នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាអេឡិចត្រូនិច (E-Sports) នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងសង្កេតឃើញថា មានការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ លើសពីនេះទៅទៀត កីឡាករកម្ពុជាម្នាក់ៗកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែលេចធ្លោ ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ។ យ៉ាងណាមិញ ការប្រកួតថ្នាក់ជាតិវិញ្ញាសា Mobile Legend Professional League រដូវកាល Spring Split 2023 (2023 MPL-KH Spring Split) ដែលរៀបចំដោយក្រុមហ៊ុន Moonton Technology Co., Ltd គាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) និងឧបត្ថម្ភធំផ្តាច់មុខដោយភេសជ្ជៈ STING បានបញ្ចប់ទៅដោយជោគជ័យ ដោយជ័យលាភីលេខ២ បានទៅលើក្រុម CFU Gaming ចំណែកឯក្រុម BURN x Flash បានគ្រងដំណែងជាជើងឯកក្នុងការប្រកួត 2023 MPL Spring Split និងក្លាយជាក្រុមតំណាងឲ្យកម្ពុជាបន្តចូលរួមការប្រកួតថ្នាក់អន្តរជាតិ Mobile Legend Southeast Asia Cup 2023 ហៅកាត់ថា MSC 2023។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhElDdAZmfOAWz68C-0OrvnQKUZxMErjKmsYxhpFDPWgk8TjdxdUSK9n7iEOWARjz-92-LzI-FGGfh066Fm1Y_8Rxw5k8TbR_yKLHH24bgRZYJMDFSZ7t_QSWzkAkk3A4yXIr868v6x77vnAzHu3imlg3wKdGn3UUokdr9OSUgyNyBcTVVnSlgvhUc2/s6720/087A3248.jpg Mobile Legend Southeast Asia Cup គឺជាការប្រកួតថ្នាក់អន្តរជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីក្រុមកីឡាករកំពូលៗ មកពីបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ MSC 2023 ក៏មាន៣ក្រុមបន្ថែមទៀត មកពីប្រទេស ដែលមិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួតផងដែរ ពោលគឺកីឡាករមកពី អាមេរិកខាងជើង ទួគី និងមេណា។ ហើយអ្វីដែលកាន់តែពិសេស នៅឆ្នាំនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត MSC 2023 ។ យើងសង្ឃឹមថា ក្រុមតំណាងប្រទេសកម្ពុជា នឹងធ្វើបានល្អនៅក្នុងការប្រកួត MSC 2023 ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYpcxaSEG3qBCLMmaQc6-V-XGlKejNFysKdVYBISwak5LqMGrLNawYV8o_qKAXorYzni3MfH8KjJnKr5GHLWI2wEjoonqTQ1__kzYN3CN7EssTNu2UpXdWIuWI9p8NLgBkMqd3GkTqJnYo_Ebz6SIs-NFuBXVoBvikRCQ8G8h8fDwRuY122C_vCMlm/s6449/087A3245.jpg ក្រឡេកមកមើលការប្រកួត MPL-KH Spring Split ២០២៣ វិញ យើងឃើញថា រដូវកាលនេះក៏មិនខុសពីរដូវកាលមុនៗដែរ ក្រុមកំពូលៗកម្ពុជាចំនួន៨ក្រុម បានចូលខ្លូនមកប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីយកតំណែងជើងឯកប្រចាំរដូវកាល រួមជាមួយនឹងរង្វាន់សរុបជាទឹកប្រាក់ចំនួន ១៦,០០០ ដុល្លារសហរដ្ឋអាមេរិក