Home Blog Page 1723

ពិធីការិនីវ័យក្មេង Vicky បង្ហើបប្រភេទកីឡាដែលខ្លួនអធិប្បាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

0

ពិធីការិនីវ័យក្មេងស្រស់សោភាកញ្ញា Vicky ដែលទទួលបានការគាំទ្រខ្លាំងពេលបច្ចុប្បន្ន បានបង្ហើបប្រាប់មហាជននិងអ្នកគាំទ្រខ្លួនហើយថាប្រភេទកីឡាដែលរូបនាងនឹងអធិប្បាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមមាន៣ប្រភេទកីឡា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB9zMDmEejkXz3lK-T2RWdsOEWaiMdSx8ckegFGlQ31JGhhTSfzbZ_fIDVDAo4m2dy4Ta-GKSECFsqw_k_u72rmq8MJY2CWQXHo21-LCr4NjTvsuXZGB8VGkWc3rlsEUHGq-DiB2vB7G16KlN0z2KCD9uFNO6wfaf1ib4d6wuITW_yWrrnVi7hX_xg_w/s960/2023-04-27%2017.21.22.jpg

ពិធីការិនីរូបនេះបានឱ្យដឹងថា កីឡាប្រដាល់គុនខ្មែរ ដែលនិយាយជាភាសាបរទេស,ផ្នែកកីឡាប្រដាល់ឃីកបុកស៊ីង ដែលនិយាយភាសាបរទេស និងផ្នែកកីឡាបាល់ទាត់នារី និយាយទាំងភាសាខ្មែរនិងបរទេស រូបនាងជាអ្នកអធិប្បាយ។

គួរបញ្ជាក់ផងដែរថា Vicky មានឈ្មោះពិត នី លីមហ័ង បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ ជាអ្នកខេត្តកំពង់ចាម បានចាប់ផ្ដើមប្រឡូកវិស័យកីឡាដំបូងនៅឆ្នាំ២០១៦ ដោយផ្តើមការងារជាអ្នកស្ម័គ្រចិត្តព្រោះតែខ្លួនស្រលាញ់លើវិស័យនេះ ហើយអនាគតក៏មានគោលបំណងចង់ក្លាយជាថ្នាក់ដឹកនាំផ្នែកកីឡាម្នាក់ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWZbqMKHxZXHLKSdzVlu9MYl0RoPbOY91nGfFQIC0y5xilKLII5qOVmWJdMfGrDJCmBoDZJoxXUejjxIAHhHKIoqXFNToimcNRBH2vmky-FCLy1H8R6GzTJ2WEwbVXgjfDrocgiqCNZkyESMnKa2iFFxmQO_EUu9TFTdU62rRYktzDmcoIb9-N011rQg/s1080/2023-04-27%2017.21.42.jpg

ជាកត់សម្គាល់ពិធីការិនីរូបនេះ មានសមត្ថភាពខ្ពស់អធិប្បាយកីឡាបាត់ទាល់ដោយនិយាយជាភាសាអង់គ្លេសបានយ៉ាងល្អ ដែលអាចឆបឆក់អ្នកស្នេហាកីឡាកាន់តែពុះកញ្ជ្រោលអំឡុងពេលប្រកួត។ មិនត្រឹមតែការធិប្បាយល្អទេ តែពិធីការិនីវ័យក្មេងរូបនេះមានសម្រស់ស្អាតថែមទៀតផង ខណៈនារីអធិប្បាយកីឡាបាត់ទាល់បានមានមិនច្រើននោះទេ ដោយភាគច្រើនជាមានជាបុរសច្រើនជាងនៅក្នុងវិស័យកីឡានេះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga4mbWGzDmQd8OsvWhxwnf6N6NEccaEsqo2g4cUWY-otqjhwDwaEtIN0Ceti5qIyc-0mX0KW3xiTkiVZjSZQTnp_HFCZGJxJPyG5whWeWzwsRSNdzCIcj2OEWZG_8q0b3Plh4qHzG0NK91cPNTu1ItqCke6uCG2p6rJuYjNcnBcAWQl4t3besPv8uFsA/s1384/2023-04-27%2017.21.54.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKx4g7I9u0pQRPO35FiAFtezDIEsmMUqmodFwqvegrAk90be6lJDLIGeuIml0jDva5TGS-GLC5CyA7FCozsbduuPTFzAd1MUHjXncy5s018hFtuYn-LlEGpf1UWSXLzrZUR117klqcJ4CjoA0lmwarEUU3ShtpOr4rElf1DLd2i9XiOe1ranQx8pu9Ww/s1691/2023-04-27%2017.21.35.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitfkI7z80FYYHeYV11r6PsH_nxiWHynRR8oZhr7LzENeCAKIjR4iqi_fTvD7_cw-o_WEOT5KCtkeW7BMtmlLYaWjg8eXrx6RBOby7HZWm-p-UacT0GcU6q7Q1tltc4qoui_6OVJZPos6uPqPxMfDTs-0yI6-cl35tQuDvMhuKPdAwVdy2LwHkbgi7mFg/s1280/2023-04-27%2017.21.28.jpg

ម៉ាឡេសុី ជួយសង្គ្រោះនិស្សិត៦រូបរបស់កម្ពុជា ដែលកំពុងជាប់ក្នុងភ្លើងសង្គ្រាមប្រទេសស៊ូដង់

0

ថ្លែងក្នុងវេទិកាធិបតីនៃបក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA)សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថានិស្សិតខ្មែរចំនួន៦រូបដែលកំពុងសិក្សានៅរដ្ឋធានីកាទុម ប្រទេសស៊ូដង់ ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ត្រូវបានជម្លៀសមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពហើយ ដោយមានជំនួយពីប្រទេសម៉ាឡេស៊ី។

