រាជធានីភ្នំពេញ — អង្គការផ្កាយសមុទ្រ (ISF) មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការ ប្រកាសជាព័ត៌មានថាកីឡាករខ្សែបម្រើដ៏ឆ្នើមម្នាក់គឺលោក ធារី ចន្ថាប៊ីន នឹងចូលរួមគាំទ្រដល់យុទ្ធនា ការរៃអង្គាសថវិកា ក៏ដូចជាជួយផ្សព្វផ្សាយអំពីការងាររបស់អង្គការផ្កាយសមុទ្រ ដោយផ្តល់ការអប់រំ ដល់កុមារកម្ពុជាក្រីក្រ និងជួយសហគមន៍របស់ពួកគេឲ្យចាកផុតពីភាពក្រីក្រ តាមរយៈគម្រោង អភិវឌ្ឍន៍សហគមន៍នានា ។

យុទ្ធនាការ “កាហ្វេនៃក្តីសង្ឃឹម” នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាពី សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលស្នើសុំឲ្យពួកគេធ្វើការបរិច្ចាគថវិកាជារៀងរាល់ខែមក កាន់អង្គការផ្កាយសមុទ្រ ដែលចំនួនថវិកានេះគឺស្មើនឹងតម្លៃកាហ្វេមួយកែវតែប៉ុណ្ណោះ ។ គួរបញ្ជាក់ផងដែរថា ថវិកាទាំងអស់ ដែលទទួលបានពីយុទ្ធនាការនេះនឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រដល់កម្មវិធីនានារបស់អង្គការផ្កាយសមុទ្រ ដែលរួមចំណែកយ៉ាងធំធេងជួយដល់កុមារ និងក្រុមគ្រួសារក្រីក្រជាច្រើនក្នុងប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFUa8ygX6i0yTCz0jsFWBSxfLzQAJbiyH-22VHHjiMe8lB_kT3n-0bp7wXwYObH2_daL1nqwNujYmZFy2IuU4heFrGvANjOcQ5tt42xkTET90v5xhx6-o0A-LLMY_XI-u4e0YdrM6ia3c-MDgb_rO3kVuVMVQ9OLxO75mMAuirNf4eTJPKulGWxCs6/s1280/photo_2023-04-27_11-56-40%20(2).jpg

ក្នុងចំនោមកម្មវិធីសំខាន់ៗជាច្រើនរបស់អង្គការផ្កាយសមុទ្រ កម្មវិធីបាល់ទាត់គឺជាកម្មវិធីដ៏មាន សក្តានុពលមួយ ដែលកំពុងតែធ្វើការជាមួយនឹងកីឡាករកីឡាការនីជាកុមារៗមានវ័យ, កាយសម្បទា និងស្ថានភាពជីវភាពគ្រួសារខុសៗគ្នា ។ គួរបញ្ជាក់ផងដែរថា លោក ធារី ចន្ថាប៊ីន មានតួនាទីជាខ្សែបម្រើ ការពារផង និងជាខ្សែការពារកណ្តាលផងឲ្យក្លិបព្រះខ័នរាជស្វាយរៀង ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ។ បន្ថែមពីនេះទៅទៀត កីឡាកររូបនេះ ក៏​ធ្លាប់​លេងឲ្យ​ក្រុមជម្រើស​ជាតិ​កម្ពុជាឈុតធំ​ផង​ដែរ ។

