Home Blog Page 1726

ប្រទេសឡាវដំឡើងថ្លៃកម្លាំងពលកម្មកម្រិតទាប

0

ប្រទេស ឡាវ ៖ រដ្ឋាភិបាលឡាវនឹងដំឡើងថ្លៃឈ្នួលកម្លាំងពលកម្មកម្រិតទាបចាប់ពីពេល បច្ចុប្បន្នស្មើនឹង១,២ លានគីបទៅ ១,៣លានគីបហើយអនុវត្តចាប់ពី ថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៣តទៅ ។ ការប្រកាសនេះស្រប នឹង ថ្ងៃទិវាពលកម្មអន្តរជាតិហើយសំណើ នេះត្រូវបានចុះហត្ថលេខា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។

បើទោះជារដ្ឋាភិបាលនឹងពិភាក្សាអំពីការដំឡើងថ្លៃកម្លាំងពលកម្មបន្ថែមទៀត ប៉ុន្តែបានប្រគល់ការងារនេះទៅ ឲ្យក្រសួង ការងារ និង ផ្នែកសង្គមទំនាក់ទំនងទៅក្រសួងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ផ្សេងៗបន្ត ទៀត ដើម្បីដំណើរការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយអំពី ការដំឡើងថ្លៃកម្លាំង ពលកម្មកម្រិតទាបជាងគេ ឱ្យ បាន សម ស្រប ។Laos to increase minimum wage starting Aug. 1 in response to inflation —  Radio Free Asia

លើសពីនេះត្រូវមាន ទិន្នន័យស៊ីជម្រៅឱ្យបានច្រើនអំពីរឿងនេះផងដែរ ។ រដ្ឋាភិបាលឡាវសង្ឃឹមថានឹងអាចដំឡើងតម្លៃកម្លាំងពលកម្មកម្រិតទាបនៅត្រីមាស ទី៣ ឆ្នាំ ២០២៣ ដើម្បីជាប្រយោជន៍ដល់ អ្នកធ្វើការងារជាច្រើននាក់នៅទូទាំងប្រទេសឡាវ ។

ក្រៅពីការអនុម័តដំឡើងថ្លៃ កម្លាំងពលកម្មកម្រិតទាបហើយនៅក្នុងកិច្ចប្រជុំក៏បានពិភាក្សាអំពី ប្រធានបទផ្សេងៗផងដែរ ដូចជាការធ្វើឱ្យរថភ្លើង ប្រទេសឡាវ-ចិន កាន់ តែងាយស្រួលជាងមុន សម្រាប់អ្នកធ្វើដំណើរ , ការដោះស្រាយការបំពុលលើបរិយាកាស និងការគ្រប់គ្រងអតិផរណាកើនឡើង ។COVID support for 17,000 Laos garment workers | Materials & Production News  | News

រដ្ឋាភិបាលឡាវមានគោលដៅជំរុញវិស័យទេសចរណ៍ជាពិសេសនៅ តាមបណ្តោយផ្លូវ រថភ្លើង ឡាវ-ចិន និងយកមតិយោបល់របស់ពលរដ្ឋមកពិចារណា ដើម្បីកែលម្អផ្តល់ភាពងាយស្រួលតាមខ្សែរថភ្លើង ល្បឿន លឿន ។

ចំណែកការដោះស្រាយបញ្ហាបរិយាកាសកខ្វក់រដ្ឋាភិបាលកណ្តាលនិងតំបន់នឹងតាម ដានស្ថានការណ៍ភ្លើងឆេះព្រៃ និងពន្លត់ភ្លើងឱ្យបានទាន់ពេលវេលា។ ក្រៅពីនេះភ្នាក់ងារក្នុងតំបន់បានផ្តល់ចំណេះដឹងដល់ពលរដ្ឋផងដែរដើម្បីចៀសវាងការដុតព្រៃដោយប្រមាថ និងអនុវត្តប្រើច្បាប់ ពាក់ព័ន្ធនឹងការទន្ទ្រាផ្ទៃដីព្រៃអនុរក្ស ។Travel across Laos on its new semi-high-speed train | CNN

រដ្ឋាភិបាលបានបង្កើត ក្រុមការងារ មួយដើម្បី ពិនិត្យ អតិផរណាកើនឡើង តម្លៃទំនិញ និងការប្តូរ ប្រាក់ផងដែរ ។ ក្រុមការងារនេះនឹងសហការការងារជាមួយផ្នែកពាក់ព័ន្ធ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានគ្រប់ផ្នែក , អភិវឌ្ឍន៍វិធានការរយៈពេលវែង និងយកលទ្ធផលការស្រាវជ្រាវទៅឱ្យរដ្ឋាភិបាល ដើម្បីពិចារណា៕ ប្រភព៖ 3Plus News

