Home Blog Page 1716

សារព័ត៌មានថៃ Main Stand សរសើរពីទឹកចិត្តពលរដ្ឋកម្ពុជា

0

ប្រទេសកម្ពុជា ៖ សារព័ត៌មានប្រទេសថៃមួយឈ្មោះ Main Stand បានចុះផ្សាយថា ក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជាបានផ្តល់បាយប្រអប់ និងទឹកដល់ក្រុមការងារ Main Stand ក្រោយពីឃើញថា ពួកគេបានយកបាយមកបរិភោគនៅសង្វៀនប្រដាល់អន្តរជាតិ ប៉ុន្តែមិនអាចយកបាយនេះទៅបរិភោគនៅខាងក្នុងបាន ។

សារព័ត៌មានថៃឈ្មោះ Main Stand សរសេរថា កាលពីថ្ងៃទី៩ ខែឧសភា កន្លងមក ក្រុមការងារ Main Stand បានធ្វើដំណើរទៅយកព័ត៌មាននៅសង្វៀនប្រដាល់អន្តរជាតិ Chroy Changvar Convention Center ។ នៅពេលក្រុមការងារ Main Stand ដើរមកដល់កន្លែងពិនិត្យកាបូប ពេលនោះ ក្រុមសន្តិសុខប្រាប់ថា មិនអាចយកបាយដែលពួកយើងនាំមកចូលទៅខាងក្នុងបានទេ ។ យើងយល់ ព្រោះវាជាវិន័យរបស់កន្លែងប្រកួត ដូច្នេះ យើងក៏ទុកបាយនេះនៅខាងមុខទ្វារចូល រួចយើងក៏ដើរចូលទៅខាងក្នុងតាមធម្មតា និងគិតថា ពេលធ្វើការរួច យើងនឹងមកអង្គុយញ៉ាំបាយនៅខាងក្រៅកន្លែងប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAxeKCbgQlBHkoAsFJdqNsGwtbJe19-MVG1AKDN2xuHYYpL4eyqL4nkJSBwocs-Z7YOD4LZGgjTMIAFML6-3W4B1GczmY3i_KUHFwORIEIIsRyG554kKWDw6t69daFEAR5BipUwxFRCnFr740EAVwtRKLWPxe2nXPUlPUvLwhOtnSiCwOR8Q8bEIxK/s1080/photo_2023-05-10_13-47-11.jpg

សារព័ត៌មានថៃឈ្មោះ Main Stand បន្តថា ២០នាទីក្រោយមក បុរស២នាក់ជាអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជាបានយកបាយប្រអប់ និងទឹកមកឱ្យពួកយើង ហើយប្រាប់ថា អាចអង្គុយទទួលទានបាយនៅខាងមុខច្រកចូលបាន ព្រោះឃើញថា ពួកយើងកាន់បាយមកតែ២ប្រអប់ ប៉ុន្តែក្រុមការងារមានគ្នា៣នាក់ ព្រោះខ្លាចពួកយើងអត់ឆ្អែត ។ នៅពេលយើងបើកប្រអប់បាយមើលឃើញថា ជាម្ហូបដ៏ឆ្ងាញ់ មើលទៅស្រដៀងនឹងឆាជូរអែមដាក់ឆ្អឹងជំនីរជ្រូករបស់ថៃដែរ ហើយរសជាតិវិញ ក៏ស្រដៀងគ្នា ។

សារព័ត៌មានថៃឈ្មោះ Main Stand បន្តទៀតថា យើងបានអរគុណដល់ក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជា ហើយក៏បានសុំពួកគេថតរូប ហើយអ្វីដែលធ្វើឱ្យយើងកាន់តែរីករាយថែមទៀតនោះ គឺបុរសជនជាតិខ្មែរទាំងពីររូបនេះញញឹមគ្រប់ពេល ខណៈយើងសាកសួរព័ត៌មានផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk8oYhGvAxxYJAJ0yiWROoLm5svdcNLSTcOLcXOxZOil8ydYyDs4ytWSR7QGWBNxej4RWuFq7rLXzSVsDmi6xADQyfxw3V0shNfzy0iINk8c1iPz80-dpEn4vmQn7OHwC_kSj0YuoDeD0UYMdscpnj-Iqsz5FW-zrU9jjLS1T2kL8YHixEUBee0XM_/s1080/photo_2023-05-10_13-47-25.jpg