និងកៅអី ដើម្បីចូលរួមការប្រកួតដណ្តើមពានប្រចាំអាស៊ីអាគ្នេយ៍ MSC 2023។ ព្រឹត្តិការណ៍នេះ មានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិច។ ហើយក្រៅពីទស្សនាការប្រកួតដ៏ស្វិតស្វាញ អ្នកចូលរួមក៏បានទទួលនូវភាពសប្បាយរីករាយតាមរយៈការកំសាន្តផ្សេងៗជាមួយនឹងរង្វាន់អនុស្សាវរីយ៍ជាច្រើននៅបញ្ជរភេសជ្ជៈ STING ផងដែរ។ នេះជារដូវកាលទី៤ហើយ ដែលយើងនៅតែឃើញភេសជ្ជៈ STING មានវត្តមានបន្តគាំទ្រ និងឧបត្ថម្ភវិស័យកីឡាអេឡិចត្រូនិច ទាំងព្រឹត្តិការណ៍នៃការប្រកួត ទាំងក្រុមកីឡាករជាច្រើនក្រុម នៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3iODbYQFVJs6MaFbmVWJzeFiIXfx0_63YkYpDr0mBvN1ufWsKEk-gRrJv6X2cgg_s-M8TLr2RYBY-eXwEnx7R8KIk4zCvaZsmgCKa05kY65NwWAZuNW7Fc0rAF3DwKhH0RNY453NXl1Ftnjz6gOt5UG4XlBsabH4pb72LZ11w_Ot8hl9231rBdKbj/s2041/342616208_545348231015374_61332590843089438_n.jpg គូសបញ្ជាក់ផងដែរថា STING ជាម៉ាកភេសជ្ជៈគ្មានជាតិអាកុលដ៏ពេញនិយមក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ចំពោះ Moonton Technology Co., Ltd គឺជាក្រុមហ៊ុនដ៏ធំមួយដែលបង្កើតវីដេអូហ្គេម និងកីឡាអេឡិចត្រូនិចលំដាប់ថ្នាក់ពិភពលោក។ Mobile Legend Bang Bang គឺជាកីឡាអេឡិចត្រូនិច ដែលបង្កើតសង្វៀនប្រកួតតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដែលអនុញ្ញាតឲ្យអ្នកចូលរួមលេងទទួលបាននូវភាពសប្បាយរីករាយ និងកសាងទំនាក់ទំនងជាមួយមិត្តភក្តិថ្មីៗផងដែរ។ Mobile Legend Bang Bang បង្កើតឡើងកំឡុងឆ្នាំ 2016 និងកាន់តែមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ និងលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjasVtmRuEiHy3nKm45cIyxnRNL_3FUsmj_D88DNlMzYTyMm5Kvfc1qFEHP2Ii9tp5ysFqzzI9oyFLeV2lI9oEf_OiWqUAo_NPXguVmtkVT-rBtLCSqUKV3uKndy59nCWBvO-qF8yQopX6N0VZnaqwpXesFG2jR8xQyZKnVllyVATai8hFzjVNGuCyc/s2048/342069856_2510175849135387_4385814005856699272_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlBfjwAIFfFW3j8og7RLgVOyopgVPc_MBLRBOOGnEmE6y0ty-R8G6Uo6nGQlHBeK_ed9WUeVsWDqfHigexBStT88IcnVFz8v9sQxbC5NddClcCsiC6fprSoBNNfS6KMv47yy5XmTuU-uljQ3Z27ZXL2FKZHWwg0sdiRuUgCpP5N3tCJxF7KYTJzzVa/s1725/342185561_563381129196867_4844318220364467270_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG5DvQWutKsC4QH58j9wIf-cBv6-9biW4p4wapGv9M-63BgEfNGUaADBq-2tZjvF5LlEgJmOR7ROTPQZRAveTZPYrJ1bRCPtnCl_3vvKfSEjRDaMf5FxBbyhExE0wzCEkjsvjmhkDDgLP1Gt-1JdSoxDEzzGbj8u-ZABI87BzrU2QqMe8vwIKhTWkV/s2048/342192264_161077093575325_388718006900746812_