ប្រទេសធំជាងគេបំផុតនៅអាស៊ាន

0

ជាទូទៅ មនុស្សភាគច្រើនប្រហែលជាដឹងច្បាស់ហើយថារុស្សុីជាប្រទេសដែលធំជាងគេបង្អស់នៅក្នុងពិភពលោក ចុះមានដែរដឹងអត់ថាប្រទេសណាដែលធំជាងគេនៅតំបន់អាស៊ានយើង?The Official Website of Indonesia Tourism - Indonesia Travel

ប្រទេសឥណ្ឌូណេស៊ី មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អាសុីអាគ្នេយ៍ ស្ថិតនៅចន្លោះចន្លោះរវាងមហាសមុទ្រឥណ្ឌា និងប៉ាសុីហ្វិក។Bali - What you need to know before you go - Go Guides

លាតសន្ធឹងលើផ្ទៃក្រឡា ១ ៩០៤ ៥៦៩គីឡូម៉ែត្រការ៉េ បានធ្វើឱ្យប្រទេសដែនកោះមួយនេះ ជាប្រទេសដែលធំជាងគេនៅតំបន់អាសុីអាគ្នេយ៍។ អ្វីដែលពិសេសនោះ ឥណ្ឌូនេសុី គឺជាប្រទេសដែនកោះធំជាងគេបំផុតនៅលើពិភពលោក ដោយមានកោះទៅជាង១៧០០០កោះឯណោះ។

ដោយមានប្រជាជនសរុប ២៧០ លាននាក់ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទី ១៤ និងជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតលើលោក។

ប្រជាជនឥណ្ឌូណេស៊ីជាងពាក់កណ្តាលមានទីលំនៅលើកោះជ្វា ហើយបានធ្វើឱ្យកោះនេះ ក្លាយជាកោះដែលមានប្រជាជនរស់នៅច្រើនបំផុតផងដែរបើប្រៀបធៀបទៅនឹងកោះផ្សេងៗនៅលើពិភពលោក។

ដោយឡែកប្រទេសដែលតូចជាងគេ គឺសិង្ហបុរី ដោយមានផ្ទៃក្រឡាត្រឹមតែ ៧២៨.៦ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ៕Indonesia - A country profile

កម្ពុជា មានភ្លៀងលាយឡំ ផ្គរ រន្ទះខ្យល់កន្ត្រាក់ និងកម្តៅឡើងដល់៣៩អស្សា ពេញ១សប្តាហ៍

0

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថាចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន និងបន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ។

ស្ថានភាពនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៧-៣៩°C ។ តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C។ សម្រាប់តំបន់សមុទ្រវិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C។

គួរបញ្ជាក់ថា តំបន់ទាំង៣ខាងលើនេះចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំ ដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះ បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNJknt_H3yctDZPB1EMcX3kYGD0WIeDnCZBXBR7CxXeDWSzcmnm2lJtj-2FkmVRT4EEIFIvdhcnWgTu83etmdFi7I9leaBTH4-kPCYa2XrnxhLbpVPk3X3Oletoy82tqERzS8CCg-Ci3TAefe5rd_axuNBH3LpJ_ypMGMB0c_H6fKrhAsM9lkBe5cl/s1591/344734866_1284694262461480_9027204735577017230_n.jpg

ប្រទេសអ៊ីតាលីបង្កើតកសិដ្ឋានក្រោមបាតសមុទ្រដំបូងគេបង្អស់នៅលើពិភពលោក

0

អ៊ីតាលី៖ Nemo Garden គឺជាប្រព័ន្ធរុក្ខជាតិក្រោមបាតសមុទ្រដំបូងគេរបស់ពិភពលោក ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រនៃទីក្រុង Noli ប្រទេសអ៊ីតាលី ភាគនិរតីនៃទីក្រុង Genoa នឹងមានជម្រៅ 6 – 10 ម៉ែត្រនៅក្រោមទឹក។ លោក Luca Gamberini សហស្ថាបនិកបាននិយាយថា “បេសកកម្មនៃបច្ចេកវិទ្យានេះគឺដើម្បីផ្លាស់ប្តូរវិស័យកសិកម្ម បង្កើនសមត្ថភាពផលិតអាហារក្នុងបរិមាណដ៏ច្រើននៅក្នុងតំបន់ឆ្នេរសមុទ្ររបស់ផែនដីតាមរបៀបដែលមាននិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន”។ លើសពីនេះទៀតសីតុណ្ហភាពមានស្ថេរភាពនៃទឹកសមុទ្រក៏ជាបរិយាកាសដ៏ល្អសម្រាប់រុក្ខជាតិផងដែរ។World's First Underwater Vegetable Garden Reopens Growing Lettuce and Basil  in Perfect Temperature