សម្តេចតេជោបានមានប្រសាសន៍ថា៖”ប្រហែលពួកគេបានទៅដល់សណ្ឋាគារហើយ សូមជូនដំណឹងទៅដល់ក្រុមគ្រួសារនៃនិស្សិតទាំង៦រូបឱ្យបានជ្រាប ថាកូនចៅរបស់ខ្លួនមានសុវត្ថិភាពហើយ ហើយខ្ញុំសូមយកឱកាសនេះអរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី មន្រ្តីម៉ាឡេស៊ីដែលបានយកចិត្តទុកដាក់ជួយនិស្សិតកម្ពុជាជម្លៀសខ្លួន ហើយក៏សូមអរគុណរដ្ឋាភិបាល និងមន្រ្តីអារ៉ាប់ប៊ីសាអូឌីតដែលបានផ្ដល់ឱកាសសម្រាប់ការជ្រកកោនរយៈពេលខ្លីរបស់និស្សិតកម្ពុជា”។

សូមជម្រាបផងដែរថា សង្គ្រាមផ្ទៃក្នុងនៃប្រទេសស៊ូដង់ បានចាប់ផ្តើមឡើងនៅថ្ងៃទី១៥ ខែមេសា កន្លងទៅ ដោយមនុស្សជាង២០លាននាក់កំពុងជម្លៀសខ្លួន ទៅកាន់ប្រទេសជាប់ព្រំដែន ដើម្បីស្វែងរកទីទួលសុវត្ថិភាព៕As war rages in Sudan, countries angle for advantage | The Japan Times

មកដល់ដីខ្មែរភ្លាម! គ្រូបង្វឹកថៃ ថានៅកម្ពុជាអាកាសធាតុក្តៅជាងថៃ

0

កាលពីរសៀលថ្ងៃនេះ ក្រុមដំរីសឹកថៃ បានធ្វើដំណើរមកដល់ទឹកដីកម្ពុជា ដោយបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២។

នៅក្នុងនោះផងដែរ គ្រាន់តែពួកគេធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឡើងរថយន្តក្រុង គ្រូបង្វឹកថៃលោក Issara Sritaro បានលើកឡើងថា៖ “នៅកម្ពុជា មានអាកាសធាតុរាងក្តៅ ជាងនៅប្រទេសថៃបន្តិច”។

ការលើកឡើងរបស់គ្រូបង្វឹកថៃបែបនេះ ហាក់បីដូចជាមិនត្រឹមនោះទេ ដោយសារតែនៅប្រទេសថៃអកាសធាតុក្តៅខ្លាំងជាងកម្ពុជាទ្វេដង ដោយកន្លែងខ្លះឡើងដល់៥៤អង្សារសេ ខណៈនៅកម្ពុជាកម្តៅត្រឹមតែ៣៧អង្សារសេ៕May be an image of 10 people and text

ហាមនិយាយពាក្យ «ផ្ទុះ» នៅអាកាសយានដ្ឋានប្រទេសថៃ(មានវីដេអូ)

0

ប្រទេសថៃ ៖ វាបានក្លាយជារឿងល្បីមួយក្នុងបណ្តាញសង្គមប្រទេសថៃ ខណៈគេបានផ្សព្វផ្សាយ និងចែកចាយវីដេអូមួយបន្តគ្នា រហូតដល់មានការរិះគន់ពីឥរិយាបថមិនសមរម្យនៅអាកាសយានដ្ឋានរបស់ YouTuber ជនជាតិថៃល្បីល្បាញម្នាក់ឈ្មោះ ណាត់និសា គ្រាន់តែនាងនិយាយថា ៖ «ចង់ញ៉ាំគុយទាវដាក់ប្រហិតត្រីផ្ទុះ» ។ ពេលនោះ មិត្តភក្តិរបស់នាងបានហាមឃាត់កុំឱ្យនិយាយពាក្យនេះ ប៉ុន្តែនាងនៅតែមិនស្តាប់ ហើយនិយាយពាក្យនេះលេងដដែលៗ ។

អាកាសយានដ្ឋាន គឺជាចំណុចរួមនៃការធ្វើដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយវាជាទីកន្លែងអាចកើតឧក្រិដ្ឋកម្ម ឬអំពើភេរវកម្មប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជាតិ ។ ហេតុនេះ អាកាសយានដ្ឋាននីមួយៗត្រូវរឹតបន្តឹងរឿងសុវត្ថិភាពឱ្យបានខ្លាំង និងហាមនិយាយពាក្យថា «ផ្ទុះ» នៅទីនេះ បើទោះជាគ្មានហេតុការណ៍ផ្ទុះពិតប្រាកដក៏ដោយ ក៏គេពុំគួរនិយាយពាក្យនេះដែរ ។

ការនិយាយស្តីលេងសើច និងការផ្ញើសារមិនពិតអាចបណ្តាលឱ្យអ្នកដំណើរភ័យស្លន់ស្លោ ។ ដូច្នេះ ភ្នាក់ងារបម្រើការក្នុងអាកាសយានដ្ឋានចាំបាច់ត្រូវពិនិត្យមើលសុវត្ថិភាពម្តងទៀត ដែលធ្វើឱ្យការហោះហើរយឺតយ៉ាវ ។ ចំណែកអ្នកប្រព្រឹត្តខុសនឹងត្រូវបានគេស៊ើបអង្កេត និងចាត់ការតាមផ្លូវច្បាប់ផងដែរ ។

យោងតាមមាត្រា២២ នៃព្រះរាជបញ្ញត្តិរបស់ប្រទេសថៃចែងថា អ្នកណាម្នាក់ដែលជូនដំណឹង ឬផ្ញើសារដែលគេដឹងហើយថាមិនពិត ហើយបង្កហេតុឱ្យអ្នកនៅក្នុងអាកាសយានដ្ឋានភ្ញាក់ផ្អើល ឬភ័យស្លន់ស្លោ គឺនឹងត្រូវជាប់ពន្ធនាគារមិនលើសពី៥ឆ្នាំ និងពិន័យជាប្រាក់មិនលើសពី២០ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។

