Home ព័ត៌មានជាតិ ប្រធានក្រុមបាល់ទះ សួន ចាន់ណារ៉ូ បង្ហើបប្រាប់ថា ចប់ស៊ីហ្គេមកីឡាករអាចនឹងទៅលេងនៅក្រៅប្រទេស

ប្រធានក្រុមបាល់ទះ សួន ចាន់ណារ៉ូ បង្ហើបប្រាប់ថា ចប់ស៊ីហ្គេមកីឡាករអាចនឹងទៅលេងនៅក្រៅប្រទេស

138
0

ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយទទួលបានមេដាយប្រាក់។ ដ្បិតថាមិនទទួលបានមេដាយមាស ប៉ុន្តែក្រុមកីឡាករបាល់ទះកម្ពុជាបានបំបែកប្រវត្តិសាស្រ្តរបស់ខ្លួនលើកដំបូងដែលមានឱកាសអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយមានការសាទរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។May be an image of 5 people, people standing and indoor

ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងស្រុកមួយ ប្រធានក្រុមបាល់ទះ លោក សួន ចាន់ណារ៉ូ បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងវគ្គផ្តាច់ព្រ័ត្រដែលត្រូវប៉ះជាមួយឥណ្ឌូនេស៊ី គឺលោកបានត្រៀមចិត្តត្រៀមកាយហើយទោះបីជាទទួលបានលទ្ធផលបែបណាក៏ទទួលហើយពុំមានការបន្ទោសដល់កូនក្រុមឡើយមានតែការលើកទឹកចិត្តព្រោះកម្រិតយើងមិនទាន់ដល់គេ។

ទោះបីជាយ៉ាងនេះក្តី ការទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ដោយកាលពីស៊ីហ្គេមលើកទី៣១ លើទឹកដីវៀតណាម ក្រុមកីឡាបាល់ទះកម្ពុជាទទួលបានមេដាយសំរឹទ្ធ និងស៊ីហ្គេមលើកទី៣២ ទទួលបានមេដាយប្រាក់គឺជាលទ្ធផលល្អប្រសើរ។ លោក សួន ចាន់ណារ៉ូ លើកឡើងថាកាលពីមុនបាល់ទះកម្ពុជារងការមើលស្រាលពីប្រទេសអាស៊ានណាស់ ចាប់ពូលចង់ឱ្យតែជួបកម្ពុជាងាយស្រួលនឹងយកពិន្ទុ។ ប៉ុន្តែពេលនេះ បាល់ទះកម្ពុជាលែងឱ្យប្រទេសក្នុងតំបន់អាស៊ានហ៊ានមើលស្រាលទៀតហើយព្រោះមិនងាយដូចកាលពីមុននោះទេ។May be an image of 1 person, standing and indoor

មិនត្រឹមតែប៉ុណ្ណោះ ប្រធានក្រុមបាល់ទះជម្រើសជាតិរូបនេះបានបង្ហើបទៀតថា ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេមកីឡាករអាចនឹងមានតម្លៃខ្លួនទៅលេងក្រៅប្រទេស ដូចជាថៃ, ឥណ្ឌូនេស៊ី ,ហ្វីលីពីន, វៀតណាម និងម៉ាឡេស៊ី ខណៈខាងប្រទេសថៃ មានការទំនាក់ទំនងមកលោកផ្ទាល់ និងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ ផងដែរដោយចង់បានកីឡាកម្ពុជាយើងទៅ៕