Nemo Garden ប្រើ Hydroponics ដែលជាបច្ចេកទេសប្រើសារធាតុចិញ្ចឹមក្នុងទឹកជំនួសឱ្យដី។ ពន្លឺព្រះអាទិត្យអាចនឹងទៅដល់រុក្ខជាតិក្នុងបាតសមុទ្រ អ្វីគ្រប់យ៉ាងត្រូវបានតាមដាននៅលើដីតាមរយៈកាមេរ៉ា និងឧបករណ៍ចាប់សញ្ញា។ នៅពេលប្រមូលផល អ្នកមុជទឹកនឹងកាត់បន្លែដាក់ក្នុងថង់ ហើយយកវាមកដាក់លើផ្ទៃដី។ ដោយសារតែវាមានអង្កត់ផ្ចិតត្រឹមតែពីរម៉ែត្រប៉ុណ្ណោះ ជីវមណ្ឌលមិនអាចដាំដំណាំធំៗដូចជាពោត ឬស្រូវសាលីបានទេ។Journey Into the World's First Underwater Farm - Gastro Obscura

បច្ចុប្បន្នបុគ្គលិកសួន Nemo គ្រោងនឹងសាងសង់ជីវមណ្ឌលធំជាងមុននាពេលអនាគត និងបង្កើតកសិដ្ឋានបន្ថែមទៀតនៅកន្លែងផ្សេងទៀត។ ដើម្បីសាកល្បងលទ្ធភាពនៅក្នុងបរិយាកាសផ្សេងៗគ្នា ពួកគេមានគម្រោងសាងសង់កំណែតូចមួយនៅក្នុងកន្លែងយកថ្មទឹកត្រជាក់នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិកនៅឆ្នាំនេះ។ លោកGamberini គិតថាបច្ចេកវិទ្យានេះអាចសម្របបានទៅនឹងបរិស្ថានស្ទើរតែទាំងអស់៕Journey Into the World's First Underwater Farm - Gastro ObscuraWORLDKINGS - Daily Highlights - July 19, 2018 - Nemo's Garden : The world  first underwater farm house in Italy - Asean Records World
ប្រភព៖ VN express

នីគីនីគី សរសើរថា៤ឆ្នាំហើយ វណ្ណដា នៅមិនប្រែ ខណៈ បាក់យ៉ុង និង បាលី បង្ហើបអារម្មណ៍នេះ

0

បន្ទាប់ពីមានឱកាសប៉ះគ្នានៅលើឆាកតែមួយក្នុងកម្មវិធីរួមគ្នាតារាចម្រៀង នីគីនីគី បានបង្ហាញអារម្មណ៍របស់ខ្លួនថា ៤ឆ្នាំហើយ វណ្ណដា មិនប្រែប្រួលនៅតែដដែលចំពោះនាង ខណៈតារាចម្រៀងប្រចាំផលិតកម្មរាម បាលី បានបង្ហើបថាលោកទទួលបានភាពកក់ក្តៅយ៉ាងខ្លាំងពី វណ្ណដា រួមទាំងតារាចម្រៀង បាក់យ៉ុង ទម្លាយថាលោកជាហ្វេនម្នាក់របស់ វណ្ណដា តាំងពីជាអ្នកគាំទ្ររហូតមានឱកាសបានឡើងឆាករួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMrLeJzbGlZohRZAEsGAJVoRUkxiqrxSPn-rTYoSRbJixQB83QST9Md9B4KA8kSBNTadDuzs0sjs2LGT67lVpwvMtb3imAe_Ds1SablKtnaUJ9qJ9ElrDjAAeFDLeBQV3MqtFuyPCAfyvL0gi25sDwKpRm9cSs5tbsbIGtWRZLPPuPkgiA1tluIqqf/s2048/%E1%9E%93%E1%9E%B8%E1%9E%82%E1%9E%B8%E1%9E%93%E1%9E%B8%E1%9E%82%E1%9E%B8.jpg