លោក ធារី មានទីកន្លែងកំណើត​នៅ​ប្រទេស​បារាំង​ និងមានឪពុក​ម្តាយជាជនជាតិ​ខ្មែរ ។​ បើទោះបីជាលោក​មាន​សញ្ជាតិ​បារាំងក៏ដោយ លោក ធារី ត្រូវ​បាន​ចិញ្ចឹមបីបាច់​ក្នុង​គ្រួសារតាម​បែបប្រពៃណី​ខ្មែរ ដោយ​លោកនិយាយ​ភាសា​ខ្មែរ បរិភោគ​អាហារ​បែបខ្មែរ និង​ចូលរួមប្រារព្ធ​ថ្ងៃបុណ្យ​​ជាតិធំៗរបស់កម្ពុជាទៀតផង ។​ នៅអាយុ ១៤ឆ្នាំ លោកបានចាប់ផ្តើមហ្វឹកហាត់លេងបាល់ទាត់នៅសាលា RC Strasbourg ដែលជា សាលាបាល់ទាត់ដ៏ល្បីល្បាញមួយនៅប្រទេសបារាំង ហើយក្រោយមកលោកក៏បានផ្លាស់ប្តូរទីលំនៅមករស់នៅប្រទេសកម្ពុជានៅឆ្នាំ២០១២ ដើម្បីបន្តអាជីពក្នុងវិស័យបាល់ទាត់របស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUF0FbX3sxkiaa6DGSORN3QV9nZZKZQnYSpPg--rOP6PH0TAw3SsHITi2-I9WaEPJ5IEjXymCYjbUgk81-gx9ogZfFvjWQZcmGdOS3AbSfcVzcCQO6mVxfjHnkxlHAnCEFlTZEBf2QZJsH-8s3FSBj1ZlOK35EnMFMQ3acf7Z6AAqWXfcT9CD63swd/s1280/photo_2023-04-27_11-56-41%20(2).jpg

ក្នុងឱកាសចូលរួមគាំទ្រក្នុងយុទ្ធនាការនេះ លោក ធារី បានសំដែងពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ “អង្គការផ្កាយសមុទ្រគឺជាអង្គការសប្បុរសធម៌មួយ ដែលបានជួយកុមារក្រីក្ររាប់ពាន់នាក់ឲ្យរួចចាកផុតពីភាពក្រីក្រ តាមរយៈឱកាសរៀនសូត្រ និងលេងបាល់ទាត់ ។ ក្នុងនាមជាកីឡាករបាល់ទាត់អាជីពម្នាក់ យុទ្ធនាការមួយនេះគឺពិតជាបានជម្រុញទឹកចិត្តខ្ញុំកាន់តែខ្លាំង ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមស្នើសុំឲ្យលោកអ្នកចូលរួមគាំទ្រយុទ្ធនាការនេះជាមួយខ្ញុំ ដោយគ្រាន់តែធ្វើការបរិច្ចាគថវិកាស្មើនឹងតម្លៃកាហ្វេមួយកែវជារៀងរាល់ខែ ដើម្បីជួយដល់សិស្សានុសិស្សអង្គការផ្កាយសមុទ្រ ។ លោកអ្នកអាចបរិច្ចាគថវិកាចំនួន ៥ដុល្លារក្នុងមួយខែ ឬ ៦០ដុល្លារក្នុងមួយឆ្នាំមកកាន់អង្គការផ្កាយសមុទ្រ ។ តម្លៃកាហ្វេដែលអ្នកពិសាពិតជាអាចផ្លាស់ប្តូរជីវិតកុមារក្រីក្របាន!”

លោក ធារី បានដឹងយ៉ាងច្បាស់ពីតម្លៃដ៏ធំធេងនៃការបរិច្ចាគចំពោះអង្គការផ្កាយសមុទ្រ មិនថាថវិកាតិច ឬក៏ច្រើនក្តី ក៏វាពិតជានឹងគាំទ្រដល់ការងាររបស់អង្គការនេះ ដើម្បីបន្តជួយកុមារក្រីក្រជាច្រើន ។ តើអ្នកដឹងទេថា ថវិកាបរិច្ចាគទាំងនោះនឹងជួយផ្លាស់ប្តូរជីវិតកុមារក្រីក្រដូចម្តេចខ្លះ?