គួរបញ្ជាក់ថា នៅអាកាសយានដ្ឋានក្នុងប្រទេសថៃ គេហាមដាច់ខាតនិយាយពាក្យថា ផ្ទុះ, ប្រើប្រាស់អាវុធ, មានរោគរាតត្បាតខ្លាំងក្លា, កាំភ្លើង, ការបង្កភេរវកម្ម, ថ្នាំញៀន, វត្ថុអន្តរាយ និងប្រើពាក្យគំរាមដែលរំខាន ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕

ប្រភព ៖ Chiang Mai News

កសិករអូស្ត្រាលីមានការព្រួយបារម្ភអំពីសត្វកណ្ដុរចំនួន១០០០ក្បាល ដែលលុកលុយកសិដ្ឋាន

0

អូស្ត្រាលី៖ សត្វកណ្ដុរបានលេចឡើងជាថ្មីក្នុងហ្វូងធំនៅក្នុងរដ្ឋជាច្រើននៃប្រទេសអូស្ត្រាលី ដែលបណ្តាលឱ្យខូចខាតដំណាំ និងធ្វើឱ្យកសិករខាតបង់ប្រាក់យ៉ាងច្រើន។
ជំងឺរាតត្បាតរបស់សត្វកណ្ដុរបានកើតឡើងជាទៀងទាត់នៅក្នុងប្រទេសអូស្ត្រាលីចាប់តាំងពីសត្វកណ្តុរមកទីនេះជាលើកដំបូងនៅចុងសតវត្សទី 18 ជាមួយនឹងអាណានិគមអង់គ្លេស នេះបើយោងតាម National Geographic ។ ទាំងនោះជាអាណានិគមសត្វកណ្ដុរដែលមានចំនួនយ៉ាងហោចណាស់ ៨០០ ទៅ ១០០០ ក្បាលក្នុងមួយហិកតា នេះបើតាមអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្មអូស្ត្រាលី CSIRO។Australia's mouse plague: first came the drought, then the floods, now millions of mice. - Washington Post

លោក Xavier Martin ប្រធានសហភាពកសិករនៃរដ្ឋ New South Wales បាននិយាយថា សត្វកណ្ដុរបានបង្ហាញខ្លួននៅក្នុងការបើកឡាននៅលើផ្លូវដ៏វែងមួយយ៉ាងហោចណាស់កន្លះគីឡូម៉ែត្រក្បែរទីក្រុង Coonabarabran ។ គាត់បានពណ៌នាអំពីសត្វកណ្តុររាប់រយក្បាលដែលរត់ទៅមកក្នុងទិសដៅផ្សេងៗគ្នា ដើម្បីស្វែងរកអាហារ។ សត្វកណ្ដុរបានក្លាយជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសក្នុងឆ្នាំ 2020 និង 2021។ សត្វកណ្តុររាប់លានក្បាលបានរត់ពាសពេញដីស្រែក្នុងរដ្ឋ New South Wales ដែលបណ្តាលឱ្យបាត់បង់ប្រាក់ចំណូលរាប់សែនដុល្លារ។Entire crop wiped out in days by 'apocalyptic' rat plague that wrought havoc - World News - Mirror Online

អ្នកស្រុកខ្លះចាប់កណ្តុរពី 500-600 ក្បាលក្នុងមួយយប់ដោយមានអន្ទាក់ ឬដាក់ថ្នាំពុលកណ្តុរជាដើម។ ជំងឺរាតត្បាតរបស់សត្វកណ្ដុរ គឺបណ្តាលមកពីកត្តារួមផ្សំ នៃការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំង ដែលផ្តល់លក្ខខណ្ឌអាកាសធាតុដ៏ល្អសម្រាប់សត្វកណ្តុរដើម្បីបង្កាត់ពូជ និងរួមចំណែកធ្វើឱ្យចំនួនសត្វកណ្តុរកើនឡើង ដែលអនុញ្ញាតឱ្យសត្វកណ្តុរលូតលាស់ និងមានអាហារច្រើនក្នុងរយៈពេលយូរ។

បច្ចុប្បន្នមន្ត្រីស្រាវជ្រាវរបស់ CSIRO លោក Steve Henry បានជំរុញឱ្យកសិករប្រើឧបករណ៍តាមដានដើម្បីរកមើលកណ្តុរនៅក្នុងផ្ទះរបស់ពួកគេ។ ចំនួនសត្វកណ្តុរកំពុងកើនឡើងជាលំដាប់រហូតដល់ឆ្នាំ 2023 នៅក្នុងរដ្ឋ New South Wales, Western Australia និង South Australia៕Apocalyptic' rat plague wipes out entire crop in just days as rodents spread like wildfire | The US Sun
ប្រភព៖vnexpress

អេស្ប៉ាញប្រឈមនឹងអាកាសធាតុក្តៅខ្លាំងជាប់គ្នា៣ឆ្នាំ

0

ប្រទេសអេស្ប៉ាញ ៖ ភ្នាក់ងារអាកាសធាតុអេស្ប៉ាញ AEMET បានបញ្ជាក់ថា ក្រៅពីត្រូវប្រឈមនឹងគ្រោះរាំងស្ងួតអស់រយៈពេលដ៏យូរហើយ ប្រទេសអេស្ប៉ាញត្រូវជួបនឹងអាកាសធាតុក្តៅខ្លាំងថែមទៀត ដោយសារសីតុណ្ហភាពក្នុងប្រទេសនេះកើនឡើង និងមានខ្យល់ស្ងួតបក់ពីអាហ្វ្រិក ។

តំបន់ជាច្រើននៅប្រទេសអេស្ប៉ាញត្រៀមផែនការបើកឱ្យប្រើប្រាស់អាងហែលទឹកសាធារណៈមុនពេលកំណត់ និងផ្លាស់ប្តូរកាលវិភាគសិក្សារបស់សាលារៀនផ្សេងៗផងដែរ ។ មន្ត្រីឧតុនិយមដាស់តឿនថា អេស្ប៉ាញនឹងប្រឈមជាមួយភ្លើងឆេះព្រៃខ្លាំងក្លា ដោយសារសីតុណ្ហភាពកើនឡើង ។Spain sees hottest year on record in 2022