កម្មវិធី Beyond The Games’Days ដែលប្រព្រឹត្តទៅនៅវិមានឈ្នះ ឈ្នះ កាលពីថ្ងៃទី២៨ ខែមេសា បានបញ្ចប់ជាសា្ថពរហើយដោយបន្សល់នូវអនុស្សាររីយ៍ជាច្រើនដក់នៅជាប់អារម្មណ៍ទស្សនិកជន ជាពិសេសការសម្តែងដ៏អស្ចារ្យជាច្រើនពីកំពូលតារាចម្រៀងជាច្រើនរូបរួមទាំងទស្សនីយ៍ភាពជាច្រើនទៀតមានទាំងសិល្បៈបុរាណនិងសិល្បៈសម័យលាយបញ្ចូលគ្នា។

ទន្ទឹមនឹងកម្មវិធីបានបញ្ចប់ ស្រាប់តែតារាចម្រៀង៣រូបរួមមាន កញ្ញា នីគីនីគី លោក បាលី និង បាក់យ៉ុង បានបង្ហើបពីអារម្មណ៍ផ្ទាល់ខ្លួនក្រោយពីសម្តែងប៉ះគ្នាជាមួយតារចម្រៀង ម៉ាន់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihueo1kgGhgiRHCyyuBfjLTEmKO4L0XhW1Yl1D2gfR0LQ4wZ5jHOylgoscb-W23eSupn0_fLwIxPcKRvCSrETdpiNzvIg1O8n3kazCPQTnix1EvaaiyJ2QxvTEhXtlAVFH31Cju6VvCRcPta5pWYgU8gyByQ47c6zNqmHET9s9VfkZVX3Wx_Utit4w/s2048/344278745_778594850261731_3000860824506039774_n.jpg

តារាចម្រៀង និងជាប្រធានក្រុម Worksolid នីគីនីគី បានភ្ជាប់រូបថតឆ្នាំ២០១៩ និង២០២៣ បានរៀបរាប់ថា «

៤ ឆ្នាំជួបគ្នាម្ដង! អ្នកគាំទ្រ Vann Da – វណ្ណដា ប្រហែលជាមានសំណាងជាងខ្ញុំដែលបានជួបគាត់ច្រើន។ អរគុណអូនដែលនៅតែដដែលជាមួយបង មិនប្រែប្រួល! Street style VS classy!»។
ងាកទៅកាន់តារាចម្រៀង បាក់យ៉ុង ម្ចាស់ជ័យលាភី GATSBY IDOL រដូវកាលទី១ បានបង្ហើបអារម្មណ៍យ៉ាងដូច្នេះថា «ធ្លាប់តែជាហ្វេនម្នាក់ដែលជាអ្នកគាំទ្ររបស់បងរហូតបានច្រៀងឆាកតន្ត្រីតែមួយជាមួយគ្នា ស្ដេចប៉ា 2020 ជួបស្ដេចកូន 2023»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Q2ysX-VttzpX-iJspb4qhnDvRyvpFFYzBcjpztvyxyu_LxODjT-WrX8ELwH2M1zu8S8Puxsu-SFFhWX9vtJIkbfm-eqUN9NfsugD8mDCfsacR5pNvMw1BZdjBG0eBZa_NoUODX37AuRRjuba7_dx0yAzsPHqNrI89mHAafAxaZ7DEG7zvPkIKZ2s/s960/baly.jpg
មិនត្រឹមតែតារាប្រុសស្រីពីរដួងខាងលើនេះទេ តារាចម្រៀងផលិតកម្មរាម លោក បាលី វិញ ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដោយបានលើកឡើងថា «ជាហ្វេនម្នាក់រហូតមានឱកាសបានច្រៀងឆាកជាតិរួមគ្នា ។ អត់រំពឹងថាគាត់នៅចាំខ្ញុំទេប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺពាក្យកក់ក្ដៅពីគាត់ខ្លាំងមែនទែនគាត់ប្រាប់ថា បងឃើញអូនឯងខំតស៊ូយូរដែលហើយភ្ជាប់ជាមួយនឹងការឱបរបស់គាត់នឹងពាក្យពេចន៍ជាច្រើនទៀត»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCU-DD3X-pgPgHHPwvcea93ty0_JpvWxbwlNKvakqdRtTNN3Dv4PIzhVXIZwBnU_Lowb3xqFtSz77a0DDJHqG5IBC0YEvR9OoQ6HuIykZLRwf9Jc8uehOqyeZj3_dM3kRFSQudEhgeC8AzUu_QH7rVjiJU6xflaPKp_OrulIW1rEScuKyJevQqKshb/s2048/343984000_1569421713544355_3914152467243609455_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKN2E5ZOEGw7c8jHINUN4YL4sL4iRhyjW1IEvad5jKGcqeGo2xToES3mIVm4dvKiolq4_PnC4_1deyaSqLK0dkgS_Ir-pr_QF6RyBd8IvMcZ6qaKKT6YC4VBb6_LDq7bWfWlHJDFsn2qwIBx5XFbXJD1x307gsVuTwn2ZgGW1YBxwBGC1hir1v3vc8/s2048/343919477_539685004911711_5045117211940270465_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivCVu9cBkIYxYyAgX1ZecuvjI4wzeEvApqiy38PcZSWdyWZis59PpXnxllOuzdzoPIeK1JUE7yoIkbLcavF6PXgMKtCjBBsaKqgditZxDdjDa98jfC8yDCldNBqRvjCOcnnJn9Clp-cupWEc9FmQbn1vwVRfMqBIHFXVREwIJyks7Ler_Seb8kAuOk/s1890/343784189_563272815788477_7795084294209356357_n.jpg

