Home Blog Page 1712

ក្រុមហ៊ុនរថយន្តអគ្គិសនី Ford ខាតបង់ជាង ៣ ពាន់លានដុល្លាក្នុងរយៈពេលពីរឆ្នាំជាប់គ្នា

0

បរទេស៖ ក្រុមហ៊ុន FORD របស់សហរដ្ឋអាមេរិក បានប្រកាសលទ្ធផលអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួនជាលើកដំបូងជាមួយនឹងការខាតបង់ចំនួនជាង ៣ ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
របាយការណ៍ប្រាក់ចំណូលគឺគួរឱ្យកត់សម្គាល់សម្រាប់ការខាតបង់ជាមធ្យម ៥៨,៣៣៣ ដុល្លារក្នុងមួយរថយន្តអគ្គិសនីដែលបានលក់ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។ នៅក្នុងត្រីមាសទីមួយ ក្រុមហ៊ុន Ford បានចែកចាយរថយន្តអគ្គិសនីត្រឹមតែ ១២,០០០ គ្រឿងដល់អតិថិជន ។ ហើយអាជីវកម្មរថយន្តថ្មរកចំណូលបានត្រឹមតែ ៧០០ លានដុល្លារប៉ុណ្ណោះ បើធៀបនឹង ១.៦ ពាន់លានដុល្លារក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២។After laying off 7,000 workers, what's next for Ford?

ក្រុមហ៊ុនរថយន្ត Ford បានពន្យល់ពីកត្តាមួយចំនួនដែលនាំទៅរកលទ្ធផលដ៏ក្រៀមក្រំ រួមទាំងការចំណាយខ្ពស់ បច្ចេកវិទ្យាដែលមានតម្លៃថ្លៃជាង និងការចំណាយពាក់ព័ន្ធ ព្រមទាំងសម្ពាធពីអតិផរណា។ ការលក់ទាបគឺដោយសារតែការផ្អាកផលិតកម្មសម្រាប់ការធ្វើឱ្យប្រសើរឡើងនៅរោងចក្រ Cuautitlan ក្នុងប្រទេសម៉ិកស៊ិកដើម្បីបង្កើនការផលិតរថយន្ត Mustang Mach-E ដែលត្រូវបានរំពឹងថានឹងកើនឡើងដល់ ២៧០,០០០ គ្រឿងនៅឆ្នាំ ២០២៣ ។Ford's new F-150: America's favorite pickup goes hybrid (in more ways than  one) - Los Angeles Times

ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនរថយន្តអគ្គីសនី Ford រួមគ្នាជាមួយក្រុមហ៊ុន Ford Pro និងក្រុមហ៊ុន Ford Blue ជួយឱ្យក្រុមហ៊ុនផលិតរថយន្តអាមេរិកសម្រេចបានប្រាក់ចំណេញសុទ្ធ ៤.២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំ ដែលជាកត្តាមួយសម្រាប់ក្រុមហ៊ុន Ford បន្តប្រើប្រាស់រថយន្តអគ្គិសនីរហូតដល់វាអាចរកប្រាក់ចំណេញបាន៕2023 Ford Mustang Mach-E GT SUV | Model Details & Specs

ប្រភព៖vnexpress

សារព័ត៌មានថៃសរសើរពីទឹកចិត្តម្ចាស់ផ្ទះកម្ពុជាថែទាំក្រុមកីឡាករថៃយ៉ាងល្អ

0

ប្រទេសកម្ពុជា ៖ ក្រុមការងារ Thairath Sport បានចុះផ្សាយថា បើទោះជាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ស្របគ្នានឹងរដូវក្តៅ និងមានសីតុណ្ហភាពមិនខុសគ្នាពីប្រទេសថៃក្តី ប៉ុន្តែក្នុងការប្រកួតអុកខ្មែរ គេឃើញមានអ្នកគាំទ្រជនជាតិខ្មែរជាច្រើននាក់បានធ្វើដំណើរមកទស្សនាការប្រកួតនេះ រួមទាំងក្រុមការងារ Thairath Sport ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBSNzf1-xwRS7TMLrgIwel6kgMwlP3dUKHJ8BWxNOFcxqQaKVGD7_tRtZM2J_8qXS6TEZVx2JqhyWnUXzVkQCmg_IAfglllBhlc0kh1M_GiiILvnlo2H2CYWgu1lK_xra21cVln7gd9H3dQ191G_DFwqeXHuwSf_zy6_YREBwEray0OYSKO8U5UQWa/s1280/photo_2023-05-09_16-51-37.jpg