មន្ត្រីឧតុនិយមប្រកាសថា សីតុណ្ហភាពនៅអេស្ប៉ាញនឹងកើនឡើងពី៣៨ ទៅ៤០អង្សារសេនៅជ្រលងភ្នំ Guadalquivir ស្ថិតនៅភាគខាងត្បូងប្រទេសអេស្ប៉ាញ រួមទាំងទីក្រុង Cordoba ផងដែរ ។ ដូច្នេះ វាជាសីតុណ្ហភាពខ្ពស់បំផុតសម្រាប់ខែមេសា ឆ្នាំ២០២៣ គិតចាប់ពីផ្នែកឧតុនិយមបានកត់ត្រាទិន្នន័យនៅឆ្នាំ១៩៦១ មក ។

ភ្នាក់ងារអាកាសធាតុ AEMET បញ្ជាក់ថា អាកាសធាតុក្តៅខ្លាំងនឹងធ្វើឱ្យតំបន់ជាច្រើនងាយនឹងកើតភ្លើងឆេះព្រៃ ។ ដូច្នេះ តំបន់ក្តៅបំផុតរបស់អេស្ប៉ាញ គឺទីក្រុង Sevilla ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស ។ គេបានបង្កើនថវិកាសម្រាប់ការិយាល័យបង្ការគ្រោះអាសន្ន និងបង្កើនចំនួនគ្រូពេទ្យពិសេសសម្រាប់ព្យាបាល ក្នុងករណីមន្ត្រីទាំងអស់មានបញ្ហាសុខភាពក្នុងអំឡុងពេលពួកគេបំពេញកាតព្វកិច្ចពន្លត់ភ្លើង ។Spain is hit by the hottest pre-summer heatwave for 20 years as temperatures  climb to 43 C | Euronews

ប្រទេសអេស្ប៉ាញបានប្រឈមនឹងបញ្ហាភ្លៀងធ្លាក់តិចក្រោមកម្រិតមធ្យមក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ។ ចំណែករដ្ឋមន្ត្រីបរិស្ថានអេស្ប៉ាញ លោកស្រី Teresa Ribera ថ្លែងថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ប្រទេសអេស្ប៉ាញនឹងស្មុគស្មាញខ្លាំងដោយសារអាកាសធាតុក្តៅ ។ លើសពីនេះ អេស្ប៉ាញត្រូវប្រឈមនឹងភ្លៀងធ្លាក់តិចតួចនៅខែឧសភា, មិថុនា និងកក្កដា ដូច្នេះ វានឹងក្លាយជាក្តីបារម្ភធំមួយ ។ រីឯការទប់ស្កាត់គ្រោះរាំងស្ងួត រដ្ឋាភិបាលប្រកាសមិនប្រមូលពន្ធស្មើទឹកប្រាក់ចំនួន១.៨០០លានយូរ៉ូពីកសិករចំនួន៨២ម៉ឺន៨ពាន់នាក់ ខណៈពួកគេជួបបញ្ហាមិនទទួលបានទិន្នផលកសិកម្ម ៕Spain issues high alert in heatwave-hit area - Kuwait Times ប្រភព ៖ Tnn earth

សង្សារប្រាប់ថាទៅរកឪពុកម្តាយ ប៉ុន្តែបែរជារៀបការជាមួយប្រុសផ្សេង

0

ប្រទេសចិន ៖ បុរសម្នាក់រស់នៅក្រុងក្វាន់ចូវ ខេត្ត Fujian ប្រទេសចិន បានគ្រាំគ្រាចិត្តដោយសារតែសង្សាររបស់ខ្លួនលួចទៅរៀបការជាមួយប្រុសផ្សេង ។ គាត់រៀបរាប់ថា គាត់បានសេពគប់ជាមួយសង្សារអស់រយៈពេល១ឆ្នាំ ហើយសម្ព័ន្ធភាពរវាងគាត់ និងនាងស្អិតរមួតគ្នាណាស់ ប៉ុន្តែនៅសុខៗ នាងប្រាប់ថា នឹងត្រឡប់ទៅផ្ទះនៅតាមខេត្ត ប៉ុន្តែផ្ទុយទៅវិញ នាងបានទៅរៀបការជាមួយប្រុសផ្សេង ។ គាត់គិតមករហូតថា គាត់បានលង់ស្នេហ៍នារីម្នាក់ដែលមានចរិតទន់ភ្លន់ និងចិត្តល្អ ប៉ុន្តែការពិត នាងពោរពេញទៅដោយល្បិចកល ។

តាមការចុះផ្សាយរបស់សារព័ត៌មានថា បុរសនេះបានសេពគប់ជាមួយសង្សារខ្លួនអស់រយៈពេលជាង១ឆ្នាំ ហើយអ្នកទាំងពីរបានស្រឡាញ់គ្នាទៅវិញទៅមកជាខ្លាំង ។ បុរសនេះបានថែទាំសង្សាររបស់ខ្លួនយ៉ាងល្អ មិនថានាងនិយាយអ្វី ក៏គាត់ស្តាប់តាមទាំងអស់ ។ លើសពីនេះ គាត់ក៏បានឱ្យប្រាក់នាងទៀតផង ប៉ុន្តែការធ្វើល្អរបស់គាត់បែរជាមិនទទួលផលទៅវិញ ។ សារព័ត៌មានចុះផ្សាយថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ សង្សាររបស់គាត់ប្រាប់ថា នាងត្រូវត្រឡប់ទៅភូមិកំណើត២-៣ថ្ងៃ ដើម្បីទៅរកឪពុកម្តាយ និងមិត្តភក្តិចាស់ ។ ដូច្នេះ គាត់ក៏យល់ព្រមឱ្យនាងទៅដោយពុំបានគិតអ្វីច្រើនទេ ។