មកស្គាល់ “តាស្រម៉ូម” ដែលស្ថិតនៅលើក្រដាស១០០ដុល្លារអាមេរិក ជានរណា

0

បីជា​អ្នក​ខ្លះ​មិនស្គាល់ឈ្មោះ តែ​ភាគច្រើន​ប្រាកដ​ជា​ធ្លាប់​ឃើញមុខបុរសម្នាក់នេះ ពីព្រោះ​ថា រូបរបស់​លោក​​ស្ថិត​នៅលើ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក គឺ​ក្រដាស ១០០ដុល្លារ។

លោក Benjamin Franklin (បេនយ៉ាមីន ហ្វ្រែងឃ្លីន) គឺ​ជា​ឥស្សរជន​មួយក្នុង​ចំណោមពីររូប​គត់ ដែល​មិនមែន​ជា​ប្រធានាធិបតី​អាមេរិក តែ​មាន​រូប​លើ​ក្រដាសប្រាក់​ដុល្លាររបស់សហរដ្ឋអាមេរិក។Benjamin Franklin - Biography, Inventions & Facts

ថ្វីដ្បិត​តែ​មិនធ្លាប់​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក ក៏ប៉ុន្តែ លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ពីព្រោះ​លោក​ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​ទាំង ៧រូប ដែល​ជា​បិតា​ស្ថាបនិក​សហរដ្ឋ​អាមេរិក ព្រមទាំង​ជា​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​តាក់តែង​សេចក្តីប្រកាស​ឯករាជ្យ​របស់​អាមេរិក។Benjamin Franklin, As The Constitutional Convention Closes, Has the Last  Wise Word [September 17, 1787] | A Bibliologist on the Classics

លើសពីនេះ​ទៅទៀត លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ក៏​ជា​អ្នក​វិទ្យាសាស្រ្ត​ដ៏​ល្បីល្បាញ​មួយរូបផងដែរ ដោយលោក​ត្រូវ​បាន​គេ​ចាត់បញ្ចូល​ទៅ​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត​​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅ​ក្នុងប្រវត្តិនៃ​ការ​រកឃើញ​ថាមពល​អគ្គិសនី ដែល​មនុស្ស​ជាតិ​យើង​​ប្រើប្រាស់​យ៉ាងទូលំទូលាយ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕Why Is Benjamin Franklin On The $100 Bill?

មន្ត្រីក្រសួងកសិកម្ម ចុះ MOU ជាមួយវិស័យឯកជន ដើម្បីបង្កាត់ពូជគោសិប្បនិម្មិត

0

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មឯកឧត្តម គី ច័ន្ទរំដួល បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងការបង្កាត់ពូជគោសិប្បនិម្មិត ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ កម្មវិធីនេះប្រព្រឹត្តទៅនៅអគារសន្តិភាព នៃក្រសួងកសិកម្មកាលពីថ្ងៃទី២៧ ខែមេសា កន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT8EqNJlcg5GObXIIEB7l2QKIapym3QdgMeP2Kam8uuiiXHJFn4Q0w3YW_VAB19S2U5le5txMgQumqbRK8t8nfWsMR5sWT56bCf8oS2zokqU8FL6vPFOm1cjmey2o0hYeNM5Vc70GHqTP1jPBn2ysXBJ4kk_eIxFRWGypaJqJkQFLupwksBm-lv4Lc/s960/344211432_144428158461746_5256203977357576640_n.jpg