ក្រុមការងារ Thairath Sport របស់ប្រទេសថៃបានចុះផ្សាយថា ម្ចាស់ផ្ទះកម្ពុជាបានទទួលស្វាគមន៍ និងថែទាំក្រុមកីឡាករថៃយ៉ាងដិតដល់ គឺចាប់តាំងពីការដើរចូលមកកាន់កន្លែងប្រកួត ក្រុមការងារកម្ពុជាបានលើកដៃសំពះសារព័ត៌មានបរទេសទៀតផង ។ ចំណែកនៅកន្លែងប្រកួតវិញ ម្ចាស់ផ្ទះកម្ពុជាបានយកទឹកបរិសុទ្ធមកចែកអ្នកគាំទ្រកីឡាថៃដែលបានមកទស្សនា រួមទាំងចែកទឹកដល់ក្រុមការងារ Thairath Sport ។ ចំណែកកន្លែងប្រកួតផ្សេងទៀត ក៏មានដាក់ចំណីអាហារឱ្យបរិភោគ រួមទាំងមានទឹកក្លាសេត្រជាក់ៗឱ្យផឹកទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMI3pC7e-3HEbTz8nyJDgUDzTbTaLgXkj58LfsMH880BvOl0wDzAB3luyL9VftemLr6vErU7ir3wEXLgOrC5RA3gXgs-oXUbu2DHmD8-Wl4oDC58vWsUc-I-d-CQGwTL5vOHMTO-r_arWdMNzkSl13lWISd6xggKJUqBEugM8cCuxBsymmJzo2ebQi/s1280/photo_2023-05-09_16-51-37%20(2).jpg

សារព័ត៌មាន Thairath Sport បន្តទៀតថា ពលរដ្ឋកម្ពុជា គឺជាមិត្តជាមួយពលរដ្ឋថៃ ដែលខុសពីមនុស្សមួយចំនួនចូលចិត្តឈ្លោះប្រកែកគ្នាក្នុងបណ្តាញសង្គម ប៉ុន្តែការពិតវិញ ពលរដ្ឋកម្ពុជាមានទឹកចិត្ត និងចិត្តល្អគ្រប់គ្នា ។ សារព័ត៌មាននេះបន្ថែមថា ម្ចាស់ផ្ទះកម្ពុជាបានធ្វើសានវេចមានរសជាតិឆ្ងាញ់ចែកឱ្យក្រុមកីឡាករថៃបរិភោគទៀតផង ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdJJxnfYcVMWotTiDCB0qoEpP7xp8xy5_JY9r5OkFEinvgyywtRJmu7vf26XWGjsr7fjVa4qC5NeGsZtVBatlR4Qki97b6RJ35RUajFSNOTm3KioC5_Rk0MTtB9aZxPBtHvXcJrVHQMXk9kEeEM06XeFROJoBqfEVyuiIuorcfNTn2i4fQsGKyCWuK/s1280/photo_2023-05-09_16-51-36.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiItvFBVmZGdt4lWJFd-or_cTjLVjdWN3vsRi7dtVBpUUsrzUG61NPXlhkPKy2FA8HrGaz5PCGZNNgzTRh7WoVezdQJS-aCg2QmmFYvfGMFFNGWEm20DxnSx8IQ9uFhBTAELzE-b6FwtroP7scNlGaY7XBnfmPFovrf6dwCz1_rayRuA427BFGXuogl/s1280/photo_2023-05-09_16-51-36%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGvlkXl95fxDC50t-LvoEGu5C05ixkU2U0jsG4Mn6Gk-DT-giSYpjuEoLx79GhjYwEo1lmt-d6SXu7DqzguInmNQ91V-MkeOTEFjH3EpHkppgGhy_lvzgo3HC9HK0gkTvH047A_t_EBVlHMBVEsPenB2u0_j4ZPoSZ74JQGFCiUR2iL-bNReg3pAJN/s1277/photo_2023-05-09_16-51-36%20(3).jpgប្រភព ៖ Thairath Sport

ជិតដល់ថ្ងៃការផង បានឡានថ្មីពីប៊ូសស្ត្រងយកទៅជិះល្មម

0

គូស្នេហ៍១គូដែលសំណាងជាងគេប្រចាំឆ្នាំ២០២៣ ជិតដល់ថ្ងៃរៀបការហើយស្រាបតែខាងប្រុសផឹកប៊ូសស្ត្រងអស់១កំប៉ុងត្រូវរង្វាន់ធំ ជាឡានថ្មីខ្លាញ់គោ១គ្រឿងពីប៊ូសស្ត្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY06G23N7g5bS3VaG-5PNEcl7-nzAS28Rv3HY9mOf7rJBF0UAslStVXiaUWH4DNBaPiWGvRtvwG0LdXwendwWarHRa6s2f4w8zI8a1V75EcvkhGtaftbLiu1aww8C_-V8AIVFvQwXs0QSP2NPpPPmBxCITgti7JyFoVjyw9reli9YHP_oo_f8JqXyH/s1280/photo_2023-05-10_07-55-57.jpg

