កញ្ញា ប៉ូគឹមថេង សុធីតា Miss Grand Cambodia 2021 សង្ឃឹមថានាយកដ្ឋានភាពយន្តកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងវប្បធម៌ជួយសម្របសម្រួល ដើម្បីឱ្យរឿង « ជញ្ជាំងក្រហម» ដែលនាងបានសម្តែងជាមួយតារាសម្តែងមីយ៉ាន់ម៉ា Paing takhon បានដំណើរការឆាប់ៗ បន្ទាប់ពីរង់ចាំអស់រយៈពេល៣ឆ្នាំមកហើយ។May be an image of 1 person

ប៉ូគឹមថេង សុធីតា បានរៀបរាប់នៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃទី២៦ ខែមេសា នេះថា «សូមស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះនៃការមកដល់លើទឹកដីអច្ឆរិយនៃប្រទេសកម្ពុជា របស់បងប្រុស Paing ta khon ។ នាងខ្ញុំ សុធីតា ក៏សូមបួងសួងឱ្យគម្រោងការងារនៃខ្សែភាពយន្តដែលផលិតដោយស្នាដៃកូនខ្មែរ គឺ រឿង « ជញ្ជាំងក្រហម» បានដំណើរក្នុងពេលឆាប់ៗនេះផងចុះ។ សូមអំពាវនាវចំពោះ នាយកដ្ឋានភាពយន្តកម្ពុជា និងលោកប្រធាននាយកដ្ឋាន ជាពិសេសថ្នាក់ដឹកនាំក្រសួងវប្បធម៌គ្រប់ជាន់ថ្នាក់ជួយសម្រួលឱ្យគម្រោងកាងារមួយនេះបានទទួលជោគជ័យផងចុះ ក្រោយពីបានធ្វើការរង់ចាំអស់រយៈពេល៣ឆ្នាំកន្លងមកនេះ »។No photo description available.

ការសរសេរសារនេះនៅលើបណ្តាញសង្គម ប៉ូគឹមថេង សុធីតា ផ្តល់បទសម្ភាសមកកាន់ KBN News តាមប្រព័ន្ធតេលេក្រាមដោយឆ្លើយយ៉ាងខ្លីថា «ជុំវិញរឿងនេះនាងមិនទាន់មានព័ត៌មានច្បាស់ការណាមួយទេ»។

គួរបញ្ជាក់ថា ភាពយន្ត «ជញ្ជាំងក្រហម » ជារឿងដំបូងរបស់ផលិតកម្ម LD ដែលលោក លៀក លីដា ជាម្ចាស់ផលិតកម្ម ហើយហ៊ានបោះជំហ៊ានសហការជាមួយតារាបរទេស ដែលចំណាយដើមទុនជិត១លានដុល្លារ ដែលមានតារាសម្តែងមីយ៉ាន់ម៉ាលោក Paing takhon ចូលរួមសម្តែងជាមួយតារាកម្ពុជា ប៉ូគឹមថេង សុធីតា ដោយក្នុងរឿងនេះនាងមាននិយាយជាភាសាមីយ៉ាន់ម៉ាផងដែរ៕No photo description available.