សារព័ត៌មាននេះចុះផ្សាយបន្ថែមថា មនុស្សម្នាដែលយើងបានជួប ជាទូទៅ ពួកគេគួរឱ្យស្រឡាញ់ មានទឹកចិត្ត បើទោះជាមនុស្សមួយចំនួនមិនចេះនិយាយភាសាអង់គ្លេសក្តី ប៉ុន្តែពួកគេព្យាយាមទំនាក់ទំនងជាមួយយើងយ៉ាងពេញចិត្ត ។ ចំណុចសំខាន់ នៅពេលយើងប្រាប់ថា យើងមកពីប្រទេសថៃ ពួកគេនឹងនិយាយពាក្យថា សាវ៉ាត់ឌីខះ/ក្រាប់ រួចញញឹមដាក់យើង ។

ជាចុងក្រោយ សារព័ត៌មាននេះសរសេរថា បើក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជា ឬពលរដ្ឋកម្ពុជាបានឃើញការចុះផ្សាយព័ត៌មាននេះក្នុងទំព័រហ្វេសប៊ុក គឺក្រុមការងារ Main Stand សូមអរគុណម្តងទៀតសម្រាប់មិត្តភាពដែលពលរដ្ឋខ្មែរមានចំពោះថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho-YZaskENpN4iwDQka4KQ9G0V-YOmyvGtmLtQ7eUKXHzIdhdFanWquqJBOF0PRZ3A7pTsLafvZsmpBtdAx5lZ1NW1WQTMrE6RXqK-viQDSnS7-X6ggBiWttWQdffmiCD1gYhFvnAdvenbZOmkqh40Phv0nWQE0l_MyfJfClgjLTLJdBNufSrsWISG/s1080/photo_2023-05-10_13-47-17.jpg ប្រភព ៖ Main Stand

ព្រុយណេ ឈ្នះមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

0
ព្រុយណេ ឈ្នះមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើបានសម្រេចដោយកីឡាករ Mohd Adi Salihin Roslan លើប្រភេទកីឡាវ៊ូសូ វិញ្ញាសាសម្ដែង Men’s Naquan។
ការឈ្នះនេះ គឺជាការឈ្នះមេដាយមាស ៣សម័យកាលជាប់ៗគ្នាសម្រាប់កីឡាករ Mohd Adi Salihin Roslan ផងដែរ បន្ទាប់ពីបានឈ្នះទាំងនៅស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម។
សូមបញ្ជាក់ផងដែរថា គ្រប់ប្រទេសដែលមកចូលរួមសុីហ្គេមគេរកឃើញមេដាយមាសអស់ហើយ នៅឡើយតែប្រទេសទីម័រតែប៉ុណ្ណោះ ដែលបច្ចុប្បន្នបានមេដាយសំរឹទ្ធ២៕May be an image of 2 people and text

ស្តេចប្រដាល់ថៃ ប៊ូខាវ នឹងមកដល់កម្ពុជាចូលរួមព្រឹត្តិការណ៍សុីហ្គេម២០២៣ នារសៀលនេះ

0

លោកប៊ូខាវ ឬក៏គេទទួលស្គាល់ថាជាស្តេចប្រដាល់ថៃនោះ នឹងធ្វើដំណើរមកដល់ទឹកដីកម្ពុជានារសៀលនេះ ក្ក្នុងនាមលោកជាគណៈប្រតិភូមួយរូបដែលថៃបញ្ជូនមក និងជាអ្នកដឹកនាំអត្តពលិកថៃលើវិញ្ញាសា Kick Boxing។

តាមពិតទៅ ប្រសិនបើមិនមានភាពចម្រូងចម្រាស់រវាងគុនខ្មែរ និង Muay Thai នោះទេ លោកប៊ូខាវ នឹងធ្វើជាមន្ត្រីដឹកនាំកីឡាករប្រដាល់ថៃមកចូលរួមព្រឹត្តិការណ៍សុីហ្គេមនេះ តែដោយហេតុថាថៃមិនបានបញ្ចូនអត្តពលិកលើវិញ្ញាប្រដាល់នេះ ដូច្នេះលោកក៏ធ្វើជាគណៈប្រតិភូរបស់ថៃជំនួសវិញ។

 

