ប្រទេសថៃ ៖ ស្ត្រីមីយ៉ាន់ម៉ាម្នាក់បានបង្ហោះវីដេអូឃ្លីបមួយ ហើយធ្វើឱ្យមានការជជែកតវ៉ាគ្នាក្នុងបណ្តាញសង្គមប្រទេសថៃ រហូតមានពលរដ្ឋថៃបណ្តេញឱ្យស្ត្រីរូបនេះចេញពីប្រទេសថៃផងដែរ ប៉ុន្តែមិនយូរប៉ុន្មាន ស្ត្រីរូបនេះបានបង្ហោះវីដេអូមួយទៀតសូមទោស ។ អ្នកជំនាញផ្នែកពលករបរទេសប្រចាំប្រទេសថៃបង្ហាញថា ពលករមីយ៉ាន់ម៉ាបាននាំគ្នាតវ៉ាក្នុងថ្ងៃទិវាពលកម្មកន្លងមក រហូតមានរឿងកើតឡើង ព្រោះពួកគេអំពាវនាវឱ្យមានប្រព័ន្ធគ្រប់គ្រងការងារត្រឹមត្រូវសម្រាប់ពលករបរទេស ។

កាលពីថ្ងៃទី១ ខែឧសភា ពលករបរទេសបានប្រមូលផ្តុំគ្នាតវ៉ានៅបរិវេណផ្លូវបំបែករ៉ាជព្រះសុង ។ ក្រោយមក មានស្ត្រីពលករមីយ៉ាន់ម៉ាម្នាក់បានបង្ហោះវីដេអូឃ្លីបទាមទារសិទ្ធិពលករបរទេសដែលធ្វើការនៅប្រទេសថៃ ដើម្បីឱ្យពួកគេមានសិទ្ធិស្មើគ្នា ។ ប៉ុន្តែនៅចុងបញ្ចប់នៃវីដេអូឃ្លីប ស្ត្រីរូបនេះបាននិយាយស្តីមិនសមរម្យ រហូតធ្វើឱ្យពលរដ្ឋថៃខ្លះដែលមើលវីដេអូរបស់នាងក្នុងតិកតុកចេញមកប្រកែក ។ បន្ទាប់មក ស្ត្រីរូបនេះបានចេញវីដេអូសូមទោស ហើយមានអ្នកចូលមកបញ្ចេញយោបល់ជាច្រើនម៉ឺននាក់ ។How Thailand pushes Myanmar migrants into debt slavery – DW – 07/15/2022

លោក Siwawong Suktawee មន្ត្រីតំណាងមកពី Migrant Working Group ដែលធ្វើការផ្នែកពលករបរទេស បាននិយាយមកកាន់សារព័ត៌មានថៃរ៉ាត់ថា ការចេញមកតវ៉ារបស់ពលករមីយ៉ាន់ម៉ាជាច្រើននាក់ក្នុងថ្ងៃទិវាពលកម្ម គឺពាក់ព័ន្ធនឹងបញ្ហាការធ្វើលិខិតឆ្លងដែនដែលកំពុងជាប់គាំងនៅឡើយ ព្រោះនៅព្រំដែនខ្លះ ពលករមីយ៉ាន់ម៉ាមិនអាចឆ្លងដែនទៅធ្វើលិខិតឆ្លងដែនបានទេ ។ លើសពីនេះ មានបញ្ហានយោបាយក្នុងប្រទេសធ្វើឱ្យពលករមួយចំនួនមិនហ៊ានត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ព្រោះខ្លាចមិនអាចត្រឡប់មកធ្វើការនៅថៃបន្តទៀត ។ កន្លងមក ប្រទេសថៃបានលើកលែងដោយសារមានជំងឺកូវីដរាតត្បាត ប៉ុន្តែប្រទេសថៃនឹងឈប់លើកលែងចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។

បញ្ហាប្រឈមពេលនេះ គឺស្ថានទូតមីយ៉ាន់ម៉ានៅថៃបានកំណត់ចំនួនមនុស្សមកបន្តសុពលភាពលិខិតឆ្លងដែន ដោយសារបារម្ភពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ខណៈថៃនឹងបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា ។ ដូច្នេះ វាពិបាកដោះស្រាយបញ្ហារបស់ពលករទាំងនេះណាស់ ទើបធ្វើឱ្យពលករមីយ៉ាន់ម៉ាជាង១សែននាក់រស់នៅថៃ ត្រូវក្លាយជាពលករខុសច្បាប់ ។ បើគ្មានដំណោះស្រាយទេ វានឹងក្លាយជាបញ្ហាសំខាន់ចំពោះពលករមីយ៉ាន់ម៉ា ហើយពួកគេចេញមកតវ៉ាកាន់តែច្រើន ។Migrant workers need better welfare

កន្លងមក ពលករមីយ៉ាន់ម៉ាបានធ្វើឯកសារធ្វើការនៅថៃ២ឆ្នាំម្តង ហើយពួកគេបានចំណាយប្រាក់ថ្លៃឯកសារមិនដល់១ម៉ឺនបាតទេ ប៉ុន្តែក្រោយមក ឈ្មួញកណ្តាលបានដំឡើងថ្លៃឈ្នួលធ្វើឯកសារ គឺធ្វើឯកសារម្តងអស់២ម៉ឺនបាត ។ ហេតុនេះ ពលករមីយ៉ាន់ម៉ាជាច្រើននាក់មានអារម្មណ៍ថា ធ្វើការស្ទើរស្លាប់នៅថៃ ហើយត្រូវយកប្រាក់យ៉ាងច្រើនមកធ្វើឯកសារតែម្យ៉ាង និងគ្មានប្រាក់សល់ជាប់ខ្លួន ពួកគេក៏រងសម្ពាធកាន់តែខ្លាំង ។ លើសពីនេះ បើឯកសារធ្វើការនៅថៃមិនត្រឹមត្រូវ ពួកគេត្រូវប្រឈមនឹងអាជ្ញាធរថៃចាប់ខ្លួន និងត្រូវបង់ប្រាក់ពិន័យទៀត ។

ក្រោយពីជំងឺកូវីដធូរស្រាល ពលករមីយ៉ាន់ម៉ាបានចូលមកប្រទេសថៃកាន់តែច្រើន អ្នកខ្លះមកថៃដោយសារបញ្ហានយោបាយក្នុងប្រទេសរបស់ខ្លួន ។ ដូច្នេះ មានអ្នកចូលមកត្រឹមត្រូវតាមច្បាប់ និងលួចចូលមកតាមច្រកធម្មជាតិ ។ ភ្នាក់ងាររដ្ឋាភិបាលថៃ គួរកុំយកប្រាក់ខ្ពស់ពេកសម្រាប់ការចុះឈ្មោះពលករបរទេស ព្រោះពួកគេមានចំណែករួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចថៃ ហើយពលករខ្លះក៏បានធ្វើជាឈ្មួញកណ្តាលជួយនាំផលិតផលថៃទៅលក់នៅប្រទេសរបស់ខ្លួនដែរ ។ ដូច្នេះ ប្រទេសថៃមិនអាចរីកចម្រើនតែឯងបានទេ ប៉ុន្តែត្រូវមានប្រទេសជិតខាងជួយ ៕ Don't leave migrant workers behindប្រភព ៖ Thairath