ឯកឧត្តម ង៉ោ ប៊ុនថាន នាយកសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងក្នុងពិធីចុះ MOU ថា ការចុះអនុអនុស្សរណៈនៃការយោគយល់គ្នារវាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងកសិដ្ឋាន អាយ សេវេន រេនថ៍ (ខេមបូឌា) របស់ឧកញ៉ា ស្រី ចន្ធូរ មានសារៈសំខាន់ណាស់ក្នុងការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោយកទឹកដោះ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន។ ក្នុងនោះឯកឧត្តមបញ្ជាក់ថា និស្សិតដែលបានបញ្ចប់ជំនាញបណ្តុះបណ្តាលកសិកម្មជិត៤០ឆ្នាំនេះ មានចំនួនប្រហែល១៥០០០នាក់ នៅទូទាំងប្រទេស។null

ឧកញ៉ា ស្រី ចន្ធូរ នាយកប្រតិបត្តិក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) ដែលបានចូលរួមចុះ MOU មានប្រសាសន៍ថា ការចងសម្ព័ន្ធភាពគ្នាជាមួយក្រសួងកសិកម្មនិងជួយឱ្យក្រុមហ៊ុនលោកពង្រឹងធនធានមនុស្សការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោ ឱ្យកាន់តែមានប្រសិទ្ធិភាព ដោយសារក្រុមហ៊ុនលោកបានយកបច្ចេកវិទ្យា និងច្ចេកទេសទំនើបៗ ពីប្រទេសមួយចំនួន ដូចជា ប្រទេសអូស្ត្រាលី ប្រេស៊ីល ប្រទេសអាម៉េរិក និងប្រទេសថៃជាដើម ។
លោកបន្ថែមថា ជាបទពិសោធការបង្កាត់គោសិប្បនិម្មិត គឺគោ០១ក្បាល អាចផលិតបាន៥០ក្បាលក្នុងមួយឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9DW8oQOCYVZcDCEbxuTxZ_78e_EwwQvLBhXdNOUs4dT3OXG8pjVXdinKl4XitqyW611jCVjkqJCCexwFiPsciHxd_MD-1BcB_jSbuBUfWmlCdGhdiJ-uTetRo0RvfTI2KJIPMiGpR-vEY2HTwwhLtvDmDmO-RpTu704M95El-0sUJa9PP1nPvAZUR/s960/343959101_625765279073184_5060965791053259961_n.jpg

អ្នកលេងបណ្តាញសង្គមវៀតណាម ផ្ទុះការចាប់អារម្មណ៍ខ្លាំងលើអ្នកជំនួញអនឡាញស្រស់ស្អាតម្នាក់អំឡុងពេលទៅគាំទ្រក្រុមជម្រើសជាតិ

0

បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិ ទីម័រ បានបញ្ចប់ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គមជាជនជាតិវៀតណាមផ្ទុះការចាប់អារម្មណ៍បានថតវីដេអូ អ្នកគាំទ្រកម្ពុជាដែលគេស្គាល់ថាអ្នកនាងជាអ្នកលក់ឡាញល្បីម្នាក់ដែលបានទៅគាំទ្រក្រុមជម្រើសកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2UzpwGFmXVsDL8cxl0w1-vgN_mg-kcE3OvZpRXqFZ1VQxkisFJJAmae-LZ7iBqC_DEJr6nmFQOBcdgTqA633q7PamH77Zhrj9GhQExeAupshTybL2v4Xn0dWdlkbN6FXt2IXoWWB-Hwn7xesHQ_4xyk_Fdsk5U9pMvg8IAGSYFznfkxEilc4A8chr/s2048/340270053_523524666616871_5564829901900318764_n.jpg

អ្នកនិយមលេងបណ្តាញសង្គមទិកតុក មានភាពភ្ញាក់ផ្អើលមិនតិចនោះទេថែមទាំងចូល Mention សាមីខ្លួនដែលមានគណនីទិកតុក Coco Mami ក្រោយពីអ្នកលេងបណ្តាញសង្គមវៀតណាមមានគណនី saothethao បង្ហោះវីដេអូពេលអ្នកនាងស្រែកអបអរក្រុមជម្រើសជាតិកម្ពុជា ដែលបានប្រកួតបើកឆាកដំបូងជាមួយក្រុមជម្រើសជាតិទីម័រនៅឯពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅថ្មីៗនេះ។ អ្នកលេងបណ្តាញសង្គមវៀតណាម បានពោលសរសើរពីសម្រស់នារីកម្ពុជាថាស្រស់ស្អាតដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅប្រទេសវៀតណាមពីសម្រេស់អ្នកនាង Coco Mami ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU2ee_2v36KreydEvOdI0KNDDTP85DVoaIYdRadK5-ZsoS_7k752WOu5BA6yMnO020f11ly8fuqZEbzHhNFGdQti5t4KhoL-EZRR4qTHMZMIb4G87eo5KIzoPBjiwGYzgQ-HuBqwxJCm-BWP0VTF0exzmDdM6bxpfExbFUSNGG_gf4GstVfbFZ-5o1/s2048/340168319_565727942206387_7797212662781638632_n.jpg