កសិករថៃនាំគ្នាចាប់ក្តាមស្រែលក់ពេលមេឃភ្លៀង

0

ប្រទេសថៃ ៖ តំបន់ជាច្រើននៅខេត្តនគរាជសីម៉ា ប្រទេសថៃ មានភ្លៀងធ្លាក់ញឹកញាប់ដោយសារឥទ្ធិពលព្យុះរដូវក្តៅ ហើយធ្វើឱ្យមានទឹកលិចនៅតាមវាលស្រែ ។ ទឹកលិចក្នុងស្រែនេះ គឺជាឱកាសល្អសម្រាប់កសិករក្នុងការភ្ជួររាស់ដីត្រៀមធ្វើស្រែក្នុងរដូវភ្លៀងខាងមុខនេះ ។ លើសពីនេះ អ្នកភូមិបានបង្ហាញក្តីរីករាយដោយសារទទួលបានប្រាក់ចំណូលពីការលក់ក្តាមស្រែទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqCVZUEG4euzHMiar3RSEpZBeVeIx4nHjGxsaBetqpRrMJLCEeyAfBpt7E2IqQcnowJ2TILUrtggVlNITxqrzWL9YO0mwNZhhQrosKx7cb7Ms59OZ_iyMTpujxhZh81B5VYCF6Ls_EQ3T5U5Y8PCM68k-_bbC2EhN5W0OZXdA0xC2dkgA_iYshWj36/s1045/photo_2023-05-10_11-56-09.jpg

លោកតា Koon Paphochanang អាយុ៧២ឆ្នាំ ជាកសិករម្នាក់រស់នៅក្នុងស្រុកណូនស៊ូង ខេត្តនគរាជសីម៉ា ប្រាប់ថា ដោយសារប្រទេសថៃទទួលរងនូវខ្យល់ព្យុះរដូវក្តៅ ទើបធ្វើឱ្យមានភ្លៀងធ្លាក់ញឹកញាប់នៅពេលនេះ និងបណ្តាលឱ្យទឹកលិចនៅតាមវាលស្រែ ។ ពេលពួកគាត់មកស្រែ ពួកគាត់បានឃើញក្តាមជាច្រើនក្បាលដែលសម្ងំលាក់ខ្លួនក្នុងរន្ធយូរមកហើយនោះ ឡើងមកលេងទឹកពេញស្រែតែម្តងក្រោយពីភ្លៀងធ្លាក់ ។ ដូច្នេះ លោក និងអ្នកភូមិផ្សេងទៀត ក៏ដើរចាប់ក្តាមស្រែទាំងនេះយកទៅធ្វើម្ហូបហូប ដើម្បីជួយកាត់បន្ថយការចំណាយទិញម្ហូបក្នុងគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi30Cyf9PDFGeF-ZL_ZjK1hJLuTtEXUs7baRzQOiFTpdzj8XELzCM4U0Eh4fZr6lQwdjELDm4qnyE_ndr-LpARoY5OXk0z4djp0Uwzh1Aix3ZlYeFdae0msZXThBa-zwAsdMjWY99mJ1BrWktO2felg-sZGaNz2-9_NrmPzhzHC124NM6cVHHDOR_Hd/s1280/photo_2023-05-10_11-56-08.jpg

លោកតាបន្ថែមថា បើអាចរកក្តាមបានច្រើនជាងនេះ លោកតានឹងយកវាទៅលក់ព្រោះបានថ្លៃគួរសមដែរ ដោយសារក្តាមស្រែដែលចោះរន្ធសម្ងំនៅក្នុងដីពេលរដូវក្តៅ បើយើងយកវាទៅធ្វើម្ហូបនោះ វានឹងជាប់ខ្លាញ់ និងមានរសជាតិឆ្ងាញ់ជាងក្តាមនៅរដូវផ្សេងទៀត ។ អ្នកភូមិភាគច្រើនចូលចិត្តទិញក្តាមទាំងនេះយកទៅធ្វើម្ហូបឡាបក្តាមស្រែ ព្រោះវាមានរសជាតិឆ្ងាញ់ណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Y-bNZWYptgiRkheRZebY_Avlf49P0tzN7_Fmdhd_V3Yxm4cH7xRnb-O2bSWg87BRTg6xrS4LEv9GgaJvEMMAr-9D1MKlWj6D1JL-bIxJGOPmRmXUcoXgCWbxkPbS64Rds84oBBBzBLjkj-eeloAWu7A3jLrRNSX4K02jnaPLZs6c1zxaxlkXO-Hi/s1280/photo_2023-05-10_11-56-08%20(2).jpg