គូស្នេហ៍ខែឆ្នាំល្អ ១គូមានឈ្មោះ ញ៉ុល ឃី អាយុ២៨ឆ្នាំ និងខាងស្រីឈ្មោះ សាន លាងសេង អាយុ ២២ឆ្នាំ។ បច្ចុប្បន្នរស់នៅ បន្ទប់ជួលភូមិ ត្រពាំងគល់ សង្កាត់ កន្ទោក ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។ អ្នកទាំងពីរនឹងចូលរោងការនាថ្ងៃខាងមុខឆាប់ៗនេះហើយនៅខ្វះតែ២-៣ខែទៀតទេ ស្រាប់តែនូវដើមខែឧសភានេះ ខាងប្រុសបានទិញប៊ូសស្ត្រងញ៉ាំង ដោយសារមេឃក្ដៅខ្លាំងពេក គាត់ក៏នឹកស្រេករបស់ត្រជាក់ៗ ហើយក៏ចុះមកទិញប៊ូសស្ត្រង១កំប៉ុងយកទៅបន្ទប់វិញ ស្រាប់តែទៅដល់បន្ទប់វិញគាស់ផាច់ឃើញរូបឡានថ្មីខ្លាញ់គោ១គ្រឿងនៅនឹងក្រវិលប៊ូសស្ត្រងតែម្ដង។ ដំបូងលោក ញ៉ុល ឃី ប្រាប់គូដណ្ដឹងមិនជឿទេថាត្រូវឡាន ដល់ពេលគាត់បង្ហាញក្រវិលកំប៉ុងទៅស្រាប់តែស្ទុះមកអោបករជាប់ហើយស្រែកយំឡើងផ្អើលអ្នកនៅបន្ទប់ជួលមកចោមរោមមើលគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TcEfbg4kk_H1l9914paghksNsb7ko29s8YAUhloPJJ-Gv70At6zgV4cxP_c2qoe5PexMJMmt1DhoqiVYyHXIAZioYjnp0GFHb7lYR0-2E2HmWgwywbS-V18iw3CpXnxSTtNleuadecuR_rsCG1JSLLEFKAUpPtQ6DVexp_3RHWuJoj-DqpHIWrhC/s1280/photo_2023-05-10_07-55-56%20(3).jpg

តាមការយកព័ត៌មាននៅទីតាំងបន្ទប់ជួលខាងលើ មានអ្នកខ្លះថា គូស្នេហ៍នេះសំណាងណាស់ ហើយចង់សួររកមុខលោកអាចារ្យខាងណាជាអ្នកដេញវេលាឲ្យគាត់ទើបបានជាមានសំណាងម្លេះ គ្រាន់តែភ្ជាប់ពាក្យហើយមិនទាន់ដល់ថ្ងៃការផងរាសីឡើងមានលាភជើងបួនចូលហើយ គឺត្រូវរង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្ត្រងតែម្ដង។ អ្នកខ្លះទៀតថា មេឃក្ដៅគាត់រៀបទៅទិញប៊ូសស្ត្រងត្រជាក់ៗញ៉ាំដែរ ស្រាប់តែលឺគេស្រែក ថាឡានៗ ដល់ទៅមើលគេត្រូវឡានថ្មីប៊ូសស្ត្រងមុនបាត់ បើគាត់ទៅមុនហ្នឹងបន្តិចប្រហែលជាគាត់ជាអ្នកត្រូវរង្វាន់ឡានហ្នឹងហើយមើលទ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheClXAyI7RDknclFyiZChSEFUe2iffryE_S0hUXlwRFTBGnd4BqqhxYq7rCAIe6vr-y5vegXiYhU4seSyIZN7wx23XA7-fx4fwgJu4dREyUbVzZmEq4YDjsW1KiJz17N9vUjY0N1naHYI6ppl7m_0emE5DG0tmJg1ZV_7Rlzp577GkyHN0vQkT5Y55/s1280/photo_2023-05-10_07-55-55.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpGZ4VedN1hSHcJnqAK6FOUDpOPp6CzasY45z8ZEargzOXE1tiXonM7fbOXY-415f2OFF7SeYr_MrdMoGa4c-iLTAfbYd4mLyIvY5HSMfQz8CYDmkFbdpWI9L-0J6EApLZEzOwyw8hIq9T7HutFfeLlGS7kf__NRi85nb8O5LTHznaW8T1tK9wBwR2/s1280/photo_2023-05-10_07-55-55%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTfgdTbMBZW0MdNqDlxNlVCfT2T4CeYtazxYJaI-G0flqoWyAB_IITFbFCN2acj1hnNE9vLoQxJvsX07CmBLzbnU73f3Ei6wjnRgdCltH_Pk7HH3VjEt4Xzjy9sWtL0u8mOmFh14rN9LFOwnW20RZejusxYL9xRHVGzJzNcqj_shUK71K20u75oUAI/s1280/photo_2023-05-10_07-55-56%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8jchckOB8KAwYEVz2yLzJ7tdcIKfeKaqBt7fGkZi_WIeQ4G9DWUVAzQ43D7p-bAklEsVGLYBUeQik6LyjG5P_L0TsL2SjKS4NGSmXBz-7sJ-Nu7q0Hz0WoVkIaeKKf58oYv9crqZYcrw4noHvTSj3vLD7IXnWoqQFfPZRpu5VOiVb39hpG-Xh_-fJ/s1280/photo_2023-05-10_07-55-56.jpg

