ប្រទេសកូរ៉េខាងត្បូង ៖ សហជីពបុគ្គលិកក្រុមហ៊ុន Samsung electronics លើកឡើងថា សមាជិករបស់ខ្លួននឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ក្រោយពីពួកគេមិនអាចព្រមព្រៀងគ្នាជាមួយក្រុមហ៊ុនទាក់ទងនឹងការទាមទារដំឡើងប្រាក់ខែ ។ ដូច្នេះ វានឹងក្លាយជាហេតុការណ៍ធ្វើបាតុកម្មលើកដំបូងរបស់ក្រុមហ៊ុន ។

សហជីពបុគ្គលិកក្រុមហ៊ុន Samsung ដែលបានធ្វើជាតំណាងឱ្យបុគ្គលិក Samsung ជាង១ម៉ឺននាក់បាននិយាយនៅបរិវេណខាងក្រៅអគារមួយកន្លែងរបស់ Samsung នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី៤ ខែឧសភាថា ផ្នែកគ្រប់គ្រងក្រុមហ៊ុន Samsung បានបដិសេធការចរចាដំឡើងប្រាក់ខែ ហើយសហជីពបានអំពាវនាវឱ្យលោក Lee Jae-young ប្រធានក្រុមហ៊ុន Samsung ចូលរួមការចរចាផងដែរ ។

លោក Lee Hyun-Kook អ្នកតំណាងរបស់សហជីពបុគ្គលិកក្រុមហ៊ុន Samsung និយាយថា សមាជិករបស់ខ្លួននឹងនាំគ្នាធ្វើបាតុកម្ម ក្រោយពីសមាជិកបានពិភាក្សាគ្នារួចហើយ ។ ទោះយ៉ាងណា ការធ្វើបាតុកម្មនឹងកើតឡើងឬអត់នោះ គឺអាស្រ័យលើលោក Lee Jae-young ជាប្រធានក្រុមហ៊ុន Samsung ថា តើលោកពេញចិត្តនឹងចូលរួមការចរចាឬទេ ។ លោក Lee Hyun-Kook និយាយថា ៖ «គ្រប់យ៉ាងវាអាស្រ័យលើលោកប្រធាន Lee Jae-young ។ យើងសូមសំណូមពរឱ្យលោកប្រធានចូលរួមតុចរចាលើកនេះផង» ។Does South Korea Protest Too Much? - WSJ

ចំណែកអ្នកនាំពាក្យក្រុមហ៊ុន Samsung និយាយថា ខាងក្រុមហ៊ុនកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ និងវាយតម្លៃស្ថានការណ៍ដោយប្រុងប្រយ័ត្ន ។ បើបុគ្គលិកនាំគ្នាធ្វើបាតុកម្មតាមការគំរាមរបស់សហជីពបុគ្គលិកក្រុមហ៊ុន Samsung មែននោះ គឺចាត់ទុកថា វាជាបាតុកម្មលើកដំបូងចាប់ពីក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ១៩៦៩ ។

ជម្លោះរឿងប្រាក់ខែរវាងក្រុមហ៊ុន Samsung និងសហជីពបុគ្គលិកបានកើតឡើងស្របពេលស្ថានភាពប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung មិនល្អ ។ ក្រុមហ៊ុនបានបង្ហាញពីប្រាក់ចំណេញក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ថា បានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល១៤ឆ្នាំ ដោយសារតម្លៃ និងតម្រូវការ Memory Chips ធ្លាក់ចុះ ។

សហជីពបុគ្គលិកក្រុមហ៊ុន Samsung បង្ហាញថា សហជីពបានស្នើឱ្យក្រុមហ៊ុន Samsung ដំឡើងប្រាក់ខែឱ្យបុគ្គលិកចំនួន៦% ប៉ុន្តែក្រុមហ៊ុន Samsung បញ្ជាក់ថា ក្រុមហ៊ុននឹងដំឡើងប្រាក់ខែបុគ្គលិកត្រឹមតែ៤% ប៉ុណ្ណោះ ៕ Samsung, LG, and other South Korean tech firms take precautions against  Coronavirus | Technology News,The Indian Expressប្រភព ៖ bangkokbiznews