នៅថ្ងៃបន្ទាប់ គាត់ក៏បានផ្ញើសារទៅនាង ប៉ុន្តែនាងមិនឆ្លើយតបទេ រហូតដល់យូរបន្តិចទើបនាងផ្ញើសារមកថា នាងនឿយហត់ណាស់ គឺពេលនាងមកដល់ផ្ទះ នាងក៏គេងលក់តែម្តង ។ ហេតុនេះហើយ ទើបនាងមិនបានឆ្លើយតបសាររបស់គាត់ ។ បន្ទាប់មក នៅថ្ងៃទី១០ ខែមេសា នាងក៏បានធ្វើដំណើរមករកគាត់វិញ ។ ប៉ុន្តែរឿងមួយនឹកស្មានមិនដល់ គឺគាត់បានប្រទះឃើញរូបភាពនាងដោយចៃដន្យ គឺនាងស្លៀកឈុតកូនក្រមុំ ហើយឈរចាប់ដៃជាមួយបុរសម្នាក់ទៀត ។ ដូច្នេះ គាត់ក៏ដឹងការពិតថា នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា នាងមិនបានទៅផ្ទះឪពុកម្តាយទេ ប៉ុន្តែនាងកំពុងតែរៀបការជាមួយប្រុសផ្សេង ។

គាត់បានសួរទៅនាងត្រង់ទៅត្រង់មក ពេលដំបូង នាងបដិសេធ ក្រោយមកក៏ព្រមទទួលស្គាល់ ដោយសារមិនអាចប្រកែកនឹងភស្តុតាងបាន ។ នាងសារភាពថា នាងពិតជាបានរៀបការជាមួយប្រុសផ្សេងមែន ប៉ុន្តែគ្រប់យ៉ាងមានហេតុផល ព្រោះម្តាយនាងជំពាក់បំណុលកូនកំលោះចំនួន៥ម៉ឺនយន់ ហើយនាងគ្មានជម្រើសផ្សេងទេ ទើបយល់ព្រមរៀបការដើម្បីដោះបំណុល ។

ទោះយ៉ាងណា គាត់មិនអាចទទួលយកការពន្យល់របស់នាងទេ ព្រោះមិនគិតថា នារីដែលធ្លាប់រស់នៅជាមួយគ្នាកាលពីថ្ងៃមុន បែរជាក្លាយជាកូនក្រមុំរបស់អ្នកផ្សេង ។ គាត់ជឿថា នាងតាំងចិត្តបោកប្រាស់ ព្រោះបើនាងចាំបាច់ត្រូវរៀបការមែននោះ នាងគួរតែប្រាប់ការពិតទាំងអស់ដល់គាត់ មិនមែនចាប់ត្រីដៃ២ទេ ។ ក្រៅពីនេះ គាត់បានទំនាក់ទំនងទៅម្តាយរបស់នាង ព្រមទាំងកូនកំលោះនៅក្នុងរូបភាពដើម្បីសុំការអធិប្បាយបន្ថែមទៀត ប៉ុន្តែម្តាយរបស់នាងមិនចាប់អារម្មណ៍បកស្រាយអ្វីទាំងអស់ ។ រីឯកូនកំលោះវិញខឹងនឹងគាត់ជាខ្លាំង ព្រោះមិនជឿថា ប្រពន្ធរបស់ខ្លួនជាមនុស្សកុហក ។

ទីបំផុត គាត់ដឹងថា នាងបានកុហកគាត់រហូតមក ព្រោះនាងតែងរកលេសទៅដើរលេងជាមួយមិត្តភក្តិ ឬរកលេសទៅរកឪពុកម្តាយនៅផ្ទះ ប៉ុន្តែការពិត នាងទៅនៅជាមួយប្រុសផ្សេង ។ ដូចនេះ គាត់ក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយនាង និងឱ្យនាងបានរស់នៅជាមួយអ្នកដែលនាងជ្រើសរើស ៕ ប្រភព ៖ khaosod

កីឡាករបាល់ទាត់លីគកំពូលកម្ពុជាចូលរួមគាំទ្រក្នុង យុទ្ធនាការរៃអង្គាសថវិការបស់អង្គការផ្កាយសមុទ្រ លោក ធារី ចន្ថាប៊ីន គាំទ្រយុទ្ធនាការ “កាហ្វេនៃក្តីសង្ឃឹម“ ដែលរៀបចំដោយអង្គការផ្កាយសមុទ្រ

0

រាជធានីភ្នំពេញ — អង្គការផ្កាយសមុទ្រ (ISF) មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការ ប្រកាសជាព័ត៌មានថាកីឡាករខ្សែបម្រើដ៏ឆ្នើមម្នាក់គឺលោក ធារី ចន្ថាប៊ីន នឹងចូលរួមគាំទ្រដល់យុទ្ធនា ការរៃអង្គាសថវិកា ក៏ដូចជាជួយផ្សព្វផ្សាយអំពីការងាររបស់អង្គការផ្កាយសមុទ្រ ដោយផ្តល់ការអប់រំ ដល់កុមារកម្ពុជាក្រីក្រ និងជួយសហគមន៍របស់ពួកគេឲ្យចាកផុតពីភាពក្រីក្រ តាមរយៈគម្រោង អភិវឌ្ឍន៍សហគមន៍នានា ។