    • ការបរិច្ចាគ ១ដុល្លារក្នុងមួយខែ សម្រាប់រយៈពេលមួយឆ្នាំពេញនឹងជួយឧបត្ថម្ភជាសៀវភៅ សរសេរ និងប៊ិចដល់សិស្សម្នាក់ក្នុងមួយឆ្នាំ
    • ការបរិច្ចាគ ៣ដុល្លារក្នុងមួយខែ សម្រាប់រយៈពេលមួយឆ្នាំពេញនឹងជួយឧបត្ថម្ភជាឯកសណ្ឋាន និងសម្ភារៈសិក្សាដល់សិស្សម្នាក់ក្នុងមួយឆ្នាំ
    • ការបរិច្ចាគ ៥ដុល្លារក្នុងមួយខែ សម្រាប់រយៈពេលមួយឆ្នាំពេញនឹងផ្តល់អាហារ នៅសាលារៀនដល់សិស្សម្នាក់ក្នុងមួយឆ្នាំ
    • ការបរិច្ចាគ ១២ដុល្លារក្នុងមួយខែ សម្រាប់រយៈពេលមួយឆ្នាំពេញនឹងជួយឧបត្ថម្ភដល់ក្រុម គ្រួសារមួយមានសមាជិកបួននាក់រយៈពេលមួយឆ្នាំពេញ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqZpcfDMpBn3hspsnUPhmdi1hSFHk02X1yKWc5XEYSrS_y8bw8qPKcOhrMGhIrr1UzLuHR3XkzrM52pTnY47p-4Z2EYNasvjEh8AaH14EaIhY2FViUuexCrJMhwwftnlpU6EmsAJcOxf0NXIiT6uc8UoTTRuCF2cG87Ixdy_OXFlj6RZ3KVXrIQryQ/s1280/photo_2023-04-27_11-56-41.jpg

យុទ្ធនាការ “កាហ្វេនៃក្តីសង្ឃឹម” នេះ ដែលចូលរួមគាំទ្រយ៉ាងពេញទំហឹងដោយលោក ធារី ចន្ថាប៊ីន គឺជាមធ្យោបាយដ៏ងាយស្រួល និងសាមញ្ញបំផុតក្នុងការបរិច្ចាគ ដើម្បីរួមចំណែកជួយផ្លាស់ប្តូរជីវិត កុមារក្រីក្រ និងក្រុមគ្រួសាររបស់ពួកគេ ។

លោកអ្នកអាចចូលរួមគាំទ្រដល់យុទ្ធនាការនេះ ដោយគ្រាន់តែចូលទៅកាន់ គេហទំព័រផ្លូវការរបស់ អង្គការផ្កាយសមុទ្រ ដើម្បីចុះឈ្មោះធ្វើការបរិច្ចាគប្រចាំខែ ឬបរិច្ចាគតែមួយដង ។ ដើម្បីចុះឈ្មោះ ធ្វើការបរិច្ចាគប្រចាំខែលើកម្មវិធីទូរស័ព្ទរបស់ធនាគារ ABA  អ្នកអាចក៏អាចធ្វើតាម ការណែនាំក្នុង វីដេអូខ្លី នេះផងដែរ ។

អំពីអង្គការផ្កាយសមុទ្រ

៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំង ពីឆ្នាំ២០០៦មក   អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបាន ទទួលស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និងកុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណង ពង្រីកសក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnTOUIXdhCeABGgQDK8zLWZERnScmo9xDyHZnlTyTL-4J1L_nUBTjIEA7uvsjiqerRIkmjfKrBNIYfgHzoauOVXMpq6juOIuJeySbq84utoHI5WLoOcbbRXSrWNESSwybGqMq9mkZPE71wFRyn3DLUaHr8WQRdzg1RMjn-3sK6UyI4zOw_m5zYOToy/s1280/photo_2023-04-27_11-56-40.jpg

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់ បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារ ប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយ សមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុម គ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់ អង្គការផងដែរ ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់ សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម​ តាមរយៈការហ្វឹក ហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀនកម្មវិធី សិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់ កុមារ និងយុវជន ទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការ កសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែច្រើនពីបញ្ហា សង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផលប៉ះពាល់ នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម៕