លោកតាបន្ថែមទៀតថា ៖ «ជាទូទៅ នៅរដូវប្រាំង អ្នកភូមិភាគច្រើននាំគ្នាទៅជីកក្តាមនៅតាមវាលស្រែ ហើយពិបាករកណាស់ ព្រោះក្តាមស្រែវាកាន់សីល ហើយមិនព្រមចេញពីរន្ធទេ ។ ប៉ុន្តែនៅពេលនេះ មានភ្លៀងធ្លាក់ញឹកញាប់បណ្តាលឱ្យមានទឹកលិចនៅក្នុងស្រែ ទើបក្តាមទាំងនេះចេញពីរន្ធឡើងមកលេងទឹក ។ ហេតុនេះ ពួកយើងមិនចាំបាច់ចំណាយកម្លាំងជីកដីរកវាទេ ហើយមួយថ្ងៃៗ អ្នកខ្លះអាចចាប់ក្តាមស្រែយកទៅលក់បានប្រាក់ពី២០០បាត ទៅ៣០០បាត ។ ដូច្នេះ ចាត់ទុកថា វាជាប្រាក់ចំណូលដ៏ល្អមួយសម្រាប់កសិករ បើទោះជាមុខរបរនេះមានរយៈពេលខ្លីក៏ដោយ» ៕ ប្រភព ៖ khaosod

កីឡាការិនី២រូប ទទួលបានមេដាយច្រើនក្នុងប្រភេទកីឡាវ៉ូវីណាម

0

ពិតជាមានមោទកភាពណាស់ កីឡាការិនី២រូបរបស់កម្ពុជារួមមាន កីឡាការិនី ប៉ាល់ ឆរស្ម៊ី ដណ្ដើមបានមេដាយចំនួន៦ និងកីឡាការិនី ពៅ សុខា ទទួលបានមេដាយចំនួន៥ លើវិញ្ញាសា វ៉ូវីណាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាការិនី ប៉ាល់ ឆរស្ម៊ី បានទទួលមេដាយចំនួន៦ រួមមាន៖ មេដាយមាស ៤គ្រឿង ,ប្រាក់ ១គ្រឿង ,សំរឹទ្ធ ១គ្រឿង សម្រាប់កីឡាការិនី ពៅ សុខា វិញទទួលបានមេដាយចំនួន៥ រួមមាន៖ មេដាយមាស៣ ,ប្រាក់១ ,សំរឹទ្ធ១ ។ លទ្ធផលដ៏ប្រសើរនេះមហាជនបានពោលសរសើរយ៉ាងខ្លាំងពីសម្ថភាពកីឡាការិនីទាំងពីរ២រូបនេះដែលអាចដណ្តើមមេដាយច្រើនជូនជាតិ។

គួរបញ្ជាក់ផងដែរថា កីឡាវ៉ូវីណាម បញ្ចប់ទៅដោយកម្ពុជាទទួលមេដាយមាស១០គ្រឿង, ប្រាក់៨គ្រឿង និងសំរឹទ្ធ៩គ្រឿង ដែលវិញ្ញាសាកីឡានេះចាប់ផ្ដើមប្រកួតនៅថ្ងៃទី ៦ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៩ ខែឧសភា នៅអាគារ OCIC ជ្រោយចង្វារ។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីការប្រកួត អត្តពលិកកីឡា វ៉ូវីណាម បានរាំលេងសប្បាយលាគ្នាក្រោយវិញ្ញាសានេះបញ្ចប់ជា ស្ថាពរដែលឆ្លុះបញ្ចាំងឱ្យឃើញថាកីឡានាំមកនូវមិត្តភាពជាគូប្រកួតលើសង្វៀន តែជាមិត្តល្អក្រោយចប់ការប្រកួត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR7a0ocKCtoGx41UfkBRYR75tg9uiQ9K0i__6uWTIOA2WEszJh3quNiHOmEdBZ3NctnOwgzLPdpuD0zVyShRtIrrD2rQH5LAyi7lkJrYeVdjeoZHnUazQ9ap4PN0BSHbdTA2oyIk8g2-eywceJZ8WS5t7Iuw8PPs8gocqjn63HoRFIYhV4XK8xArBj/s1080/344461600_1402772880483186_2883515463754853933_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXBESJkew6e_Xl0kSpfvSrYkjjnJXrrESHit2uVV_qkwFdLlbJ__SsropOMrLR-vvS51MBD9ZiaxqorXPGb82coqo7ZG5B4hcr4BKhMIv7oKw5z7V9MRHEd8IHCaUo5xUjT_XYGszlWgSNd1aWdjbpPRY9IK2XOybjzTbstyuyKITcGAeK61Iqor69/s1800/346046268_762998148616974_4582277532284301526_n.jpg

ក្លែងខ្លួនជាសមត្ថកិច្ចហើយ ថែមទាំងបើកមូលដ្ឋានអាវុធហត្ថផ្ទាល់ខ្លួនទៀត

0

កាលពីយប់ថ្ងៃទី៥ ខែឧសភា កន្លងទៅ មានករណីជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យ មានការរិះគន់ពីមហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក និងស្វែងរកការបញ្ជាក់ពីសមាសភាពជនទាំង០២នាក់នេះផងដែរ ថាតើជាសមត្ថកិច្ចខាងណាMay be an image of 2 people, motorcycle, scooter and text

កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុច ផ្ទះលេខ១៦៥ ផ្លូវលំ ក្រុម០៧ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបានរកឃើញថា ជនសង្ស័យរូបនេះ មិនត្រឹមជាសមត្ថកិច្ចក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាក មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង។

ជនសង្ស័យឈ្មោះ ពេជ្រ និវត្តន៍ ភេទប្រុស អាយុ៣៨ ជាជនស៊ីវិល មានមុខរបបមិនពិតប្រាកដ បានសារភាពថាខ្លួន ពិតជាបានក្លែងបន្លំឯកសណ្ឋាន កងរាជអាវុធហត្ថ និងយោធា ដើម្បីធ្វើសកម្មភាព  ឃាត់ប្រជាពលរដ្ឋតាមផ្លូវ ឆែករកគ្រឿងញៀន និង គំរាមកំហែងជម្រិតទារប្រាក់ ពិតប្រាកដមែន ដោយធ្វើសកម្មភាពជាមួយ បក្ខពួកម្នាក់ទៀត ឈ្មោះ កី បច្ចុប្បន្នបានគេចខ្លួនបាត់ទៅហើយ៕May be an image of 1 person, lighting, banner, signboard, ladder, terminal and text

រកឃើញផ្លូវដែលមានអាយុកាល ៧,០០០ ឆ្នាំ នៅក្រោមសមុទ្រ Adriatic

0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវ ប្រទេសក្រូអាត បានរកឃើញផ្លូវដែលមានអាយុកាល ៧,០០០ ឆ្នាំជាប់នឹងកន្លែងបុរាណមួយនៅលើកោះ Korčula ដែលនៅកណ្តាលសមុទ្រ Adriatic ។
នៅថ្ងៃទី ៨ ខែឧសភា សាកលវិទ្យាល័យ Zadar បានប្រកាសពីការរកឃើញផ្លូវបុរាណមួយដែលមានទទឹងប្រហែល ៤ ម៉ែត្រ ពីបន្ទះឈើដែលប្រមូលបានពីភក់នៅបាតសមុទ្រ។ អ្នកស្រាវជ្រាវជឿថាផ្លូវនេះត្រូវបានសាងសង់នៅចន្លោះឆ្នាំ ៣៩០០ដល់ ៤៩០០ មុនគ.ស។Archaeologists Spot 'Strange Structures' Underwater, Find 7,000-Year-Old  Road

សាស្ត្រាចារ្យ Igor Borzić ដែលជាអ្នកដឹកនាំគម្រោងនេះ បាននិយាយថា គាត់បានកត់សម្គាល់ឃើញរចនាសម្ព័ន្ធចម្លែកនៅក្នុង Gradina Bay ហើយបានហៅក្រុមមុជទឹកទៅកាន់កន្លែង Soline ។ នៅជម្រៅជាច្រើនម៉ែត្រ អ្នកមុជទឹកបានរកឃើញកាំបិត និងពូថៅថ្ម ដែលទាំងអស់នេះគឺជារបស់ប្រើប្រាស់ដែលបន្សល់ទុកដោយកសិករដំបូងគេនៅប្រទេសក្រូអាត។Underwater Archaeologists Discover a 7,000-Year-Old Road in Croatia -  Arkeonews ការកើនឡើងកម្រិតទឹកសមុទ្របានបណ្តាលឱ្យទីតាំងនៅឆ្នេរសមុទ្រក្រូអាតលិចក្នុងជម្រៅ ៤-៥ ម៉ែត្រ បន្ទាប់មក អ្នកបុរាណវត្ថុវិទូនឹងផ្តោតទៅលើការសិក្សាទីតាំងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។ ប្រវត្តិសាស្រ្តនៃកោះ Korčula មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នករុករក Marco Polo និងអ្នកឈ្លានពានក្រិក។ ស្ថាបត្យកម្មគួរឱ្យចាប់អារម្មណ៍នៅលើកោះមួយនេះរួមមានព្រះវិហារ St. ម៉ាកុស និងជញ្ជាំងនៃទីក្រុងចាស់ ដែលមានអាយុកាលតាំងពីឆ្នាំ ១២១៤៕New underwater discoveries in Greece reveal ancient Roman engineering |  Archaeology | The Guardian

ប្រភព៖vnexpress

កីឡាការិនី ប៊ូ សំណាង ទទួលបានការឧបត្តម្ភជាបន្តបន្ទាប់ ក្រោយតស៊ូរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់គោលដៅ