យុទ្ធនាការ “កាហ្វេនៃក្តីសង្ឃឹម” នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាពី សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលស្នើសុំឲ្យពួកគេធ្វើការបរិច្ចាគថវិកាជារៀងរាល់ខែមក កាន់អង្គការផ្កាយសមុទ្រ ដែលចំនួនថវិកានេះគឺស្មើនឹងតម្លៃកាហ្វេមួយកែវតែប៉ុណ្ណោះ ។ គួរបញ្ជាក់ផងដែរថា ថវិកាទាំងអស់ ដែលទទួលបានពីយុទ្ធនាការនេះនឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រដល់កម្មវិធីនានារបស់អង្គការផ្កាយសមុទ្រ ដែលរួមចំណែកយ៉ាងធំធេងជួយដល់កុមារ និងក្រុមគ្រួសារក្រីក្រជាច្រើនក្នុងប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFUa8ygX6i0yTCz0jsFWBSxfLzQAJbiyH-22VHHjiMe8lB_kT3n-0bp7wXwYObH2_daL1nqwNujYmZFy2IuU4heFrGvANjOcQ5tt42xkTET90v5xhx6-o0A-LLMY_XI-u4e0YdrM6ia3c-MDgb_rO3kVuVMVQ9OLxO75mMAuirNf4eTJPKulGWxCs6/s1280/photo_2023-04-27_11-56-40%20(2).jpg

ក្នុងចំនោមកម្មវិធីសំខាន់ៗជាច្រើនរបស់អង្គការផ្កាយសមុទ្រ កម្មវិធីបាល់ទាត់គឺជាកម្មវិធីដ៏មាន សក្តានុពលមួយ ដែលកំពុងតែធ្វើការជាមួយនឹងកីឡាករកីឡាការនីជាកុមារៗមានវ័យ, កាយសម្បទា និងស្ថានភាពជីវភាពគ្រួសារខុសៗគ្នា ។ គួរបញ្ជាក់ផងដែរថា លោក ធារី ចន្ថាប៊ីន មានតួនាទីជាខ្សែបម្រើ ការពារផង និងជាខ្សែការពារកណ្តាលផងឲ្យក្លិបព្រះខ័នរាជស្វាយរៀង ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ។ បន្ថែមពីនេះទៅទៀត កីឡាកររូបនេះ ក៏​ធ្លាប់​លេងឲ្យ​ក្រុមជម្រើស​ជាតិ​កម្ពុជាឈុតធំ​ផង​ដែរ ។

លោក ធារី មានទីកន្លែងកំណើត​នៅ​ប្រទេស​បារាំង​ និងមានឪពុក​ម្តាយជាជនជាតិ​ខ្មែរ ។​ បើទោះបីជាលោក​មាន​សញ្ជាតិ​បារាំងក៏ដោយ លោក ធារី ត្រូវ​បាន​ចិញ្ចឹមបីបាច់​ក្នុង​គ្រួសារតាម​បែបប្រពៃណី​ខ្មែរ ដោយ​លោកនិយាយ​ភាសា​ខ្មែរ បរិភោគ​អាហារ​បែបខ្មែរ និង​ចូលរួមប្រារព្ធ​ថ្ងៃបុណ្យ​​ជាតិធំៗរបស់កម្ពុជាទៀតផង ។​ នៅអាយុ ១៤ឆ្នាំ លោកបានចាប់ផ្តើមហ្វឹកហាត់លេងបាល់ទាត់នៅសាលា RC Strasbourg ដែលជា សាលាបាល់ទាត់ដ៏ល្បីល្បាញមួយនៅប្រទេសបារាំង ហើយក្រោយមកលោកក៏បានផ្លាស់ប្តូរទីលំនៅមករស់នៅប្រទេសកម្ពុជានៅឆ្នាំ២០១២ ដើម្បីបន្តអាជីពក្នុងវិស័យបាល់ទាត់របស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUF0FbX3sxkiaa6DGSORN3QV9nZZKZQnYSpPg--rOP6PH0TAw3SsHITi2-I9WaEPJ5IEjXymCYjbUgk81-gx9ogZfFvjWQZcmGdOS3AbSfcVzcCQO6mVxfjHnkxlHAnCEFlTZEBf2QZJsH-8s3FSBj1ZlOK35EnMFMQ3acf7Z6AAqWXfcT9CD63swd/s1280/photo_2023-04-27_11-56-41%20(2).jpg

ក្នុងឱកាសចូលរួមគាំទ្រក្នុងយុទ្ធនាការនេះ លោក ធារី បានសំដែងពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ “អង្គការផ្កាយសមុទ្រគឺជាអង្គការសប្បុរសធម៌មួយ ដែលបានជួយកុមារក្រីក្ររាប់ពាន់នាក់ឲ្យរួចចាកផុតពីភាពក្រីក្រ តាមរយៈឱកាសរៀនសូត្រ និងលេងបាល់ទាត់ ។ ក្នុងនាមជាកីឡាករបាល់ទាត់អាជីពម្នាក់ យុទ្ធនាការមួយនេះគឺពិតជាបានជម្រុញទឹកចិត្តខ្ញុំកាន់តែខ្លាំង ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមស្នើសុំឲ្យលោកអ្នកចូលរួមគាំទ្រយុទ្ធនាការនេះជាមួយខ្ញុំ ដោយគ្រាន់តែធ្វើការបរិច្ចាគថវិកាស្មើនឹងតម្លៃកាហ្វេមួយកែវជារៀងរាល់ខែ ដើម្បីជួយដល់សិស្សានុសិស្សអង្គការផ្កាយសមុទ្រ ។ លោកអ្នកអាចបរិច្ចាគថវិកាចំនួន ៥ដុល្លារក្នុងមួយខែ ឬ ៦០ដុល្លារក្នុងមួយឆ្នាំមកកាន់អង្គការផ្កាយសមុទ្រ ។ តម្លៃកាហ្វេដែលអ្នកពិសាពិតជាអាចផ្លាស់ប្តូរជីវិតកុមារក្រីក្របាន!”

លោក ធារី បានដឹងយ៉ាងច្បាស់ពីតម្លៃដ៏ធំធេងនៃការបរិច្ចាគចំពោះអង្គការផ្កាយសមុទ្រ មិនថាថវិកាតិច ឬក៏ច្រើនក្តី ក៏វាពិតជានឹងគាំទ្រដល់ការងាររបស់អង្គការនេះ ដើម្បីបន្តជួយកុមារក្រីក្រជាច្រើន ។ តើអ្នកដឹងទេថា ថវិកាបរិច្ចាគទាំងនោះនឹងជួយផ្លាស់ប្តូរជីវិតកុមារក្រីក្រដូចម្តេចខ្លះ?