បុគ្គលិក Samsung គំរាមធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ

0

ប្រទេសកូរ៉េខាងត្បូង ៖ សហជីពបុគ្គលិកក្រុមហ៊ុន Samsung electronics លើកឡើងថា សមាជិករបស់ខ្លួននឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ក្រោយពីពួកគេមិនអាចព្រមព្រៀងគ្នាជាមួយក្រុមហ៊ុនទាក់ទងនឹងការទាមទារដំឡើងប្រាក់ខែ ។ ដូច្នេះ វានឹងក្លាយជាហេតុការណ៍ធ្វើបាតុកម្មលើកដំបូងរបស់ក្រុមហ៊ុន ។

សហជីពបុគ្គលិកក្រុមហ៊ុន Samsung ដែលបានធ្វើជាតំណាងឱ្យបុគ្គលិក Samsung ជាង១ម៉ឺននាក់បាននិយាយនៅបរិវេណខាងក្រៅអគារមួយកន្លែងរបស់ Samsung នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី៤ ខែឧសភាថា ផ្នែកគ្រប់គ្រងក្រុមហ៊ុន Samsung បានបដិសេធការចរចាដំឡើងប្រាក់ខែ ហើយសហជីពបានអំពាវនាវឱ្យលោក Lee Jae-young ប្រធានក្រុមហ៊ុន Samsung ចូលរួមការចរចាផងដែរ ។

លោក Lee Hyun-Kook អ្នកតំណាងរបស់សហជីពបុគ្គលិកក្រុមហ៊ុន Samsung និយាយថា សមាជិករបស់ខ្លួននឹងនាំគ្នាធ្វើបាតុកម្ម ក្រោយពីសមាជិកបានពិភាក្សាគ្នារួចហើយ ។ ទោះយ៉ាងណា ការធ្វើបាតុកម្មនឹងកើតឡើងឬអត់នោះ គឺអាស្រ័យលើលោក Lee Jae-young ជាប្រធានក្រុមហ៊ុន Samsung ថា តើលោកពេញចិត្តនឹងចូលរួមការចរចាឬទេ ។ លោក Lee Hyun-Kook និយាយថា ៖ «គ្រប់យ៉ាងវាអាស្រ័យលើលោកប្រធាន Lee Jae-young ។ យើងសូមសំណូមពរឱ្យលោកប្រធានចូលរួមតុចរចាលើកនេះផង» ។Does South Korea Protest Too Much? - WSJ

ចំណែកអ្នកនាំពាក្យក្រុមហ៊ុន Samsung និយាយថា ខាងក្រុមហ៊ុនកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ និងវាយតម្លៃស្ថានការណ៍ដោយប្រុងប្រយ័ត្ន ។ បើបុគ្គលិកនាំគ្នាធ្វើបាតុកម្មតាមការគំរាមរបស់សហជីពបុគ្គលិកក្រុមហ៊ុន Samsung មែននោះ គឺចាត់ទុកថា វាជាបាតុកម្មលើកដំបូងចាប់ពីក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ១៩៦៩ ។

ជម្លោះរឿងប្រាក់ខែរវាងក្រុមហ៊ុន Samsung និងសហជីពបុគ្គលិកបានកើតឡើងស្របពេលស្ថានភាពប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung មិនល្អ ។ ក្រុមហ៊ុនបានបង្ហាញពីប្រាក់ចំណេញក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ថា បានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល១៤ឆ្នាំ ដោយសារតម្លៃ និងតម្រូវការ Memory Chips ធ្លាក់ចុះ ។

សហជីពបុគ្គលិកក្រុមហ៊ុន Samsung បង្ហាញថា សហជីពបានស្នើឱ្យក្រុមហ៊ុន Samsung ដំឡើងប្រាក់ខែឱ្យបុគ្គលិកចំនួន៦% ប៉ុន្តែក្រុមហ៊ុន Samsung បញ្ជាក់ថា ក្រុមហ៊ុននឹងដំឡើងប្រាក់ខែបុគ្គលិកត្រឹមតែ៤% ប៉ុណ្ណោះ ៕ Samsung, LG, and other South Korean tech firms take precautions against  Coronavirus | Technology News,The Indian Expressប្រភព ៖ bangkokbiznews

ប្រធានក្រុមបាល់ទះ សួន ចាន់ណារ៉ូ បង្ហើបប្រាប់ថា ចប់ស៊ីហ្គេមកីឡាករអាចនឹងទៅលេងនៅក្រៅប្រទេស

0

ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយទទួលបានមេដាយប្រាក់។ ដ្បិតថាមិនទទួលបានមេដាយមាស ប៉ុន្តែក្រុមកីឡាករបាល់ទះកម្ពុជាបានបំបែកប្រវត្តិសាស្រ្តរបស់ខ្លួនលើកដំបូងដែលមានឱកាសអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយមានការសាទរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។May be an image of 5 people, people standing and indoor

ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងស្រុកមួយ ប្រធានក្រុមបាល់ទះ លោក សួន ចាន់ណារ៉ូ បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងវគ្គផ្តាច់ព្រ័ត្រដែលត្រូវប៉ះជាមួយឥណ្ឌូនេស៊ី គឺលោកបានត្រៀមចិត្តត្រៀមកាយហើយទោះបីជាទទួលបានលទ្ធផលបែបណាក៏ទទួលហើយពុំមានការបន្ទោសដល់កូនក្រុមឡើយមានតែការលើកទឹកចិត្តព្រោះកម្រិតយើងមិនទាន់ដល់គេ។

ទោះបីជាយ៉ាងនេះក្តី ការទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ដោយកាលពីស៊ីហ្គេមលើកទី៣១ លើទឹកដីវៀតណាម ក្រុមកីឡាបាល់ទះកម្ពុជាទទួលបានមេដាយសំរឹទ្ធ និងស៊ីហ្គេមលើកទី៣២ ទទួលបានមេដាយប្រាក់គឺជាលទ្ធផលល្អប្រសើរ។ លោក សួន ចាន់ណារ៉ូ លើកឡើងថាកាលពីមុនបាល់ទះកម្ពុជារងការមើលស្រាលពីប្រទេសអាស៊ានណាស់ ចាប់ពូលចង់ឱ្យតែជួបកម្ពុជាងាយស្រួលនឹងយកពិន្ទុ។ ប៉ុន្តែពេលនេះ បាល់ទះកម្ពុជាលែងឱ្យប្រទេសក្នុងតំបន់អាស៊ានហ៊ានមើលស្រាលទៀតហើយព្រោះមិនងាយដូចកាលពីមុននោះទេ។May be an image of 1 person, standing and indoor

មិនត្រឹមតែប៉ុណ្ណោះ ប្រធានក្រុមបាល់ទះជម្រើសជាតិរូបនេះបានបង្ហើបទៀតថា ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេមកីឡាករអាចនឹងមានតម្លៃខ្លួនទៅលេងក្រៅប្រទេស ដូចជាថៃ, ឥណ្ឌូនេស៊ី ,ហ្វីលីពីន, វៀតណាម និងម៉ាឡេស៊ី ខណៈខាងប្រទេសថៃ មានការទំនាក់ទំនងមកលោកផ្ទាល់ និងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ ផងដែរដោយចង់បានកីឡាកម្ពុជាយើងទៅ៕

ស្ត្រីមីយ៉ាន់ម៉ាទាមទារសិទ្ធិស្មើភាពសម្រាប់ពលករបរទេសនៅថៃ

0

ប្រទេសថៃ ៖ ស្ត្រីមីយ៉ាន់ម៉ាម្នាក់បានបង្ហោះវីដេអូឃ្លីបមួយ ហើយធ្វើឱ្យមានការជជែកតវ៉ាគ្នាក្នុងបណ្តាញសង្គមប្រទេសថៃ រហូតមានពលរដ្ឋថៃបណ្តេញឱ្យស្ត្រីរូបនេះចេញពីប្រទេសថៃផងដែរ ប៉ុន្តែមិនយូរប៉ុន្មាន ស្ត្រីរូបនេះបានបង្ហោះវីដេអូមួយទៀតសូមទោស ។ អ្នកជំនាញផ្នែកពលករបរទេសប្រចាំប្រទេសថៃបង្ហាញថា ពលករមីយ៉ាន់ម៉ាបាននាំគ្នាតវ៉ាក្នុងថ្ងៃទិវាពលកម្មកន្លងមក រហូតមានរឿងកើតឡើង ព្រោះពួកគេអំពាវនាវឱ្យមានប្រព័ន្ធគ្រប់គ្រងការងារត្រឹមត្រូវសម្រាប់ពលករបរទេស ។

កាលពីថ្ងៃទី១ ខែឧសភា ពលករបរទេសបានប្រមូលផ្តុំគ្នាតវ៉ានៅបរិវេណផ្លូវបំបែករ៉ាជព្រះសុង ។ ក្រោយមក មានស្ត្រីពលករមីយ៉ាន់ម៉ាម្នាក់បានបង្ហោះវីដេអូឃ្លីបទាមទារសិទ្ធិពលករបរទេសដែលធ្វើការនៅប្រទេសថៃ ដើម្បីឱ្យពួកគេមានសិទ្ធិស្មើគ្នា ។ ប៉ុន្តែនៅចុងបញ្ចប់នៃវីដេអូឃ្លីប ស្ត្រីរូបនេះបាននិយាយស្តីមិនសមរម្យ រហូតធ្វើឱ្យពលរដ្ឋថៃខ្លះដែលមើលវីដេអូរបស់នាងក្នុងតិកតុកចេញមកប្រកែក ។ បន្ទាប់មក ស្ត្រីរូបនេះបានចេញវីដេអូសូមទោស ហើយមានអ្នកចូលមកបញ្ចេញយោបល់ជាច្រើនម៉ឺននាក់ ។How Thailand pushes Myanmar migrants into debt slavery – DW – 07/15/2022

លោក Siwawong Suktawee មន្ត្រីតំណាងមកពី Migrant Working Group ដែលធ្វើការផ្នែកពលករបរទេស បាននិយាយមកកាន់សារព័ត៌មានថៃរ៉ាត់ថា ការចេញមកតវ៉ារបស់ពលករមីយ៉ាន់ម៉ាជាច្រើននាក់ក្នុងថ្ងៃទិវាពលកម្ម គឺពាក់ព័ន្ធនឹងបញ្ហាការធ្វើលិខិតឆ្លងដែនដែលកំពុងជាប់គាំងនៅឡើយ ព្រោះនៅព្រំដែនខ្លះ ពលករមីយ៉ាន់ម៉ាមិនអាចឆ្លងដែនទៅធ្វើលិខិតឆ្លងដែនបានទេ ។ លើសពីនេះ មានបញ្ហានយោបាយក្នុងប្រទេសធ្វើឱ្យពលករមួយចំនួនមិនហ៊ានត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ព្រោះខ្លាចមិនអាចត្រឡប់មកធ្វើការនៅថៃបន្តទៀត ។ កន្លងមក ប្រទេសថៃបានលើកលែងដោយសារមានជំងឺកូវីដរាតត្បាត ប៉ុន្តែប្រទេសថៃនឹងឈប់លើកលែងចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។

បញ្ហាប្រឈមពេលនេះ គឺស្ថានទូតមីយ៉ាន់ម៉ានៅថៃបានកំណត់ចំនួនមនុស្សមកបន្តសុពលភាពលិខិតឆ្លងដែន ដោយសារបារម្ភពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ខណៈថៃនឹងបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា ។ ដូច្នេះ វាពិបាកដោះស្រាយបញ្ហារបស់ពលករទាំងនេះណាស់ ទើបធ្វើឱ្យពលករមីយ៉ាន់ម៉ាជាង១សែននាក់រស់នៅថៃ ត្រូវក្លាយជាពលករខុសច្បាប់ ។ បើគ្មានដំណោះស្រាយទេ វានឹងក្លាយជាបញ្ហាសំខាន់ចំពោះពលករមីយ៉ាន់ម៉ា ហើយពួកគេចេញមកតវ៉ាកាន់តែច្រើន ។Migrant workers need better welfare

កន្លងមក ពលករមីយ៉ាន់ម៉ាបានធ្វើឯកសារធ្វើការនៅថៃ២ឆ្នាំម្តង ហើយពួកគេបានចំណាយប្រាក់ថ្លៃឯកសារមិនដល់១ម៉ឺនបាតទេ ប៉ុន្តែក្រោយមក ឈ្មួញកណ្តាលបានដំឡើងថ្លៃឈ្នួលធ្វើឯកសារ គឺធ្វើឯកសារម្តងអស់២ម៉ឺនបាត ។ ហេតុនេះ ពលករមីយ៉ាន់ម៉ាជាច្រើននាក់មានអារម្មណ៍ថា ធ្វើការស្ទើរស្លាប់នៅថៃ ហើយត្រូវយកប្រាក់យ៉ាងច្រើនមកធ្វើឯកសារតែម្យ៉ាង និងគ្មានប្រាក់សល់ជាប់ខ្លួន ពួកគេក៏រងសម្ពាធកាន់តែខ្លាំង ។ លើសពីនេះ បើឯកសារធ្វើការនៅថៃមិនត្រឹមត្រូវ ពួកគេត្រូវប្រឈមនឹងអាជ្ញាធរថៃចាប់ខ្លួន និងត្រូវបង់ប្រាក់ពិន័យទៀត ។

ក្រោយពីជំងឺកូវីដធូរស្រាល ពលករមីយ៉ាន់ម៉ាបានចូលមកប្រទេសថៃកាន់តែច្រើន អ្នកខ្លះមកថៃដោយសារបញ្ហានយោបាយក្នុងប្រទេសរបស់ខ្លួន ។ ដូច្នេះ មានអ្នកចូលមកត្រឹមត្រូវតាមច្បាប់ និងលួចចូលមកតាមច្រកធម្មជាតិ ។ ភ្នាក់ងាររដ្ឋាភិបាលថៃ គួរកុំយកប្រាក់ខ្ពស់ពេកសម្រាប់ការចុះឈ្មោះពលករបរទេស ព្រោះពួកគេមានចំណែករួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចថៃ ហើយពលករខ្លះក៏បានធ្វើជាឈ្មួញកណ្តាលជួយនាំផលិតផលថៃទៅលក់នៅប្រទេសរបស់ខ្លួនដែរ ។ ដូច្នេះ ប្រទេសថៃមិនអាចរីកចម្រើនតែឯងបានទេ ប៉ុន្តែត្រូវមានប្រទេសជិតខាងជួយ ៕ Don't leave migrant workers behindប្រភព ៖ Thairath