0

មហាជនបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងពីការតស៊ូរបស់កីឡាការិនីរត់ប្រណាំង ប៊ូសំណាង ដោយកីឡាការីនីរូបនេះបានព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង ហើយថែមទាំងទៀតដឹងទៀតថាគ្មានសង្ឃឹមឈ្នះជូនមេដាយជូនជាតិ តែនាងនៅតែរត់រហូតដល់ទីបញ្ចប់។

ដ្បិតថាមិនទទួលបានជ័យជំនះលើការប្រកួតក្តី ប៉ុន្តែកីឡាការិនីរូបនេះអាចឆក់យកបេះដូងមហាជន សារព័ត៌មានទាំងក្នុងប្រទេស និងក្រៅប្រទេស មិនឈ្នះមេដាយមែនតែបានឈ្នះបេះដូងពីអ្នកគាំទ្រ។ រូបភាពដ៏ល្បីសុសសាយពីការតស៊ូរបស់កីឡាការិនីរត់ប្រណាំងរូបនេះបានជំរុញឱ្យថ្នាក់ដឹកនាំនានាចូលរួមឧបត្ថម្ភជាបន្តបន្ទាប់។May be an image of 1 person and text that says 'M MAIN STAND 401'

ជាបណ្តោះអាសន្ន កីឡាការិនី ប៊ូ សំណាង ទទួលបានការឧបត្ថម្ភពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំនួន១លានរៀល,ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន១លានរៀល, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌២លានរៀល, ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ១លានរៀល។

ឯកឧត្តម សុក សីផាន់ណា និងលោកជំទាវ ខៀវ មាលី ឧបត្ថម្ភថវិកា 200$ , លោក លឹម ជាវុត្ថា នាយកគ្រប់គ្រង ហ្វេ្រសយ៉ូវ ១ លានរៀល, ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រ.សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៥០ ម៉ឺនរៀល, ឯកឧត្តម ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១ លានរៀល និង ឯកឧត្តម លី វ៉ាន់ហុង មន្រ្តីក្រសួងព័ត៌មានឧបត្តម្ភ១លានរៀល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbkeRKCaPXVl9qVVdhoInVCUGsCVxDaWbOoyaghcdqkfw08DE_pm-sWPBKM9raBUNlh5Va52WoCXLAceEUa1azlJ5PpYATLmODLQMPegelx3r3pvYGIK0KGbpGmAeVcQ5eRYczGfsSj1RiKoaMI089L-nyCvXhqpLhzCDcHCw9LiJnAM1wi-dERcPj/s1041/343124500_274929244931982_1596759426237127720_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE7_frSIPbxtOGpemaxQHJ9SY7H5Fo8qILONwW6FuQaI0WgR0kwt1u_zD8gZL_6NynODhRv_fEUdvDpEv1QfHc91OXjSBdX_IYkUK59EjfAsBLXkBqnlHcJCI6J8ig_6iDsutBIyKFRipC-RHjYAR1K5BPyqjpGV62tcGIA7-0dwmxoww3vyk0Vikp/s831/345639384_110751092017132_4162909862754022582_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM1ivmXjndgmLwhherqQ97pJdP1PPaTj2K8pTGDeEr4lOpv39may6whF2harqus0H2JEsDrX59OraokUqqHSBCrtwN5WyM4b-EX9-vEIqt8Ttuzaeg7teB9C5AFjnyggnED7PeNzGFHOQzgDDCDtoYDIQxg7i70x8TdKja7KOwIXsedQDNmhMDFImw/s960/khieu_kanharith_akp.2e16d0ba.fill-960x540.jpg

សេដ្ឋកិច្ចចិននៅតែស្ថិតក្រោមសម្ពាធទីផ្សារពិភពលោក

0

ប្រទេសចិន៖ ទិន្នន័យគយរបស់ប្រទេសចិនដែលចេញផ្សាយនៅថ្ងៃទី ៩ ខែឧសភា បានបង្ហាញថាការនាំចូលរបស់ប្រទេសក្នុងខែមេសាបានថយចុះ ៧.៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះគឺអាក្រក់ជាងការធ្លាក់ចុះ ១.៤% កាលពីខែមុន។
ការនាំចេញបានកើនឡើងត្រឹមតែ ៨.៥ ភាគរយប៉ុណ្ណោះ ដែលជាការធ្លាក់ចុះពីការកើនឡើងជិត ១៥ ភាគរយនៅក្នុងខែមីនា។Chinese ports bounce back as COVID-19 pressures ease - Port Technology  International

