ឈិនឡុង មិនប្រើបណ្តាញសង្គម ព្រោះមិនចង់ខ្ជះខ្ជាយពេលវេលា ខណៈយកពេលធ្វើរឿងផ្សេងដែលមានប្រយោជន៍
តារាសម្តែងដ៏មានប្រជាប្រិយភាពលោក Jackie Chan ឬ ឈិន ឡុង បានលើកឡើងនៅក្នុងបទសម្ភាសមួយថា លោកមិនមានបណ្តាញសង្គម Wechat នោះទេដែលខុសពីមនុស្សភាគច្រើនព្រោះលោកសង្កេតឃើញថា មនុស្សមួយចំនួនធំ ជាពិសេសយុវជនបានខ្ជះខ្ជាយពេលវេលាច្រើនពេកលើទូរស័ព្ទរបស់ពួកគេ។ ខណៈលោកសុខចិត្តខ្ជះខ្ជាយពេលវេលាក្នុងការគិតរឿងល្អៗ ស្តាប់តន្ត្រី រៀនភាសាចិនកុកងឺ ស្តាប់កំណាព្យច្រើន រកមើលអ្វីដែលមានប្រយោជន៍ និងធ្វើការលើជំនាញក្បាច់គុនរបស់លោក។
ថ្មីៗនេះតារាសម្តែង ឈិនឡុង មានវ័យ ៦៩ ឆ្នាំបានបង្ហាញខ្លួននៅក្នុងកម្មវិធីជជែកមួយរបស់ពិធីករចិន Lu Jian ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់លោកមានចំណងជើងថា «Ride On» ។ ក្នុងបទសម្ភាសនោះ តារាសម្តែងរូបនេះ បានឱ្យដឹងថា តួអង្គនៅក្នុងរឿងថ្មីនេះប្រៀបដូចជាជីវិតពិតរបស់លោកដែរគឺ ជាមនុស្សឧស្សាហ៍ព្យាយាម ផ្តោតលើការងារជាចម្បង ថែមទាំងជាមនុស្សមិនសូវមានទំនាក់ទំនងជាមួយអ្នកដទៃ។
ឈិន ឡុង បានសារភាពក្នុងកិច្ចសម្ភាសថា លោកពិបាកនិងជជែកជាមួយក្មេងបច្ចុប្បន្នណាស់ ជាក់ស្តែងអំឡុងពេលថតខ្សែភាពយន្តលោកមិនយល់ពីក្មេងៗកំពុងនិយាយគ្នាឥឡូវនោះទេ ដោយលោកមិនសូវយល់ទាក់ទងនឹងពាក្យពេចន៍ពួកគេនិយាយ។
គួរបញ្ជាក់ផងដែរថា តារាសម្តែង ឈិនឡុង មិនមានបណ្តាញសង្គម Wechat នោះទេ ដែលខុសពីអ្នកដទៃ ហើយមិនប្រើកម្មវិធីផ្ញើសារដើម្បីទំនាក់ទំនងឡើយ ដោយលោកគិតថាជា “ការខ្ជះខ្ជាយពេលវេលា” ។
លោកបាននិយាយថា “ខ្ញុំមិនមាន WeChat ទេ។ ខ្ញុំបានដឹងថា [យុវជន] ខ្ជះខ្ជាយពេលវេលាច្រើនពេកលើទូរស័ព្ទរបស់ពួកគេ។ ខ្ញុំសុខចិត្តខ្ជះខ្ជាយពេលវេលាក្នុងការគិត ទស្សនារឿងល្អៗ ស្តាប់តន្ត្រី រៀនភាសាចិនកុកងឺ ស្តាប់កំណាព្យច្រើន រកមើលអ្វីដែលមានប្រយោជន៍ ចូលរួមកិច្ចប្រជុំ អានអក្សរ និងធ្វើការលើជំនាញ [ក្បាច់គុន] របស់ខ្ញុំ»៕



ប្រភព៖vnexpress












យោងតាមប្រភពព័ត៌មាន New Atlas ដែលបានរាយការណ៍នៅថ្ងៃទី ៩ ខែឧសភា ថា Reefs URB មានគោលបំណងប្រែក្លាយទីក្រុងឌូបៃទៅជាមជ្ឈមណ្ឌលទូទាំងពិភពលោកសម្រាប់ការស្រាវជ្រាវសមុទ្រ ការបង្កើតជីវសាស្រ្ត និងទេសចរណ៍អេកូឡូស៊ី ។
វិទ្យាស្ថានមហាសមុទ្ររបស់ឌូបៃនឹងផ្តោតលើការអប់រំ និងការអភិរក្ស ហើយដឹកនាំគំនិតផ្តួចផ្តើមមួយដើម្បីសម្អាតកាកសំណល់ប្លាស្ទិកក្នុងមហាសមុទ្រ ដោយធានាថាប្រព័ន្ធអេកូឡូស៊ីតាមឆ្នេរសមុទ្ររបស់ទីក្រុងឌូបៃបម្រើជាការលិចកាបូនយូរអង្វែង។ កសិដ្ឋានដែលអាចកកើតឡើងវិញនឹងផ្តល់សន្តិសុខស្បៀង និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែបៃតង។ បន្ថែមពីលើការប្រែក្លាយទីក្រុងឌូបៃទៅជាគោលដៅដែលមិនប៉ះពាល់ដល់បរិស្ថាន ទីក្រុងឌូបៃនឹងបង្កើតការងារប្រហែល ៣០,០០០ កន្លែងបន្ថែមទៀតសម្រាប់ប្រជាជនរបស់ខ្លួន៕
ប្រភព៖vnexpress






ប្រភព ៖ chiangmai news