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVzosshbYr2ZkLgZjYJewDDPnZQkasc3cx22SLHRxj_D7Lt2M_rYk91-2e-4Edg1j7HnlSy8VeDRkq0XoFs_-_E3FtB_oQIQQlyyooBD7VXMmMq0C97wZkKkUSvsZB5zUcAZOPv5S1y6-m9RPT-I8F2Of8GwC-f7WfHI7CCRff7Bglr_ZIqorgIdoP/s2048/342641502_2582808068542116_48165395607971269_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvR0DlkJbSAaDywhMzm0pgKqsvV3LBMkJ7S306UfuELPo8qlzu7QxZJkEu3HroxtU6VkkV9WSLZhpuxvJAkt8A7MexFpwpu1PjQRgP1WrZX2Edqp4GEMPUexRg_6WXmV23qdF5IJBk04BpRYpJo_uY36dPcqfnIwM9BBrNC4hbEMIqvu7Y146jJXpb/s2048/342642569_892173038539859_6801266229469740061_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1we_QREY1zasXK1eqjBjJg55uadDSdPNU9dTMivQDasyIfDg2RPdOVIRFTDzrTSTmqSGl7vPmQSYLBEh4fRWcPOLhLR6iSSw1jpRXGBr2Uu-aHl0ypOFMDRiUP3xTknhTD2Ngzdjr8ACNESmBbgPiNPcwTEOyIQro52GGLVzv59CR4IUOxeAs1XsP/s2048/342670336_1449551922449294_7818734548851722529_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiln0RHwPgexH8ZsHUPlGs9OS_Zm7aE8e2hc22U0NcJ7mPSaMJXfXfGisf05qff1HF9D9r8GFG2KqSo552EjsTnQo7Z8jt4hFaaD1-eHMbJAHl2K_p-s_UzSdu3w-YI9fz5t06UT00GRUp8GEW1ih7U2Rkr7NRTtj0Eze3k-K4OTrKAxP4oJmUjinOe/s2023/342215606_538100471811329_1559800984570329732_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEnXFVUWjCjsbN440cukDEqRO2zQUywfI9dNrPi9bqh_-frryTIpYZdhXpNmqhL9poZGVX_nVzcTDQxmEJrpbH00ifY5WK7drt8gydPYhYExOwaeK0BfNm9VjRuPV6CxlD6ucSuMNR6HcLeOmWoB4fwlzwnHQlpsWH4b2XfmfY8EGLv0VdBEKtrjfz/s6720/0Z3A7888.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBCzaLuAnqwDW25XLOj0Q6wG6WDwVRKflEMwYwbmaHnm4ed8NMeANyQdarCWYGj-hUP0ktol6FyxnDIzjIuYUBPLi5ZdpnglafSQiEdi7LMyhmvyxvpB1vo-mecrRlas5wCetgYq3CDPdMlyxVY5r2onyV-9Zrk2vGYNkY-KMMHPYvDlUnPiwUoFGk/s4985/0Z3A7909.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlhEcGcd4EFrHLLv4jgNF4JFvVUTnH_XkE6-vid_uc7yNb6h2aZP-m4fTfnsuPzipEfHxY6ksdVChOPmDnAbz-2yZUnRzv8gqQ_8gLShEGpXheP8Wv42P2usw8kS30185GYfkCks6BVD2lhe-BtjzrL3A0lFH1zJt6L121VqukgAC8xW_-WaqEXKoU/s6720/0Z3A8014.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfiKc6AFsTJJh2EjSXT3ALHb0vimrVdaT5H1_-Y_y7ZYp4H09ZSlcIXhlaEcnQ1gZakyVPtgx4BWZLrhgQP9yauJxqzZvgZBsXm_6jhZphjyzMNRqESKKiwavyOaWLfWdqSiAHQ24IfcO21vJV_4hy-qYHlexrztcU_JsU2JVw5AhChPCH-5oLQXMP/s2041/342201319_215838507741104_8402016296399292803_n.jpg