លោក Zichun Huang សេដ្ឋវិទូប្រចាំតំបន់នៃក្រុមហ៊ុន Capital Economics បាននិយាយថា ការនាំចេញពីប្រទេសចិនទៅអាស៊ីអាគ្នេយ៍បានកើនឡើងត្រឹមតែ៤,៥%ប៉ុណ្ណោះក្នុងខែមេសា ហើយការកើនឡើងក្នុងខែមីនាមាន៣៥,៤%។ ខណៈដែលការនាំចេញពីកូរ៉េខាងត្បូងទៅចិនបានធ្លាក់ចុះក្នុងរយៈពេល១០ខែជាប់គ្នា។ ការនាំចូលធ្យូងថ្មបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្ហាញពីតម្រូវការខ្សោយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ហើយការនាំចូលស្ពាន់ និងឧស្ម័នក៏បានធ្លាក់ចុះផងដែរ។No More “Weird” Buildings for China | Engineering.com

យោងតាមប្រភពព័ត៌មាន Reuters បានព្យាករណ៍ថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃលំហូរពាណិជ្ជកម្មកាលពីខែមុននឹងបង្កើនការព្រួយបារម្ភអំពីតម្រូវការខាងក្រៅ និងហានិភ័យដល់សេដ្ឋកិច្ចចិន។ ជាពិសេសនៅក្នុងបរិបទដែលសន្ទុះនៃការងើបឡើងវិញនៅក្នុងប្រទេសចិននៅតែមានភាពផុយស្រួយនៅពេលដែលការនាំចូល និងការនាំចេញត្រូវបានរងផលប៉ះពាល់ដោយវិធានការប្រឆាំងនឹងការរីករាលដាល។
ទោះជាយ៉ាងណាក៏ដោយការធ្លាក់ចុះនៃការនាំចូលរបស់ចិនបង្ហាញថាសេដ្ឋកិច្ចពិភពលោកមិនអាចពឹងផ្អែកលើម៉ាស៊ីនកំណើននេះបានទេ។ អ្នកវិភាគនិយាយថា យុទ្ធនាការរឹតបន្តឹងរូបិយវត្ថុសកលជិតពីរឆ្នាំ និងចលាចលនៅក្នុងឧស្សាហកម្មធនាគារលោកខាងលិចនឹងធ្វើឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងទាំងប្រទេសចិន និងពិភពលោក៕Useful Words and Phrases to Know Before Visiting China ប្រភព៖vnexpress

ហ្សូណូ តបខ្លីតែស៊ីជម្រៅ ក្រោយអតីតភរិយាជីកកកាយជីវិតគ្រួសារ

0

រយៈពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ទៅកាន់តារាចម្រៀងរូបរាងសង្ហា ហ្សូណូ ថាមិនគិតពីដំណក់ឈាមខ្លួនក្រោយពីអតីតភរិយាអ្នកនាង ចាន់ សុផានី ចេញមកឱ្យលោកជួយផ្គត់ផ្គង់កូនស្រីព្រោះគ្មានលទ្ធភាពដោយសារតែខ្លួនខ្វះខាត ខណៈពេលនេះលោក ហ្សូណូ បានចេញមកបង្ហោះសារនៅលើ Story ខ្លីៗតែស៊ីជម្រៅហាក់សម្តៅទៅកាន់អតីតភរិយា។

ជារឿងមួយរសើបនៅលើបណ្តាញសង្គមពីជីវិតឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ហ្សូណូ ក្រោយពីអតីតភរិយា អ្នកនាង ចាន់ សុផានី ផ្តល់សំភាសន៍ទៅកាន់អ្នកសារព័ត៌មានទាំងទឹកភ្នែកទម្លាយពីរឿងលោក ហ្សូណូ មិនអើពើកូនស្រី ខណៈខ្លួននិងកូនព្យាយាមទំនាក់ទំនងទៅលោកសុំឱ្យជួយផ្គត់ផ្គង់អាហារកិច្ចកូនស្រីបានបន្តការសិក្សា ព្រោះតែខ្លួនកំពុងជួបបញ្ហាជីវភាព និងប្រកាសស្វែងរកជំនួយផ្លូវច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiaDD7pTAtic9e37B1Dsheqdl_325GLwCopEUIVdslxegjwVGklVaEnT9VPZiSvw4HzX1wHbYiE_QcmIg_WEd7n7Bl2YpUHSuvhEoy5DQwQP3pAXS6q3XuIDzsWmOJ4LkZ9xM0YbsH_CspfZmIBB2rJjeeXckQ7e7Sg0UdfD4sK68lM9hl4WhNItnd/s960/339922302_551144176889074_8946412230472015675_n%20(2).jpg