អត្តពលិកថៃ ទទួលបានមេដាយមាសច្រើនជាងគេលើប្រភេទកីឡាទូកក្ដោង

0

ការប្រកួតប្រភេទកីឡាទូកក្ដោង សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ ដែលមាន ៩ វិញ្ញាសា បញ្ចប់ទៅដោយភាពជោគជ័យហើយព្រមទាំងរកឃើញម្ចាស់មេដាសផងដែរគឺបានទៅលើអត្តពលិកប្រទេសថៃដោយមានការអញ្ជើញចូលរួមបំពាក់មេដាយដោយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។May be an image of boat racing, airship, sailing boat, sail, horizon, ocean and text

ក្នុងប្រភេទកីឡាទូកក្ដោង អត្តពលិកមកពីប្រទេសថៃ ប្រមូលមេដាយមាសបានច្រើនជាងគេដោយទទួលបានចំនួន ៤គ្រឿង ចំណែកសិង្ហបុរី ទទួលបានមេដាយមាស ៣គ្រឿង និងម៉ាឡេស៊ី រកបានមេដាយមាស ២គ្រឿង ដោយឡែកម្ចាស់ផ្ទះកម្ពុជា ជាមួយ ហ្វីលីពីន ទទួលបានមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿងដូចគ្នា។May be an image of 1 person and text

គួរបញ្ជាក់ផងដែរថា កីឡាទូកក្តោង បានចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង១០ និង ៣០នាទីព្រឹក និងបានបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ទូកក្តោងផ្នែកបុរស និងកីឡាទូកក្តោងផ្នែកនារី មានកីឡាមកពីប្រទេសចំនួន៦ ស្មើនឹង ១០១នាក់ ចូលរួមប្រកួត ក្នុងនោះរួមមាន៖៖ កម្ពុជា មានកីឡាករចូលរួមចំនួន ១៨រូប , ថៃ មានកីឡាករចូលរួមចំនួន ២៧រូប, សិង្ហបុរី មានកីឡាករចូលរួមចំនួន ១៦រូប, ម៉ាឡេស៊ី មានកីឡាករចូលរួមចំនួន ១៥រូប ហ្វីលីពីន មានកីឡាករចូលរួមចំនួន ១៤រូប , វៀតណាម មានកីឡាករចូលរួមចំនួន ១១រូប៕May be an image of text

សាច់មាន់បង្កកខូចគុណភាព២៥០០គីឡូ ត្រូវបានដកហូតយកទៅកម្ទេចចោល

0

មន្រ្តីជំនាញ ក.ប.ប.សាខាខេត្តតាកែវ សហការជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករច្រកទ្វារភ្នំដិនដកហូតសាច់មាន់បង្កកខូចគុណភាពប្រមាណ ៥០កេស ដោយក្នុង១កេសមានទម្ងន់ ៥០គីឡូក្រាម យកកម្ទេចចោលព្រោះខ្លាចខូចសុខភាពដល់អ្នកប្រើប្រាស់។ ការចុះដកហូតនេះធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។May be an image of 8 people and text

ក្នុងគោលដៅត្រួតពិនិត្យរបស់មន្រ្តីជំនាញ គឺដើម្បីស្វែងរកសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលអាចមាននៅក្នុងផលិតផលសាច់មាន់បង្កក និងការវេចខ្ចប់ពុំសមស្រមតាមលក្ខណៈបច្ចេកទេសក៏ជាហេតុនាំឱ្យខូចគុណភាពផងដែរ។May be an image of 7 people and text

តាមលទ្ធផលនៃការត្រួតពិនិត្យ គឺបានរកឃើញថាពុំមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែសាច់មានបង្កកទាំងអស់ ៥០កេសនោះដែលក្នុង ១កេសមានទម្ងន់ ៥០គីឡូក្រាម។ ពុំបានវេចខ្ចប់ត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេសនោះទេ ដូច្នេះមន្រ្តីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕May be an image of 3 people, water heater and textMay be an image of 2 people, hospital and text

ប្រទេសចិននឹងឈរនៅខាងមីយ៉ាន់ម៉ាលើឆាកអន្តរជាតិ

0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីដើមខែឧសភា ឆ្នាំ២០២៣ លោក Qin Kang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងចូលជួបឧត្តមសេនីយជាន់ខ្ពស់របស់មីយ៉ាន់ម៉ា លោក Min Aung Lai នៅទីក្រុងណៃពិដោ ។ ប្រទេសចិនត្រូវបានចាត់ទុកថា ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ និងជាប្រទេសស្វែងរកអាវុធឱ្យមីយ៉ាន់ម៉ា ខណៈប្រទេសចិនមិនបានថ្កោលទោសរដ្ឋាភិបាលយោធាដែលចូលមកគ្រប់គ្រងប្រទេសនេះទេ ។China's Qin Gang pledges economic help for Myanmar, stops short of  recognising junta | South China Morning Post