អ្នកនាង Coco Mami គឺជាអ្នកលក់អនឡាញម្នាក់ព្រមទាំងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមផងដែរ ជាពិសេស ទោះបីជាអ្នកនាងមានគ្រួសារថែមទាំងមានកូនហើយក្តីប៉ុន្តែសម្រស់របស់អ្នកនាងនៅតែជាទីចាប់អារម្មណ៍របស់អ្នកលេងបណ្តាញសង្គម គួបផ្សំឥរិយាបថដ៏ប្រពៃបានពាក្យក្រមាខ្មែរទៅលើកទឹកចិត្តកីឡាករដោយផ្ទាល់ទៀតកាន់តែទទួលបានការសរសើរ។
ក្រោយពីមានការចាប់អារម្មណ៍ល្បីដល់ប្រទេសវៀតណាម អ្នកនាង Coco Mami បានបង្ហើបពីអារម្មណ៍ខ្លួនថាអ្នកនាងមិនដឹងខ្លួនសោះហើយក៏ភ្ញាក់ផ្អើលដែរពេលមានគេ mention អ្នកនាងច្រើនសន្ធឹក៕

@saothethao

Trả lời @cocomami7 See you soon ???????????? #Cambodia #seagames32???????? #khmer

♬ nhạc nền – Sao Thể Thao – Sao Thể Thao

ហេតុអ្វីបានជាស្បែករបស់ស្ត្រីពិបាកថែទាំជាងបុរស?

0

ជាទូទៅមនុស្សស្រីភាគច្រើនត្រូវបានណែនាំឱ្យប្រើ Skincare ដើម្បីថែរក្សាស្បែកឱ្យមានភាពស្រស់ស្អាតនិងមានសុខភាពល្អ ខណៈដែលមនុស្សប្រុសមិនត្រូវបានណែនាំឱ្យប្រើ Skincare ជារៀងរាល់ថ្ងៃដូចមនុស្សស្រីនោះទេ។

មូលហេតុគឺដោយសារបុរសមានកម្រិតអ័រម៉ូន Testosterone ខ្ពស់ ដែលធ្វើឱ្យក្រពេញ sebaceous ដំណើរការល្អ នឹងធ្វើឱ្យស្បែកមានជាតិសំណើមស្រាប់។ លើសពីនេះ បរិមាណនៃជាតិខ្លាញ់របស់បុរសមិនថយចុះទៅតាមអាយុដូចស្ត្រីនោះទេ។ បរិមាណអ័រម៉ូនតេស្តូស្តេរ៉ូនចំពោះបុរសតែងតែមានស្ថេរភាព ឬថយចុះតិចតួចបំផុត ដូច្នេះហើយបុរសៗគ្រាន់តែលាងសម្អាតមុខដោយទឹកធម្មតាជារៀងរាល់ថ្ងៃ នោះអ្នកនឹងបានស្បែកស្អាតមានសំណើមគ្រប់គ្រាន់ ដោយមិនចាំបាច់ប្រើក្រែមក៏បាន។How Men Skin Is Different From Women | Wrytin