    • ការបរិច្ចាគ ១ដុល្លារក្នុងមួយខែ សម្រាប់រយៈពេលមួយឆ្នាំពេញនឹងជួយឧបត្ថម្ភជាសៀវភៅ សរសេរ និងប៊ិចដល់សិស្សម្នាក់ក្នុងមួយឆ្នាំ
    • ការបរិច្ចាគ ៣ដុល្លារក្នុងមួយខែ សម្រាប់រយៈពេលមួយឆ្នាំពេញនឹងជួយឧបត្ថម្ភជាឯកសណ្ឋាន និងសម្ភារៈសិក្សាដល់សិស្សម្នាក់ក្នុងមួយឆ្នាំ
    • ការបរិច្ចាគ ៥ដុល្លារក្នុងមួយខែ សម្រាប់រយៈពេលមួយឆ្នាំពេញនឹងផ្តល់អាហារ នៅសាលារៀនដល់សិស្សម្នាក់ក្នុងមួយឆ្នាំ
    • ការបរិច្ចាគ ១២ដុល្លារក្នុងមួយខែ សម្រាប់រយៈពេលមួយឆ្នាំពេញនឹងជួយឧបត្ថម្ភដល់ក្រុម គ្រួសារមួយមានសមាជិកបួននាក់រយៈពេលមួយឆ្នាំពេញ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqZpcfDMpBn3hspsnUPhmdi1hSFHk02X1yKWc5XEYSrS_y8bw8qPKcOhrMGhIrr1UzLuHR3XkzrM52pTnY47p-4Z2EYNasvjEh8AaH14EaIhY2FViUuexCrJMhwwftnlpU6EmsAJcOxf0NXIiT6uc8UoTTRuCF2cG87Ixdy_OXFlj6RZ3KVXrIQryQ/s1280/photo_2023-04-27_11-56-41.jpg

យុទ្ធនាការ “កាហ្វេនៃក្តីសង្ឃឹម” នេះ ដែលចូលរួមគាំទ្រយ៉ាងពេញទំហឹងដោយលោក ធារី ចន្ថាប៊ីន គឺជាមធ្យោបាយដ៏ងាយស្រួល និងសាមញ្ញបំផុតក្នុងការបរិច្ចាគ ដើម្បីរួមចំណែកជួយផ្លាស់ប្តូរជីវិត កុមារក្រីក្រ និងក្រុមគ្រួសាររបស់ពួកគេ ។

លោកអ្នកអាចចូលរួមគាំទ្រដល់យុទ្ធនាការនេះ ដោយគ្រាន់តែចូលទៅកាន់ គេហទំព័រផ្លូវការរបស់ អង្គការផ្កាយសមុទ្រ ដើម្បីចុះឈ្មោះធ្វើការបរិច្ចាគប្រចាំខែ ឬបរិច្ចាគតែមួយដង ។ ដើម្បីចុះឈ្មោះ ធ្វើការបរិច្ចាគប្រចាំខែលើកម្មវិធីទូរស័ព្ទរបស់ធនាគារ ABA  អ្នកអាចក៏អាចធ្វើតាម ការណែនាំក្នុង វីដេអូខ្លី នេះផងដែរ ។

អំពីអង្គការផ្កាយសមុទ្រ

៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំង ពីឆ្នាំ២០០៦មក   អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបាន ទទួលស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និងកុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណង ពង្រីកសក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnTOUIXdhCeABGgQDK8zLWZERnScmo9xDyHZnlTyTL-4J1L_nUBTjIEA7uvsjiqerRIkmjfKrBNIYfgHzoauOVXMpq6juOIuJeySbq84utoHI5WLoOcbbRXSrWNESSwybGqMq9mkZPE71wFRyn3DLUaHr8WQRdzg1RMjn-3sK6UyI4zOw_m5zYOToy/s1280/photo_2023-04-27_11-56-40.jpg

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់ បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារ ប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយ សមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុម គ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់ អង្គការផងដែរ ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់ សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម​ តាមរយៈការហ្វឹក ហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀនកម្មវិធី សិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់ កុមារ និងយុវជន ទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការ កសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែច្រើនពីបញ្ហា សង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផលប៉ះពាល់ នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម៕

ប៉ូគឹមថេង សុធីតា សង្ឃឹមថា នាយកដ្ឋានភាពយន្តកម្ពុជានិងក្រសួងវប្បធម៌ ជួយសម្រួលរឿង «ជញ្ជាំងក្រហម» បានដំណើរការឆាប់ៗ

0

កញ្ញា ប៉ូគឹមថេង សុធីតា Miss Grand Cambodia 2021 សង្ឃឹមថានាយកដ្ឋានភាពយន្តកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងវប្បធម៌ជួយសម្របសម្រួល ដើម្បីឱ្យរឿង « ជញ្ជាំងក្រហម» ដែលនាងបានសម្តែងជាមួយតារាសម្តែងមីយ៉ាន់ម៉ា Paing takhon បានដំណើរការឆាប់ៗ បន្ទាប់ពីរង់ចាំអស់រយៈពេល៣ឆ្នាំមកហើយ។May be an image of 1 person

ប៉ូគឹមថេង សុធីតា បានរៀបរាប់នៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃទី២៦ ខែមេសា នេះថា «សូមស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះនៃការមកដល់លើទឹកដីអច្ឆរិយនៃប្រទេសកម្ពុជា របស់បងប្រុស Paing ta khon ។ នាងខ្ញុំ សុធីតា ក៏សូមបួងសួងឱ្យគម្រោងការងារនៃខ្សែភាពយន្តដែលផលិតដោយស្នាដៃកូនខ្មែរ គឺ រឿង « ជញ្ជាំងក្រហម» បានដំណើរក្នុងពេលឆាប់ៗនេះផងចុះ។ សូមអំពាវនាវចំពោះ នាយកដ្ឋានភាពយន្តកម្ពុជា និងលោកប្រធាននាយកដ្ឋាន ជាពិសេសថ្នាក់ដឹកនាំក្រសួងវប្បធម៌គ្រប់ជាន់ថ្នាក់ជួយសម្រួលឱ្យគម្រោងកាងារមួយនេះបានទទួលជោគជ័យផងចុះ ក្រោយពីបានធ្វើការរង់ចាំអស់រយៈពេល៣ឆ្នាំកន្លងមកនេះ »។No photo description available.

