Home ព័ត៌មានជាតិ សារព័ត៌មានថៃសរសើរពីទឹកចិត្តម្ចាស់ផ្ទះកម្ពុជាថែទាំក្រុមកីឡាករថៃយ៉ាងល្អ

សារព័ត៌មានថៃសរសើរពីទឹកចិត្តម្ចាស់ផ្ទះកម្ពុជាថែទាំក្រុមកីឡាករថៃយ៉ាងល្អ

108
0

ប្រទេសកម្ពុជា ៖ ក្រុមការងារ Thairath Sport បានចុះផ្សាយថា បើទោះជាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ស្របគ្នានឹងរដូវក្តៅ និងមានសីតុណ្ហភាពមិនខុសគ្នាពីប្រទេសថៃក្តី ប៉ុន្តែក្នុងការប្រកួតអុកខ្មែរ គេឃើញមានអ្នកគាំទ្រជនជាតិខ្មែរជាច្រើននាក់បានធ្វើដំណើរមកទស្សនាការប្រកួតនេះ រួមទាំងក្រុមការងារ Thairath Sport ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBSNzf1-xwRS7TMLrgIwel6kgMwlP3dUKHJ8BWxNOFcxqQaKVGD7_tRtZM2J_8qXS6TEZVx2JqhyWnUXzVkQCmg_IAfglllBhlc0kh1M_GiiILvnlo2H2CYWgu1lK_xra21cVln7gd9H3dQ191G_DFwqeXHuwSf_zy6_YREBwEray0OYSKO8U5UQWa/s1280/photo_2023-05-09_16-51-37.jpg

ក្រុមការងារ Thairath Sport របស់ប្រទេសថៃបានចុះផ្សាយថា ម្ចាស់ផ្ទះកម្ពុជាបានទទួលស្វាគមន៍ និងថែទាំក្រុមកីឡាករថៃយ៉ាងដិតដល់ គឺចាប់តាំងពីការដើរចូលមកកាន់កន្លែងប្រកួត ក្រុមការងារកម្ពុជាបានលើកដៃសំពះសារព័ត៌មានបរទេសទៀតផង ។ ចំណែកនៅកន្លែងប្រកួតវិញ ម្ចាស់ផ្ទះកម្ពុជាបានយកទឹកបរិសុទ្ធមកចែកអ្នកគាំទ្រកីឡាថៃដែលបានមកទស្សនា រួមទាំងចែកទឹកដល់ក្រុមការងារ Thairath Sport ។ ចំណែកកន្លែងប្រកួតផ្សេងទៀត ក៏មានដាក់ចំណីអាហារឱ្យបរិភោគ រួមទាំងមានទឹកក្លាសេត្រជាក់ៗឱ្យផឹកទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMI3pC7e-3HEbTz8nyJDgUDzTbTaLgXkj58LfsMH880BvOl0wDzAB3luyL9VftemLr6vErU7ir3wEXLgOrC5RA3gXgs-oXUbu2DHmD8-Wl4oDC58vWsUc-I-d-CQGwTL5vOHMTO-r_arWdMNzkSl13lWISd6xggKJUqBEugM8cCuxBsymmJzo2ebQi/s1280/photo_2023-05-09_16-51-37%20(2).jpg

សារព័ត៌មាន Thairath Sport បន្តទៀតថា ពលរដ្ឋកម្ពុជា គឺជាមិត្តជាមួយពលរដ្ឋថៃ ដែលខុសពីមនុស្សមួយចំនួនចូលចិត្តឈ្លោះប្រកែកគ្នាក្នុងបណ្តាញសង្គម ប៉ុន្តែការពិតវិញ ពលរដ្ឋកម្ពុជាមានទឹកចិត្ត និងចិត្តល្អគ្រប់គ្នា ។ សារព័ត៌មាននេះបន្ថែមថា ម្ចាស់ផ្ទះកម្ពុជាបានធ្វើសានវេចមានរសជាតិឆ្ងាញ់ចែកឱ្យក្រុមកីឡាករថៃបរិភោគទៀតផង ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdJJxnfYcVMWotTiDCB0qoEpP7xp8xy5_JY9r5OkFEinvgyywtRJmu7vf26XWGjsr7fjVa4qC5NeGsZtVBatlR4Qki97b6RJ35RUajFSNOTm3KioC5_Rk0MTtB9aZxPBtHvXcJrVHQMXk9kEeEM06XeFROJoBqfEVyuiIuorcfNTn2i4fQsGKyCWuK/s1280/photo_2023-05-09_16-51-36.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiItvFBVmZGdt4lWJFd-or_cTjLVjdWN3vsRi7dtVBpUUsrzUG61NPXlhkPKy2FA8HrGaz5PCGZNNgzTRh7WoVezdQJS-aCg2QmmFYvfGMFFNGWEm20DxnSx8IQ9uFhBTAELzE-b6FwtroP7scNlGaY7XBnfmPFovrf6dwCz1_rayRuA427BFGXuogl/s1280/photo_2023-05-09_16-51-36%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGvlkXl95fxDC50t-LvoEGu5C05ixkU2U0jsG4Mn6Gk-DT-giSYpjuEoLx79GhjYwEo1lmt-d6SXu7DqzguInmNQ91V-MkeOTEFjH3EpHkppgGhy_lvzgo3HC9HK0gkTvH047A_t_EBVlHMBVEsPenB2u0_j4ZPoSZ74JQGFCiUR2iL-bNReg3pAJN/s1277/photo_2023-05-09_16-51-36%20(3).jpgប្រភព ៖ Thairath Sport