ពុជា នឹងធ្វើបានល្អនៅក្នុងការប្រកួត MSC 2023 ខាងមុខនេះ។
ក្រឡេកមកមើលការប្រកួត MPL-KH Spring Split ២០២៣ វិញ យើងឃើញថា រដូវកាលនេះក៏មិនខុសពីរដូវកាលមុនៗដែរ ក្រុមកំពូលៗកម្ពុជាចំនួន៨ក្រុម បានចូលខ្លូនមកប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីយកតំណែងជើងឯកប្រចាំរដូវកាល រួមជាមួយនឹងរង្វាន់សរុបជាទឹកប្រាក់ចំនួន ១៦,០០០ ដុល្លារសហរដ្ឋអាមេរិក និងកៅអី ដើម្បីចូលរួមការប្រកួតដណ្តើមពានប្រចាំអាស៊ីអាគ្នេយ៍ MSC 2023។ ព្រឹត្តិការណ៍នេះ មានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិច។ ហើយក្រៅពីទស្សនាការប្រកួតដ៏ស្វិតស្វាញ អ្នកចូលរួមក៏បានទទួលនូវភាពសប្បាយរីករាយតាមរយៈការកំសាន្តផ្សេងៗជាមួយនឹងរង្វាន់អនុស្សាវរីយ៍ជាច្រើននៅបញ្ជរភេសជ្ជៈ STING ផងដែរ។ នេះជារដូវកាលទី៤ហើយ ដែលយើងនៅតែឃើញភេសជ្ជៈ STING មានវត្តមានបន្តគាំទ្រ និងឧបត្ថម្ភវិស័យកីឡាអេឡិចត្រូនិច ទាំងព្រឹត្តិការណ៍នៃការប្រកួត ទាំងក្រុមកីឡាករជាច្រើនក្រុម នៅក្នុងប្រទេសកម្ពុជា។
គូសបញ្ជាក់ផងដែរថា STING ជាម៉ាកភេសជ្ជៈគ្មានជាតិអាកុលដ៏ពេញនិយមក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ចំពោះ Moonton Technology Co., Ltd គឺជាក្រុមហ៊ុនដ៏ធំមួយដែលបង្កើតវីដេអូហ្គេម និងកីឡាអេឡិចត្រូនិចលំដាប់ថ្នាក់ពិភពលោក។ Mobile Legend Bang Bang គឺជាកីឡាអេឡិចត្រូនិច ដែលបង្កើតសង្វៀនប្រកួតតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដែលអនុញ្ញាតឲ្យអ្នកចូលរួមលេងទទួលបាននូវភាពសប្បាយរីករាយ និងកសាងទំនាក់ទំនងជាមួយមិត្តភក្តិថ្មីៗផងដែរ។ Mobile Legend Bang Bang បង្កើតឡើងកំឡុងឆ្នាំ 2016 និងកាន់តែមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ និងលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍៕














