Home ព័ត៌មានជាតិ សាច់មាន់បង្កកខូចគុណភាព២៥០០គីឡូ ត្រូវបានដកហូតយកទៅកម្ទេចចោល

សាច់មាន់បង្កកខូចគុណភាព២៥០០គីឡូ ត្រូវបានដកហូតយកទៅកម្ទេចចោល

43
0

មន្រ្តីជំនាញ ក.ប.ប.សាខាខេត្តតាកែវ សហការជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករច្រកទ្វារភ្នំដិនដកហូតសាច់មាន់បង្កកខូចគុណភាពប្រមាណ ៥០កេស ដោយក្នុង១កេសមានទម្ងន់ ៥០គីឡូក្រាម យកកម្ទេចចោលព្រោះខ្លាចខូចសុខភាពដល់អ្នកប្រើប្រាស់។ ការចុះដកហូតនេះធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។May be an image of 8 people and text

ក្នុងគោលដៅត្រួតពិនិត្យរបស់មន្រ្តីជំនាញ គឺដើម្បីស្វែងរកសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលអាចមាននៅក្នុងផលិតផលសាច់មាន់បង្កក និងការវេចខ្ចប់ពុំសមស្រមតាមលក្ខណៈបច្ចេកទេសក៏ជាហេតុនាំឱ្យខូចគុណភាពផងដែរ។May be an image of 7 people and text

តាមលទ្ធផលនៃការត្រួតពិនិត្យ គឺបានរកឃើញថាពុំមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែសាច់មានបង្កកទាំងអស់ ៥០កេសនោះដែលក្នុង ១កេសមានទម្ងន់ ៥០គីឡូក្រាម។ ពុំបានវេចខ្ចប់ត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេសនោះទេ ដូច្នេះមន្រ្តីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕May be an image of 3 people, water heater and textMay be an image of 2 people, hospital and text