ផ្ទុយទៅវិញ ស្ត្រីកាន់តែចាស់ទៅអ័រម៉ូនក្នុងរាងកាយដូចជា estradiol និងអ័រម៉ូន Testosterone កាន់តែថយចុះបន្តិចម្តងៗ ដែលធ្វើឱ្យស្បែកកាន់តែស្តើង មិនសូវរឹងមាំ និងរលុង ដូច្នេះហើយស្បែកស្ត្រីអាចប្រឈមនឹងភាពចាស់ជាងស្បែកបុរស។ លើសពីនេះមនុស្សស្រីភាគច្រើនតែងមានទម្លាប់លាងមុខជាមួយទឹកក្តៅឧណ្ហៗ ដែលបណ្តាលឱ្យខ្សោះជាតិទឹក ធ្វើឱ្យស្បែកស្ងួត និងឆាប់ចាស់។What Is The Difference Between Male And Female Skin? – SkinKraftដើម្បីឱ្យស្បែកមានសុខភាពល្អ អ្នកត្រូវថែទាំ និងសម្អាតស្បែកជារៀងរាល់ថ្ងៃ កម្ចាត់ជាតិខ្លាញ់ដែលលើស កាត់បន្ថយការស្ទះ និងជួយផ្ចិតរន្ធញើស។ អ្នកគួរតែលុបគ្រឿងសម្អាង និងលាងសម្អាតមុខជាមួយនឹងផលិតផលដែលមានសារធាតុសកម្មដែលជួយកាត់បន្ថយជាតិប្រេងដូចជាអាស៊ីត salicylic ។ កំណត់ការផាត់មុខ ដោយជៀសវាងការប្រើផលិតផ និងគ្រឿងសម្អាងមិនល្អ ដែលមានសារធាតុស្ទះ ងាយបង្កឱ្យកើតមុន។ ផ្លាស់ប្តូររបៀបរស់នៅ រក្សារបៀបរស់នៅដែលមានសុខភាពល្អ ឧស្សាហ៍ហាត់ប្រាណ ផឹកទឹកឱ្យបានច្រើន គេងឱ្យបានគ្រប់គ្រាន់ កំណត់ភាពតានតឹង ញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន៕
ប្រភព៖vnexpress

ប្រទេសសិង្ហបុរីគ្រោងដំឡើងពន្ធទ្វេដងលើអចលនទ្រព្យសម្រាប់ជនបរទេស

0

បរទេស៖ ដើម្បីធ្វើឱ្យទីផ្សារត្រជាក់ សិង្ហបុរីបានដំឡើងពន្ធសម្រាប់អ្នកទិញផ្ទះជាលើកទីពីរ ជាពិសេសបានដំឡើងអត្រាពន្ធទ្វេដងសម្រាប់ជនបរទេស។
កាលពីថ្ងៃទី ២៧ ខែមេសា រដ្ឋាភិបាលបានសម្រេចដំឡើងអត្រាពន្ធទិញផ្ទះទ្វេដងសម្រាប់ជនបរទេសណាដែលទិញផ្ទះពី ៣០% ទៅ ៦០%។ ពលរដ្ឋសិង្ហបុរីនៅពេលទិញផ្ទះទីពីរនឹងត្រូវបង់ពន្ធ 20% (អត្រាចាស់ 17%); សម្រាប់អ្នករស់នៅអចិន្ត្រៃយ៍ អត្រាពន្ធគឺ 30% បានកើនឡើង 5% បន្ថែមទៀត ។ រដ្ឋាភិបាលសឹង្ហបុរីបាននិយាយថា បច្ចុប្បន្ននេះ តម្រូវការទិញផ្ទះសម្រាប់រស់នៅ និងទិញសម្រាប់ការវិនិយោគរបស់អ្នកមានក្នុង និងក្រៅប្រទេសមានសន្ទុះខ្លាំង។The Basics of Investing in Singapore Real Estate » ANZA

អ្នកវិភាគរបស់ Citigroup លោក Brandon Lee បាននិយាយថា ការផ្លាស់ប្តូរដើម្បីបង្កើនតម្លៃផ្ទះជាមួយអ្នកទិញបរទេសត្រូវបានរំពឹងទុក ប៉ុន្តែការកើនឡើងទ្វេដងត្រូវបានគេចាត់ទុកថា “ធ្ងន់ធ្ងរ” នេះអាចជះឥទ្ធិពលអវិជ្ជមានដល់ភាគហ៊ុនរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ក្រុមហ៊ុន Citigroup ក៏គិតផងដែរថា កំណើនតម្លៃផ្ទះនឹងថយចុះនៅក្នុងប៉ុន្មានត្រីមាសបន្ទាប់ ទោះជាយ៉ាងណាក៏ដោយការកាត់បន្ថយអតិបរមាគឺប្រហែល 2% តែប៉ុណ្ណោះ។A Guide to Luxury Real Estate in Singapore - Bloomberg

នៅពេលបច្ចុប្បន្នវិស័យអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីនៅតែមានភាពរស់រវើក ខណៈដែលប្រទេសផ្សេងទៀតកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដោយសារតែអត្រាការប្រាក់ខ្ពស់ និងអតិផរណា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកង្វះនៃការផ្គត់ផ្គង់ ថ្លៃសាងសង់ខ្ពស់ក្នុងកំឡុងជំងឺរាតត្បាត ក៏បានជំរុញឱ្យតម្លៃផ្ទះ និងការជួលកើនឡើង ដែលបង្កឱ្យមានការមិនសប្បាយចិត្តក្នុងចំណោមប្រជាជនសិង្ហបុរីផងដែរ។ ប្រភព៖vnexpress