ការសរសេរសារនេះនៅលើបណ្តាញសង្គម ប៉ូគឹមថេង សុធីតា ផ្តល់បទសម្ភាសមកកាន់ KBN News តាមប្រព័ន្ធតេលេក្រាមដោយឆ្លើយយ៉ាងខ្លីថា «ជុំវិញរឿងនេះនាងមិនទាន់មានព័ត៌មានច្បាស់ការណាមួយទេ»។

គួរបញ្ជាក់ថា ភាពយន្ត «ជញ្ជាំងក្រហម » ជារឿងដំបូងរបស់ផលិតកម្ម LD ដែលលោក លៀក លីដា ជាម្ចាស់ផលិតកម្ម ហើយហ៊ានបោះជំហ៊ានសហការជាមួយតារាបរទេស ដែលចំណាយដើមទុនជិត១លានដុល្លារ ដែលមានតារាសម្តែងមីយ៉ាន់ម៉ាលោក Paing takhon ចូលរួមសម្តែងជាមួយតារាកម្ពុជា ប៉ូគឹមថេង សុធីតា ដោយក្នុងរឿងនេះនាងមាននិយាយជាភាសាមីយ៉ាន់ម៉ាផងដែរ៕No photo description available.

ប្រាក់ចំណូលរបស់ Microsoft កើនលើសពីការព្យាករណ៍ដោយសារ AI

0

បរទេស៖ ក្រុមហ៊ុន Microsoft បាននិយាយថា ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទី 1 កើនលើសពីការព្យាករណ៍របស់អ្នកវិភាគ ដោយសារផលិតផលដែលរួមបញ្ចូលជាមួយបញ្ញាសិប្បនិម្មិត (AI) ។
នៅថ្ងៃទី 25 ខែមេសា ក្រុមហ៊ុន Microsoft បានប្រកាសថា ប្រាក់ចំណូលក្នុងត្រីមាសទីមួយរបស់ខ្លួនបានកើនឡើង 7% ដល់ជិត 53 ពាន់លានដុល្លារ។ តួលេខនេះគឺខ្ពស់ជាងការព្យាករណ៍របស់អ្នកវិភាគក្នុងការស្ទង់មតិដោយក្រុមហ៊ុនស្រាវជ្រាវ Refinitiv ជាង 51 ពាន់លានដុល្លារ។ ប្រាក់ចំណូលក្នុងមួយហ៊ុន (EPS) បានមកនៅ $ 2.45 ដែរលើសពីការព្យាករណ៍ចំនួន $ 2.23 ។ អាជីវកម្មកុំព្យូទ័រលើពពក Azure បានកើនឡើង 27% នៅក្នុងត្រីមាសទីមួយ។ ផ្នែកដែលរួមមានកម្មវិធី Office និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម LinkedIn ក៏បាននាំមកនូវប្រាក់ចំណូលលើសពីការព្យាករណ៍ជាមួយនឹង 17.5 ពាន់លានដុល្លារអាមេរិក។Microsoft banks on regulations to build a mobile games store | TechCrunch ប្រាក់ចំណូលភាគច្រើនរបស់ Microsoft បានមកពីការលក់កម្មវិធី និងសេវាកម្ម cloud computing ដល់អតិថិជន។ ក្រុមហ៊ុន Microsoft នៅឆ្នាំនេះបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលសហការជាមួយ OpenAI ដែលជាក្រុមហ៊ុនបង្កើត ChatGPT និងរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទៅក្នុងម៉ាស៊ីនស្វែងរក Bing ។Microsoft adds AI tools to office apps like Outlook, Word | Arab News

នាយកប្រតិបត្តិ Satya Nadella បាននិយាយថាក្រុមហ៊ុនបច្ចុប្បន្នមានអតិថិជនជាង 2,500 នាក់ដែលប្រើប្រាស់សេវាកម្មរបស់ Azure OpenAI ។ AI ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងជួរនៃផលិតផលរបស់ខ្លួនផងដែរ។ ឥឡូវនេះ Bing មានអ្នកប្រើប្រាស់ប្រចាំថ្ងៃចំនួន 100 លាននាក់ ហើយបានកត់ត្រាការកើនឡើងនៃការទាញយកបន្ទាប់ពីបានបន្ថែមមុខងារ AI ។ ក្រុមហ៊ុនជឿជាក់ថាប្រាក់ចំណូលនៅក្នុងផ្នែកសំខាន់ៗក្នុងត្រីមាសនេះនឹងបន្តបំពេញតាម ឬលើសពីការព្យាករណ៍របស់ Wall Street ។Microsoft Redmond campus - Wikipediaក្រៅពីក្រុមហ៊ុន Microsoft ក្រុមហ៊ុន Alphabet ក៏មានអាជីវកម្មកុំព្យូទ័រលើពពកដែលកំពុងរីកចម្រើនផងដែរ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃទី 25 ខែមេសា ក្រុមហ៊ុនដ៏ធំរបស់ Google បានកត់ត្រាប្រាក់ចំណេញជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំជាមួយនឹងប្រាក់ចំណេញប្រតិបត្តិការចំនួន 191 លានដុល្លារ និងប្រាក់ចំណូលចំនួន 7.45 ពាន់លានដុល្លារ ផងដែរ៕
ប្រភព៖vnexpress