តាមសេចក្តីថ្លែងការណ៍ពីនាយកដ្ឋានព័ត៌មានមីយ៉ាន់ម៉ាបញ្ជាក់ថា លោក Qin Kang បានថ្លែងទៅកាន់លោកឧត្តមសេនីយ Min Aung Lai ថា ប្រទេសចិននឹងឈរនៅខាងមីយ៉ាន់ម៉ាលើឆាកអន្តរជាតិ, គាំទ្រឱ្យសហគមន៍ពិភពលោកគោរពអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា និងចូលរួមដើរតួនាទីដើម្បីជួយឱ្យប្រទេសនេះសម្រេចបាននូវសុខសន្តិភាពផងដែរ ។ ក្រៅពីនេះ ប្រទេសចិននឹងបន្តជំរុញការអភិវឌ្ឍរបស់មីយ៉ាន់ម៉ា, ពន្លឿនគម្រោងសហការសំខាន់ៗនៅច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ាឱ្យបានឆាប់រហ័ស និងដំណើរការគម្រោងផ្សេងៗក្នុងផ្នែកកសិកម្ម ការអប់រំ និងសុខាភិបាល ។

ក្នុងការពិភាក្សាជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាអំពីប្រធានបទសំខាន់ៗដូចជា ទំនាក់ទំនងការទូត, កិច្ចសហការមិត្តភាព, ស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ា, ពាណិជ្ជកម្មតាមព្រំដែន, ការវិនិយោគ និងកិច្ចសហការផ្នែកថាមពល និងអគ្គិសនី ។China's foreign minister meets junta chief in Myanmar, vows support | The  Starក្រោយពីដំណើរទស្សនកិច្ចមកកាន់ប្រទេសមីយ៉ាន់ម៉ា លោក Qin Kang បានធ្វើដំណើរបន្តទៅកាន់ប្រទេសឥណ្ឌា ដើម្បីជួបជាមួយក្រុមរដ្ឋមន្ត្រីការបរទេសមកពីប្រទេសផ្សេងៗរបស់អង្គការសហប្រតិបត្តិការសៀងហៃ ។ ចិន និងឥណ្ឌា គឺជាប្រទេសតំណាងឱ្យការពិភាក្សាលើកចុងក្រោយនៅទីក្រុងញូវដេលីរបស់ឥណ្ឌា អំពីការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។ ដូច្នេះ ប្រទេសថៃក៏មានចំណែករួមផងដែរ ស្របពេលមានការខកបំណងដោយសារអាស៊ានមិនអាចធ្វើឱ្យមីយ៉ាន់ម៉ាយល់ព្រមធ្វើតាមកិច្ចព្រមព្រៀងនៅឆ្នាំ២០២១ ដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាបន្តទៀត ៕ ប្រភព ៖ AEC Connect

បាតុភូតទេពច្យុតជាអ្វី ហើយវាកើតឡើងនៅពេលណា

0

ប្រសិនបើយើងមើលឃើញផ្កាយដុះកន្ទុយជាច្រើនហោះឆ្លងកាត់លើផ្ទៃមេឃពេលរាត្រី ហើយហាក់ចេញមកពីចំណុចតែមួយ បាតុភូតនោះគេហៅថា “ទេពច្យុត”។

ពួកវាគឺជាបំណែកឬកម្ទេចកម្ទី ភាគច្រើនបន្សល់ទុកដោយអាចម៍ផ្កាយប្រភេទ Comet ដែលរសាត់អណ្តែតជុំវិញព្រះអាទិត្យ។ អាចម៍ផ្កាយមួយប្រភេទទៀតគឺ Asteroid។Go Stargazing This Weekend And You May See A Slow 'Shooting Star' From The Boötids Meteor Shower

នៅពេលផែនដីគោចរកាត់កម្ទេចកម្ទីទាំងនេះ ពួកវាក៏ត្រូវធ្លាក់ចូលក្នុងស្រទាប់បរិយាកាសភពយើង ហើយកកិតឆេះក្នុងល្បឿនយ៉ាងលឿន ដែលបង្កើតទៅជាផ្កាយដុះកន្ទុយជាច្រើននៅលើផ្ទៃមេឃ។

ឈ្មោះ “ទេពច្យុត” នីមួយៗ ត្រូវបានគេដាក់ឱ្យតាមកញ្ចុំផ្កាយលើផ្ទៃមេឃ ដែលចំណុចចាប់ផ្តើមនៃទេពច្យុតទាំងនោះហៅថា Radiant Point ស្ថិតនៅ។

គួរបញ្ជាក់ផងដែរថា តាមជំនឿមួយចំនួនគេយល់ឃើញថា ប្រសិនបើយយើងឃើញទេពច្យុតកាលណា សូមឱ្យយើងបួងសួងដើម្បីសម្រេចបំណងដែលបានប្រាថ្នា៕Reality of shooting star. Shooting stars look like stars that… | by Sehrishbutt Butt | Medium