ដ្បិតថាអតីតភរិយាចេញមកជីកកាយទម្លាយពីរឿងមិនទទួលខុសត្រូវក្នុងនាមជាឪពុកមួយរូបទៅលើដំណក់ឈាមខ្លួនក្តី តែតារាចម្រៀងរូបនេះព្យាយាមរក្សាភាពស្ងៀមស្ងាត់ជាទីបំផុតទោះបីជារងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមយ៉ាងណាក្តី។ ទោះយ៉ាងណា ទើបតែនៅរសៀលថ្ងៃទី៩ ខែឧសភា នេះតារាចម្រៀង ហ្សូណូ ចេញមកបង្ហោះសារនៅលើ Story ចំនួន២ ដែលហាក់សម្តៅទៅកាន់អតីតភរិយារបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiz7RiG1rcbor6IOJ4LfrrgLv0BrJVkxPeVwOOWqcRMmwQAbHQtBnI4ucuGVQHnakmfeOxwcg4wueS1KQirBmMM9U3nDdVoijCmqHAW-qccHz-Po625mV6vg0U5A9JuB4CGozpZmC2qJ0FGvmZNAPepOcXodVeF0p89Dwpwh5mIKEpMAMAhZnxzQRC/s852/340245914_202567855828024_5496747463033743132_n%20(2).jpg

នៅក្នុង Story ទី១ តារាចម្រៀងរូបនេះបានបង្ហោះថា «យើងមិនអាចហាមឃាត់ការគិត របស់នរណាម្នាក់មកលើយើងទេ សំខាន់យើងដឹងយើងនៅចំនុចណា យើងជាមនុស្សស្មោះត្រង់ ជាមាសសុទ្ធ ជាមនុស្សចិត្តត្រជាក់ និងឱ្យតម្លៃគេណាស់ នៅស្ងៀមមិនមែនថាខ្លាច តែជា តម្លៃរបស់ខ្ញុំ ភស្តុតាងក៏មាន រឿងពិតក៏មាន»។
បន្ថែមនៅលើ Story ទី១ លោក ហ្សូណូ បានបង្ហោះទៀតថា «នេះជាពេលវេលារវល់ ពេលវេលាត្រូវការគាំទ្រដល់ កីឡាជាតិយើង ពេលវេលាយើង ជាគ្រឹះដ៏រឹងមាំក្នុងនាមជាម្ចាស់ផ្ទះ សូមយកពេលនោះមក លើកទឹកចិត្តដល់ប្រទេស និង កីឡាករយើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdnxqBi2OW8x70IJ6RUjli1lVU8Ic66E12AueRbYLVjnb1CrJqXMRmrbWxOSiMiVwb4RGDDI0oqZTRfEzmTNHKOzXf8LfLOOLLXjAle4ZejEn7VRiIrVkmmSnUnDGCMxqdzOSNrmOl81OTe74vurmobuFZOlRWSVt-X1ap9XTy6XG6M3XBElS4LLwn/s1280/344716931_496725535912614_1115569276703742296_n%20(2).jpg

គួរបញ្ជាក់ផងដែរ ចំណងស្នេហ៍តារាចម្រៀង ហ្សូណូ និងអតីតពិធីការិនី ចាន់ សុផានី បន្សល់ទុកកូនស្រីដ៏ស្រស់ស្អាតសម្បុរស្រអែមស្រស់ ឈ្មោះ មុន្នីផ្កា ដែលពេលនេះនាងមានវ័យ១៤ ឆ្នាំថែមទាំងមានដុងសិល្បៈចេះច្រៀងកាត់ទៅរកឪពុកផងដែរ ជាពិសេសឪពុកកូនមានមុខមាត់ដូចគ្នាតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4KnHPJozkgx4WkUW58D1UAD1dZDhU4wo2FSoQ-5H_87K4jyBMPJOJhFGU_yMIlxgQgL_euOTKbcqkeqVSFizjgGGzj0VQFjin3DnCkyxEzIsjshCj0yoNvK_YnFVFTXuFI1BVMb2Wk0ti-JCnMakQSSsrwG-rBsRbigms5hWa4TDK12QHkgl_XvD2/s819/Capture%20(13).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9j6vt4mi7AAhZoKq86A6VlvW-u8fpILf-pCF59UFp1U5WbahsCIyORI3qDVm8k_q7xJHNus53nFi_PeYaAWq1AutHl0bVKM-7CaMnUtQVwgvB8b3_PH4Pr1_Y7SUelln7-hK--iDntcIdWbvNgM5H1kDmwjsURwa6w20NX9d6DeomFj6QxeadyB3s/s819/%E1%9E%84%20(2).PNG